បណ្តាគំរូឆ្នើមក្នុងសហគមន៍ជនជាតិ ចាម នៅទីក្រុង ហូ ជីមិញ

ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូល ជាស្ពានមេត្រីជួយបងប្អូនជនជាតិភាគតិចគោរពត្រឹមត្រូវ​គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិ។

"ខ្សែតភ្ជាប់" រវាងជំនឿសាសនា និងការរស់នៅ

បច្ចុប្បន្ននេះ ទីក្រុង ហូ ជីមិញ មានអ្នកមានប្រជាប្រិយភាពជាង ១.៣០០ នាក់ក្នុងចំណោមបងប្អូនបណ្តាជនជាតិ​ភាគតិច។ ក្នុងនោះ សហគមន៍ជនជាតិ ចាម លេចធ្លោដោយមានបណ្តាគំរូឆ្នើមដូចជាលោក M. Mohamed Amine - ប្រធានគណៈកម្មការវិហារ ឥស្លាម Masjid Al Jamia’ (សង្កាត់ ជើលើន) និងលោក Mohamad Zen - ប្រធានគណៈកម្មការវិហារ ឥស្លាម Al Masjid Jamia Alsa Adah (សង្កាត់ ប៊ិញតៀន)។ លោកទាំងពីរកំពុងពង្រីកល្អតួនាទីជា "ខ្សែតភ្ជាប់" រវាងជំនឿសាសនា និងការរស់នៅ រវាងសហគមន៍ជនជាតិ ចាម ជាមួយនឹងអាជ្ញាធរមូលដ្ឋាន។

cham-2.jpg
លោក M. Mohamed Amine (ខាងស្តាំ) - ប្រធានគណៈកម្មការវិហារ ឥស្លាម Masjid Al Jamia សង្កាត់ ជើលើន។

នៅសង្កាត់ ចើលើន ក្នុងនាមជាប្រធានគណៈកម្មការវិហារ ឥស្លាម (Masjid Al Jamia') និង​មាន​បទពិសោធន៍ជាង ១០ ឆ្នាំផ្សារភ្ជាប់ក្នុងតួនាទីជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិ ចាម នៅ​ទីក្រុង ហូ ជីមិញ លោក M. Mohamed Amine តែងតែបង្ហាញពីស្មារតីទទួលខុសត្រូវ និងការ​លះបង់អស់​ពីចិត្តពីថ្លើមក្នុងការងារចលនា និងឃោសនា។ លោកតែងតែសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុង​ការងារ​ផ្សព្វផ្សាយ ណែនាំមាមីងបងប្អូនជនជាតិគោរពតាមគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់​របស់​រដ្ឋ ព្រមទាំងបង្កើនការឧបត្ថម្ភ ចលនាបណ្តាក្រុមគ្រួសារជនជាតិ ចាម ពង្រីកប្រពៃណីសាមគ្គីភាព ខិតខំឈោង​ឈានឡើងក្នុងការសិក្សា និងធ្វើពលកម្ម។

លោក Amine ឲ្យដឹងថា រាល់ពេលធ្វើពិធីបួងសួងប្រចាំសប្តាហ៍នៅរាល់ថ្ងៃសុក្រនៅវិហារគឺជាឱកាសល្អ​សម្រាប់គណៈកម្មការពិភាក្សាជាមួយមាមីងបងប្អូនអំពីគោលនយោបាយថ្មីៗ ជាពិសេសបទប្បញ្ញត្តិទាក់ទងនឹង​សាសនា ជំនឿ និងការស់នៅរបស់ប្រជាជន។ លោក M. Mohamed Amine ចែករំលែកថា “ក្រោយធ្វើពិធី ខ្ញុំតែងតែចំណាយពេលប្រហែល ២០ ទៅ ៣០ នាទីដើម្បីពិភាក្សាជាមួយមាមីងបងប្អូន ណែនាំ​អំពីប្រការចាំបាច់ក្នុងការរស់នៅ ដូច ជាការរក្សាសន្តិសុខសណ្តាប់ធ្នាប់ មិនប្រព្រឹត្តល្មើសច្បាប់ គោរពតាម​បទប្បញ្ញត្តិ​សាសនា និងចូលរួមរាល់ចលនាការពារបរិស្ថានយ៉ាងសកម្ម”។

