បកក្រោយវិញ
របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ
របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ

ដាស់សិល្បៈរបាំយក្សឲ្យរស់រានឡើងវិញ

តីនិញ ជាមូលដ្ឋាន​មានមាមីងបងប្អូនជនជាតិ ​ខ្មែរ ​រស់នៅកុះករ ​ដោយ​មានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជន​ជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ​ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាម​វប្បធម៌ ខ្មែរ។

របាំយក្សត្រវិលឡប់មកក្នុងបរិយាកាសប្រជុំជីវភាពខាងជំនឿ និងពិធីបុណ្យ

រាំយក្សឬរបាំយក្សរាំតែងតែមានវត្តមានក្នុងបណ្តាពិធីបុណ្យធំៗ របស់បងប្អូនជនជាតិ ខ្មែរ ដូចជា បុណ្យចូល​ឆ្នាំថ្មី បុណ្យសែនដូនតា និងពិធីបុណ្យអកអំបុក។

តាមព្រះតេជគុណ គៀន សូផាត ព្រះចៅអធិការវត្តបទុមគិរីរង្សី (នៅភូមិ ថាញ់ដុង សង្កាត់ ប៊ិញមិញ ខេត្ត តីនិញ) សង្ឃដីកាថា ក្នុងដំណើរការផ្លាស់ប្តូរនៃសេដ្ឋកិច្ច - វប្បធម៌ - សង្គមរបស់ជនជាតិ ខ្មែរ នាបច្ចុប្បន្ន​នេះត្រូវ​ប្រែប្រួល​យ៉ាងខ្លាំង បណ្តាលឱ្យមានហានិភ័យបាត់បង់តម្លៃវប្បធម៌ប្រពៃណី ព្រមទាំងសិល្បៈរបាំប្រជាប្រិយផងដែរ។

mua-chan-2.jpg
លំនាំសេចក្តីនៃរបាំយក្សវិលជុំវិញការតស៊ូប្រយុទ្ធរវាងម្ខាងតំណាងឲ្យអំពើល្អ (តួអង្គហនុមាន) និងម្ខាងទៀតតំណាងឲ្យអំពើអាក្រក់ (តួអង្គយក្ស) ហើយអំពើល្អសុចរិតតែងតែឈ្នះអំពើអាក្រក់ជានិច្ច

កាលពីមុន ក្នុងរដូវបុណ្យចូលឆ្នាំថ្មី ក្រៅពីពិធីកិច្ចសាសនា ផ្នែកសិល្បៈសម្តែងនៅតាមវត្តអារាម និង​ភូមិស្រុកនានារបស់ជនជាតិ ខ្មែរ ភាគច្រើនគឺមានរាំវង់ និងការច្រៀងរាំតាមសម័យ។ ប៉ុន្មានឆ្នាំជិតៗ នេះ វត្តអារាមនិង​សហគមន៍ ខ្មែរ ជាច្រើននៅខេត្ត តីនិញ បានសកម្មពាំនាំសិល្បៈរបាំ ជាពិសេសគឺរាំយក្សវិលត្រឡប់មកក្នុង​បរិយាកាសប្រជុំជីវភាពខាងជំនឿ និងពិធីបុណ្យនានា។ ព្រះសង្ឃ រួមជាមួយនឹងអ្នកអស់ពីចិត្តអស់ពីថ្លើម​ជាមួយនឹងវប្បធម៌ជនជាតិបានខិតខំស្តារឡើងវិញនូវវង់ភ្លេងពិណពាទ្យប្រពៃណី ដោយបានអញ្ជើញសិល្បករ​សិល្បការិនីមកពីខេត្ត សុកត្រាំង (បច្ចប្បន្នជាទីក្រុង កឹនធើ) និងខេត្ត ត្រាវិញ (បច្ចុប្បន្នជាខេត្ត វិញឡុង) អញ្ជើញមក​ខេត្ត តីនិញ ដើម្បីបង្ហាត់បង្រៀនយុវវ័យ។ តាមរយៈនោះ រួមចំណែកសម្តែងឡើងវិញនូវទស្សនីយភាព​សិល្បៈមួយ ព្រមទាំងតភ្ជាប់នូវប្រភពវប្បធម៌ ខ្មែរ ឲ្យកាន់តែរីកចម្រើនថែមទៀតនៅដែនដីខេត្ត តីនិញ។

