វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

នៅកណ្តាលបេះដូងទីក្រុង ដាណាំង សម័យទំនើប សំឡេងគងឃ្មោះគឹកកង ចង្វាក់រាំថ្វាយមេឃនិងខ្យល់ដង្ហើម ភូមិសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ នៅតែបន្លឺឡើងក្នុងជំហានជើងក្រុមយុវមិត្តជំនាន់ហ្ស៊ី (Gen Z)។

01-01-cotu-1.jpg
ក្រុមយុវមិត្តជំនាន់ហ្ស៊ីទៅកាន់ភូមិនិគមនីមួយៗ របស់បងប្អូនជនជាតិ កឺទូ នៅទីក្រុង ដាណាំង ដើម្បីសិក្សា និងស្រាវជ្រាវរាវរកវប្បធម៌តែម្តង។

ឆ្លងតាមរយៈគម្រោង “កឺទូ-Gether” ពួកគាត់កំពុងនាំយកតម្លៃវប្បធម៌ទាំងនោះកាន់តែមកជិតនឹងជំនាន់ខ្លួនថែមទៀត ដើម្បីវប្បធម៌ កឺទូ មិនត្រឹមតែត្រូវបានថែរក្សាប៉ុននោះទេ ថែមទាំងរស់រវើក រីកសាយភាយនៅក្នុងចង្វាក់ជីវិតសព្វថ្ងៃនេះទៀតផង។

07-02-cotu-2.jpg
0701-cotu-5.jpg
សិប្បករសិប្បការិនីខ្វល់ខ្វាយថែរក្សាទុកមុខរបរហត្ថកម្មប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ

មិត្ត ង្វៀន ធីផឿងណា ប្រធានគម្រោង “កឺទូ-Gether” បានចែករំលែកថា៖ “នៅ ហ្វាបាក់ ទីក្រុង ដាណាំង តែម្តង បងប្អូនជនជាតិ កឺទូ អភិវឌ្ឍគំរូ homestay និងទេសចរណ៍សហគមន៍យ៉ាងខ្លាំង។ នេះជាឱកាសដើម្បីយើងខ្ញុំអភិក្រម ស្តាប់ និងយល់ច្បាស់វប្បធម៌។ ឆ្លងតាមរយៈការសន្ទនាជាមួយសិប្បករ យើងខ្ញុំយល់ជីវភាពនិងអត្តសញ្ញាណរបស់ពួកគាត់កាន់តែស៊ីជម្រៅ។ ព្រោះហេតុដូច្នេះហើយ យើងខ្ញុំចង់ដាក់បងប្អូនជនជាតិ កឺទូ ធ្វើជាស្នូលនៃគម្រោង រៀបរាប់វប្បធម៌ដោយសម្លឹងមើលតាមមុំដ៏ជិតស្និទ្ធរបស់មនុស្សវ័យក្មេងទីក្រុង ដាណាំង”។

08-02-cotu-9.jpg
មនុស្សគ្រប់គ្នាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមឆ្លងកាត់បទពិសោធរបរត្បាញបន្ទោះរបស់បងប្អូនជនជាតិ កឺទូ។

ពីគម្រោង កឺទូ-Gether អនុបណ្ឌិតមានិនី យឿង ឡេភឿង ប្រធានការិយាល័យគ្រប់គ្រងវប្បធម៌ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ទីក្រុង ដាណាំង រំពឹងថានឹងជួយមនុស្សវ័យក្មេងផ្លាស់ប្តូរពីដឹងទៅជាយល់ដឹង បន្ទាប់មកទៅជាស្រឡាញ់និងធ្វើសកម្មភាព។ ក្នុងពេលជាមួយគ្នានេះ យុវមិត្តនឹងមានអាកប្បកិរិយាឲ្យតម្លៃអត្តសញ្ញាណ មានមោទកភាពអំពីបេតិកភណ្ឌនិងត្រៀមខ្លួនក្លាយជា "ទូតសុឆន្ទៈ" តូចផ្សព្វផ្សាយវប្បធម៌ធម្មតា ប្រកបដោយចីរភាព។

09-cotu-13.jpg
អនុបណ្ឌិតមានិនី យឿង ឡេភឿង (ខាងឆ្វេង) ប្រធានការិយាល័យគ្រប់គ្រងវប្បធម៌ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ទីក្រុង ដាណាំង មានចំណង់ចំណូលចិត្តជាមួយការងារអភិរក្សផ្សព្វផ្សាយវប្បធម៌ប្រពៃណី។