ក្បែរនោះ គណៈកម្មការវិហារក៏យកចិត្តទុកដាក់ខ្លាំងចំពោះការរៀនសូត្ររបស់ក្មួយៗ ក្នុង សហគមន៍។ លោក Amine រីករាយមានប្រសាសន៍ “រហូតដល់ពេលនេះ ក្នុងសហគមន៍ជន ជាតិ ចាម យើងខ្ញុំមានប្អូនៗ ចំនួន ៤ នាក់បានបញ្ចប់កម្រិតសិក្សាមហាវិទ្យាល័យហើយ និងមានប្អូនៗចំនួន ៤ នាក់ទៀតកំពុងបន្តការសិក្សានៅ​តាម​​​មហាវិទ្យាល័យនានាក្នុងទីក្រុង”។

ក្នុងការងារធានាសន្តិសុខសណ្តាប់ធ្នាប់ គណៈកម្មការវិហារយកចិត្តទុកដាក់ខ្លាំងចំពោះការអប់រំយុវជនឱ្យជៀស​ឆ្ងាយពីអំពើអបាយមុខសង្គម។ លោក Amine សង្កត់ធ្ងន់ថា “យើងខ្ញុំតែងតែដាស់តឿនក្រើនរំលឹកកូនក្មួយ​ដាច់ខាតមិនប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ត្រូវតែមានប័ណ្ណបើកបរទើបអាចបើកបរបាន”។

មិនត្រឹមតែផ្តោតលើការឃោសនាប៉ុននោះទេ លោក Amine រួមជាមួយនឹងគណៈកម្មការវិហារតែងតែ​កៀរគរសប្បុរសជន សហគ្រាសទាំងឡាយជាប្រចាំឱ្យឧបត្ថម្ភបងប្អូនមាមីងដែលជួបលំបាក ជាពិសេសក្នុង​អំឡុងខែ រ៉ាម៉ាដាល និងបណ្តាថ្ងៃបុណ្យធំៗ របស់ ឥស្លាម។

ផ្សារភ្ជាប់ ទទួលខុសត្រូវក្នុងការងារឃោសនា

បច្ចុប្បន្ន សហគមន៍ជនជាតិ ចាម នៅសង្កាត់ ជើលើន មានប្រជាជនប្រមាណ ២០០ នាក់កំពុងរស់នៅ និង​ធ្វើការ រៀងរាល់សប្តាហ៍មានជនជាតិ ចាម ចាប់ពី ៤០០ ទៅ ៥០០ នាក់មកពីតំបន់ផ្សេងៗ អញ្ជើញមក​ធ្វើពិធី​នៅព្រះ​វិហារ។ លោក Amine មានប្រសាសន៍ថា “នេះជាលក្ខខណ្ឌងាយស្រួលសម្រាប់​យើងខ្ញុំគួបផ្សំការ​ឃោសនា អំពីច្បាប់ ចលនាមាមីងបងប្អូន ឱ្យរួបរួមសាមគ្គីភាព ជីវិតល្អបវរសាសនា”។

cham-1.jpg
លោក Mohamad Zen (ពាក់អាវខ្មៅ) ប្រធានគណៈកម្មការវិហារ ឥស្លាម Al Masjid Jamia Alsa Adah សង្កាត់ ប៊ិញតៀន។