mua-chan-4.jpg
របាំយក្សឬយក្សរាំគឺជារបាំមួយបំលែងចេញពីសិល្បៈរបាំ ដែលជាទម្រង់ល្ខោនបុរាណដ៏ចំណាស់​របស់ជនជាតិ ខ្មែរ ផ្តើមពីប្រភពរបាំពាក់របាំងមុខល្ខោនខោល សម្តែងឡើងវិញនូវឈុតសម្តែងមួយដែលត្រូវបានដកស្រង់ក្នុងរឿងរាមកេរ្តិ៍

យោងតាមព្រះចៅអធិការ ព្រះតេជគុណ សូផាត របាំយក្សគឺជាក្បាច់រាំមួយដែលបំលែងចេញពីសិល្បៈរបាំ ជាទម្រង់សិល្បៈ​ល្ខោន​ខោលបុរាណរបស់ជនជាតិ ខ្មែរ មានតាំងពីយូរយារណាស់មកហើយ ដោយមានប្រភពដើមចេញពីរបាំពាក់របាំងមុខល្ខោន​ខោល សម្តែងឡើងវិញនូវឈុតសម្តែងមួយដកស្រង់ពីវីរកថារាមកេរ្តិ៍។ ប្រសិនបើល្ខោនខោល​ផ្តោត​លើ​ការសម្ដែង​ដោយពាក់របាំងមុខ គឺរបាំយក្សឬរបាំយក្សរាំវិញ ផ្តោតលើកាយវិការ ជាពិសេសគឺចលនា​ដៃនិងជើងនេះឯង ដើម្បីបង្ហាញពី​​បុគ្គលិក​លក្ខណៈ អត្តចរិតរបស់តួអង្គ ជាពិសេស​គឺក្នុងរូបភាពព្រះអាទិទេព និងតួអង្គអមនុស្សក្នុងសាច់រឿង។ ការរស់​រានឡើង​វិញនៃរបាំយក្សក្នុងជីវភាពរបស់សហគមន៍ ខ្មែរ នៅខេត្ត តីនិញ មិនត្រឹមតែបង្ហាញពីស្មារតីយល់ដឹងនៃការអភិរក្ស​អត្តសញ្ញាណជាតិប៉ុននោះទេ ថែមទាំងបង្ហាញពីប្រសិទ្ធភាពនៃកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីក្នុងបរិបទ​សមាហរណកម្មផងដែរ។

mua-chan-6.jpg
តួ​អង្គយក្សក្រុងរាពណ៍ និង​ តួ​ឯកនាងសីតាក្នុងវីរកថារាមកេរ្តិ៍

ប្អូន ប៊ិញ ណាវិញ (អាយុ ១៨ ឆ្នាំ រស់នៅឃុំ និញដៀន ខេត្ត តីនិញ) សិល្បករវ័យក្មេងជំនាញរាំយក្ស និងលេងស្គរ​ឆៃយ៉ាំ​ចែករំលែកថា ដើមឡើយប្អូនរៀនលេងស្គរឆៃយ៉ាំក្រោមការណែនាំរបស់ព្រះចៅអធិការវត្តរស្មីរតនឧត្តមស្វាយ (ឃុំ និញដៀន ខេត្ត តីនិញ)។ បន្ទាប់​មក ប្អូនជាមួយនឹង​មិត្តៗ នៅ​ក្នុង​ភូមិ​បាន​សិល្បករមកពី ត្រាវិញ បង្ហាត់​បង្រៀន​របាំ​យក្ស។ ក្រុម​​ប្រមូល​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ទិញ​សម្លៀកបំពាក់ គ្រឿងសម្ភារ និងរបាំងមុខសម្រាប់​សម្តែង។ លើកទីមួយ​បានឈរនៅលើឆាកនៃពិធីបុណ្យ ហើយទទួលបានការគាំទ្រ និងការគោរពស្រឡាញ់ពីមាមីងបងប្អូន ប្អូនមាន​មោទនភាព ហើយមានក្តីសុខយ៉ាងខ្លាំង។

