បកក្រោយវិញ

ថែរក្សា លើកស្ទួយភាសារបស់ជនជាតិ ខ្មែរ

ខេត្ត វិញឡុង មាន​ប្រជាជន​សរុប​ជិត ៤,២ លាន​នាក់ ក្នុង​នោះ​ជនជាតិ​ ខ្មែរ ​មាន​ប្រមាណ ៨,៤%។ ជាច្រើនឆ្នាំកន្លង ការថែរក្សាភាសានិយាយ និងអក្សរ ខ្មែរ តែងតែជាកិច្ចការសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ និងវប្បធម៌របស់មូលដ្ឋាន។ ដោយសារមានការសហការយ៉ាងស្អិតល្មួតរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្នែកអប់រំ និងសហគមន៍ ជាពិសេសគឺវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ទាំងឡាយ ការបង្រៀន និងរៀនអក្សរ ខ្មែរ នៅ វិញឡុង ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

ពង្រីកទូលាយបណ្តាញ លើកកម្ពស់គុណភាព

បច្ចុប្បន្នខេត្ត វិញឡុង ​មានសិស្សជនជាតិ ​ខ្មែរ ​​នៅគ្រប់​កម្រិតសិក្សាជាង ៨១.០០០ នាក់​។ ដើម្បីថែរក្សា និង​លើកស្ទួយភាសា ខ្មែរ មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តបានដាក់បញ្ចូលកម្មវិធីបង្រៀនអក្សរ ខ្មែរ ទៅក្នុង​ប្រព័ន្ធ​អប់រំទូទៅ។ អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត វិញឡុង លោក ថាច់ ថាឡាយ មានប្រសាសន៍​ថា ក្នុង​ឆ្នាំសិក្សា ២០២៤ - ២០២៥ ទូទាំងខេត្តមានគ្រឹះស្ថានអប់រំទូទៅចំនួន ១៣២ កន្លែង បើកថ្នាក់រៀនភាសា ខ្មែរ ចំនួន ១.៥២១ ថ្នាក់សម្រាប់សិស្សជាង ៤១.៥០០ នាក់នៅគ្រប់កម្រិតសិក្សា។

khmer-3.jpg
កម្រងរូបភាពក្នុងពិធីប្រកាសលទ្ធផលថ្នាក់ខេមរភាសានៅវត្តស្វាយសៀមថ្មីកាលពីថ្ងៃ ១៤ រោច ខែ ស្រាពណ៍ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩

កងជួរគ្រូបង្រៀនភាសា ខ្មែរ ត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងសុក្រឹត កម្រិតចំណេះវិជ្ជាកាន់តែបាន​លើក​កម្ពស់។ ខេត្តមានគ្រូបង្រៀនភាសា ខ្មែរ នៅតាមគ្រឹះស្ថានអប់រំទាំងឡាយចំនួន ២៣១ នាក់ ក្នុង​នោះ​មានគ្រូបង្រៀន​កម្រិតមហាវិទ្យាល័យផ្នែក​គរុកោសល្យ​អក្សរសាស្រ្ត ​ខ្មែរ ចំនួន ២០០ នាក់ ​បរិញ្ញាផ្នែកអប់រំ​បឋមសិក្សាចំនួន ២៧ នាក់ និង​អនុបណ្ឌិតចំនួន ៤ នាក់​។ ការ​បង្រៀន​ភាសា ​ខ្មែរ ​ត្រូវ​បាន​ដាក់ដំណើរការ​ស្រប​តាម​កម្មវិធី ​និង​សៀវភៅ​សិក្សាគោល​ដែល​ក្រសួង​អប់រំ​ និង​បណ្តុះបណ្តាល​ដាក់ឲ្យប្រើប្រាស់ ធានាសុក្រឹតភាព។