យោងតាមលោក M. Mohamed Amine ដើម្បីបំពេញល្អតួនាទីរបស់អ្នកមានកិត្យានុភាពនៅក្នុង​សហគមន៍ ត្រូវតែមានចំណេះដឹង ការយោគយល់ និងបង្កើតទំនាក់ទំនងល្អ។ លោក Amine ចែករំលែក “ខ្ញុំតែងតែជួបប្រាស្រ័យទាក់ទង ផ្លាស់ប្តូរបទពិសោធន៍ជាមួយ នឹងអ្នកមានកិត្យានុភាពរបស់សាសនាដទៃទៀត​ដូចជា៖ ព្រះពុទ្ធសាសនា សាសនាកាតូលិក ឬសហគមន៍ជនជាតិ ចិន ផ្តើមពីនោះអនុវត្តក្នុងការងារនៅក្នុង​សហគមន៍ជនជាតិ ចាម។ អាស្រ័យដូច្នេះ មាមីងបងប្អូនកាន់តែយល់ច្បាស់អំពីច្បាប់ ជៀសវាងការត្រូវជន​ខិលខូច​ទាញ​យកប្រយោជន៍នៅលើបណ្តាញសង្គម”។

ចំណែកនៅសង្កាត់ ប៊ិញទៀន ជាច្រើនឆ្នាំកន្លង លោក Mohamad Zen ប្រធានគណៈកម្មការវិហារ ឥស្លាម Al Masjid Jamia Alsa Adah តែងតែជាគំរូភ្លឺថ្លាក្នុងសហគមន៍ជនជាតិ ចាម។ ដោយមានស្មារតីទំនួលខុសត្រូវ និងការលះបង់អស់ពីចិត្តពីថ្លើម លោកបានផ្សព្វផ្សាយ និងចលនា​ប្រជាជនឱ្យគោរពតាមបទប្បញ្ញត្តិនៃច្បាប់យ៉ាងវិជ្ជមាន ព្រមទាំងគាំទ្រ និងចូលរួមរាល់ការចលនា រាល់សកម្មភាព​ដែលអាជ្ញាធរមូលដ្ឋានបំផុស។ល។

រៀងរាល់សប្តាហ៍ នៅល្ងាចថ្ងៃព្រហស្បតិ៍ ឬរសៀលថ្ងៃសុក្រ បន្ទាប់ពីធ្វើពិធីរួចរាល់នោះ លោក Zen រួម​ជាមួយនឹងគណៈកម្មការវិហារអង្គុយពិភាក្សាគ្នា ដើម្បីស្វែងយល់អំពីគំនិត បំណងប្រាថ្នារបស់មាមីងបងប្អូន ពន្យល់អំពីខ្លឹមសារដែលមាមីងបងប្អូនមិនទាន់ច្បាស់ ដើម្បីអនុវត្តបទប្បញ្ញត្តិឲ្យបានត្រឹមត្រូវ ឈ្វេងយល់ជា​ប្រចាំអំពីជីវភាពរបស់ក្រុមគ្រួសារនីមួយៗ ឆ្លើយតបទាន់ពេលវេលា សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បី​ឧបត្ថម្ភករណីលំបាកៗ ទាំង ឡាយ។ លោក Zen ឱ្យដឹងថា “យើងខ្ញុំតែងតែចលនាកូនក្មួយខិតខំរៀនសូត្រ មិនឈប់រៀនពាក់កណ្តាលទី។ ប្រសិនបើគ្រួសារណាមួយជួបលំបាក យើងខ្ញុំនឹងទាក់ទងជាមួយនឹងអាជ្ញាធរ​មូលដ្ឋានដើម្បីឧបត្ថម្ភសៀវភៅសិក្សា សៀវភៅសរសេរ សិក្ខូបករណ៍សម្រាប់ប្អូនៗ”។

