នៅតាមភូមិនិគមជនជាតិ ថៃ ជាច្រើននៅខេត្ត ដៀនបៀន សំឡេងត្រល់រត់ក្រិកៗ ដូចបទភ្លេងផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតី។ លោកស្រី ក្វាង ធីយិញ សង្កាត់ មឿងថាញ់ ចែករំលែកថា៖ "ពីមុននេះ នារី ថៃណាក៏ចេះត្បាញសំពត់ ប៉ាក់ឌិនបានជាគ្រួសារទាំងឡាយបង្រៀនកូនតាំងពីនៅតូច។ ពេលទៅធ្វើកូនប្រសាស្រីត្រូវចេះត្បាញគឺទើបបានឱ្យតម្លៃខ្ពស់"។
ដំណើរការត្បាញសំពត់សង្កិមពោរពេញទៅដោយភាពផ្ចិតផ្ចង់ចាប់តាំងពីជ្រើសរើសវត្ថុធាតុដើម វេញសរសៃអំបោះ ជ្រលក់ពណ៌រហូតដល់ត្បាញផលិតផល។ ដំណាក់កាលនីមួយៗ ទាមទារភាពល្អិតល្អន់ អត់ធ្មត់ហើយថែម ទាំងភាពច្នៃប្រតិដ្ឋ ដើម្បីរក្សាព្រលឹងវប្បធម៌ជនជាតិ។
ទោះបីជាមានពេលប្រឈមមុខនឹងហានិភ័យសាបរលាប ក៏ប៉ុន្តែដោយសារខិតខំប្រឹងប្រែងរបស់សិប្បករសិប្បការិនី ក្មេងៗ ជំនាន់ក្រោយបានចេះឱ្យតម្លៃរបរប្រពៃណី។ អ្នកស្រី ឡ ធីតៀនអ្វញ់ សង្កាត់ មឿងថាញ់ បានឱ្យដឹងថា៖ "ដោយសារលោកយាយៗ អ្នកម្តាយៗ បានជាពួកប្អូនថែរក្សានិងលើកស្ទួយរបរប្រពៃណី"។
ការថែរក្សានិងលើកស្ទួយរបរត្បាញសំពត់សង្កិមប្រពៃណីជនជាតិ ថៃ មិនត្រឹមតែអភិរក្សលក្ខណៈវប្បធម៌ដ៏ល្អប្រពៃប៉ុននោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍទេសចរណ៍និងសេដ្ឋកិច្ចសម្រាប់បងប្អូនជនជាតិ ថៃ នៅខេត្ត ដៀនបៀន ទៀតផង៕
ថបទ និងរូបថត៖ ស៊ន់ទឺ
បញ្ចូលទិន្នន័យ៖ យ័ញលើយ