mua-chan-3.jpg
តួអង្គយក្សក្រុងរាពណ៍ក្នុងទស្សនីយភាពរបាំបុរាណនៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត តីនិញ (សង្កាត់ តឹននិញ)

សិល្បករវ័យក្មេងជំនាញរាំយក្ស និងលេងស្គរឆៃយ៉ាំ ផាន ដេត (អាយុ ២២ ឆ្នាំ រស់នៅឃុំ និញដៀន ខេត្ត តីនិញ) បានឱ្យ​ដឹងថា ថ្មីៗនេះ ក្រុមត្រូវបានអញ្ជើញទៅសម្តែង មមាញឹកជាងគេគឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យកឋិនទាន និងតាមវត្តអារាម និងមូលដ្ឋានមានមាមីងបងប្អូនជនជាតិ ខ្មែរ រស់នៅ។ ថវិកាសម្រាប់គ្រប់សកម្មភាពទាំងអស់ ​ភាគច្រើន​អាស្រ័យទៅតាមការគាំទ្ររបស់មាមីងបងប្អូន មួយ​ចំណែក​​ក្រុម​ទុកសម្រាប់ប្រគេន​វត្តផង នៅសល់​មួយ​ចំណែក​ទុកសម្រាប់​ចំណាយសាម្រាប់​ការ​ធ្វើ​ដំណើរទៅមករបស់ក្រុមផង។ ដោយសារតែប្រាក់ចំណូលទទួលបានពីការសម្តែងរបាំ​យក្ស​មិនស្ថិតស្ថេរ ទើបការបន្តរក្សាការហ្វឹកហាត់ និងការទាក់ទាញចំណាប់អារម្មណ៍របស់យុវជនឱ្យចូលរួមសម្តែងនៅតែជួបការពិបាកនៅឡើយ។

ថ្វីត្បិត​តែ​​ បច្ចុប្បន្នចំនួនសិល្បករមានចំនួនតិចតួចក៏ដោយ ប៉ុន្តែសញ្ញាគួរឲ្យត្រេកអរនោះគឺ មានកុមារៗ ជាច្រើននៅក្នុង​ភូមិ​បានចាប់ផ្ដើមស្វែងយល់ និងហាត់រៀនរាំយក្ស។ ក្រុមរបស់ ផាន ដេត មានបំណងចូលរួមចំណែកដើម្បីថែរក្សា​សិល្បៈ​ប្រពៃណី បំផុសស្មារតីទទួលខុសត្រូវ និងក្តីស្រឡាញ់វប្បធម៌ជាតិដល់គ្រប់ស្រទាប់យុវជន ខ្មែរ។

ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ផ្សារភ្ជាប់ជាមួយនឹងការ​អភិវឌ្ឍ​ទេសចរណ៍

