ការប្រណាំងទូក ងខេត្ត វិញឡុង ឆ្នាំនេះ ទាក់ទាញកីឡាករកីឡាការិនីជិត ១.០០០ នាក់មកពីឃុំ សង្កាត់នានាក្នុងខេត្តរួមមាន៖ គៅង៉ាង ចូវថាញ់ គៅកែ ត្រាគូ ប៊ិញភូ ទៀវកឹន ង៉ាយទឺ ងូឡាក់ និងសង្កាត់ ត្រាវិញ។
មូលដ្ឋាននីមួយៗ មានទូកចំនួន ២ ក្រុមរួមមានក្រុមបុរសនិងក្រុមចម្រុះបុរស នារី ដែលប្រកួតប្រជែងនៅក្នុងវិញ្ញាសាចំនួន ៣ គឺ៖ ចម្ងាយ ១.០០០ ម៉ែត្របុរស ចម្ងាយ ៨០០ ម៉ែត្របុរស ចម្ងាយ ៨០០ ម៉ែត្រចម្រុះបុរសនារី ។ ការប្រកួតត្រូវបានរៀបចំឡើងតាមទម្រង់ជម្រុះផ្ទាល់ឈ្នះចាញ់តែម្តង ចាប់ពីវគ្គជម្រុះឈានចូលដល់វគ្គ ៤ ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដើម្បីកំណត់ក្រុមជើងឯក។
ថ្លែងសុន្ទរកថាបើកការប្រណាំទូក អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត វិញឡុង លោក កាវ គ្វក់យុង បានមានប្រសាសន៍ថា ការប្រណាំងទូក ងគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដ៏ផុសផុល ទាក់ទាញ ពោរពេញដោយលក្ខណៈប្រពៃណីដ៏ល្អប្រពៃរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ និយាយរួមនិងខេត្ត វិញឡុង និយាយដោយឡែក។ ព្រឹត្តិការណ៍វប្បធម៌កីឡាវិសេសអស្ចារ្យនេះគឺជាឱកាសបងប្អូនជនជាតិ ខ្មែរ បង្ហាញពីកម្លាំងដ៏ខ្លាំងក្លានៃស្មារតីសាមគ្គីភាពនិងអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ។ ការប្រណាំងទូក ង ត្រូវបានរៀបចំជាប្រចាំជារៀងរាល់ឆ្នាំ ចំក្នុងឱកាសពិធីបុណ្យអកអំបុក មិនត្រឹមតែបម្រើមាមីងបងប្អូន ខ្មែរ ក្នុងមូលដ្ឋានប៉ុននោះទេ ថែមទាំងពាំនាំបរិយាកាសលេង កម្សាន្តសប្បាយដ៏មានអត្ថន័យជូនភ្ញៀវទេសចរយ៉ាងច្រើនកុះករទៀតផង។
ឆ្លងតាមរយៈការប្រណាំងទូកនេះ ខេត្ត វិញឡុង ចង់រឹតបន្តឹងសាមគ្គីភាព ផ្សារភ្ជាប់រវាងបណ្តាជនជាតិ មូលដ្ឋាន រួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការងារអភិរក្ស លើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ។
ជាពិសេស ការប្រណាំងទូក ងខេត្ត វិញឡុង ឆ្នាំនេះ មានតម្លៃរង្វាន់សរុបខ្ពស់បំផុតមិនធ្លាប់មានពីមុនមកដល់ពេលនេះ បញ្ជាក់ពីទ្រង់ទ្រាយនិងការយកចិត្តទុកដាក់ជាពិសេសរបស់ខេត្តសម្រាប់មុខវិញ្ញាសាកីឡាប្រពៃណីនេះ។ ក្នុងវិញ្ញាសា ១.០០០ ម៉ែត្របុរស ក្រុមឈ្នះជើងឯកទទួលបានរង្វាន់ចំនួន ២០០ លានដុង។ កម្រិតរង្វាន់ក្នុងវិញ្ញាសាផ្សេងទៀតក៏គួរឱ្យទាក់ទាញអារម្មណ៍ផងដែរ៖ លំដាប់ថ្នាក់លេខមួយចម្ងាយ ៨០០ ម៉ែត្របុរសនិងចម្ងាយ ៨០០ ម៉ែត្រចម្រុះបុរស - នារីទទួលបានរង្វាន់ ៦០ លានដុង លំដាប់ថ្នាក់លេខពីរចម្ងាយ ១.០០០ ម៉ែត្របុរសទទួលបានរង្វាន់ ៨០ លានដុង ចម្ងាយ ៨០០ ម៉ែត្របុរសនិង ៨០០ ម៉ែត្របុរស - នារី ៤០ លានដុង លំដាប់ថ្នាក់លេខបីចម្ងាយ ១.០០០ ម៉ែត្របុរស ៦០ លានដុង វិញ្ញាសាពីរដែលនៅសល់ពីនោះចំនួន ២០ លានដុង។ ក្រៅពីនេះ គណៈកម្មការរៀបចំថែមទាំងផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់វិញ្ញាសាចំនួនបីដោយមានតម្លៃរង្វាន់ចំនួន ៥ លានដុងក្នុងមួយក្រុមៗ។
បន្ទាប់ពីពិធីបើកការប្រណាំទូកភ្លាម ទស្សនិកជនបានរីករាយនឹងការប្រកួតប្រជែងយ៉ាងប្តូរផ្តាច់រវាងក្រុមបុរសនិងក្រុមបុរសក្នុងវិញ្ញាសាប្រកួតប្រជែងទូកចម្ងាយ ១.០០០ ម៉ែត្របុរស។
ការប្រណាំងទូក ងខេត្ត វិញឡុង ដណ្តើមពានរង្វាន់ ៦២០ ចូវធើយ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តឡើងក្នុងអំឡុងពេលពីរថ្ងៃៗ ទី ៣ ដល់ ថ្ងៃទី ៤ ខែ វិច្ឆិកា។
យោងតាមប្រពៃណី ការប្រណាំងទូក ង ជាវិញ្ញាសាកីឡាប្រជាប្រិយបង្ហាញពីស្មារតីសាមគ្គីភាព។ សំឡេងស្គរ សំឡេងហ៊ោកញ្ជ្រៀវកងរំពងក្នុងទិវាបុណ្យប្រៀបដូចជាដាស់កម្លាំងដ៏ខ្លាំងក្លា ស្មារតីមិត្តរួមក្រុមនិងមោទកភាពជនជាតិ៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