បកក្រោយវិញ

ឪទឹន - តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ អេដេ

ក្នុងលម្ហវប្បធម៌ប្រពៃណីរបស់ជនជាតិ អេដេ ខេត្ត ដាក់ឡាក់ ឪទឹនជាវត្ថុមួយក្នុងចំណោមវត្ថុដ៏ពិសិដ្ឋ និមិត្តសញ្ញាឲ្យភាពស្តុកស្តម្ភ និងឫទ្ធិអំណាចរបស់ម្ចាស់ផ្ទះ។

តាំងពីបុរាណកាល ជនជាតិ អេដេ ចាត់ទុកឪទឹនប្រៀបដូចជាសមាជិកម្នាក់ក្នុងគ្រួសារ ចែករំលែកសុខទុក្ខ ធ្វើកសិណសាក្សីព្រឹត្តិការណ៍សំខាន់ៗ។ ឪទឹនផ្សារភ្ជាប់ជាមួយនឹងការផលិតចេញនៃស្រាអេក ត្រូវបានប្រើប្រាស់ក្នុងឱកាសពិធីបូជាព្រះអាទិទេពក្នុងបណ្តាពិធីបុណ្យ និងទទួលភ្ញៀវ។

che-2.jpg
សព្វថ្ងៃនេះ ឪទឹននៅតែរក្សាបានតួនាទីដ៏សំខាន់នៅក្នុងរាល់ពិធីកិច្ច ជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាពរបស់ជនជាតិ អេដេ។
che-4.jpg
នៅក្នុងរាល់ពិធីកិច្ចរបស់ជនជាតិ អេដេ ឪទឹនមិនត្រឹមតែសម្រាប់ដាក់ស្រាអេកប៉ុននោះទេ ថែមទាំងត្រូវបានចាត់ទុកជាកន្លែងជ្រកកោនរបស់អាទិទេពទាំងឡាយទៀតផង។

តម្លៃរបស់ឪទឹនមិនត្រឹមតែត្រូវបានប្តូរស្មើក្របី ដំរី ឬភោគផលដ៏មានតម្លៃជាច្រើនផ្សេងទៀតប៉ុននោះទេ ថែមទាំងស្ថិតនៅលក្ខណៈពិសិដ្ឋ។ ឪទឹនផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយ នឹងជីវភាពខាងជំនឿរបស់ជនជាតិ អេដេ តាំងពីពិធីកិច្ចឆ្លងវ័យ (ពិធីដាក់ឈ្មោះ ពិធីកោរ ជុក ពិធីសែនសុំ សុខភាពល្អ មង្គលការ គាស់សព។ល។) រហូតដល់ពិធីកិច្ចកសិកម្ម (ពិធី សែនស្រូវពូជ ពិធីបុណ្យអំណរស្រូវថ្មី ពិធីសែនកំពង់ទឹក។ល។) ឬក៏បណ្តាទំនាក់ទំនងសង្គម (ពិធីចងសម្ព័ន្ធមេត្រីភាពជាបងប្អូន)។ ឪទឹនភ្ជាប់សហគមន៍នាំគ្នាគិតគូរផលិតកម្ម ថែរក្សាប្រភពផលប្រយោជន៍រួម ចែករំលែកភារកិច្ចការពារប្រភពទឹក ដីធ្លី។ល។

che-3.jpg
ឪទឹនមានវត្តមាននៅទីតាំងដ៏រុងរឿងបំផុតក្នុងពិធីកោរជុករបស់ជនជាតិ អេដេ។
che-5.jpg
ឪទឹនមានវត្តមានក្នុងពិធីកិច្ច "មណាំរិង" (ផឹកស្រាបន្តដៃគ្នា) របស់បងប្អូនជនជាតិ អេដេ។ តាមរយៈនោះ អ្នកផឹកស្រាអេកទាំងឡាយនឹងផឹកស្រា តៗ គ្នាជាបន្តបន្ទាប់។
che-1.jpg
ឪទឹនទាំងឡាយសម្រាប់ដាក់ស្រាអេកក្នុងពិធីកិច្ចសែនផ្ទះថ្មីរបស់ជនជាតិ អេដេ។
che-6.jpg
ចំពោះជនជាតិ អេដេ ឪទឹនជាទ្រព្យសម្បត្តិមានតម្លៃខ្ពស់ ត្រូវបានសន្សែសន្សំ និងផ្ទេរឆ្លងកាត់ជាច្រើនជំនាន់ដើម្បីថែរក្សា។

