អរិយធម៌ស្រូវស្រែផ្សារភ្ជាប់ជាមួយនឹងបងប្អូនជនជាតិ ថៃ នៅតំបន់ភ្នំប៉ែក ខាងលិចខេត្ត ងេអាន តាំងពីប៉ុន្មានជំនាន់មកហើយ។ ដោយសារស្រូវជាធម្មតា បានដាំដុះលើបណ្តាអំពកស្រែកាំជណ្តើរបានជា ប្រជាជនប្រើប្រាស់រហាត់ទឹក ដើម្បីនាំទឹកពីចន្លោះជ្រោះ ដងទន្លេឡើងមកកាន់វាលស្រែ។
ដោយបានធ្វើ ពីឫស្សី ឫស្សីថ្ងរហាត់ទឹកដូចជាកង់រទេះធំមួយឆ្លៀត ប្រើប្រាស់ថាមពលទឹកពី បណ្តាចរន្តលំហូរធម្មជាតិដើម្បីនាំយកទឹកមកវាលស្រែ ភូមិនិគម។ រហាត់ទឹក ទាំងនោះបានជួយស្រោចស្រពត្រជាក់ត្រជុំរដូវស្រូវ ទុំអំណោយផលទ្វេដង។
រហាត់ទឹកគឺជានិមិត្តរូបវប្បធម៌របស់បងប្អូនជនជាតិ ថៃ បង្ហាញលក្ខណៈ ល្អប្រពៃ ភាពច្នៃប្រតិដ្ឋ ស្មារតីជម្នះលំបាកលំបិនក្នុងពលកម្មផលិតកម្ម។ លាយចម្រុះជាមួយទស្សនីយភាពតំបន់ភ្នំ ព្រែកទន្លេដ៏ក្សេមក្សាន្ត រហាត់ទឹក បានក្លាយជាគោលដៅទេសចរណ៍ដ៏ជក់ចិត្ត ទាក់ទាញភ្ញៀវទេសចរអញ្ជើញ មកស្វែងយល់ ស្រាវជ្រាវរាវរកសម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងជីវភាព រស់នៅរបស់បងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ៕
អត្ថបទ និងរូបថត៖ ស៊ន់តៀន
ប្រែសម្រួល៖ សឺន ហេង