khmer-2.jpg
ថ្នាក់រៀនអក្សរ ខ្មែរ នៅវត្ត​សុវណ្ណនទីសិរីឧត្តម អូរតាពៅ នៅឃុំ ចូវថាញ់

ទន្ទឹមនឹងប្រព័ន្ធអប់រំផ្លូវការ វត្តព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ទាំងឡាយក្នុងខេត្តក៏បានធ្វើសកម្មភាព​យ៉ាង​សកម្មក្នុងការថែរក្សា អភិរក្សភាសានិយាយ និងអក្សរ ខ្មែរ តាមរយៈថ្នាក់រៀនក្នុងរដូវវិស្សមកាលរៀងរាល់​ឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ខេត្ត វិញឡុង មានវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ចំនួន ១៣៧ វត្តបើកថ្នាក់រៀន​អក្សរ ខ្មែរ ចំនួន ១.០៦៦ ថ្នាក់ ទាក់ទាញប្អូនៗ សិស្សមកចូលរៀនជាង ២៣.៧០០ នាក់។ នេះជាគំរូអប់រំបន្ថែម​ដ៏ល្អវិសេស រួមចំណែកថែរក្សាភាសានិយាយ និងអក្សរ ខ្មែរ ប្រកបដោយភាពជិតដិត ស្របតាមទំនៀមទម្លាប់ ជំនឿ​របស់ជនជាតិ ខ្មែរ។

khmer-4.jpg
ថ្នាក់រៀនអក្សរ ខ្មែរ នៅវត្ត​សុវណ្ណនទីសិរីឧត្តម អូរតាពៅ នៅឃុំ ចូវថាញ់

អាចារ្យ ព្រះសង្ឃជាច្រើនរូបនិងអង្គស្ម័គ្រចិត្តបង្រៀនអក្សរ ខ្មែរ តាមវត្តអារាម ដោយចាត់ទុកនេះជា​ភារកិច្ច​ដ៏ពិសិដ្ឋមួយ ជាមធ្យោបាយថែរក្សាព្រលឹងវប្បធម៌ ខ្មែរ ពីមួយជំនាន់ទៅមួួយជំនាន់ទៀតតាមរយៈ​អក្សរ​សរសេរ។ លោក គៀន សេរី បង្រៀនអក្សរ ខ្មែរ អស់រយៈពេលជាង ១០ ឆ្នាំនៅរដូវវិស្សមកាលនៅវត្ត​សុវណ្ណនទីសិរីឧត្តម អូរតាពៅ (ឃុំ ចូវថាញ់) ចែករំលែកថា៖ "យើងខ្ញុំមិនត្រឹមតែបង្រៀន​តែអក្សរប៉ុននោះទេ ថែមទាំងជាឱកាសមួយ​សម្រាប់យើងខ្ញុំផ្សព្វផ្សាយនូវសីលធម៌ ភាសា អត្តសញ្ញាណជនជាតិ ខ្មែរ ដល់ក្មេងៗ ជំនាន់ក្រោយ ដើម្បីជួយ​ប្អូនៗ ឱ្យកាន់តែស្អិតរមួតជាមួយឫសគល់វប្បធម៌របស់ខ្លួនថែមទៀត"។

khmer-7.jpg
ថ្នាក់រៀនអក្សរ ខ្មែរ នៅវត្ត​សុវណ្ណនទីសិរីឧត្តម អូរតាពៅ នៅឃុំ ចូវថាញ់

ប្អូន ង្វៀន ថាយអាន រៀនអក្សរ ខ្មែរ នៅវត្តអស់រយៈពេល ៥ ឆ្នាំនៅក្នុងរដូវវិស្សមកាលបានចែករំលែកថា៖ "ជាច្រើនឆ្នាំហើយ ប្អូនបានរៀនភាសាកំណើតនៅតាមសាលារៀនផង ហើយបានរៀននៅតាមវត្ត​ផងនៅ​ក្នុងរដូវ​វិស្សមកាល។ នៅពេលដែលបានស្តាប់ព្រះសង្ឃ គ្រូអាចារ្យបង្រៀនអំពីប្រវត្តិសាស្រ្ត ប្រពៃណី​វប្បធម៌របស់​ជនជាតិខ្លួន ប្អូនមានមោទកភាពខ្លាំងណាស់"!

khmer-5.jpg
កម្រងរូបភាពក្នុងពិធីប្រកាសលទ្ធផលថ្នាក់ខេមរភាសានៅវត្តស្វាយសៀមថ្មីកាលពីថ្ងៃ ១៤ រោច ខែ ស្រាពណ៍ ឆ្នាំ ម្សាញ់