ឪទឹនពាំនាំបញ្ញើទាំងឡាយអំពីការរស់នៅមានកម្លាំងមាំមួន សុខសាន្ត គ្មាននរណាម្នាក់ក្រខ្សត់អត់ឃ្លាន មានជំងឺតម្កាត់ឡើយ៕

អត្ថបទ៖ កាសែត ព័ត៌មាន និងជនជាតិ
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
បញ្ចូលទិន្ន័យ៖ អៀងថាន់

(កាសែត ព័ត៌មាន និង ជនជាតិ)

អ្នកប្រហែលជាចាប់អារម្មណ៍

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

សម្រាប់សហគមន៍ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម វត្តមិនត្រឹមតែជាកន្លែងប្រជុំជីវភាពសាសនាប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃពិធីបុណ្យប្រពៃណីសំខាន់ៗដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅ វប្បធម៌របស់សហគមន៍នៅក្នុងភូមិស្រុកទៀតផង។

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

នៅព្រឹកថ្ងៃទី ២៦ ខែ មេសា (ថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) នៅមណ្ឌលរំឭកព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង ឧទ្យានប្រវត្តិសាស្ត្រ - វប្បធម៌ប្រជាជាតិ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក។

លោក ចូវផាត បង្រៀនអក្សរ ខ្មែរ ដល់កុមារនៅ វត្តថ្មីសិរីមានជ័យ (យ៉ារ៉ាយថ្មី) សង្កាត់ យ៉ារ៉ាយ ខេត្ត កាម៉ៅ។

បំផុសគំនិតថែរក្សាភាសា ខែ្មរ អភិរក្សវប្បធម៌ប្រពៃណី

នៅក្នុងវ័យអាយុ ៧៥ ឆ្នាំ សុខភាពមានការចុះខ្សោយខ្លះ ប៉ុន្តែស្មារតីបដិវត្តន៍ក្នុងខ្លួនលោក ចូវផាត នៅភូមិ កៃយ៉ាងអា ឃុំ ឡុងដៀន ខេត្ត កាម៉ៅ នៅតែស្វាហាប់យ៉ាងខ្លាំង។ មិនត្រឹមតែនាំមុខគេក្នុងការអនុវត្តចលនាធ្វើសកម្មភាពប្រលងប្រណាំងនៅមូដ្ឋានប៉ុននោះទេ លោកថែមទាំងជាអ្នកជំរុញ បង្ហាត់បង្រៀនវប្បធម៌ ទំនៀមទម្លាប់ជូនបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋានទៀតផង។ ចំពោះលោកទាំងនោះមិនមែនគ្រាន់តែការជក់ចិត្តដិតអារម្មណ៍ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវចំពោះបច្ឆាជនជំនាន់ក្រោយទៀតផង។

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

ខែ រ៉ាម៉ាដាន មានអត្ថន័យពិសេសសំខាន់ខ្លាំង មិនត្រឹមតែជាមួយសាសនិកសាសនិកាឥស្លាមប៉ុណ្ណោះទេថែមទាំងជាមួយជីវិតវប្បធម៌ ស្មារតីរួមរបស់សហគមន៍ ចាម ឥស្លាមនៅខេត្ត អានយ៉ាង ទាំងមូល។

គងឃ្មោះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពស្មារតីនិងមនោវិញ្ញាណរបស់បណ្តាជនជាតិ អេដេ ម៉្នុង យ៉ារ៉ាយ ជាដើមនៅ តីង្វៀន។