បើតាមអនុបណ្ឌិត ង៉ូ ធឺលេ សមាជិកសមាគមអក្សរសាស្រ្ត និងសិល្បៈខេត្ត តីនិញ បានឲ្យដឹងថា រាល់តម្លៃ​សិល្បៈចម្រុះ វិសេសវិសាលក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់បណ្តាជនជាតិបានរួមចំណែកពណ៌នាយ៉ាងច្បាស់​នូវភិនភាគ​អក្សរសាស្រ្តប្រជាប្រិយ។ ចម្រៀងប្រជាប្រិយ ភ្លេងប្រជាប្រិយ និងរបាំប្រជាប្រិយ មិនត្រឹមតែត្រូវបាន​បញ្ជូន​បង្ហាញតាមរយៈពាក្យពេចន៍ ចង្វាក់ភ្លេង និងរូបភាពប៉ុននោះទេ ថែមទាំងត្រូវបានរក្សាទុកក្នុងការចងចាំ​របស់​សហគមន៍ទៀតផង។ ថ្វីត្បិត លក្ខណៈពិសេសដាច់ដោយឡែកនៃទម្រង់នេះគឺឋិតឋេរតាមរយៈការនិយាយ​តៗគ្នា មិនទាន់បានកត់ត្រាពេញលេញនៅឡើយ។ ដូច្នេះហើយ កាលណាសិល្បករលាចាកលោកទៅដោយគ្មាន​អ្នក​បន្តវេននោះ រាល់ចម្រៀង ចង្វាក់ភ្លេង ស្គរ និងរបាំប្រជាប្រិយទាំងនោះក៏ប្រឈមនឹងការបាត់បង់ជារៀង​រហូត។

mua-chan-1.jpg
របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ​នីមួយៗ

លោក​ក៏​បាន​ព្រមាន​ថា ក្រោម​ការជះឥទ្ធិពល​នៃ​នគរូបនីយកម្ម ចម្រៀង​ប្រជាប្រិយ ភ្លេងប្រជាប្រិយ និង​របាំ​ប្រជាប្រិយ​កំពុងតែ​បាត់បង់​ជា​បណ្តើរៗ។ នៅ​កន្លែង​ជាច្រើន សិល្បករ​ចាស់ៗ ចាក​ចេញ​ពី​ឆាក ខណៈយុវវ័យ​ជំនាន់​ក្រោយ​ចូល​ចិត្ត​ភ្លេងតន្ត្រី​ ក្បាច់រាំទំនើបៗ។ ប្រសិនបើមិនបានរក្សាទុកទាន់ពេលវេលាទេ ទម្រង់ទាំងនេះ​នឹងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់។

mua-chan-5.jpg
តួអង្គហនុមាន ស្តេចពានរដែលជាសេនារបស់ព្រះរាមក្នុងរឿងរាមកេរ្តិ៍

តាមអនុបណ្ឌិត ង៉ូ ធឺលេ មានប្រសាសន៍ថា ក្នុងបរិបទនៃការអភិវឌ្ឍទេសចរណ៍ដ៏ខ្លាំងក្លានៅក្នុងមូលដ្ឋានជាច្រើន ជាពិសេសនៅខេត្ត តីនិញ នាពេលថ្មីៗ នេះ ការអភិរក្ស និងផ្សព្វផ្សាយបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងភ្លេងប្រជាប្រិយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍គួរតែចាត់ទុកថាជាកិច្ចការបន្ទាន់។ នេះមិនត្រឹមតែ​ជាដំណោះស្រាយដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ប៉ុននោះទេ ថែមទាំងជាទិសដៅសំខាន់សម្រាប់អភិវឌ្ឍន៍​សេដ្ឋកិច្ច វប្បធម៌ សង្គមផងដែរ ពាំនាំរូបភាពនិងតម្លៃវប្បធម៌ពិសេសដោយឡែករបស់ខេត្ត តីនិញ ឈានទៅមុខ។

mua-chan-7.jpg
ប្អូន ប៊ិញ ណាវិញ សិល្បករវ័យក្មេងជំនាញរាំយក្ស និង រាំស្គរឆៃយ៉ាំត្រៀមរបាំងមុខយក្សក្រុងរាពណ៍សម្រាប់សម្តែង