ថ្នាក់រៀនអក្សរ ខ្មែរ ទាំងឡាយបើកក្នុងរដូវវិស្សមកាលនៅតាមវត្តមិនត្រឹមតែទាក់ទាញប្អូនៗ សិស្សប៉ុននោះទេ ក៏មាន​ព្រះសង្ឃ​ជាច្រើនអង្គ​និមន្តមកសិក្សាដែរ។ ព្រះតេជគុណ ថាច់ ង៉ុកលន់ ចូលបួសរៀននៅវត្ត​សុវណ្ណនទី សិរីឧត្តម អូរតាពៅ អស់រយៈពេល ៣ ព្រះវស្សា ក្នុង​នោះ​ព្រះតេជគុណ​បាន​រៀនអក្សរ ​ខ្មែរ ​នៅ​វត្ត​នេះបាន​ ​២​ ព្រះ​វស្សាហើយនៅ​ក្នុង​រដូវ​វិស្សមកាល។ ព្រះតេជគុណ លន់ មានសង្ឃដីកាថា៖ "អាត្មាសិក្សាអក្សរ ខ្មែរ មិនត្រឹម​តែ​ដើម្បីចេះអាន ចេះសរសេរប៉ុននោះទេ ថែមទាំងរៀន​ក្លាយជា​បុគ្គលល្អ ហើយយល់កាន់តែ​ច្បាស់អំពីប្រពៃណី វប្បធម៌របស់ជនជាតិខ្លួនទៀតផង"។

គោលនយោបាយរួមដំណើរជាមួយនឹងគ្រូបង្រៀន និងអ្នកសិក្សា

ដើម្បីបន្តរក្សា និងលើកកម្ពស់គុណភាពនៃការបង្រៀនភាសា ខ្មែរ ខេត្ត វិញឡុង បានវិនិយោគគួរឲ្យកត់សម្គាល់​ទៅលើគ្រឿងសម្ភារៈ និងគោលនយោបាយឧបត្ថម្ភ។ អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត វិញឡុង លោក ថាច់ ថាឡាយ បានឲ្យដឹងថា មន្ទីរអប់រំ និងបណ្តុះបណ្តាលបានផ្គត់ផ្គង់បន្ទប់រៀន តុកៅអី ក្តារខៀន គ្រឿងបរិក្ខា​រ​ជាដើមយ៉ាងគ្រប់គ្រាន់សម្រាប់សាលារៀនមានបង្រៀនភាសា ខ្មែរ ហើយផ្តល់សៀវភៅសិក្សាគោល សៀវភៅកិច្ចតែងការ​បង្រៀន សៀវភៅលំហាត់ សៀវភៅហាត់សរសេរនឹងថវិកាសរុបជាង ១ ពាន់លានដុង។

dc3ffb7f-9399-430d-a2d5-551c7996d00f.jpg
ព្រះចៅអធិការវត្តសមោធារាមកំបាំងបាត់ នៅភូមិ កំបាំងបាត់ ឃុំ តាមង៉ាយ ចែកជូនសៀវភៅហាត់​សរសេរអក្សរ ខ្មែរ ឲ្យប្អូនៗ

នៅតាមវត្ត ក្រៅពីការប្រើប្រាស់គ្រឿងសម្ភារៈដែលមានស្រាប់ ផ្នែកអប់រំក៏ឧបត្ថម្ភចំនួន ១.៧៧៣ ឈុតតុនិង​កៅអី កម្រងសៀវភៅសិក្សាសម្រាប់បម្រើបណ្តាថ្នាក់រៀនភាសា ខ្មែរ ធានាអ្នកសិក្សា​អាចទទួលបានចំណេះដឹង​តាមស្តង់ដារ និងសុក្រឹតភាព។

