ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ ចាប់ផ្តើមដោយពិធីកិច្ច ប្រពៃណីដង្ហែព្រះពស្រ្ដ ទេពទេវី ប៉ូ អ៊ីនឺ នឺហ្គារ៍ - ព្រះម៉ែស្រុកទេស ព្រះអង្គបង្រៀនជនជាតិ ចាម ដាំដុះ ស្រូវ ត្បាញក្រណាត់ ចិញ្ចឹមសត្វ និងនាំមកនូវ ជីវភាពកក់ក្តៅសម្បូរសប្បាយ។ បន្ទាប់ពីវាយឃ្មោះ ស្គរមួយចប់ ក្បួនដង្ហែព្រះពស្រ្ដចេញដំណើរ នាំមុខគឺជា បណ្តាសមណស័ក្ដិ ចាម ព្រហ្មញ្ញ បន្ទាប់មកគឺជាក្រុមសែងព្រះសាលៀង រួមជាមួយទង់ក្លស់រវិចៗ ជាមួយប្រជាជន និងភ្ញៀវទេសចរ រាប់រយនាក់។
បន្ទាប់មកគឺផ្នែកលេងកម្សាន្តដោយមានកម្មវិធីសិល្បៈដ៏ល្អពិសេស ដោយមានការចូលរួមរបស់សិប្បករ និងយុវជន ចាម ច្រើនកុះករ។ ក្នុងឈុត សម្លៀកបំពាក់ប្រពៃណី បណ្តាយុវជន យុវនារី ចាម នាំគ្នាបង្ហើរសំនៀងទំនុកច្រៀង។ សម្របខ្លួនជាមួយនឹងចង្វាក់រាំទូល ទឹកដ៏ទន់ភ្លន់ល្វាសល្វន់ ស៊ីចង្វាក់របស់នារីៗ ចាម បង្ហាញពីលក្ខណៈ ដ៏ល្អប្រពៃក្នុងពលកម្មនិងជីវភាព វប្បធម៌ប្រពៃណី។ សំឡេងស្គរប៉ារ៉ានឹងគឹកកង លាយបញ្ចូលជាមួយនឹងសំឡេង គ្រលួចនៃស្រឡៃ សារ៉ាណាយ បង្កើតបានជាបទ ប្រគំគគ្រឹកគគ្រេងរីកសាយភាយ បរិយាកាសសប្បាយរីករាយ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។
អ្នកស្រី បាវ ធីផាយ នៅភូមិ ហ៊ឺវឌឹក ចែករំលែកថា ឲ្យតែឱកាសពិធីបុណ្យ កាតេ មកដល់ គ្រួសារអ្នកស្រីក៏តុបតែងផ្ទះសម្បែង ត្រៀមរៀបចំគ្រឿងរណ្តាប់ ធ្វើនំ ត្បាញសម្លៀកបំពាក់ថ្មីដើម្បីចូលរួមពិធីបុណ្យទៀត។ រាល់ពេលសំឡេង ស្គរ ប៉ារ៉ានឹង និងស្រឡៃ សារ៉ាណាយ បន្លឺឡើង ប្រជាជនភូមិ ហ៊ឺវឌឹក ក៏មាន អារម្មណ៍ថារំជើបរំជួល ដូចជាបានបញ្ចូលបន្ថែមមោទកភាព អំពីដើមកំណើត។
ពិធីបុណ្យ កាតេ ថែមទាំងទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ ជាច្រើនកុះករ។ បង ត្រឹន វ៉ាន់ឡឹម ភ្ញៀវទេសចរមកពីទីក្រុង ហូ ជីមិញ ចែក រំលែកថា៖ "លើកដំបូងចូលរួមពិធីបុណ្យ ខ្ញុំចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះ ភាពចម្រុះពណ៌ស្រស់ឆើតឆាយ សំឡេងប្រគំគគ្រឹកគគ្រេងនិងស្មារតី ផ្សារភ្ជាប់សហគមន៍របស់បងប្អូនជនជាតិ ចាម"។
បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីជាតិពីឆ្នាំ ២០១៧ ពិធីបុណ្យ កាតេ មិនត្រឹមតែបំពេញតម្រូវការ ខាងមនោវិញ្ញាណ មនោសញ្ចេតនារបស់បងប្អូនជនជាតិ ចាម ប៉ុននោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយវប្បធម៌ រូបភាពរបស់ខេត្ត ខាញ់ហ្វា ទៅដល់ភ្ញៀវទេសចរក្នុងប្រទេសនិងអន្តរជាតិទៀតផង៕
អត្ថបទ៖ ង្វៀនថាញ់
រូបថត៖ ទីភ្នាក់ងារពត៌មាន វៀតណាម
ប្រែសម្រួល៖ សឺនហេង