យោងតាមគណៈកម្មាធិការបក្សខេត្ត តីនិញ រយៈពេលកន្លង បក្ខភាគខេត្តបានបញ្ជាក់ទេសចរណ៍​ជាវិស័យ​វាយទម្លុះទម្លាយមួយ ដោយផ្តោតលើការប្រែក្លាយតំបន់ទេសចរណ៍ភ្នំ បាដែន (ភ្នំយាយម៉ៅ) ក្លាយទៅជា​គោលដៅទេសចរណ៍លំដាប់ថ្នាក់ជាតិ។ ស្របតាមគោលដៅនេះ ការអភិរក្ស និងផ្សព្វផ្សាយបទចម្រៀង​ប្រជាប្រិយ ភ្លេងប្រជាប្រិយ និងរបាំប្រជាប្រិយរបស់បណ្តាជនជាតិក្នុងភូមិសាស្រ្តត្រូវបានចាត់ទុកថាជាភារកិច្ច​សំខាន់ បង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងសហគមន៍បងប្អូនជនជាតិតែម្តង។

mua-chan-8.jpg
សម្លៀកបំពាក់​របាំ​យក្ស (​យក្សរាំ)​ របស់​ជនជាតិ ​ខ្មែរ ​ភាគច្រើនគឺសំពត់រុំជំវិញខ្លួន ជាពិសេសគឺសំពត់ចងក្បិន ត្រូវបាន​រុំ​ព័ទ្ធយ៉ាង​ខ្ជាប់ខ្ជួន

ខេត្តកំពុងដាក់ដំណើរការកម្មវិធីគោលដៅជាតិ "ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតំបន់ជនជាតិភាគតិច និង​តំបន់ភ្នំ ដំណាក់កាល ២០២២ - ២០៣០" ផ្តោតលើការដោះស្រាយតម្រូវការអំពីលំនៅដ្ឋាន ដីផលិតកម្ម ទឹក​ប្រើប្រាស់​ក្នុងជីវភាពប្រចាំថ្ងៃ ការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការលើកកម្ពស់គុណភាពនៃការអប់រំ និងការ​បណ្តុះបណ្តាល ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីផ្សារភ្ជាប់នឹងទេសចរណ៍ លើកកម្ពស់ការ​យល់ដឹងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជន។

mua-chan-9.jpg
តួ​អង្គយក្សក្រុងរាពណ៍ និង ​តួ​ឯកនាងសីតាក្នុងវីរកថារាមកេរ្តិ៍

ទន្ទឹមនឹងនោះ ខេត្តបានរៀបចំការថែរក្សាការពារ ការស្នងបន្ត និង​ផ្សព្វផ្សាយនូវគុណតម្លៃពិសេស នាំយកទម្រង់សិល្បៈដែលដិតដោយស្លាកស្នាមវប្បធម៌ជាតិក្លាយទៅជា​ផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក។ គោលដៅចុងក្រោយគឺលើកកម្ពស់ជីវភាពវប្បធម៌ ដាស់​មោទកភាពជាតិឡើងវិញ ពង្រីកទូលាយទម្រង់ទេសចរណ៍វប្បធម៌ រួមចំណែកនាំយកអត្តសញ្ញាណវប្បធម៌របស់ តីនិញ ឈានទៅមុខឲ្យកាន់តែឆ្ងាយទូលំទូលាយ សមាហរណកម្មក្នុងយុគសម័យថ្មី៕

ផលិត៖ មិញភូ
ប្រែសម្រួលដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

ក្នុងឱកាសពិធីបុណ្យសែនដូនតា មាមីងបងប្អូនជនជាតិ ខ្មែរ ជាច្រើនកំពុងរស់នៅនិងធ្វើការនៅទីក្រុង ហូ ជីមិញ បានប្រមូលផ្តុំគ្នាមកវត្ត ពោធិវង្ស សង្កាត់ បៃហៀន ដើម្បីថ្វាយគ្រឿងសក្ការៈព្រះពុទ្ធ ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃនិងសូត្រធម៌សុំសេចក្តីជាសុខ សុភមង្គលដល់គ្រួសារញាតិសន្តាន។

