ការប្រកាស​ពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ​របរ​ធ្វើ​មកុដ របាំងមុខ​របស់បងប្អូនជនជាតិ ​ខ្មែរ

នៅពីថ្ងៃទី ១ ខែ វិច្ឆិកា នៅក្នុងពីធីរំលឹកអនុស្សាវរីយ៍ទិវាបេតិកភណ្ឌវប្បធម៌ វៀតណាម (ថ្ងៃទី ២៣ ខែ វិច្ឆិកា) ផ្សារភ្ជាប់ជាមួយនឹងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍អបអរសាទរពិធីបុណ្យ អកអំបុក ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅសង្កាត់ ង្វៀតហ្វា ខេត្ត វិញឡុង មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានប្រកាសពីការសម្រេចចិត្តរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការដាក់បញ្ចូលហត្ថកម្មវិចិត្រសិល្បៈ "ធ្វើមកុដ របាំងមុខរបស់បងប្អូនជនជាតិ ខ្មែរ" ទៅក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុង លោក ង្វៀន គ្វិញធៀន ស្នើឱ្យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ផ្នែកគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន ឃោសនាអំពីអត្ថន័យ សារៈសំខាន់នៃបេតិកភណ្ឌក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៃមូលដ្ឋាន កសាងគម្រោងការអភិរក្សនិងលើកស្ទួយតម្លៃរបរធ្វើមកុដ របាំងមុខរបស់បងប្អូនជនជាតិ ខ្មែរ ផ្សារភ្ជាប់កម្មវិធីអភិវឌ្ឍទេសចរណ៍ជាមួយសិប្បកម្មច្នៃបង្កើតដើម្បីសាយភាយបណ្តាតម្លៃបេតិកភណ្ឌ។ ក្នុងពេលជាមួយគ្នានេះដែរ បណ្តាអង្គភាពរៀបចំជាប្រចាំ ធ្វើពិពិធកម្មបណ្តាសកម្មភាពអនុវត្តជាក់ស្តែង បង្ហាត់បង្រៀនមុខរបរ ស្រាវជ្រាវជ្រើសរើស ស្នើសុំឲ្យ​​ពិនិត្យប្រគល់ជូនកិត្តិនាមកិត្តិយសដល់សិប្បករ សិប្បការិនី។

02-potal-vinh-long-cong-bo-di-san-phi-vat-the-quoc-gia-nghe-lam-mao-mat-na-cua-dong-bao-khmer-stand.jpg
ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តទទួលប័ណ្ណបញ្ជាក់បេតិកភណ្ឌវប្បធម៌អរូបីជាតិ។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តស្រាវជ្រាវ គួបផ្សំរបរហត្ថកម្មប្រពៃណីចំនួន ២ យ៉ាងស៊ីគ្នាត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិគឺជារបរធ្វើកន្ទេលក្រហមនិងធ្វើមកុដ របាំងមុខដើម្បីកសាងផលិតផលវប្បធម៌ - ទេសចរណ៍ដ៏វិសេសអស្ចារ្យរបស់ខេត្ត វិញឡុង។ ទន្ទឹមនឹងនោះ មន្ទីរបានសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលស្រាវជ្រាវ ដាក់បញ្ចូលខ្លឹមសាអប់រំបេតិកភណ្ឌវប្បធម៌ចូលក្នុងកម្មវិធីបង្ហាត់បង្រៀននៅក្នុងគ្រប់កម្រិតសិក្សាពីមួយជំហានទៅមួយជំហាន បង្កើតឱកាសឲ្យសិស្សសាលានៅក្នុងខេត្តស្វែងយលបណ្តាតម្លៃវប្បធម៌ប្រពៃណីជនជាតិ ជាពិសេសគឺអភិក្រមចំពោះបេតិកភណ្ឌវប្បធម៌អរូបីទាំងឡាយរបស់បងប្អូនជនជាតិ ខ្មែរ ដើម្បីផ្សព្វផ្សាយ អនុវត្តជាក់ស្តែង ប្រគល់បេតិកភណ្ឌឲ្យ។