ជាពិសេស ជិត ១០ ឆ្នាំកន្លងទៅហើយ លោក Zen នៅតែបន្តរក្សាថ្នាក់រៀនអក្សរ ចាម ដោយឥតគិតថ្លៃ​នៅពេល​ល្ងាច ជួយឱ្យប្អូនៗ យល់ច្បាស់អំពីប្រភពដើមរបស់ជនជាតិខ្លួន។ លោក Zen ចែករំលែកថា “ទន្ទឹមនឹងការ​បង្រៀនអក្សរ ខ្ញុំក៏បានពន្យល់ពាក្យ វៀតណាម ផងដែរ ដើម្បីឱ្យប្អូនៗ យល់កាន់តែជ្រៅជ្រះ ថែមទៀត ផ្តើមពីនោះ​ពូនជ្រំបន្ថែមទៀតឲ្យប្អូនៗ នូវការស្នេហាមាតុភូមិ ប្រទេសជាតិ និងអត្តសញ្ញាណវប្បធម៌ ដាច់ដោយឡែករបស់​ក្រុមជនជាតិនីមួយៗ”។

ក្រៅពីនេះ លោក Amine ក៏បានស្នើអាជ្ញាធរទីក្រុង ហូ ជីមិញ គួរពិចារណាឧបត្ថម្ភថ្លៃសិក្សា ជាពិសេស​សម្រាប់និស្សិតជនជាតិ ចាម កំពុងសិក្សានៅមហាវិទ្យាល័យ ដើម្បីឲ្យប្អូនៗ មានលក្ខខណ្ឌក្នុងការសិក្សា ឈាន​ឡើង រួមវិភាគទានក្នុងការអភិវឌ្ឍទីក្រុង ហូ​ ជីមិញ។

យោងតាមលោក Amine “បច្ចុប្បន្ន អ្នកមានកិត្យានុភាពស្ទើរតែទាំងអស់ក្នុងចំណោមបងប្អូនជនជាតិ​ភាគតិចគឺធ្វើការស្ម័គ្រចិត្ត មិនទាន់មានថវិកាឧបត្ថម្ភជាប្រចាំទេ។ ដូច្នេះហើយ ខ្ញុំសូមស្នើអាជ្ញាធរទីក្រុង ហូ ជីមិញ គួរយកចិត្តទុកដាក់បន្ថែមទៀតចំពោះគោលនយោបាយអនុគ្រោះ ការធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភបំពេញ​សកម្មភាពប្រចាំខែ ក៏ដូចជារៀបចំការជួបប្រាស្រ័យទាត់ទង ផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍រវាងអ្នក​មានកិត្យានុភាពនៅឯខេត្ត និងទីក្រុងផ្សេងៗ មានលក្ខខណ្ឌ និងការ​លើកទឹកចិត្តបន្ថែមយើងខ្ញុំនឹងបន្ត​ចូលរួមចំណែកជាច្រើនថែមទៀតសម្រាប់សហគមន៍”៕

អត្ថបទ និងរូបថត៖ អានហៀវ
ប្រែសម្រួល៖ អៀងថាន់

(កាសែត ព័ត៌មាន និងជនជាតិ)

អ្នកប្រហែលជាចាប់អារម្មណ៍

ថែរក្សាដួងព្រលឹងវប្បធម៌ ខ្មែរ ក្នុងចង្វាក់ជីវិតរស់នៅនាសម័យទំនើប

ថែរក្សាដួងព្រលឹងវប្បធម៌ ខ្មែរ ក្នុងចង្វាក់ជីវិតរស់នៅនាសម័យទំនើប

នៅកណ្តាលចង្វាក់ជីវិតនាសម័យទំនើប រាល់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅតែបានថែរក្សានិងផ្ទេរបន្តវេនឆ្លងកាត់ជាច្រើនជំនាន់។ ក្នុងលម្ហដ៏ពិសិដ្ឋនៃវត្តអារាម ខ្មែរ សំឡេងស្គរឆៃយ៉ាំគឹកកង សំឡេងវង់ភ្លេងពិណពាទ្យលាន់រំពងជាមួយនឹងចង្វាក់របាំប្រជាប្រិយនិងសិល្បៈទស្សនីយភាពរបាំមុខត្លុកប្រពៃណីបន្តលេចវត្តមានប្រៀបដូចជានិមិត្តរូបដ៏រស់រវើកនៃអត្តសញ្ញាណជនជាតិ។