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

តាំងពីការជួយជ្រោមជ្រែងសាសនិកប្រើឌីជីថលរហូតដល់ឌីជីថលភាវូបនីយកម្មបរិស្ថាន វត្ថុតឹកតាងនិងនិទានរឿងរ៉ាវវប្បធម៌ បណ្តាសហគមន៍ជនជាតិ សាសនានៅទីក្រុង ហូ ជីមិញ កំពុងស្វែងរករបៀបប្រើបច្ចេកវិទ្យាដើម្បីថែរក្សាបេតិកភណ្ឌ នាំយកតម្លៃ​ប្រពៃណីឱ្យខិតជិតនឹងមហាជន។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

រសៀលថ្ងៃទី ២ ខែ តុលា នាឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ ក្រុមការងារនៃទីក្រុង កឹនធើ ដឹកនាំដោយលោក ដុង វ៉ាន់ថាញ់ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង កឹនធើ អញ្ជើញទៅសួរសុខទុក្ខ​លោកគ្រូអ្នកគ្រូ សិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ថាញ់ភូ និងវត្ត ព្រែកអណ្តើក នៅឃុំ ញូយ៉ា។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្តលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីអំពីការអភិវឌ្ឍវប្បធម៌ វៀតណាម ខេត្ត ឡាងសឺន កំណត់ថា ការកសាងនិងអភិវឌ្ឍខឿនវប្បធម៌គ្រប់ជ្រុងជ្រោយ ពោរពេញដោយអត្តសញ្ញាណ មនុស្សធម៌ វិទ្យាសាស្ត្រ ទំនើប ក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ប្រភពធនធានកើតពីផ្ទៃក្នុងដ៏សំខាន់ កម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងលឿននិងស្ថិរភាព។

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយដាក់ចេញតម្រូវការកសាងប្រព័ន្ធតម្លៃជាតិ វប្បធម៌ និង​បមាណីយកម្មប្រជាជន វៀតណាម។ នៅទីក្រុង ហូ ជីមិញ កសាងប្រជាជនថែរក្សាអត្តសញ្ញាណផង សម្របសម័យកាលផងគឺជា​លក្ខខណ្ឌដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ប្រសិនបើកសាងប្រព័ន្ធតម្លៃមនុស្សគឺជាមូលដ្ឋានគ្រឹះបង្កើតបានជាប្រភពកម្លាំងកើតពីផ្ទៃក្នុងនៃទីក្រុង ក៏សំណួរបណ្តទៀតគឺធ្វើដូចម្តេចដើម្បីតម្លៃទាំងនោះមិនមែនមានតែនៅក្នុងឯកសារជាលាយលក្ខណ៍អក្សរឬពាក្យស្លោកប៉ុននោះទេតែក្លាយជាផ្នែកមួយនៃជីភាពប្រចាំថ្ងៃ។ ជាក់ស្តែងនៅទីក្រុង ហូ ជីមិញ ឱ្យឃើញថា ចង់ឱ្យវប្បធម៌ជ្រាបចូលទៅក្នុងសហគមន៍យ៉ាងជ្រៅ ចាំបាច់ត្រូវបង្កើតបរិយាកាសទាំងឡាយដើម្បីប្រជាជនអាចទទួលផល ឆ្លងកាត់បទពិសោធ ផ្លាស់ប្តូរនិងច្នៃប្រតិដ្ឋ។ នេះក៏ជាទិសដៅដ៏សំខាន់ដើម្បីប្រែក្លាយធនធានវប្បធម៌ទៅជាប្រភពកម្លាំងអភិវឌ្ឍតាមស្មារតីសេចក្តីសម្រេចលេខ 80-NQ/TW។

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ វៀតណាម ក្នុងដំណាក់កាលថ្មីរួមជាមួយនឹងកម្មវិធី ផែនការអនុវត្តរបស់រដ្ឋាភិបាលបានដាក់ចេញតម្រូវការនាំប្រព័ន្ធតម្លៃវប្បធម៌ជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារនិងបទដ្ឋានមនុស្សម្នា វៀតណាម ចូលទៅក្នុងជីវភាពប្រចាំថ្ងៃ។