រក្សាភ្នក់ភ្លើងបេតិកភណ្ឌវប្បធម៌គងឃ្មោះ តីង្វៀន

អំឡុងឆ្នាំកន្លងទៅ ខេត្ត ដាក់ឡាក់ តែងតែផ្តោតសំខាន់លើការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌របស់បងប្អូនជនជាតិភាគតិច ជាពិសេសគឺបេតិកភណ្ឌគងឃ្មោះ។

ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​ 

នាអំឡុងឱកាសពិធីធំៗ សាលសមាគមនិកាយ ចិន ងៀអាន សង្កាត់ ជើលើន តែងតែជាអាសយដ្ឋានដ៏ជិតដិតរបស់មាមីងបងប្អូនជនជាតិ ចិន និងភ្ញៀវទេសចរអញ្ជើញមកពីគ្រប់ទិសទីធ្វើសក្ការៈបូជា សុំសេចក្តីសុខ។

បុណ្យហែអ្នកតា - លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិ ចិន

បុណ្យ ង្វៀនទីវ (ហែអ្នកតា) គឺជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដ៏យូរយារណាស់មកហើយរបស់សហគមន៍ជនជាតិ ចិន តំបន់ ជើលើន (ទីក្រុង ហូ ជីមិញ)។ ឱកាសនេះ មាមីងបងប្អូនធម្មតាទៅកាន់សាលសមាគមនិកាយ ចិន (វត្តអារាម រោងអាស្រម) សុំសេចក្តីសុខសាន្ត សុខភាពមាំមួនរកស៊ីមានបានកើតលាភ យសសក្តិ មាសប្រាក់ សម្បូររុងរឿង។

សមមិត្ត អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាអញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះព្រះឧបជ្ឈាយ៍ យឿងគ្វឹង អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត កាម៉ៅ ក្នុងឱកាសធ្វើដំណើរទស្សនកិច្ច អបអរសាទរបុណ្យចូលឆ្នាំថ្មីនៅខេត្ត កាម៉ៅ។

បងប្អូនជនជាតិ ខ្មែរ អបអរសាទរបុណ្យចូលឆ្នាំថ្មី រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គម

នាវេលាថ្ងៃត្រង់នៃថ្ងៃទី ១០ ខែ មេសា ក្រុមការងាររបស់ក្រសួងជនជាតិនិងសាសនាដឹកនាំដោយសមមិត្ត អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាបានអញ្ជើញទៅសួរសុខទុក្ខ ប្រគេននិងជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត កាម៉ៅ។

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត កាម៉ៅ ឡេ ថាញ់ត្រៀវ អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះតេជព្រះគុណ ហ៊ឺវ សម្បត្តិ ព្រះចៅអធិការវត្ត ខ្មែរ (សង្កាត់ បាកលៀវ)។

ខេត្ត កាម៉ៅ រៀបចំជាច្រើនក្រុមការងារសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ក្រុមការងារដឹកនាំដោយប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត កាម៉ៅ ឡេ ថាញ់ត្រៀវ អញ្ជើញសួរសុខទុក្ខ អបអរសាទរនៅតាមវត្ត សាលាពោធិជុំ ផ្នោបើស វត្ត ខ្មែរ នៅសង្កាត់ ៧ (សង្កាត់ បាកលៀវ) វត្ត សុវណ្ណសាគរសិរី ដើមពោន (សង្កាត់ វិញត្រាច់)។

ពិធីកិច្ចដង្ហែគ្រឿងបូជារបស់បងប្អូនជនជាតិ តៃ នៅឃុំ ផុងយូធឿង ខេត្តឡាវកាយ។

អ៊ូអរពិធីបុណ្យ ឡុងតុង

នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។

អនុប្រធានរដ្ឋសភា វូ ហុងថាញ់ អញ្ជើញថ្លែងមតិនៅក្នុងដំណើរសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីក្រុង កឹនធើ។ រូបថត៖ ទ្រុងកៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំរដ្ឋសភាអញ្ជើញសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មី នៅទីក្រុង កឹនធើ

