អត្ថបទនិងរូបថត៖ ស៊ន់ទឺ
ប្រែសម្រួល៖ សឺន ហេង
អត្ថបទនិងរូបថត៖ ស៊ន់ទឺ
ប្រែសម្រួល៖ សឺន ហេង
បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌ដ៏ពិសេសជាយូរមកហើយ ពោរពេញទៅដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ត្រូវបានសហគមន៍ មឿង នៅ ភូ ថ ថែរក្សា និងផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។ ចំពោះជនជាតិ មឿង នេះគឺជាពិធីបុណ្យធំបំផុត និងសំខាន់បំផុតក្នុងឆ្នាំ ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់កូនចៅគោរពបូជាដល់បុព្វបុរស មេឃនិងដី ហើយប្រាថ្នាឆ្នាំថ្មីដ៏សុខសាន្ត វិបុលភាព។
នៅរសៀលថ្ងៃទី ៨ ខែ កុម្ភៈ នៅព្រះវិហារតូច Jamdul អ៊ីស្លាម (ឃុំ ចូវផុង ខេត្ត អានយ៉ាង) ក្រុមតំណាងសហគមន៍សាសនាអ៊ីស្លាមខេត្ត អានយ៉ាង សហការជាមួយគណៈកម្មការព្រះវិហារ Nekmah រៀបចំពិធីអបអរសាទរខែ ហូបបួស រ៉ាម៉ាដាន ដ៏មហោឡារិក ប្រតិទិន អ៊ីស្លាម ១៤៤៧ - សុរិយាគតិ ២០២៦។ នេះគឺជាពិធីដ៏សំខាន់ ដ៏ពិសិដ្ឋបំផុតរបស់អ្នកកាន់សាសនា អ៊ីស្លាម។
ក្នុងលម្ហវប្បធម៌ប្រពៃណីរបស់ជនជាតិ អេដេ ខេត្ត ដាក់ឡាក់ ឪទឹនជាវត្ថុមួយក្នុងចំណោមវត្ថុដ៏ពិសិដ្ឋ និមិត្តសញ្ញាឲ្យភាពស្តុកស្តម្ភ និងឫទ្ធិអំណាចរបស់ម្ចាស់ផ្ទះ។
ភូមិ មីងៀប ចំណុះឃុំ និញផឿក (ខេត្ត ខាញ់ហ្វា) គឺជាប្រភពនៃមុខរបរតម្បាញសំពត់សង្កិម ចាម។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បានប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។
យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុងខែមករា ក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ឧទ្ទេសនាមដល់សាធារណជនអំពីសកម្មភាពអំណរនិទាឃរដូវ ពិធីកិច្ចបុណ្យទាន ទំនៀមទម្លាប់... របស់បងប្អូនជនជាតិ។
ក្នុងបរិយាកាសដ៏អឺងកងនៃរដូវប្រមូលផល ឃុំ កៅសឺន ខេត្ត ភូ ថ ទើបតែប្រារព្ធទិវាបុណ្យអំណរស្រូវថ្មីយ៉ាងឱឡារិក នេះជាពេលវេលាប្រជុំជីវភាពវប្បធម៌ប្រពៃណីមួយពោរពេញដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ តៃ ឃុំ កៅសឺន។
ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូនជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។
ពិធីស្តីដណ្ដឹង (ពិធីភ្ជាប់ពាក្យ) តាមបែបប្រពៃណីរបស់ជនជាតិ យ៉ារ៉ាយ ត្រូវបានតាំងបង្ហាញឡើងវិញនៅក្នុងភូមិ អូប សង្កាត់ ផ្លី គូ ខេត្ត យ៉ាឡាយ បង្ហាញឡើងវិញយ៉ាងពេញលេញនូវពិធីប្រពៃណីពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ យ៉ារ៉ាយ តាមរបបមាតាធិបតេយ្យ។
ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។
ពិធីដង្ហែកូនក្រមុំគឺជាពិធីកិច្ចសំខាន់មួយក្នុងពិធីមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ។
ក្នុងបរិយាកាសដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ តុលា) នៅភូមិ ហ៊ឺវឌឹក ឃុំ ភឿកហ៊ឺវ (ខេត្ត ខាញ់ហ្វា) និងបណ្តាកេរដំណែលប្រាង្គប្រាសាទ៖ ប៉ូក្លងហ្ការ៉ាយ ប៉ូរ៉ូមេ និង ប៉ូអ៊ីនឺ នឺហ្គារ៍។
នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ ក្រៅពីមុខងារធារាសាស្រ្តរហាត់ទឹកកំពុងក្លាយជាផលិតផលដ៏វិសេសវិសាលទាក់ទាញភ្ញៀវទេសចរ។
ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។
នៅកណ្តាលបេះដូងទីក្រុង ដាណាំង សម័យទំនើប សំឡេងគងឃ្មោះគឹកកង ចង្វាក់រាំថ្វាយមេឃនិងខ្យល់ដង្ហើម ភូមិសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ នៅតែបន្លឺឡើងក្នុងជំហានជើងក្រុមយុវមិត្តជំនាន់ហ្ស៊ី (Gen Z)។
ក្នុងដំណើរការពលកម្មច្នៃប្រតិដ្ឋរបស់ប្រជាជននៅ តីង្វៀន រនាតថ្មបានកកើតឡើង និងក្លាយជា "សរសៃខ្សែ" តភ្ជាប់សហគមន៍បណ្តាជនជាតិលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។
សិប្បករជនជាតិ ថៃ ជាច្រើននាក់នៅខេត្ត ដៀនបៀន ឃ្មាតខ្មីទាំងយប់ទាំងថ្ងៃនៅក្បែរកីតម្បាញ បង្កើតបានជាផ្ទាំងសំពត់ដ៏ទាក់ភ្នែក និងបង្រៀនឱ្យក្មេងៗ ជំនាន់ក្រោយរបៀបត្បាញតាំងពីក្បូរក្បាច់ រចនានីមួយៗ ជាដើម។
អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ អ្នកស្រី វី ធីយុង (អាយុជិត ៨០ ឆ្នាំ) ជាជនជាតិ ថាយ រស់នៅភូមិ វាំងម៉ូន ឃុំ ង៉ាមី ខេត្ត ងេអាន ដែលជាកន្លែងជនជាតិ អ៊ើឌូ រស់នៅ។ អ្នកស្រីតែងតែអំពល់ចិត្តអំពីការថែរក្សា និងបន្តវេនថែសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ អ៊ើឌូ ជានិច្ច។
តម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម នៅឃុំ តឹនចូវ (ខេត្ត អានយ៉ាង)។ រូបថត៖ អានហៀវ
ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូល ជាស្ពានមេត្រីជួយបងប្អូនជនជាតិភាគតិចគោរពត្រឹមត្រូវគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិ។
ខេត្ត បាក់និញ មានបងប្អូនជនជាតិភាគតិចរស់នៅជាង ៣៩ ម៉ឺននាក់ (ស្មើនឹងចំនួន ១១,០២% នៃចំនួនប្រជាជនទូទាំងខេត្ត) ដោយមានសមាសភាគជនជាតិជាច្រើន ក្នុងនោះមានសមាសភាគជនជាតិភាគតិចសំខាន់ៗចំនួន ៧ រួមមាន៖ នុង តី សានយៀវ ចិន កាឡាន សានជី យ៉ាវ (ស្មើនឹងអត្រាចំនួន ៩៧,៧៨% នៃចំនួនជនជាតិភាគតិចទាំងអស់)។ ក្រុមជនជាតិនីមួយៗ មានសម្លៀកបំពាក់ ទំនៀមទម្លាប់រៀងៗ ខ្លួន បង្កើតឱ្យមានភាពខុសប្លែកនិងវប្បធម៌សម្បូរបែបសម្រាប់ដែនដីនេះ៕
នៅពីថ្ងៃទី ១ ខែ វិច្ឆិកា នៅក្នុងពីធីរំលឹកអនុស្សាវរីយ៍ទិវាបេតិកភណ្ឌវប្បធម៌ វៀតណាម (ថ្ងៃទី ២៣ ខែ វិច្ឆិកា) ផ្សារភ្ជាប់ជាមួយនឹងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍អបអរសាទរពិធីបុណ្យ អកអំបុក ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅសង្កាត់ ង្វៀតហ្វា ខេត្ត វិញឡុង មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានប្រកាសពីការសម្រេចចិត្តរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការដាក់បញ្ចូលហត្ថកម្មវិចិត្រសិល្បៈ "ធ្វើមកុដ របាំងមុខរបស់បងប្អូនជនជាតិ ខ្មែរ" ទៅក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលឃុំព្រំដែន ធូលុម (ខេត្ត ឡាយចូវ) ប្រព្រត្តិឡើងជាច្រើនសកម្មភាពវប្បធម៌ សិល្បៈដ៏ល្អពិសេសនៅទិវាមហោស្រពវប្បធម៌ - បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ហាញី ឆ្នាំ ២០២៦ ដូចជា៖ ការបង្ហាញពីរបៀបធ្វើនំយ៉ៃប្រពៃណី ឈុតឆាកដកស្រង់ចេញពីពិធីកិច្ចសែនបុព្វបុរស - ជូនពរជីដូនជីតា ឪពុកម្តាយបុណ្យចូលឆ្នាំថ្មីក្នុងថ្ងៃដំបូងឆ្នាំថ្មី របរហត្ថកម្មប្រពៃណី ច្នៃបង្កើតរូបសម្លៀកបំពាក់ សមោសរភោជនាហារ បង្ហាញបច្ចេកទេសច្នៃបង្កើតឧបករណ៍ភ្លេងប្រពៃណីជាដើម៕