ឆ្លងតាមរយៈគម្រោង កឺទូ-Gether អាចមើលឃើញថា នៅពេលដែលបេតិកភណ្ឌត្រូវបានប្រគល់ជូនមនុស្សវ័យក្មេង វាមិនត្រឹមតែត្រូវបានថែរក្សាប៉ុននោះទេ វាថែមទាំងត្រូវបានជំនួយកម្លាំងរស់បន្ថែមទៀតផង។ មនុស្សវ័យក្មេងមិនត្រឹមតែខិតខំស្វែងយល់និងឱ្យតម្លៃដល់អត្តសញ្ញាណវប្បធម៌ប៉ុននោះទេ ថែមទាំងបំផុសគំនិតយ៉ាងសកម្ម បង្កើតផលិតផលវប្បធម៌ដ៏រស់រវើក និងផ្សព្វផ្សាយវាយ៉ាងទូលំទូលាយ។ នៅក្នុងដំណើរនោះ ពួកគាត់ក្លាយជា ‘ទូតសុឆន្ទៈតូច’ ប៉ុន្តែមានឥទ្ធិពល ភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាល ផ្ទេរបន្តភ្លើងគំនិតជូនសហគមន៍ ចារបន្តរឿងរ៉ាវដ៏រស់រវើកនៃវប្បធម៌ កឺទូ ក្នុងជីវិតសហសម័យជាដើម៕

អត្ថបទនិងរូបថត៖ ហុងផឿង - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួលនិងបញ្ចូលទិន្ន័យ៖ យ័ញលើយ

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

បុណ្យប្រណាំងគោ បៃនូយ ខេត្ត អានយ៉ាង

បុណ្យប្រណាំងគោ បៃនូយ ខេត្ត អានយ៉ាង

ប្រព្រឹត្តឡើងចំរដូវសែនដូនតា បុណ្យប្រណាំងគោ បៃនូយ (ខេត្ត អានយ៉ាង) មិនត្រឹមតែជាកន្លែងជួបជុំ លើកតម្កើងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ខ្មែរ ប៉ុននោះទេ ថែមទាំងជាធ្លាលេងកីឡាដ៏ទាក់ទាញបង្កើតបរិយាកាសសាមគ្គីភាព ផ្សារភ្ជាប់សហគមន៍ទៀតផង។

ស្វែងយល់សម្រស់ធម្មជាតិនិងវប្បធម៌នៃតំបន់ភ្នំ ពូញី

ស្វែងយល់សម្រស់ធម្មជាតិនិងវប្បធម៌នៃតំបន់ភ្នំ ពូញី

នៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលរដ្ឋបាលខេត្ត ឌៀនបៀន ឃុំ ពូញី ទាក់ទាញភ្ញៀវទេសចរ ដោយមានវាលស្រែកាំជណ្តើ់ររដូវស្រូវទុំ ទេសភាពព្រៃភ្នំនារដូវស្លឹកឈើជ្រុះ និងតម្លៃវប្បធម៌ប្រពៃណីបានបងប្អូនជនជាតិ ម៉ុង ថែរក្សាអស់ជាច្រើនជំនាន់។

ពិធីកិច្ចរៀបមង្គលការជនជាតិ តៃ នៅ តឹនត្រាវ

ពិធីកិច្ចរៀបមង្គលការជនជាតិ តៃ នៅ តឹនត្រាវ

ក្នុងក្របខ័ណ្ឌពិធីបុណ្យ តឹនត្រាវ “បុណ្យឯករាជ្យជាតិ” ឆ្នាំ ២០២៦ ពិធីកិច្ចរៀបមង្គលការប្រពៃណីរបស់បងប្អូនជនជាតិ តៃ ត្រូវបានបង្ហាញឡើងវិញនៅភូមិវប្បធម៌ តឹនឡឹប ឃុំ តឹនត្រាវ ខេត្ត ទ្វៀនក្វាង។

អញ្ជើញមក 'តាលេវ' ស្តាប់មនោសញ្ចេតនាជនជាតិ ហ្រេ

អញ្ជើញមក 'តាលេវ' ស្តាប់មនោសញ្ចេតនាជនជាតិ ហ្រេ

នៅកណ្តាលព្រៃភ្នំ បាវី ខេត្ត ក្វាងង៉ាយ ហាងកាហ្វេមួយដែលមានឈ្មោះថា 'តាលេវ' កំពុងបើកលំហផ្លាស់ប្តូរ​វប្បធម៌ដ៏ល្អឯក កន្លែងលំនាំបទប្រជាប្រិយជនជាតិ ហ្រេ កាន់តែខិតជិតជាមួយមជ្ឈដ្ឋានយុវវ័យនិងភ្ញៀវទេសចរថែមទៀត។

