លោក ង្វៀន មិញទន់ នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងបានមានប្រសាសន៍ថា៖ ពិធីថ្វាយព្រះខែស្ថិតក្នុងខ្សែព្រឹត្តិការណ៍ពិធីបុណ្យអកអំបុក - ប្រណាំងទូក ងទីក្រុង កឹនធើ ឆ្នាំ ២០២៥ រួមចំណែកធ្វើឱ្យបរិយាកាសពិធីបុណ្យកាន់តែឱឡារិក អ៊ូអរថែមទៀត បង្កើតបានភាពចម្រុះខាងវប្បធម៌នៃពិធីបុណ្យ ទាំងបង្កើតបានផលិតផលវប្បធម៌ដោយឡែក បម្រើការអភិវឌ្ឍទេសចរណ៍តាមទិសដៅតំណភ្ជាប់តំបន់ ភូមិភាគផង ទាំងផ្សារភ្ជាប់ជាមួយនឹងការអនុវត្តគោលដៅអភិរក្សនិងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍បណ្តាជនជាតិភាគតិច រួមចំណែកកសាងនិងអភិវឌ្ឍខឿនវប្បធម៌ វៀតណាម ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណប្រជាជាតិផង។
យោងតាមលោក ង្វៀន មិញទន់ ទស្សនទានរបស់ជនជាតិ ខ្មែរ ពិធីថ្វាយព្រះខែគឺដើម្បីសម្តែងការដឹងគុណដល់ព្រះចន្ទក្នុងមួយឆ្នាំបានការពាររដូវកាលលូតលាស់ល្អ នាំមកភ្លៀងខ្យល់អំណោយផល។ នេះក៏ជាទំនៀមទម្លាប់ប្រពៃណីរួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងក្នុងការអភិរក្សនិងលើកស្ទួយតម្លៃបេតិកភណ្ឌវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ ឆ្លើយតបតម្រូវការទទួលផលវប្បធម៌ស្មារតីសម្រាប់ប្រជាជនផងដែរ។ ពិធីថ្វាយព្រះខែក៏មានអត្ថន័យខាងមនោវិញ្ញាណត្រូវបានបង្ហាញឆ្លងតាមរយៈដង្វាយថ្វាយនិងការរំលឹកនឹកដល់គុណបំណាច់ព្រះចន្ទ ធ្លាប់បានបងប្អូនជនជាតិ ខ្មែរ ចាត់ទុកថាជាព្រះថែរក្សាដល់ដំណាំល្អស្រស់បំព្រង ជួយឱ្យមនុស្សម្នារកស៊ីទទួលទានមានបាននៅឆ្នាំថ្មី។
ទីក្រុង កឹនធើ មានមនុស្សជាង ៤០០ ពាន់នាក់ជាបងប្អូនជនជាតិ ខ្មែរ ស្មើនឹងចំនួន ១២,៧៦% នៃចំនួនប្រជាជនសរុបនៅក្នុងទីក្រុងទាំងមូល។ នាពេលកន្លងទៅ ទីក្រុងបានដាក់ដំណើរការជាច្រើនដំណោះស្រាយដ៏ស៊ីចង្វាក់នឹងគ្នាទាំងស្រុងក្នុងគោលបំណងអភិរក្សបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីរបស់បងប្អូនជនជាតិ ខ្មែរ។ ថ្នាក់រៀនភាសានិងអក្សរ ខ្មែរ នៅតាមវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយត្រូវបានរក្សាជាប្រចាំទៀងទាត់ ធានាភាសារបស់បងប្អូនជនជាតិត្រូវបានស្នងពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ពិធីបុណ្យពិសេសដោយឡែករបស់បងប្អូនជនជាតិ ខ្មែរ ក៏ដូចជាទម្រង់សិល្បៈប្រពៃណីដូចជា ល្ខោនយូកេ របាំ ភ្លេងពិណពាទ្យ រាំវង់ និងសិល្បៈសម្តែងប្រជាប្រិយផ្សេងទៀតត្រូវបានស្តារឡើងវិញនិងយកទៅសម្តែងនៅក្នុងពិធីបុណ្យធំៗ។
ឆ្នាំ ២០២៥ ដោយមានបរិយាកាលវប្បធម៌ថ្មីក្រោយពីពេលរួមបញ្ចូលគ្នា ទីក្រុង កឹនធើ មានកេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ចំនួន ១០៨ ត្រូវបានចាត់ចំណាត់ថ្នាក់ បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ១៦ និងគម្រោងវប្បធម៌ ជំនឿជាច្រើនរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ទីក្រុង៕
អត្ថបទនិងរូបថត៖ ង្វៀនហាំង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