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ឡាយចូវ បានប្រារព្ធពិធីលើកទង់ជាតិអំណរបុណ្យឯករាជ្យជាតិឆ្នាំ ២០២៦ ដោយមាន​ការអញ្ជើញចូលរួមរបស់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាជនបណ្តាជនជាតិខេត្ត ឡាយចូវ រួមជាមួយនឹង​ភ្ញៀវទេសចរ។ បន្ទាប់ពីពិធីលើកទង់ជាតិគឺសកម្មភាពរាំគោះអង្រែ ដង្ហែតាមដងផ្លូវដិតដោយសម្រស់ពណ៌វប្បធម៌បណ្តាជនជាតិ​នៅតំបន់ភ្នំ ឡាយចូវ។

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជា​ឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជន​បណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា លម្ហភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) ចម្រុះពណ៌ស្រស់ឆើតឆាយប្រពៃណីដោយមានខ្សែព្រឹត្តិការណ៍ "អំណរបុណ្យឯករាជ្យជាតិ"។

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំនិងរក្សាទុកសំណង់ជំនឿជាច្រើនមានស្លាកស្នាមប្រវត្តិសាស្ត្ររបស់សហគមន៍បណ្តាជនជាតិ។ ក្នុងនោះ វត្ត ចន្ទរង្សី និងវត្ត ពោធិវង្ស គឺជាវត្តពីរដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ សាសនារបស់សហគមន៍ ខ្មែរ នៅទីក្រុង ហូ ជីមិញ និងតាមមូលដ្ឋានជិតខាង។

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារលក់សត្វពាហនៈ ត្រាលិញ (ឃុំ ត្រាលិញ ខេត្ត កាវបាំង) គឺជាសម័យប្រជុំផ្សារប្រព្រឹត្តឡើងនៅថ្ងៃទី ៤ ទី ៩ ទី ១៤ ទី ១៩ ទី ២៤ និងទី ២៩ ច័ន្ទគតិជារៀងរាល់ខែ។ នៅទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងបណ្តាសកម្មភាពចរចា លក់ដូរក្របី គោ សេះដ៏ល្បីឈ្មោះប៉ុននោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃផ្សារណាត់តំបន់ភ្នំទៀតផង៕

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

សហគមន៍​ជនជាតិ ​ធូឡាវ​ នៅ​ ​វៀតណាម ​រស់នៅ​តែ​ក្នុង​ខេត្ត​ ឡាវកាយ ប៉ុននោះ ស្ថិតក្នុង​តំបន់​ខ្សែទឹកខាងលើទន្លេ ចាយ តាម​ឃុំ ​មឿងខឿង ផាឡុង ​ស៊ីនជាង ជាដើម្បី។ ទោះបីជា​ចំនួនប្រជាជនយ៉ាង​តិច​ក៏ដោយតែបងប្អូនជនជាតិ ​ធូឡាវ​ នៅតែផ្តោតជាសំខាន់ទៅលើ​ការថែរក្សានិងលើកស្ទួយ​បណ្តាមុខរបរហត្ថកម្ម​ប្រពៃណី​ដូចជា​ត្បាញសំពត់ ដេរ​សម្លៀកបំពាក់​ប្រពៃណី​ដើម្បីប្រើប្រាស់ក្នុងការប្រជុំជីវភាព​ ផលិតកម្មជារៀងរាល់ថ្ងៃនិង​សកម្មភាពជំនឿ មនោវិញ្ញាណ បង្កើតបានជាសម្រស់ដ៏វិសេសវិសាលដោយឡែក ចូលរួមចំណែកក្នុងការអភិរក្ស លើកស្ទួយអត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