ជាពិសេស ខេត្តបានចេញគោលនយោបាយឧបត្ថម្ភព្រះសង្ឃ លោកអាចារ្យបង្រៀននៅតាមវត្តនឹងទឹកប្រាក់​ចំនួន ៣៥.០០០ ដុងក្នុងម៉ោងរៀន។ ក្នុងរដូវវិស្សមកាលឆ្នាំ ២០២៥ ខេត្តឧបត្ថម្ភជូនគ្រូបង្រៀនអក្សរ ខ្មែរ នៅតាម​វត្ត​ចំនួន ៩៤៦ នាក់​នឹងថវិកាសរុបជិត ៥ ពាន់លានដុង។ នេះ​ជា​​ការ​លើក​ទឹក​ចិត្តដ៏​មាន​អត្ថន័យ​ ​ទទួល​ស្គាល់​ការ​រួម​ចំណែក​របស់​ព្រះសង្ឃ លោក​អាចារ្យ​ក្នុង​កិច្ចការ​ថែរក្សា​ភាសានិយាយ អក្សរ​សរសេរ និង​វប្បធម៌​របស់​បងប្អូនជនជាតិ​។

khmer-6.jpg
ការបង្រៀនអក្សរ ខ្មែរ ​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិរក្ស ពង្រីកភាសានិយាយ និងអក្សរ ​ជាពិសេសបានបង្កើនធនធាន​មនុស្ស​សម្រាប់សង្គមកាន់តែច្រើន

ក្បែរនោះ គ្រូ​បង្រៀនភាសា ​ខ្មែរ ​នៅ​តំបន់មានស្ថានភាព​លំបាក​ខ្លាំង​ក្នុង​ខេត្ត​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៥០% រីឯ​តំបន់ផ្សេងៗ ទៀតទទួលបានប្រាក់ឧបត្ថម្ភ ៣០% យោងតាមអនុក្រឹត្យលេខ 76/2019/NĐ-CPស្តីពី​គោលនយោបាយ​ចំពោះកម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិល ពលករ និងអ្នកទទួល​ប្រាក់ខែក្នុងកង​កម្លាំងប្រដាប់អាវុធដែលបំពេញបេសកកម្មនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច និងសង្គមដែលមាន​ស្ថានភាពលំបាកខ្លាំង។

បច្ចុប្បន្ន ខេត្តទាំងមូលមានវិទ្យាល័យអន្តេវាសិកជនជាតិចំនួន ៩ ដោយមានថ្នាក់រៀនចំនួន ៨៧ ថ្នាក់ និងមាន​សិស្សជាបងប្អូនជនជាតិជាង ៣.០០០ នាក់ ភាគច្រើនជាជនជាតិ ខ្មែរ។ សាលារៀនទាំងនេះគឺជាសាលារៀន​ស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយអាទិភាពពិសេស ដោយទទួលភារកិច្ច "ទំនុកបម្រុងផង បង្ហាត់បង្រៀនផង" ប្អូនៗ សិស្សដែលជាកូនក្មួយជនជាតិ ខ្មែរ។ លើសពីនេះ ខេត្តក៏មានសាលាមធ្យមសិក្សាភាសាបាលី - ខ្មែរ ក៏​កំពុងតែ​បណ្តុះបណ្តាលសិក្ខាកាមជាង ២០០ អង្គនិងរូបផងដែរ រួមចំណែកបណ្តុះបណ្តាលដល់យុវជនជំនាន់​ក្រោយ​ឱ្យយល់កាន់តែជ្រៅជ្រះអំពីភាសា និងវប្បធម៌ ខ្មែរ។

khmer-6b.jpg
ការបង្រៀនភាសា ខ្មែរ ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ

សិស្សដែលសិក្សានៅវិទ្យាល័យអន្តេវាសិកជនជាតិ និងសាលាមធ្យមសិក្សាភាសា បាលី - ខ្មែរ ត្រូវបានរៀន​ដោយឥត​បង់ថ្លៃសិក្សា រាល់ខែទទួលបានអាហារូបករណ៍ស្មើ ៨០% នៃប្រាក់ខែគោល ត្រូវបានផ្តល់ជូនបណ្ណ​ធានារ៉ាប់រង​សុខភាព គ្រឿងបរិក្ខារាល់ឆ្នាំ។ សិស្សទើបគ្រប់លក្ខខណ្ឌចូលរៀនបានផ្តល់ជូនកន្ទេល ភួយ មុង អាវក្រៅ អាវ​ភ្លៀង ឯកសណ្ឋានសិស្ស។ល។ លើសពីនេះ ប្អូនៗ សិស្សក៏ត្រូវបានអនុញ្ញាតឱ្យខ្ចីសៀវភៅគោល​សម្រាប់សិក្សា ទទួលបានប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ ថ្លៃភ្លើង ថ្លៃទឹកផងដែរ។ល។