01-potal-vinh-long-cong-bo-di-san-phi-vat-the-quoc-gia-nghe-lam-mao-mat-na-cua-dong-bao-khmer-stand.jpg
សិស្សសាលាទស្សនា ស្វែងយល់មកុដ របាំងមុខរបស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

មកុដនិងរបាំងមុខគឺជាផលិតផលហត្ថកម្មប្រពៃណីចំនួ ២ ផ្សារភ្ជាប់ស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ សិល្បៈរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) កកើតឡើងជាង ២ សតវត្ស បម្រើដល់បណ្តាទម្រង់ប្រជុំជីវភាពវប្បធម៌ - សិល្បៈប្រជាប្រិយដែលជាទូទៅគឺរបាំប្រជាប្រិយ របាំប្រពៃណី របាំជំនឿសាសនា ចម្រៀងល្ខោន។ ផលិតផលទាំងនេះមិនត្រឹមតែពោរពេញទៅដោយតម្លៃវប្បធម៌ប្រជាប្រិយប៉ុននោះទេ ថែមទាំងបង្ហាញឲ្យឃើញកត្តាដ៏ពិសិដ្ឋនៅក្នុងជីវិតខាងស្មារតីរបស់សហគមន៍ទៀតផង។ ដំណើរការច្នៃបង្កើតតាមវិធីសាស្រ្តដោយដៃទាំងស្រុង ទាមទារឱ្យសិប្បករ សិប្បការិនីមានចំណេះដឹង យល់ដឹងច្បាស់លាស់អំពីសិល្បៈ មានភាពច្នៃប្រតិដ្ឋ ល្អិតល្អន់ ប៉ិនប្រសប់។ មុខរបរនេះត្រូវបានរក្សាជាប្រចាំ ស្នងបន្តជាបន្តបន្ទាប់ឆ្លងតាមរយៈជាច្រើនជំនាន់ ដើម្បីបម្រើដល់បណ្តាទម្រង់សិល្បៈប្រជាប្រិយ។

យោងតាមអនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត វិញឡុង លោក ថាច់បូយ មានឃ្លាំងទ្រព្យសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីដ៏សម្បូរបែបដោយមានបេតិកភណ្ឌជាតិចំនួន ៤៥ បេតិកភណ្ឌលំដាប់ថ្នាក់ខេត្តចំនួន ១៦៧ រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌អរូបីចំនួន ១៩ និងរតនវត្ថុជាតិចំនួន ៣។ នាពេលកន្លងទៅ សារមន្ទីរ វិញឡុង បានស្រាវជ្រាវ ស្វែងរកធ្វើសមុច្ច័យ រក្សាទុកប្រហែល ៤៨.៣០០ វត្ថុតាង ឯកសារទាក់ទងដល់ដំណើរការកកើត អភិវឌ្ឍនៃខេត្តឆ្លងតាមរយៈជាច្រើនដំណាក់កាលប្រវត្តិសាស្ត្រ។

03-potal-vinh-long-cong-bo-di-san-phi-vat-the-quoc-gia-nghe-lam-mao-mat-na-cua-dong-bao-khmer-stand.jpg
សារមន្ទីរ វិញឡុង ទទួលយកបណ្តាវត្ថុតាងដែលបរិច្ចាគដោយអ្នកធ្វើសមុច្ច័យ។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

ឱកាសនេះ សារមន្ទីរ វិញឡុង ទទួលយកវត្ថុតាងជាច្រើនដែលបានបរិច្ចាគជូនដោយអ្នកធ្វើសមុច្ច័យ ព្រមទាំង ដាក់តាំងបង្ហាញវត្ថុតាងជារតនវត្ថុជាង ២៥០ រតនវត្ថុទាក់ទងដល់វប្បធម៌បណ្តាជនជាតិ រជ្ជកាលសក្តិភូមិ រួមជាមួយនឹងសម្លៀកបំពាក់បណ្តាជនជាតិ ។ល។ នៅសារមន្ទីរវប្បធម៌ ខ្មែរ បម្រើតម្រូវការទស្សនាចរ ស្វែងយល់វប្បធម៌បណ្តាជនជាតិនៃភ្ញៀវទេសចរនិងបងប្អូនជនជាតិ ខ្មែរ ឱកាសពិធីបុណ្យអូកអូមបុក៕