សំឡេងខ្លុយរបស់បងប្អូនជនជាតិ ព្រៅ វ៉ឹនកៀវ (ភូមិឃុំ ត្រឿងស៊ើន ខេត្ត ក្វាងទ្រី) បន្លឺឡើងខ្ទរលាន់ឮកណ្តាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយដូចជាស្ពានមេត្រីភ្ជាប់មនុស្សជាមួយប្រភពដើម ព្រៃភ្នំនិងជីវភាពមនោវិញ្ញាណ។ ក្នុងលំហូរនៃជីវភាពសម័យទំនើប សិប្បករទាំងឡាយរួមជាមួយនឹងដំណោះស្រាយអភិរក្សនៃមូលដ្ឋានកំពុងរួមចំណែកថែរក្សាបេតិកភណ្ឌដ៏មានតម្លៃ ស្របពេលនោះដែរបើកចេញឱកាសអភិវឌ្ឍទេសចរសហគមន៍ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌៕

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងអឺងកងនៅក្នុងទីធ្លាវត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅពេលបុណ្យចូលឆ្នាំថ្មី ពិធី​បុណ្យអកអំបុកម្តងៗ បានក្លាយជាសំឡេងជិតដិតតាំងពីយូរលង់ណាស់មកហើយនៅក្នុងភូមិ​ស្រុក ខ្មែរ ខេត្ត អានយ៉ាង។ ប៉ុន្តែនៅពីក្រោយចង្វាក់ស្គរដ៏ផុលផុសនោះគឺជាកង្វល់របស់សិប្បករសិប្បការិនី​វ័យ​ចំណាស់ជាច្រើនខណៈពេលស្រទាប់បន្តវេនកំពុងតែតិចទៅៗ លម្ហសម្តែងបង្រួមមកជាបណ្តើរៗ ក្នុងចង្វាក់​ជីវិតរស់នៅនាសម័យទំនើប។

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាគឺជាពិធីកិច្ចសាសនាដ៏វិសេសវិសាលក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ ជាធម្មតាពិធីបុណ្យប្រារព្ធឡើងនៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា (ថ្ងៃ ១ រោច ខែ អាសាធ ដល់ថ្ងៃ ១៥ កើត ខែ អស្សុជ) ឬក៏ពិធីបុណ្យកឋិនទានប្រគេនសំពត់កឋិន (ពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក) ពិធីបុណ្យទាំងនេះប្រាថ្នាចង់បានសេចក្តីសុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផលនិងភូមិស្រុកសុខដុមរមនា៕

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា នៅតំបន់ទេសចរណ៍ជើងភ្នំ ឡាងប៊ីអាង សង្កាត់ ឡាងប៊ីអាង - ដាឡាត ខេត្ត ឡឹមដុង រៀបចំសមោសរវប្បធម៌គងឃ្មោះនិងម្ហូបអាហាររួមផ្សំនឹងល្បែងប្រជាប្រិយឆ្នាំ ២០២៦។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

កាលពី ៥២ ឆ្នាំមុននេះ នៅខេត្ត រ៉ាច់យ៉ា (ឥឡូវជាខេត្ត អានយ៉ាង) ព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គគឺ យ័ញហម យ័ញតឹប យ័ញហយ ឡឹមហ៊ុង រួមជាមួយនឹងប្រជាជនមូលដ្ឋានរៀបចំបាតុកម្មតស៊ូទាមទារអាជ្ញាធរ អាម៉េរិក - អាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហ៊ាននិងបាញ់បំផ្លាញវត្តអារាម។ ស្មារតីតស៊ូបដិវត្តន៍និងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គក្លាយជាអណ្តាតភ្លើងបញ្ឆេះស្មារតីស្នេហាជាតិ សាមគ្គីក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក ប្រជាជននិយាយរួម។

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាមិនត្រឹមតែជាសកម្មភាពជំនឿដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងបានក្លាយជាលំហប្រជុំជីវភាពវប្បធម៌រួមរបស់ទីក្រុង ហូ ជីមិញ ទៀតផង៕

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។