ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូនជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។
ពិធីសុំរដូវកាលអំណោយផលជាឱកាសមួយសម្រាប់សហគមន៍បង្ហាញពីការដឹងគុណចំពោះមេឃដី បុព្វការីជន សុំរដូវកាល និងអាកាសធាតុអំណោយផល ភូមិនិគមបានសុខសាន្ត បរិបូរ។
ព្រឹទ្ធាចារ្យភូមិ និងអ្នកភូមិស្លៀកពាក់តាមបែបប្រពៃណីជនជាតិ ឃ្មុ មកធ្វើពិធី។
ពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផលធម្មតាបានធ្វើឡើងប្រហែលក្នុងខែវិច្ឆិកា ឬខែធ្នូជារៀងរាល់ឆ្នាំ នៅពេលដែលមាមីងបងប្អូនជនជាតិច្រូតស្រូវ ប្រមូលផលរួចរាល់ហើយ។
គ្រឿងដង្វាយត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ធម្មតាៗ រួមមានដូចជា៖ ក្បាលជ្រូកស្ងោរ បន្លែបង្ការ ផ្លែឈើ ផ្កាព្រៃ ធូប ស្រាពាង (ស្រាអេក) បាយដំណើប បង្អែម តែ ភេសជ្ជៈជាដើម។
បងប្អូនជនជាតិរួមគ្នាបោកស្រូវ ជានិមិត្តរូបនៃបំណងប្រាថ្នាស្រូវពេញជង្រុក។
បងប្អូនជនជាតិរួមគ្នាបោកស្រូវ ជានិមិត្តរូបនៃបំណងប្រាថ្នាស្រូវពេញជង្រុក។
ក្រៅពីមានអត្ថន័យខាងជំនឿ ពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផលស្រូវក៏ជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងក្នុងសហគមន៍ ដាស់តឿនកូនក្មួយនឹករលឹកប្រភពដើម បុព្វការីជន អប់រំស្មារតីសាមគ្គី ការសម្របសម្រួលរវាងមនុស្ស និងធម្មជាតិ៕
បងប្អូនជនជាតិ ឃ្មុ អុជធូប និងអធិដ្ឋានបុព្វការីជន អាទិទេព បួងសួងសុំឱ្យអាកាសធាតុ និងរដូវកាលអំណោយផលទ្វេដង។
នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ ជានិមិត្តរូបនៃការប៉ងប្រាថ្នាស្រូវពេញជង្រុក និងជីវភាពបរិបូរ។
ពិធីប្រមូលផលស្រូវសម្តែងពីសន្តានចិត្តការដឹងព្រះមេពូជរុក្ខជាតិទាំងឡាយ។
សំឡេងស្គរ និងឃ្មោះបន្លឺឡើងជុំវិញគំនរស្រូវ បង្កើតបរិយាកាសដ៏ពិសិដ្ឋ និងផុលផុសសម្រាប់ពិធី។
បង្គោល នេវ ត្រូវបានដំឡើង និងតុបតែងលម្អដោយវត្ថុពិសិដ្ឋផ្សេងៗ មានដូចជាផ្កាព្រៃ កំណាត់សំពត់សង្កិមចម្រុះពណ៌របស់បងប្អូនជនជាតិ ឃ្មុ។
ផលិត៖ លេភូ
ប្រែសម្រួល និងបញ្ចូលទិន្នន័យ៖ អៀងថាន់
(កាសែត ព័ត៌មាន និងជនជាតិ)