អត្ថបទនិងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ វៀតណាម ក្នុងដំណាក់កាលថ្មីរួមជាមួយនឹងកម្មវិធី ផែនការអនុវត្តរបស់រដ្ឋាភិបាលបានដាក់ចេញតម្រូវការនាំប្រព័ន្ធតម្លៃវប្បធម៌ជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារនិងបទដ្ឋានមនុស្សម្នា វៀតណាម ចូលទៅក្នុងជីវភាពប្រចាំថ្ងៃ។

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ឡាយចូវ បានប្រារព្ធពិធីលើកទង់ជាតិអំណរបុណ្យឯករាជ្យជាតិឆ្នាំ ២០២៦ ដោយមាន​ការអញ្ជើញចូលរួមរបស់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាជនបណ្តាជនជាតិខេត្ត ឡាយចូវ រួមជាមួយនឹង​ភ្ញៀវទេសចរ។ បន្ទាប់ពីពិធីលើកទង់ជាតិគឺសកម្មភាពរាំគោះអង្រែ ដង្ហែតាមដងផ្លូវដិតដោយសម្រស់ពណ៌វប្បធម៌បណ្តាជនជាតិ​នៅតំបន់ភ្នំ ឡាយចូវ។

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជា​ឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជន​បណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា លម្ហភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) ចម្រុះពណ៌ស្រស់ឆើតឆាយប្រពៃណីដោយមានខ្សែព្រឹត្តិការណ៍ "អំណរបុណ្យឯករាជ្យជាតិ"។

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំនិងរក្សាទុកសំណង់ជំនឿជាច្រើនមានស្លាកស្នាមប្រវត្តិសាស្ត្ររបស់សហគមន៍បណ្តាជនជាតិ។ ក្នុងនោះ វត្ត ចន្ទរង្សី និងវត្ត ពោធិវង្ស គឺជាវត្តពីរដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ សាសនារបស់សហគមន៍ ខ្មែរ នៅទីក្រុង ហូ ជីមិញ និងតាមមូលដ្ឋានជិតខាង។

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារលក់សត្វពាហនៈ ត្រាលិញ (ឃុំ ត្រាលិញ ខេត្ត កាវបាំង) គឺជាសម័យប្រជុំផ្សារប្រព្រឹត្តឡើងនៅថ្ងៃទី ៤ ទី ៩ ទី ១៤ ទី ១៩ ទី ២៤ និងទី ២៩ ច័ន្ទគតិជារៀងរាល់ខែ។ នៅទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងបណ្តាសកម្មភាពចរចា លក់ដូរក្របី គោ សេះដ៏ល្បីឈ្មោះប៉ុននោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃផ្សារណាត់តំបន់ភ្នំទៀតផង៕

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

សហគមន៍​ជនជាតិ ​ធូឡាវ​ នៅ​ ​វៀតណាម ​រស់នៅ​តែ​ក្នុង​ខេត្ត​ ឡាវកាយ ប៉ុននោះ ស្ថិតក្នុង​តំបន់​ខ្សែទឹកខាងលើទន្លេ ចាយ តាម​ឃុំ ​មឿងខឿង ផាឡុង ​ស៊ីនជាង ជាដើម្បី។ ទោះបីជា​ចំនួនប្រជាជនយ៉ាង​តិច​ក៏ដោយតែបងប្អូនជនជាតិ ​ធូឡាវ​ នៅតែផ្តោតជាសំខាន់ទៅលើ​ការថែរក្សានិងលើកស្ទួយ​បណ្តាមុខរបរហត្ថកម្ម​ប្រពៃណី​ដូចជា​ត្បាញសំពត់ ដេរ​សម្លៀកបំពាក់​ប្រពៃណី​ដើម្បីប្រើប្រាស់ក្នុងការប្រជុំជីវភាព​ ផលិតកម្មជារៀងរាល់ថ្ងៃនិង​សកម្មភាពជំនឿ មនោវិញ្ញាណ បង្កើតបានជាសម្រស់ដ៏វិសេសវិសាលដោយឡែក ចូលរួមចំណែកក្នុងការអភិរក្ស លើកស្ទួយអត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