ដោយមានគោលនយោបាយប្រកបដោយប្រសិទ្ធភាព ការសហការយ៉ាងដិតដល់រវាងគ្រប់លំដាប់ថ្នាក់ ផ្នែក និង​ការលះបង់អស់ពីចិត្តអស់ពីថ្លើមរបស់កងជួរគ្រូបង្រៀន ព្រះសង្ឃ អាចារ្យ ភាសា ខ្មែរ កំពុងបានថែរក្សា និង​រីកសាយភាយយ៉ាងខ្លាំងនៅក្នុងការរស់នៅរបស់បងប្អូនជនជាតិ។ នេះមិនត្រឹមតែជាជំហានដ៏សំខាន់ក្នុងការ​កសាងខឿនអប់រំគ្រប់ជ្រុងជ្រោយ ស្មើភាពប៉ុននោះទេ ថែមទាំងរួមចំណែកពង្រឹងធ្លុងមហាសាមគ្គីជនជាតិ បង្កើត​មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សង្គមមួយមានវប្បធម៌ចម្រុះ ជឿនលឿន សម្បូរទៅដោយអត្តសញ្ញាណជាតិ៕

អត្ថបទ៖ ថាញ់ហ្វា
រូបថត៖ ថាញ់ហ្វា - សហការី
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ វៀតណាម ក្នុងដំណាក់កាលថ្មីរួមជាមួយនឹងកម្មវិធី ផែនការអនុវត្តរបស់រដ្ឋាភិបាលបានដាក់ចេញតម្រូវការនាំប្រព័ន្ធតម្លៃវប្បធម៌ជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារនិងបទដ្ឋានមនុស្សម្នា វៀតណាម ចូលទៅក្នុងជីវភាពប្រចាំថ្ងៃ។

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ឡាយចូវ បានប្រារព្ធពិធីលើកទង់ជាតិអំណរបុណ្យឯករាជ្យជាតិឆ្នាំ ២០២៦ ដោយមាន​ការអញ្ជើញចូលរួមរបស់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាជនបណ្តាជនជាតិខេត្ត ឡាយចូវ រួមជាមួយនឹង​ភ្ញៀវទេសចរ។ បន្ទាប់ពីពិធីលើកទង់ជាតិគឺសកម្មភាពរាំគោះអង្រែ ដង្ហែតាមដងផ្លូវដិតដោយសម្រស់ពណ៌វប្បធម៌បណ្តាជនជាតិ​នៅតំបន់ភ្នំ ឡាយចូវ។

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជា​ឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជន​បណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា លម្ហភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) ចម្រុះពណ៌ស្រស់ឆើតឆាយប្រពៃណីដោយមានខ្សែព្រឹត្តិការណ៍ "អំណរបុណ្យឯករាជ្យជាតិ"។

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំនិងរក្សាទុកសំណង់ជំនឿជាច្រើនមានស្លាកស្នាមប្រវត្តិសាស្ត្ររបស់សហគមន៍បណ្តាជនជាតិ។ ក្នុងនោះ វត្ត ចន្ទរង្សី និងវត្ត ពោធិវង្ស គឺជាវត្តពីរដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ សាសនារបស់សហគមន៍ ខ្មែរ នៅទីក្រុង ហូ ជីមិញ និងតាមមូលដ្ឋានជិតខាង។

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារលក់សត្វពាហនៈ ត្រាលិញ (ឃុំ ត្រាលិញ ខេត្ត កាវបាំង) គឺជាសម័យប្រជុំផ្សារប្រព្រឹត្តឡើងនៅថ្ងៃទី ៤ ទី ៩ ទី ១៤ ទី ១៩ ទី ២៤ និងទី ២៩ ច័ន្ទគតិជារៀងរាល់ខែ។ នៅទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងបណ្តាសកម្មភាពចរចា លក់ដូរក្របី គោ សេះដ៏ល្បីឈ្មោះប៉ុននោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃផ្សារណាត់តំបន់ភ្នំទៀតផង៕