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

ក្នុងឱកាសពិធីបុណ្យសែនដូនតា មាមីងបងប្អូនជនជាតិ ខ្មែរ ជាច្រើនកំពុងរស់នៅនិងធ្វើការនៅទីក្រុង ហូ ជីមិញ បានប្រមូលផ្តុំគ្នាមកវត្ត ពោធិវង្ស សង្កាត់ បៃហៀន ដើម្បីថ្វាយគ្រឿងសក្ការៈព្រះពុទ្ធ ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃនិងសូត្រធម៌សុំសេចក្តីជាសុខ សុភមង្គលដល់គ្រួសារញាតិសន្តាន។

ពិធីបុណ្យសែនដូនតាសែនកក់ក្តៅរបស់បងប្អូនជនជាតិ ខ្មែរ នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យសែនដូនតាសែនកក់ក្តៅរបស់បងប្អូនជនជាតិ ខ្មែរ នៅទីក្រុង ហូ ជីមិញ

ក្នុងឱកាសពិធីបុណ្យសែនដូនតា មាមីងបងប្អូនជនជាតិ ខ្មែរ ជាច្រើនដែលរស់នៅ និងធ្វើការនៅទីក្រុង ហូជី មិញ បានមូលមីរគ្នា​នៅវត្ត ពោធិវង្ស សង្កាត់ បៃហៀន ដើម្បីថ្វាយបង្គំព្រះ ប្រគេនចង្ហាន់ព្រះសង្ឃ និងសុំសេចក្តីសុខ សុភមង្គលក្នុង​គ្រួសារ។

អ៊ូអរពិធីបុណ្យសែនដូនតាឆ្នាំ ២០២៦ នៅទីក្រុង កឹនធើ

អ៊ូអរពិធីបុណ្យសែនដូនតាឆ្នាំ ២០២៦ នៅទីក្រុង កឹនធើ

នៅព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៦ នៅវត្ត សិរីឧត្តម ដៃអំពូ នៅឃុំ យ៉ាហ្វា ទីក្រុង កឹនធើ បានរៀបចំកម្មវិធី​ផ្សាយផ្ទាល់តាមទូរទស្សន៍អំណរពិធីបុណ្យសែនដូនតាឆ្នាំ ២០២៦ ក្រោមប្រធានបទ "ថែរក្សាអត្តសញ្ញាណ​វប្បធម៌ ពង្រីកកម្លាំងសាមគ្គីភាព ស្ថាបនាអនាគត"។ សកម្មភាពសំដៅសាយភាយបរិយាកាសដ៏អ៊ូអរ និងកក់ក្តៅ​នៃពិធីបុណ្យសំខាន់របស់បងប្អូនជនជាតិ ខ្មែរ៕

ពិធីបុណ្យ កាតេ ឆ្នាំ ២០២៦ ដ៏អ៊ឹកធឹក

ពិធីបុណ្យ កាតេ ឆ្នាំ ២០២៦ ដ៏អ៊ឹកធឹក

ថ្ងៃទី ១០ ខែ តុលា នៅប្រាសាទ ប៉ូក្លងហ្ការ៉ាយ សង្កាត់ ដូវិញ (ខេត្ត ខាញ់ហ្វា) បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា និងប្រជាជន ភ្ញៀវទេសចរយ៉ាងច្រើនកុះករសម្របខ្លួនចូលពិធីកិច្ចប្រពៃណីដ៏វិសេសវិសាលនៃពិធីបុណ្យ កាតេ ឆ្នាំ ២០២៦ ជាមួយគ្នា។

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

តាំងពីការជួយជ្រោមជ្រែងសាសនិកប្រើឌីជីថលរហូតដល់ឌីជីថលភាវូបនីយកម្មបរិស្ថាន វត្ថុតឹកតាងនិងនិទានរឿងរ៉ាវវប្បធម៌ បណ្តាសហគមន៍ជនជាតិ សាសនានៅទីក្រុង ហូ ជីមិញ កំពុងស្វែងរករបៀបប្រើបច្ចេកវិទ្យាដើម្បីថែរក្សាបេតិកភណ្ឌ នាំយកតម្លៃ​ប្រពៃណីឱ្យខិតជិតនឹងមហាជន។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