សំឡេងខ្លុយរបស់បងប្អូនជនជាតិ ព្រៅ វ៉ឹនកៀវ (ភូមិឃុំ ត្រឿងស៊ើន ខេត្ត ក្វាងទ្រី) បន្លឺឡើងខ្ទរលាន់ឮកណ្តាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយដូចជាស្ពានមេត្រីភ្ជាប់មនុស្សជាមួយប្រភពដើម ព្រៃភ្នំនិងជីវភាពមនោវិញ្ញាណ។ ក្នុងលំហូរនៃជីវភាពសម័យទំនើប សិប្បករទាំងឡាយរួមជាមួយនឹងដំណោះស្រាយអភិរក្សនៃមូលដ្ឋានកំពុងរួមចំណែកថែរក្សាបេតិកភណ្ឌដ៏មានតម្លៃ ស្របពេលនោះដែរបើកចេញឱកាសអភិវឌ្ឍទេសចរសហគមន៍ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌៕

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងអឺងកងនៅក្នុងទីធ្លាវត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅពេលបុណ្យចូលឆ្នាំថ្មី ពិធី​បុណ្យអកអំបុកម្តងៗ បានក្លាយជាសំឡេងជិតដិតតាំងពីយូរលង់ណាស់មកហើយនៅក្នុងភូមិ​ស្រុក ខ្មែរ ខេត្ត អានយ៉ាង។ ប៉ុន្តែនៅពីក្រោយចង្វាក់ស្គរដ៏ផុលផុសនោះគឺជាកង្វល់របស់សិប្បករសិប្បការិនី​វ័យ​ចំណាស់ជាច្រើនខណៈពេលស្រទាប់បន្តវេនកំពុងតែតិចទៅៗ លម្ហសម្តែងបង្រួមមកជាបណ្តើរៗ ក្នុងចង្វាក់​ជីវិតរស់នៅនាសម័យទំនើប។

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាគឺជាពិធីកិច្ចសាសនាដ៏វិសេសវិសាលក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ ជាធម្មតាពិធីបុណ្យប្រារព្ធឡើងនៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា (ថ្ងៃ ១ រោច ខែ អាសាធ ដល់ថ្ងៃ ១៥ កើត ខែ អស្សុជ) ឬក៏ពិធីបុណ្យកឋិនទានប្រគេនសំពត់កឋិន (ពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក) ពិធីបុណ្យទាំងនេះប្រាថ្នាចង់បានសេចក្តីសុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផលនិងភូមិស្រុកសុខដុមរមនា៕

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា នៅតំបន់ទេសចរណ៍ជើងភ្នំ ឡាងប៊ីអាង សង្កាត់ ឡាងប៊ីអាង - ដាឡាត ខេត្ត ឡឹមដុង រៀបចំសមោសរវប្បធម៌គងឃ្មោះនិងម្ហូបអាហាររួមផ្សំនឹងល្បែងប្រជាប្រិយឆ្នាំ ២០២៦។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