នៅថ្ងៃទី ៥ ខែ វិច្ឆិកា បងប្អូនជនជាតិ ខ្មែរ ប្រជាជននិងអ្នកទេសចររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាមកតំបន់រមណីយដា្ឋន អាវបាអម (ស្រះគូ) នៅសង្កាត់ ង្វៀតហ្វា ខេត្ត វិញឡុង ដើម្បីសម្របខ្លួនចូលក្នុងបរិយាកាសឱឡារិកនៃពិធីបុណ្យអកអំបុក។ សំឡេងភ្លេងពិណពាទ្យលាយជាមួយសំឡេងឧគ្ឃោសនសព្ទ សំឡេងហ៊ោកញ្ជ្រៀវគាំទ្រនៅតាមមណ្ឌលប្រកួតប្រជែងកីឡា ល្បែងប្រជាប្រិយបង្កើតបានជាបរិយាកាសវប្បធម៌ដ៏ពុះកញ្ជ្រោល ពិធីបុណ្យពោរពេញទៅដោយលក្ខណៈចម្រុះពណ៌។
នៅយប់នៃថ្ងៃទី ៤ ខែ វិច្ឆិកា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង កឹនធើ សហការជាមួយអង្គភាពពាក់ព័ន្ធរៀបចំពិធីថ្វាយព្រះខែនៅវត្ត ឃ្លាំង (សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ)។
នារសៀលថ្ងៃទី ៣ ខែ វិច្ឆិកា នៅទន្លេ ឡុងប៊ិញ (សង្កាត់ ឡុងឌឹក និង ហ្វាធន់) ការប្រណាំងទូក ងខេត្ត វិញឡុង ដណ្តើមពានរង្វាន់ ៦២០ ចូវធើយ ឆ្នាំ ២០២៥ ត្រូវបានចាប់ផ្តើម។ នេះជាសកម្មភាពគោលដៅសំខាន់អបអរសាទរពិធីបុណ្យអកអំបុកឆ្នាំ ២០២៥ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏ធំរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។
ល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ឆ្នាំ ២០២៥ លើដងទន្លេ Maspero (សង្កាត់ ភូលើយ និងសង្កាត់ សុកត្រាំង ទីក្រុង កឹនធើ) បានប្រារព្ធឡើងពិធីបណ្តែតប្រទីប និងទូក កាហូវ។ សកម្មភាពនេះមានការចូលរួមពីតំណាងវត្តអារាម ឃុំ និងសង្កាត់នានាលើមូលដ្ឋាន ដោយមានប្រទីបចំនួន ២០ និងទូក កាហូវ ចំនួន ៤ បានបញ្ចេញពន្លឺព្រមៗគ្នា បង្កើតបានជាបរិយាកាសចម្រុះពណ៌ចែងចាំងឆ្លុះលើផ្ទៃទឹក ដ៏ស្រស់ស្អាត ទាក់ទាញប្រជាជន និងភ្ញៀវទេសចរអញ្ជើញមកទស្សនាយ៉ាងកុះករ៕
ក្នុងបរិយាកាសដ៏អ៊ូអរនៃពិធីសែនដូនតា សំឡេងស្គរផ្ទួនៗ រួមជាមួយនឹងជំហានបោលយ៉ាងខ្លាំងក្លានៃគោទាំងនឹមៗ បានបង្កើតជាបរិយាកាសពុះកញ្ជ្រោលនៃបុណ្យប្រណាំងគោ បៃនូយ ជាព្រឹត្តិការណ៍វប្បធម៌ កីឡាដ៏វិសេសវិសាល ផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)។
វត្តសំរោង នាមវត្តពេញគឺ វត្តបទុមវង្សាសំរោង ស្ថិតនៅសង្កាត់ សុកត្រាំង ទីក្រុង កឹនធើ គឺជាគោលដៅទេសចរណ៍ខាងជំនឿវិញ្ញាណដ៏ល្បីឈ្មោះមួយ។
កន្លងទៅនៅ ខាញ់ហ្វា និង ឡឹមដុង បងប្អូនជនជាតិ ចាម្ប៍ កាន់ព្រហ្មញ្ញសាសនារួមជាមួយនឹងភ្ញៀវទេសចរអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានអញ្ជើញចូលរួមពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ ជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីសំខាន់បំផុតប្រចាំឆ្នាំរបស់បងប្អូនជនជាតិ ចាម្ប៍។