ស្គរឆៃយ៉ាំមានរូបរាងដូចជើងដំរី ប្រវែងប្រហែលមួយម៉ែត្រ ទទឹង ៣០ សង់ទីម៉ែត្រ ត្រូវបានធ្វើពីឈើខ្នុរឬឈើគគីរ ចោះប្រហោងដើម្បីបង្កើត សំឡេងលាន់ខ្ទររំពងដ៏ខ្លាំងក្លា។ ផ្ទៃស្គរធ្វើពីស្បែកក្របីឬស្បែកគោ តួស្គរមានក្បូរក្បាច់ រចនាពណ៌លឿង ក្រហម ខៀវមានអត្ថន័យមនោវិញ្ញាណ។ ពេលសម្តែង ស្គរត្រូវបានរុំដោយក្រណាត់ចម្រុះពណ៌ ស្រស់ឆើតឆាយ និងរស់រវើក។
ក្រុមស្គរឆៃយ៉ាំមួយជាធម្មតាមានមនុស្សពី ៥ ទៅ ៧ នាក់ ជាទូទៅគឺ យុវជនតរុណវ័យ ត្រូវបានហ្វឹកហាត់ក្នុងរយៈពេលជាច្រើនខែ ជួនកាល ស៊ឹងតែច្រើនឆ្នាំ។ អ្នកវាយស្គរដើរបណ្តើរ រាំបណ្តើរ គួបផ្សំបត់ខ្លួនបង្វិលប្រាណ ទាត់ជើង ញាក់ស្មា បង្កើតបានជាចង្វាក់ផ្ទួនៗ ខ្លាំងក្លា។ ចង្វាក់ ស្គរចាប់ផ្តើមយឺតៗ រួចហើយកាន់តែផ្ទួនឡើងបន្តិចម្តងៗ ហើយកម្រិតកំពូលគឺពេលក្រុមទាំងមូលបង្វិលជុំ ដំត្រឡប់ បង្កើតបរិយាកាសដ៏ទាក់ទាញ។
សព្វថ្ងៃនេះ រាំរបាំស្គរឆៃយ៉ាំនៅតែត្រូវបានរក្សាជាប្រចាំនៅតាមភូមិ ស្រុក និងវត្តអារាម ខ្មែរ ណាមបូ ជាពិសេសនៅខេត្ត អានយ៉ាង។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានដាក់បញ្ចូល "សិល្បៈប្រគំសម្តែងស្គរឆៃយ៉ាំរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង" ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕
អត្ថបទ៖ អានហៀវ
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