កាលពី ៥២ ឆ្នាំមុននេះ នៅខេត្ត រ៉ាច់យ៉ា (ឥឡូវជាខេត្ត អានយ៉ាង) ព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គគឺ យ័ញហម យ័ញតឹប យ័ញហយ ឡឹមហ៊ុង រួមជាមួយនឹងប្រជាជនមូលដ្ឋានរៀបចំបាតុកម្មតស៊ូទាមទារអាជ្ញាធរ អាម៉េរិក - អាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហ៊ាននិងបាញ់បំផ្លាញវត្តអារាម។ ស្មារតីតស៊ូបដិវត្តន៍និងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គក្លាយជាអណ្តាតភ្លើងបញ្ឆេះស្មារតីស្នេហាជាតិ សាមគ្គីក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក ប្រជាជននិយាយរួម។

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាមិនត្រឹមតែជាសកម្មភាពជំនឿដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងបានក្លាយជាលំហប្រជុំជីវភាពវប្បធម៌រួមរបស់ទីក្រុង ហូ ជីមិញ ទៀតផង៕

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

សម្រាប់សហគមន៍ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម វត្តមិនត្រឹមតែជាកន្លែងប្រជុំជីវភាពសាសនាប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃពិធីបុណ្យប្រពៃណីសំខាន់ៗដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅ វប្បធម៌របស់សហគមន៍នៅក្នុងភូមិស្រុកទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

នៅព្រឹកថ្ងៃទី ២៦ ខែ មេសា (ថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) នៅមណ្ឌលរំឭកព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង ឧទ្យានប្រវត្តិសាស្ត្រ - វប្បធម៌ប្រជាជាតិ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក។

លោក ចូវផាត បង្រៀនអក្សរ ខ្មែរ ដល់កុមារនៅ វត្តថ្មីសិរីមានជ័យ (យ៉ារ៉ាយថ្មី) សង្កាត់ យ៉ារ៉ាយ ខេត្ត កាម៉ៅ។

បំផុសគំនិតថែរក្សាភាសា ខែ្មរ អភិរក្សវប្បធម៌ប្រពៃណី

នៅក្នុងវ័យអាយុ ៧៥ ឆ្នាំ សុខភាពមានការចុះខ្សោយខ្លះ ប៉ុន្តែស្មារតីបដិវត្តន៍ក្នុងខ្លួនលោក ចូវផាត នៅភូមិ កៃយ៉ាងអា ឃុំ ឡុងដៀន ខេត្ត កាម៉ៅ នៅតែស្វាហាប់យ៉ាងខ្លាំង។ មិនត្រឹមតែនាំមុខគេក្នុងការអនុវត្តចលនាធ្វើសកម្មភាពប្រលងប្រណាំងនៅមូដ្ឋានប៉ុននោះទេ លោកថែមទាំងជាអ្នកជំរុញ បង្ហាត់បង្រៀនវប្បធម៌ ទំនៀមទម្លាប់ជូនបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋានទៀតផង។ ចំពោះលោកទាំងនោះមិនមែនគ្រាន់តែការជក់ចិត្តដិតអារម្មណ៍ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវចំពោះបច្ឆាជនជំនាន់ក្រោយទៀតផង។

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

ខែ រ៉ាម៉ាដាន មានអត្ថន័យពិសេសសំខាន់ខ្លាំង មិនត្រឹមតែជាមួយសាសនិកសាសនិកាឥស្លាមប៉ុណ្ណោះទេថែមទាំងជាមួយជីវិតវប្បធម៌ ស្មារតីរួមរបស់សហគមន៍ ចាម ឥស្លាមនៅខេត្ត អានយ៉ាង ទាំងមូល។

គងឃ្មោះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពស្មារតីនិងមនោវិញ្ញាណរបស់បណ្តាជនជាតិ អេដេ ម៉្នុង យ៉ារ៉ាយ ជាដើមនៅ តីង្វៀន។

រក្សាភ្នក់ភ្លើងបេតិកភណ្ឌវប្បធម៌គងឃ្មោះ តីង្វៀន

អំឡុងឆ្នាំកន្លងទៅ ខេត្ត ដាក់ឡាក់ តែងតែផ្តោតសំខាន់លើការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌របស់បងប្អូនជនជាតិភាគតិច ជាពិសេសគឺបេតិកភណ្ឌគងឃ្មោះ។