ពិធីបុណ្យនេសាទត្រីជ្រោះប្រពៃណីដ៏វិសេសវិសាល

ពិធីបុណ្យនេសាទត្រីជ្រោះប្រពៃណីដ៏វិសេសវិសាល

នាថ្ងៃទី ១៤ ខែ ឧសភា នៅឃុំ ទ្វាន់ថាំង ខេត្ត ភូ ថ ប្រព្រឹត្តឡើងពិធីបុណ្យនេសាទត្រីជ្រោះប្រពៃណីឆ្នាំ ២០២៦ ទាក់ទាញប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់។ នេះជាលក្ខណៈវប្បធម៌ប្រជាប្រិយដ៏ពិសេសវិសាលផ្សារភ្ជាប់ជាមួយនឹងជីវភាពកសិកម្មស្រូវទឹក។

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ស្ថិតនៅកម្ពស់មធ្យមប្រហែល ១.៦០០ ម៉ែត្រប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រ ឃុំ ង៉ុកចៀន (ខេត្ត សឺនឡា) ត្រូវបានហ៊ុមព័ទ្ធដោយជួរភ្នំជាប់គ្នាជាបន្តបន្ទាប់ ឆ្លាស់គ្នាគឺស្រែកាំជណ្តើរ ជ្រោះល្បាក់ទឹកធ្លាក់ និងភូមិនិគម ដ៏ក្សេមក្សាន្តបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏មហាសាលផង ដ៏សែនមនោរមផង។

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

អនុវត្តសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយ ផ្នែកសុខាភិបាលខេត្ត កាវបាំង បានជំរុញការងារថែទាំសុខភាពប្រជាជនយ៉ាងខ្លាំងក្លាឆ្លងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនផ្តើមចេញពីមូលដ្ឋាន។

អ្នករួមចំណែកសាយភាយវប្បធម៌ ថៃ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

អ្នករួមចំណែកសាយភាយវប្បធម៌ ថៃ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

មិនមែនស្ថិតនៅត្រឹមតែការអភិរក្សប៉ុននោះទេ សិប្បការិនីឆ្នើម សឹម ធីសាញ់ ថែមទាំងពាំនាំវប្បធម៌ ថៃ ក្លាយជាស្ពានមេត្រីអភិវឌ្ឍទេសចរណ៍យ៉ាងប៉ិនប្រសប់ បង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាពជូនមាមីងបងប្អូនអ្នកភូមិទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

អ្នក "រក្សាព្រលឹង" វប្បធម៌ជនជាតិ កាវឡាន

អ្នក "រក្សាព្រលឹង" វប្បធម៌ជនជាតិ កាវឡាន

នៅក្នុងវ័យអាយុ ៧៩ ឆ្នាំ សិប្បករ សឹម វ៉ាន់យឹន ភូមិ ម៉ាងហ្វា ឃុំ ភូលឿង (ខេត្ត ត្វៀនក្វាង) ត្រូវបានប្រៀបប្រដូចជា "សារមន្ទីររស់" នៃវប្បធម៌ កាវឡាន។ លោកតែងតែឧស្សាហ៍ព្យាយាមស្រាវជ្រាវ ស្តារឡើងវិញនិងចែករំលែកបង្ហាត់បង្រៀនតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លារបស់ជនជាតិខ្លួនឱ្យបច្ឆាជនជំនាន់ក្រោយៗ។

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និង​ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាព​អប់រំចំណេះទូទៅ និង​អភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជាមួយនឹងព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស