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

សហគមន៍​ជនជាតិ ​ធូឡាវ​ នៅ​ ​វៀតណាម ​រស់នៅ​តែ​ក្នុង​ខេត្ត​ ឡាវកាយ ប៉ុននោះ ស្ថិតក្នុង​តំបន់​ខ្សែទឹកខាងលើទន្លេ ចាយ តាម​ឃុំ ​មឿងខឿង ផាឡុង ​ស៊ីនជាង ជាដើម្បី។ ទោះបីជា​ចំនួនប្រជាជនយ៉ាង​តិច​ក៏ដោយតែបងប្អូនជនជាតិ ​ធូឡាវ​ នៅតែផ្តោតជាសំខាន់ទៅលើ​ការថែរក្សានិងលើកស្ទួយ​បណ្តាមុខរបរហត្ថកម្ម​ប្រពៃណី​ដូចជា​ត្បាញសំពត់ ដេរ​សម្លៀកបំពាក់​ប្រពៃណី​ដើម្បីប្រើប្រាស់ក្នុងការប្រជុំជីវភាព​ ផលិតកម្មជារៀងរាល់ថ្ងៃនិង​សកម្មភាពជំនឿ មនោវិញ្ញាណ បង្កើតបានជាសម្រស់ដ៏វិសេសវិសាលដោយឡែក ចូលរួមចំណែកក្នុងការអភិរក្ស លើកស្ទួយអត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

សំឡេងខ្លុយរបស់បងប្អូនជនជាតិ ព្រៅ វ៉ឹនកៀវ (ភូមិឃុំ ត្រឿងស៊ើន ខេត្ត ក្វាងទ្រី) បន្លឺឡើងខ្ទរលាន់ឮកណ្តាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយដូចជាស្ពានមេត្រីភ្ជាប់មនុស្សជាមួយប្រភពដើម ព្រៃភ្នំនិងជីវភាពមនោវិញ្ញាណ។ ក្នុងលំហូរនៃជីវភាពសម័យទំនើប សិប្បករទាំងឡាយរួមជាមួយនឹងដំណោះស្រាយអភិរក្សនៃមូលដ្ឋានកំពុងរួមចំណែកថែរក្សាបេតិកភណ្ឌដ៏មានតម្លៃ ស្របពេលនោះដែរបើកចេញឱកាសអភិវឌ្ឍទេសចរសហគមន៍ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌៕

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងអឺងកងនៅក្នុងទីធ្លាវត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅពេលបុណ្យចូលឆ្នាំថ្មី ពិធី​បុណ្យអកអំបុកម្តងៗ បានក្លាយជាសំឡេងជិតដិតតាំងពីយូរលង់ណាស់មកហើយនៅក្នុងភូមិ​ស្រុក ខ្មែរ ខេត្ត អានយ៉ាង។ ប៉ុន្តែនៅពីក្រោយចង្វាក់ស្គរដ៏ផុលផុសនោះគឺជាកង្វល់របស់សិប្បករសិប្បការិនី​វ័យ​ចំណាស់ជាច្រើនខណៈពេលស្រទាប់បន្តវេនកំពុងតែតិចទៅៗ លម្ហសម្តែងបង្រួមមកជាបណ្តើរៗ ក្នុងចង្វាក់​ជីវិតរស់នៅនាសម័យទំនើប។

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាគឺជាពិធីកិច្ចសាសនាដ៏វិសេសវិសាលក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ ជាធម្មតាពិធីបុណ្យប្រារព្ធឡើងនៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា (ថ្ងៃ ១ រោច ខែ អាសាធ ដល់ថ្ងៃ ១៥ កើត ខែ អស្សុជ) ឬក៏ពិធីបុណ្យកឋិនទានប្រគេនសំពត់កឋិន (ពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក) ពិធីបុណ្យទាំងនេះប្រាថ្នាចង់បានសេចក្តីសុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផលនិងភូមិស្រុកសុខដុមរមនា៕

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា នៅតំបន់ទេសចរណ៍ជើងភ្នំ ឡាងប៊ីអាង សង្កាត់ ឡាងប៊ីអាង - ដាឡាត ខេត្ត ឡឹមដុង រៀបចំសមោសរវប្បធម៌គងឃ្មោះនិងម្ហូបអាហាររួមផ្សំនឹងល្បែងប្រជាប្រិយឆ្នាំ ២០២៦។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