កាលពីព្រឹកថ្ងៃទី ៣ ខែ មេសា ក្រុមការងាររបស់រដ្ឋសភាដឹកនាំដោយអនុប្រធានរដ្ឋសភា លោក វូ ហុងថាញ់ បានអញ្ជើញមកសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មី ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រទីក្រុង កឹនធើ។

ពិធីបុណ្យដាក់ នេវ - ចំណុចវប្បធម៌លេចធ្លោរបស់ជនជាតិ មឿង

ពិធីបុណ្យដាក់ នេវ - ចំណុចវប្បធម៌លេចធ្លោរបស់ជនជាតិ មឿង

ក្នុងបរិយាកាសនិទាឃរដូវពុះពោរ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែ កុម្ភៈនៅឃុំ មឿងប៊ី (ខេត្ត ភូ ថ) បានប្រារព្ធឡើងពិធីបុណ្យដាក់ នេវ (ពិធីចុះស្រែ ពិធីបើកទ្វារព្រៃ) - ពិធីបុណ្យប្រជាប្រិយប្រពៃណីធំបំផុតរបស់ជនជាតិ មឿង។

ការអនុវត្តបាឋកថា ឧទ្ទេសនាមដោយប្រើប្រាស់ QR កូដនិងបច្ចេកវិទ្យា ៣D VR ៣៦០ - ទស្សនាការពិតនិម្មិត ។ល។ នៅទីតាំងកេរដំណែល ហ្កកៃធីអា មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ -​ បាថេរ ខេត្ត អានយ៉ាង។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ឌីជីថលភាវូបនីយកម្មនូវសកម្មភាព​ ‘សារមន្ទីរ​’ វប្បធម៌ អុកអែវ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ខេត្ត អានយ៉ាង កំពុងជំរុញសកម្មភាពទាំងឡាយពាក់ព័ន្ធដល់ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាក្នុងវប្បធម៌និងសារមន្ទីរដើម្បីជួយប្រជាជន ភ្ញៀវទេសចរចូលមើលវត្ថុតាង ឯកសារទាំងឡាយកាន់តែងាយស្រួលថែមទៀត។ គណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ឬ អូរកែវ ខេត្ត អានយ៉ាង ក៏កសាងផែនការ អនុវត្តដំណោះស្រាយជាច្រើនយ៉ាងឆាប់រហ័សដើម្បីធ្វើបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់អគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ ឬ អូរកែវ និងទីតាំងកេរដំណែលគោលដៅសំខាន់ៗ របស់មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ។

សម្រស់ស្ងប់ស្ងាត់នៃវត្ត តាប៉ា នៅចំកណ្តាលតំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង

សម្រស់ស្ងប់ស្ងាត់នៃវត្ត តាប៉ា នៅចំកណ្តាលតំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង

វត្ត តាប៉ា ស្ថិតនៅជាប់ចង្កេះភ្នំ តាប៉ា ឃុំ ទ្រីតូន ខេត្ត អានយ៉ាង គឺជាវត្ត ខ្មែរ ដ៏ឆ្នើមមួយក្នុងតំបន់ ភ្នំប្រាំពីរ មានស្ថាបត្យកម្មវិសេសវិសាលនៃពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ កំពូលស្រួចខ្ពស់ត្រដែត ចម្លាក់ក្បាច់ក្បូរដ៏ប្រណិត និងពណ៌ស្រស់ឆើតឆាយលេចធ្លោនឹងទេសភាពភ្នំបៃតងខៀវស្រងាត់។ វត្ត តាប៉ា មិនត្រឹមតែជាមជ្ឈមណ្ឌលសាសនាសម្រាប់ប្រជាជន ខ្មែរ ប៉ុណ្ណោះទេ ក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅឃុំ ទ្រីតូន ផងដែរ។

នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

នៅពេលសម្រស់ផ្កាព្រៃរីកស្គុះស្គាយនៅចង្កេះភ្នំ សំឡេងគងឃ្មោះរបស់ជនជាតិ ហ្រេ (ខេត្ត ក្វាង ង៉ាយ) បន្លឺឡើងពាសពេញព្រៃដ៏ធំល្វឹងល្វើយ។ នៅកណ្តាលស្បៃសន្សើមដាស់មានអ័ព្ទដើមនិទាឃរដូវនៃឆ្នាំមមី អដ្ឋស័ក ២០២៦ សំឡេងដ៏អស្ចារ្យនេះមិនត្រឹមតែជាបទភ្លេងអបអរសាទរសម្រាប់ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងជាដង្ហើមនៃការអធិស្ឋានដ៏ពិសិដ្ឋសម្រាប់ការប្រមូលផលដ៏បរិបូរណ៍ និងភូមិដ៏សុខសាន្តផងដែរ។

អស្វសាទិនស្រែចម្ការនៅលើទីលានប្រណាំងក្នុងពិធីប្រណាំងសេះប្រពៃណីស្រុក បាក់ហា (ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ ស្រុក បាក់ហា ខេត្ត ឡាវកាយ) លើកទី ១៨។ រូបថត៖ ហុងនិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សេះដឹកអីវ៉ាន់និងរឿងរ៉ាវថែរក្សាអត្តសញ្ញាណវប្បធម៌តំបន់ភ្នំ

ចំពោះបងប្អូនជនជាតិតំបន់ភ្នំ ឡាវកាយ សេះមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទៅមក មធ្យោបាយដឹកជញ្ជូនទំនិញ ទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុននោះទេ ថែមទាំងជាកល្យាណមិត្តទុកលើខ្នងនូវមនោសញ្ចេតនា អត្តសញ្ញាណវប្បធម៌របស់ជាតិសាសន៍ទាំងមូលទៀតផង។

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ (ថ្ងៃទី ៨ ខែ ១ តាមច័ន្ទគតិវៀតណាម) ពិធីបុណ្យ ឌុកប៊ូត 'ហែកកន្ទេល' (ឬហៅថាពិធីបុណ្យប្លន់កន្ទេល) ប្រព្រឹត្តឡើងនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ ឌិញកា ភូមិ ភូលៀន ឃុំ តាម យឿង បាក់។

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

វត្ត សាក់ ទឺ ខាយ ដ្វន់ មិនត្រឹមតែជាអារាមធំជាងគេក្នុងខេត្ត ដាក់ឡាក់ ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌ និងស្មារតីតែមួយគត់នៃតំបន់ខ្ពង់រាបកណ្តាលដ៏ធំល្វឹងល្វើយផងដែរ។

តាមទស្សនទានប្រពៃណី ជនជាតិ មឿង ចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៧ ខែទី១២ តាមច័ន្ទគតិនៃ​ឆ្នាំចាស់ រហូតដល់ថ្ងៃទី៧ នៃខែទី១ តាមច័ន្ទគតិឆ្នាំថ្មី។

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌មានតាំងពីបុរាណកាល ពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្ត ត្រូវបានមាមីងបងប្អូនជនជាតិ មឿង នៅខេត្ត ភូ-ថ បន្តថែរក្សារហូតដល់សព្វថ្ងៃ។ 

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

បណ្តាផ្ទះសង់ផុតពីដីជាប់ៗគ្នា ផ្លូវបេតុងធំទូលាយ ភូមិ តាងង៉ា របស់បងប្អូនជនជាតិ កុង ក្នុងឃុំ មឿងម៉ូ (ខេត្ត ឡាយចូវ) ឥឡូវបាន "ផ្លាស់ប្តូរមុខមាត់ថ្មី"។ ជនជាតិ កុង អភិវឌ្ឍសេដ្ឋកិច្ចផង ថែរក្សាតម្លៃវប្បធម៌នៅលើដែនដីនៃសហគមន៍ជនជាតិនៅ ឡាយចូវ ផង។

សាច់ព្យួរលើធ្នើចង្រ្កាន - រសជាតិបុណ្យចូលឆ្នាំរបស់ជនជាតិ ថៃ ជនជាតិ ម៉ុង នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ស្រាវជ្រាវរាវរកបណ្តាមុខអាហារបុណ្យចូលឆ្នាំដ៏វិសេសអស្ចារ្យរបស់បណ្តាជនជាតិភាគតិច