ក្នុងឱកាសទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា) នៅព្រឹកថ្ងៃទី១៨ ខែមេសា នៅហាណូយ អគ្គលេខាបក្ស តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមាន​ប្រជាប្រិយភាព​ឆ្នើមទូទាំងប្រទេស។

សិប្បការិនី ម៉ាលី នៅភូមិ ក្រាំងហ្ក ឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) បានរក្សារបរផលិតកុម្ភការភ័ណ្ឌរបស់ជនជាតិ ជូរូ ដោយដៃជាប្រចាំពេញអំឡុងពេលរាប់សិបឆ្នាំកន្លងទៅ។

សិប្បការិនីឃ្មាតខ្មីអភិរក្សរបរកុម្ភការភ័ណ្ឌ ជូរូ

ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏លោកស្រី ម៉ាលី (អាយុ ៧១ ឆ្នាំ) នៅឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) នៅតែរក្សារបរធ្វើកុម្ភការភ័ណ្ឌប្រពៃណីរបស់ជនជាតិ ជូរូ ជាប្រចាំព្រមទាំងបង្ហាត់បង្រៀនរបរធ្វើកុម្ភការភ័ណ្ឌឱ្យក្មេងៗ ជំនាន់ក្រោយផងដែរ។

ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​ 

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

ពិធីកិច្ចដង្ហែគ្រឿងបូជារបស់បងប្អូនជនជាតិ តៃ នៅឃុំ ផុងយូធឿង ខេត្តឡាវកាយ។

អ៊ូអរពិធីបុណ្យ ឡុងតុង

នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោ នៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោនៅខេត្ត ដៀនបៀន

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបទុកជាអនុស្សាវរីយ៍ក្រោមមែកផ្កាជើងគោកំពុងរីកស្គុសស្គាយនៅពាសពេញតាមដងវិថី ឧទ្យាន និងតំបន់ប្រជុំជននៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

ព្រះសង្ឃនិមន្តទៅបោះឆ្នោតជ្រើសតាំងបេក្ខជនតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅកន្លែងបោះឆ្នោត ១៦ ឃុំថ្កូវ ខេត្ត វិញឡុង។ រូបថត៖ សហការី

បងប្អូនជនជាតិទូទាំងប្រទេស វៀតណាម អញ្ជើញទៅបោះឆ្នោតដោយក្តីសោមនស្សរីករាយ

នៅថ្ងៃទី១៥ ខែមីនា អ្នកបោះឆ្នោតដែលជាបងប្អូនជនជាតិនៅក្នុងប្រទេស វៀតណាម បានអញ្ជើញទៅបោះឆ្នោតដោយក្តីរំភើប រីករាយ ដើម្បីជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១។

នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។

នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូប បុព្វបុរស។

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ការប្រគេន និងជូនប័ណ្ណសរសើរទៅគណៈប្រតិភូដែលមានសមិទ្ធផលគំរូឆ្នើមក្នុងចលនា ការប្រឡង​ប្រណាំងឆ្នាំ ២០២៥។

លើកតម្កើងសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពជាគំរូឆ្នើមក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមាន​កិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

ម្ហូបប្រពៃណីត្រូវបានបងប្អូនជនជាតិកែច្នៃ តុបតែងលម្អគួរជាទីទាក់ទាញ។

ជាមួយនឹងបងប្អូនជនជាតិនៅខេត្ត ទ្វៀនក្វាង មូលជុំគ្នាទទួលឆ្នាំថ្មី

ពិសាបាយមួយពេលមូលជុំគ្នានាពេលដំណាច់ឆ្នាំជាលក្ខណៈវប្បធម៌ល្អឯកមួយក្នុងចំណោមលក្ខណៈវប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន វៀតណាម គឺជាពេលពិសាបាយជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់ជំនាន់ក្នុងគ្រួសារ ដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មីជាមួយគ្នាក្នុងគោលបំណងជួបតែសេចក្តីសុខ នឹងសំណាងល្អ។

