យោងតាមទស្សនទានប្រពៃណី ជនជាតិ មឿង នៅ ៤ តំបន់ធំៗ (ខេត្ត ហ្វាប៊ិញ ចាស់បច្ចុប្បន្នគឺខេត្ត ភូ ថ) រួមមាន មឿងប៊ី មឿងវ៉ាង មឿងថាង និងមឿងដុង ចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីពីថ្ងៃទី ២៧ ខែ ១២ (តាមប្រតិទិន វៀតណាម) ឆ្នាំចាស់ហើយអូសបណ្លាយរហូតដល់អស់ថ្ងៃទី៧ ខែ ១ តាមច័ន្ទគតិវៀតណាមនៃឆ្នាំថ្មី។
សព្វថ្ងៃនេះ ទំនៀមទម្លាប់បុណ្យចូលឆ្នាំរបស់ជនជាតិ មឿង នៅ ភូ ថ បានផ្លាស់ប្តូរទៅតាមចង្វាក់ជីវិតសម័យទំនើប។ ពិធីមួយចំនួនត្រូវបានធ្វើសាមញ្ញ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃស្នូលដូចជាការគោរពបូជាបុព្វបុរស ការធ្វើនំបាញ់ជឹង ការច្រៀងចម្រៀងប្រជាប្រិយ ល្បែងប្រជាប្រិយ ពិធីផ្ដើមរដូវភ្លៀង...នៅតែត្រូវបានរក្សា។
លោកស្រី ហ្វាង ធីហ្វៀន ប្រធានការិយាល័យគ្រប់គ្រងបេតិកភណ្ឌវប្បធម៌នៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ភូ ថ បានឲ្យដឹងថា ទំនៀមទម្លាប់ទទួលឆ្នាំថ្មីរបស់ជនជាតិ មឿង ជាទំនៀមល្អ មានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើនពីសម័យបុរាណ ត្រូវបានថែរក្សា និងបន្តពីមួយជំនាន់ទៅមួយជំនាន់។
ជាមួយនឹងការពង្រីកតំបន់រដ្ឋបាលថ្មី ការអភិវឌ្ឍយ៉ាងខ្លាំងនៃបច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកាន់តែប្រសើរឡើង តភ្ជាប់តំបន់ផ្សេងៗ ការអភិរក្ស ការពារតម្លៃវប្បធម៌របស់ជនជាតិ មឿង នៅ ភូ ថ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីម្តងៗ កំពុងតែក្លាយជារឿងបន្ទាន់ ទាមទារការខិតខំប្រឹងប្រែងព្រមៗនៃប្រព័ន្ធរដ្ឋាភិបាលខេត្តទាំងមូល។
ពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ មឿង នៅ ភូ ថ មិនត្រឹមតែជាឱកាសស្វាគមន៍និទាឃរដូវប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបដ៏រស់រវើកនៃអត្តសញ្ញាណវប្បធម៌ និងចំណងដ៏រឹងមាំរវាងមនុស្ស និងបុព្វបុរស ធម្មជាតិ និងសហគមន៍ផងដែរ។ តាមរយៈពេលវេលាកន្លងផុតទៅ ប្រពៃណីដ៏ស្រស់ស្អាតទាំងនេះត្រូវបានថែរក្សាដូចជាប្រភពដ៏ស្ថិតស្ថេរបីបាច់រក្សាព្រលឹងវិញ្ញាណរបស់ជនជាតិ មឿង ពីមួយជំនាន់ទៅមួយជំនាន់៕
អត្ថបទ និងរូបថត៖ លឺវ ត្រុងដាត
ប្រែសម្រួល៖ សឺនហេង