អាហារបុណ្យចូលឆ្នាំ “ចម្លែកពិសេស” មួយមុខៗ របស់បណ្តាជនជាតិភាគតិចមិនត្រឹមតែជាផ្នែកមួយនៃពេលបាយថ្ងៃដើមឆ្នាំតែមួយមុខប៉ុននោះទេ ថែមទាំងជាការគួបផ្សំភាពប្រណីតតម្លៃវប្បធម៌ ជាសរសៃខ្សែភ្ជាប់រវាងអតីតកាល - បច្ចុប្បន្នកាល - អនាគតកាលទៀតផង។

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស ឬរាំយក្សមានតាំងពីបុរាណកាលមកហើយ។ របាំយក្សគឺជាក្បាច់រាំមួយបម្លែងចេញពីសិល្បៈរបាំ ជាទម្រង់សិល្បៈ​ល្ខោន​ខោលបុរាណរបស់ ខ្មែរ ដោយមានប្រភពដើមចេញពីរបាំរបាំងមុខល្ខោន​ខោល សម្តែងឡើងវិញនូវឈុតសម្តែងមួយដកស្រង់ពីវីរកថារឿងរាមកេរ្តិ៍។

ទោះជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ជនជាតិ មឿង នៅ សាឡោង នៅតែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីក្នុងបាយស្ពកសែនដូនតា បុព្វបុរសក្នុងថ្ងៃបុណ្យចូលឆ្នាំ។

រក្សារបៀបរបបបុណ្យចូលឆ្នាំជនជាតិ មឿង នៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ភូមិ ហាវលី ឃុំ សាឡោង ខេត្ត ខេត្ត ក្វាងង៉ាយ មានប្រជាជនចំនួន ១៤៥​ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៦០២ នាក់ ក្នុងនោះមាន ៩០% ជាជនជាតិ មឿង ពីខេត្ត ហ្វាប៊ិញ​ (ចាស់) បច្ចុប្បន្នជាខេត្ត ភូ ថ ធ្វើចំណាកស្រុកចូលមកធ្វើការរកស៊ី រស់នៅតាំងពីឆ្នាំ ១៩៩១។

នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូប បុព្វបុរស។

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ និងសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅក្នុងកិច្ចជួបជុំ។ រូបថត៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនាបន្តសាយភាយតម្លៃលក្ខណៈមនុស្សសាស្រ្ត សាមគ្គីភាព គុណស្រ័យ

នាព្រឹកថ្ងៃទី ១៣ កុម្ភៈ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង កឹនធើ រៀបចំជួបជុំសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅលើភូមិសាស្ត្រទីក្រុង។

លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង អញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់ការិយាល័យមេគណៈអេវ៉ែកមេភូមិភាគទី ក្រុង ហូ ជីមិញ។ (រូបថត៖ ធូហ្វាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម)

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ អញ្ជើញសួរសុខទុក្ខ ជូនពរនិងប្រគេនពរបុណ្យចូលឆ្នាំដល់បណ្តាគ្រឹះស្ថានសាសនា

លេខាគណៈកម្មាធិការបក្សលោក ត្រឹន លឺវក្វាង បានទទួលស្គាល់ការចូលរួមវិភាគទាននិងសម្តែងបំណងចង់ទទួលបានការចែករំលែក រួមដំណើររបស់សមាគមពុទ្ធសាសនាវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍទីក្រុង ហូ ជីមិញ។

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌ដ៏ពិសេសជាយូរមកហើយ ពោរពេញទៅដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ត្រូវបានសហគមន៍ មឿង នៅ ភូ ថ ថែរក្សា និងផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។ ចំពោះជនជាតិ មឿង នេះគឺជាពិធីបុណ្យធំបំផុត និងសំខាន់បំផុតក្នុងឆ្នាំ ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់កូនចៅគោរពបូជាដល់បុព្វបុរស មេឃនិងដី ហើយប្រាថ្នាឆ្នាំថ្មីដ៏សុខសាន្ត វិបុលភាព។