រសៀលថ្ងៃទី ២ ខែ តុលា នាឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ ក្រុមការងារនៃទីក្រុង កឹនធើ ដឹកនាំដោយលោក ដុង វ៉ាន់ថាញ់ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង កឹនធើ អញ្ជើញទៅសួរសុខទុក្ខ​លោកគ្រូអ្នកគ្រូ សិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ថាញ់ភូ និងវត្ត ព្រែកអណ្តើក នៅឃុំ ញូយ៉ា។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្តលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីអំពីការអភិវឌ្ឍវប្បធម៌ វៀតណាម ខេត្ត ឡាងសឺន កំណត់ថា ការកសាងនិងអភិវឌ្ឍខឿនវប្បធម៌គ្រប់ជ្រុងជ្រោយ ពោរពេញដោយអត្តសញ្ញាណ មនុស្សធម៌ វិទ្យាសាស្ត្រ ទំនើប ក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ប្រភពធនធានកើតពីផ្ទៃក្នុងដ៏សំខាន់ កម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងលឿននិងស្ថិរភាព។

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយដាក់ចេញតម្រូវការកសាងប្រព័ន្ធតម្លៃជាតិ វប្បធម៌ និង​បមាណីយកម្មប្រជាជន វៀតណាម។ នៅទីក្រុង ហូ ជីមិញ កសាងប្រជាជនថែរក្សាអត្តសញ្ញាណផង សម្របសម័យកាលផងគឺជា​លក្ខខណ្ឌដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ប្រសិនបើកសាងប្រព័ន្ធតម្លៃមនុស្សគឺជាមូលដ្ឋានគ្រឹះបង្កើតបានជាប្រភពកម្លាំងកើតពីផ្ទៃក្នុងនៃទីក្រុង ក៏សំណួរបណ្តទៀតគឺធ្វើដូចម្តេចដើម្បីតម្លៃទាំងនោះមិនមែនមានតែនៅក្នុងឯកសារជាលាយលក្ខណ៍អក្សរឬពាក្យស្លោកប៉ុននោះទេតែក្លាយជាផ្នែកមួយនៃជីភាពប្រចាំថ្ងៃ។ ជាក់ស្តែងនៅទីក្រុង ហូ ជីមិញ ឱ្យឃើញថា ចង់ឱ្យវប្បធម៌ជ្រាបចូលទៅក្នុងសហគមន៍យ៉ាងជ្រៅ ចាំបាច់ត្រូវបង្កើតបរិយាកាសទាំងឡាយដើម្បីប្រជាជនអាចទទួលផល ឆ្លងកាត់បទពិសោធ ផ្លាស់ប្តូរនិងច្នៃប្រតិដ្ឋ។ នេះក៏ជាទិសដៅដ៏សំខាន់ដើម្បីប្រែក្លាយធនធានវប្បធម៌ទៅជាប្រភពកម្លាំងអភិវឌ្ឍតាមស្មារតីសេចក្តីសម្រេចលេខ 80-NQ/TW។

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ វៀតណាម ក្នុងដំណាក់កាលថ្មីរួមជាមួយនឹងកម្មវិធី ផែនការអនុវត្តរបស់រដ្ឋាភិបាលបានដាក់ចេញតម្រូវការនាំប្រព័ន្ធតម្លៃវប្បធម៌ជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារនិងបទដ្ឋានមនុស្សម្នា វៀតណាម ចូលទៅក្នុងជីវភាពប្រចាំថ្ងៃ។

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ឡាយចូវ បានប្រារព្ធពិធីលើកទង់ជាតិអំណរបុណ្យឯករាជ្យជាតិឆ្នាំ ២០២៦ ដោយមាន​ការអញ្ជើញចូលរួមរបស់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាជនបណ្តាជនជាតិខេត្ត ឡាយចូវ រួមជាមួយនឹង​ភ្ញៀវទេសចរ។ បន្ទាប់ពីពិធីលើកទង់ជាតិគឺសកម្មភាពរាំគោះអង្រែ ដង្ហែតាមដងផ្លូវដិតដោយសម្រស់ពណ៌វប្បធម៌បណ្តាជនជាតិ​នៅតំបន់ភ្នំ ឡាយចូវ។

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជា​ឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជន​បណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា លម្ហភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) ចម្រុះពណ៌ស្រស់ឆើតឆាយប្រពៃណីដោយមានខ្សែព្រឹត្តិការណ៍ "អំណរបុណ្យឯករាជ្យជាតិ"។

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំនិងរក្សាទុកសំណង់ជំនឿជាច្រើនមានស្លាកស្នាមប្រវត្តិសាស្ត្ររបស់សហគមន៍បណ្តាជនជាតិ។ ក្នុងនោះ វត្ត ចន្ទរង្សី និងវត្ត ពោធិវង្ស គឺជាវត្តពីរដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ សាសនារបស់សហគមន៍ ខ្មែរ នៅទីក្រុង ហូ ជីមិញ និងតាមមូលដ្ឋានជិតខាង។