កាលពី ៥២ ឆ្នាំមុននេះ នៅខេត្ត រ៉ាច់យ៉ា (ឥឡូវជាខេត្ត អានយ៉ាង) ព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គគឺ យ័ញហម យ័ញតឹប យ័ញហយ ឡឹមហ៊ុង រួមជាមួយនឹងប្រជាជនមូលដ្ឋានរៀបចំបាតុកម្មតស៊ូទាមទារអាជ្ញាធរ អាម៉េរិក - អាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហ៊ាននិងបាញ់បំផ្លាញវត្តអារាម។ ស្មារតីតស៊ូបដិវត្តន៍និងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គក្លាយជាអណ្តាតភ្លើងបញ្ឆេះស្មារតីស្នេហាជាតិ សាមគ្គីក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក ប្រជាជននិយាយរួម។

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាមិនត្រឹមតែជាសកម្មភាពជំនឿដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងបានក្លាយជាលំហប្រជុំជីវភាពវប្បធម៌រួមរបស់ទីក្រុង ហូ ជីមិញ ទៀតផង៕

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

សម្រាប់សហគមន៍ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម វត្តមិនត្រឹមតែជាកន្លែងប្រជុំជីវភាពសាសនាប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃពិធីបុណ្យប្រពៃណីសំខាន់ៗដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅ វប្បធម៌របស់សហគមន៍នៅក្នុងភូមិស្រុកទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

នៅព្រឹកថ្ងៃទី ២៦ ខែ មេសា (ថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) នៅមណ្ឌលរំឭកព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង ឧទ្យានប្រវត្តិសាស្ត្រ - វប្បធម៌ប្រជាជាតិ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក។

លោក ចូវផាត បង្រៀនអក្សរ ខ្មែរ ដល់កុមារនៅ វត្តថ្មីសិរីមានជ័យ (យ៉ារ៉ាយថ្មី) សង្កាត់ យ៉ារ៉ាយ ខេត្ត កាម៉ៅ។

បំផុសគំនិតថែរក្សាភាសា ខែ្មរ អភិរក្សវប្បធម៌ប្រពៃណី

នៅក្នុងវ័យអាយុ ៧៥ ឆ្នាំ សុខភាពមានការចុះខ្សោយខ្លះ ប៉ុន្តែស្មារតីបដិវត្តន៍ក្នុងខ្លួនលោក ចូវផាត នៅភូមិ កៃយ៉ាងអា ឃុំ ឡុងដៀន ខេត្ត កាម៉ៅ នៅតែស្វាហាប់យ៉ាងខ្លាំង។ មិនត្រឹមតែនាំមុខគេក្នុងការអនុវត្តចលនាធ្វើសកម្មភាពប្រលងប្រណាំងនៅមូដ្ឋានប៉ុននោះទេ លោកថែមទាំងជាអ្នកជំរុញ បង្ហាត់បង្រៀនវប្បធម៌ ទំនៀមទម្លាប់ជូនបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋានទៀតផង។ ចំពោះលោកទាំងនោះមិនមែនគ្រាន់តែការជក់ចិត្តដិតអារម្មណ៍ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវចំពោះបច្ឆាជនជំនាន់ក្រោយទៀតផង។

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

ខែ រ៉ាម៉ាដាន មានអត្ថន័យពិសេសសំខាន់ខ្លាំង មិនត្រឹមតែជាមួយសាសនិកសាសនិកាឥស្លាមប៉ុណ្ណោះទេថែមទាំងជាមួយជីវិតវប្បធម៌ ស្មារតីរួមរបស់សហគមន៍ ចាម ឥស្លាមនៅខេត្ត អានយ៉ាង ទាំងមូល។

គងឃ្មោះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពស្មារតីនិងមនោវិញ្ញាណរបស់បណ្តាជនជាតិ អេដេ ម៉្នុង យ៉ារ៉ាយ ជាដើមនៅ តីង្វៀន។

រក្សាភ្នក់ភ្លើងបេតិកភណ្ឌវប្បធម៌គងឃ្មោះ តីង្វៀន

អំឡុងឆ្នាំកន្លងទៅ ខេត្ត ដាក់ឡាក់ តែងតែផ្តោតសំខាន់លើការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌របស់បងប្អូនជនជាតិភាគតិច ជាពិសេសគឺបេតិកភណ្ឌគងឃ្មោះ។