បងប្អូនជនជាតិ ម៉ុង កាន់ដៃគ្នាជារង្វង់ធំហើយរាំតាមចង្វាក់គែន។

អ៊ូអរពិធីបុណ្យ ហ្កៅតៅ របស់បងប្អូនជនជាតិ ម៉ុង នៅឃុំ ប៉ា ក

ពិធីបុណ្យ ហ្កៅតៅ របស់ជនជាតិ ម៉ុង ឃុំ ប៉ា ក ខេត្ត ភូ ថ ឆ្នាំ២០២៦ ត្រូវបានធ្វើពិធីបើកនៅថ្ងៃ៣១ ខែមករា នៅកីឡដ្ឋានភូមិ សាលិញ កន្លងទៅ។ នេះជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីមានអត្ថន័យពិសេស ចាប់ផ្តើមឲ្យរដូវ​ពិធីបុណ្យនាដើម​និទាឃរដូវរបស់បងប្អូនជនជាតិ ម៉ុង នៅតំបន់ភ្នំ ព្រមទាំងរួមចំណែកអភិរក្ស ពង្រីកតម្លៃ​អត្តសញ្ញាណ​វប្បធម៌​ជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍។

ផ្ទះប្រពៃណីដែលមានជញ្ជាំងធ្វើពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលរបស់ជនជាតិ នុង ក្នុងភូមិ បាក់ហ្វា ខេត្ត បាក់និញ ត្រូវបានរក្សាល្អដូចដើម។

ដាស់សក្តានុពលទេសចរណ៍សហគមន៍ផ្តើមពីអត្តសញ្ញាណវប្បធម៌ជនជាតិ នុង

មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចូលឆ្នាំថ្មីគឺជាឱកាសសម្រាប់ក្រុមគ្រួសារ សាច់ញាតិវង្សត្រកូលជួបជុំគ្នា បន្ទាប់ពីធ្វើការនឿយហត់ពេញ​មួយឆ្នាំ ហើយក៏ជាឱកាសសម្រាប់រាយការណ៍ដល់បុព្វការីជនអំពីសមិទ្ធផលក្នុងមួយឆ្នាំ និងបួងសួងសុំឱ្យ​ប្រទះ​ជួបតែរឿងល្អនៅក្នុងឆ្នាំថ្មី ចាប់ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់​ភូមិនិគម​ជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏រៀបចំទទួលបុណ្យចុងឆ្នាំ 'តេត ណាំគុង' ជាមួយគ្នា។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

លោក អាថាយ (ខាងឆ្វេង) លេខាបក្ស និងជាប្រធានភូមិ ឡែ តែងតែយកចិត្តទុកដាក់ដល់ការប្រើប្រាស់​វិទ្យាសាស្ត្រ បច្ចេកទេសចូលទៅក្នុងផលិតកម្មកសិកម្មរបស់អ្នកភូមិ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម​ផ្សាយ

អ្នក 'ផ្ទេរបន្តភ្នក់ភ្លើង' នៅដែនដីជាយដែនដ៏លំបាកលំបិន

លោក អាថាយ (កើតឆ្នាំ ១៩៩២ ជនជាតិ រើម៉ាំ) ជាលេខាសាខាបក្ស និងជាប្រធានភូមិ ឡែ នៅឃុំព្រំដែន ម៉ូរ៉ាយ ខេត្ត ក្វាងង៉ាយ។ លោកគឺជាគំរូភ្លឺថ្លានៃស្មារតី “ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” នាំយកឆន្ទៈគំនិតរបស់​បក្សជ្រាបចូលទៅក្នុងចិត្តគំនិតប្រជាជនយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព ផ្តល់ការជឿទុកចិត្ត និងសេចក្តីប្រាថ្នា​ឈោងឈានឡើងសម្រាប់សហគមន៍ទាំងមូល។