ក្នុងថ្ងៃមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម ចៅការស្រីស្លៀកពាក់ឈុតសម្លៀកបំពាក់ប្រពៃណីស្អាតបំផុតដែលនាងដេរដោយផ្ទាល់ដៃមុនពេលរៀបការរួមមាន៖ អាវមានភ្ជាប់ដោយកញ្ចុំព្រុយស្រស់ឆើតឆាយ អាវក្នុងមានក្បូរក្បាច់ដោយសរសៃអំបោះពណ៌ក្រហម និងស ឈ្នួតជួតក្បាលពណ៌ក្រហមគ្របខាងក្រៅជាដើម។ ភាពប្រណីតក្នុងថ្នេរប៉ាក់ ក្បូរក្បាច់ រចនាលើសំពត់សង្កិមនីមួយៗ នៅលើឈុតសម្លៀកបំពាក់បង្ហាញពីភាពប៉ិនប្រសប់ ល្អិតល្អន់របស់ចៅការស្រី។
ដល់ថ្ងៃដង្ហែកូនក្រមុំ ចៅការស្រីនិងក្បួនជូនដំណើរកូនក្រមុំ (ប្រហែល ២៥ នាក់) ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ស្រស់ឆើតឆាយ ឈរជាមួយគ្នារង់ចាំក្បួនដង្ហែមកទទួលកូនក្រមុំ។ ក្បួនទទួលកូនក្រមុំជាធម្មតាគឺសាច់ញាតិ មិត្រភក្ដិអ្នកផ្ទះខាងប្រុសស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ យ៉ាវ ក្រហម ទាំងអស់គ្នា។ ចៅការប្រុសក៏ស្លៀកពាក់ឈុតសម្លៀកបំពាក់ប្រពៃណីទទូរមួកសំពត់មានភ្ជាប់បូពីលើផងដែរ។
ទន្ទឹមនឹងគ្រឿងបណ្ណាការចាំបាច់ ក្បួនទទួលចៅការស្រីត្រូវរៀបចំត្រែស្គរមួយក្រុមរួមមាន ៤ នាក់។ ក្នុងអំឡុងពេលដង្ហែកូនក្រមុំតាមផ្លូវ សំឡេងត្រែ ស្គរ ឃ្មោះ ឆាបបន្លឺឡើងដូចជាជូនដំណឹងដល់បុព្វបុរស មេឃដី ភូមិនិគមអំពីព្រឹត្តិការណ៍ដ៏មហោឡារិកនេះ៕
អត្ថបទ និងរូបថត៖ គ្វីទ្រុង
បញ្ចូលទិន្នន័យ៖ អៀងថាន់