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារលក់សត្វពាហនៈ ត្រាលិញ (ឃុំ ត្រាលិញ ខេត្ត កាវបាំង) គឺជាសម័យប្រជុំផ្សារប្រព្រឹត្តឡើងនៅថ្ងៃទី ៤ ទី ៩ ទី ១៤ ទី ១៩ ទី ២៤ និងទី ២៩ ច័ន្ទគតិជារៀងរាល់ខែ។ នៅទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងបណ្តាសកម្មភាពចរចា លក់ដូរក្របី គោ សេះដ៏ល្បីឈ្មោះប៉ុននោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃផ្សារណាត់តំបន់ភ្នំទៀតផង៕

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

សហគមន៍​ជនជាតិ ​ធូឡាវ​ នៅ​ ​វៀតណាម ​រស់នៅ​តែ​ក្នុង​ខេត្ត​ ឡាវកាយ ប៉ុននោះ ស្ថិតក្នុង​តំបន់​ខ្សែទឹកខាងលើទន្លេ ចាយ តាម​ឃុំ ​មឿងខឿង ផាឡុង ​ស៊ីនជាង ជាដើម្បី។ ទោះបីជា​ចំនួនប្រជាជនយ៉ាង​តិច​ក៏ដោយតែបងប្អូនជនជាតិ ​ធូឡាវ​ នៅតែផ្តោតជាសំខាន់ទៅលើ​ការថែរក្សានិងលើកស្ទួយ​បណ្តាមុខរបរហត្ថកម្ម​ប្រពៃណី​ដូចជា​ត្បាញសំពត់ ដេរ​សម្លៀកបំពាក់​ប្រពៃណី​ដើម្បីប្រើប្រាស់ក្នុងការប្រជុំជីវភាព​ ផលិតកម្មជារៀងរាល់ថ្ងៃនិង​សកម្មភាពជំនឿ មនោវិញ្ញាណ បង្កើតបានជាសម្រស់ដ៏វិសេសវិសាលដោយឡែក ចូលរួមចំណែកក្នុងការអភិរក្ស លើកស្ទួយអត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

សំឡេងខ្លុយរបស់បងប្អូនជនជាតិ ព្រៅ វ៉ឹនកៀវ (ភូមិឃុំ ត្រឿងស៊ើន ខេត្ត ក្វាងទ្រី) បន្លឺឡើងខ្ទរលាន់ឮកណ្តាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយដូចជាស្ពានមេត្រីភ្ជាប់មនុស្សជាមួយប្រភពដើម ព្រៃភ្នំនិងជីវភាពមនោវិញ្ញាណ។ ក្នុងលំហូរនៃជីវភាពសម័យទំនើប សិប្បករទាំងឡាយរួមជាមួយនឹងដំណោះស្រាយអភិរក្សនៃមូលដ្ឋានកំពុងរួមចំណែកថែរក្សាបេតិកភណ្ឌដ៏មានតម្លៃ ស្របពេលនោះដែរបើកចេញឱកាសអភិវឌ្ឍទេសចរសហគមន៍ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌៕

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងអឺងកងនៅក្នុងទីធ្លាវត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅពេលបុណ្យចូលឆ្នាំថ្មី ពិធី​បុណ្យអកអំបុកម្តងៗ បានក្លាយជាសំឡេងជិតដិតតាំងពីយូរលង់ណាស់មកហើយនៅក្នុងភូមិ​ស្រុក ខ្មែរ ខេត្ត អានយ៉ាង។ ប៉ុន្តែនៅពីក្រោយចង្វាក់ស្គរដ៏ផុលផុសនោះគឺជាកង្វល់របស់សិប្បករសិប្បការិនី​វ័យ​ចំណាស់ជាច្រើនខណៈពេលស្រទាប់បន្តវេនកំពុងតែតិចទៅៗ លម្ហសម្តែងបង្រួមមកជាបណ្តើរៗ ក្នុងចង្វាក់​ជីវិតរស់នៅនាសម័យទំនើប។

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាគឺជាពិធីកិច្ចសាសនាដ៏វិសេសវិសាលក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ ជាធម្មតាពិធីបុណ្យប្រារព្ធឡើងនៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា (ថ្ងៃ ១ រោច ខែ អាសាធ ដល់ថ្ងៃ ១៥ កើត ខែ អស្សុជ) ឬក៏ពិធីបុណ្យកឋិនទានប្រគេនសំពត់កឋិន (ពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក) ពិធីបុណ្យទាំងនេះប្រាថ្នាចង់បានសេចក្តីសុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផលនិងភូមិស្រុកសុខដុមរមនា៕

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។