បកក្រោយវិញ
នៅជុំលែងគោ គោមួយនឹមៗ ស្ទុះបោលលឿនអស់ពីសមត្ថភាព ដើម្បីទៅកាន់គោលដៅបង្កើតបានជាទស្សនីយភាពបោលដេញ ជក់ចិត្ត តានតឹងអស្ចារ្យខ្លាំងនិងល្អមើល។
នៅជុំលែងគោ គោមួយនឹមៗ ស្ទុះបោលលឿនអស់ពីសមត្ថភាព ដើម្បីទៅកាន់គោលដៅបង្កើតបានជាទស្សនីយភាពបោលដេញ ជក់ចិត្ត តានតឹងអស្ចារ្យខ្លាំងនិងល្អមើល។

ផុលផុសបុណ្យប្រណាំងគោ បៃនូយ ខេត្ត អានយ៉ាង

ក្នុងបរិយាកាសដ៏អ៊ូអរនៃពិធីសែនដូនតា សំឡេងស្គរផ្ទួនៗ រួមជាមួយនឹងជំហានបោលយ៉ាងខ្លាំងក្លានៃគោទាំងនឹមៗ បានបង្កើតជាបរិយាកាសពុះកញ្ជ្រោលនៃបុណ្យប្រណាំងគោ បៃនូយ ជាព្រឹត្តិការណ៍វប្បធម៌ កីឡាដ៏វិសេសវិសាល ផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)។

កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៥ នៅឃុំ ទ្រីតូន បុណ្យប្រណាំងគោ បៃនូយ ដណ្តើមពានរង្វាន់ទូរទស្សន៍ អានយ៉ាង លើកទី  ៣០ បានប្រព្រឹត្តឡើងដោយមានការចូលរួមនៃគោចំនួន ៦៤ នឹមមកពីឃុំ  សង្កាត់ចំនួន ១០ ក្នុងខេត្ត។ នេះជារដូវពានរង្វាន់ដំបូងប្រារព្ធឡើងក្រោយពីពេលខេត្តទាំងពីរ អានយ៉ាង និង កៀនយ៉ាង (នាមខេត្តចាស់) រួមបញ្ចូលគ្នាទៅជាខេត្ត អានយ៉ាង (នាមខេត្តថ្មី)។

hoi-dua-bo-2.jpg
នៅជុំលែងគោ គោមួយនឹមៗ ស្ទុះបោលលឿនអស់ពីសមត្ថភាព ដើម្បីទៅកាន់គោលដៅបង្កើតបានជាទស្សនីយភាពបោលដេញ ជក់ចិត្ត តានតឹងអស្ចារ្យខ្លាំងនិងល្អមើល។

លោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ប្រធានគណ:កម្មការចាត់តាំងបានឲ្យដឹងថា បុណ្យប្រណាំងគោ បៃនូយ អានយ៉ាង គឺជាពិធីបុណ្យដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ ខេត្ត អានយ៉ាង និងតំបន់វាលទំនាបទន្លេ គឺវឡុង។ 

hoi-dua-bo-3.jpg
ទីលាន​ប្រណាំង​គោ​ឃុំ​ ទ្រីតូន ​ស្ថិត​​ក្នុង​មណ្ឌលកីឡា - ទេសចរណ៍ចម្រុះ តាប៉ា - ស្វាយចេក ឃុំ​ ទ្រីតូន (ខេត្ត អានយ៉ាង)។

បុណ្យត្រូវបានប្រារព្ធឡើងនៅតាមវត្តនានាក្នុងឱកាសពិធីបុណ្យសែនដូនតា ប្រៀបដូចជាសកម្មភាពលេងកម្សាន្តមួយ ផ្សារភ្ជាប់សហគមន៍។ ជាព្រឹត្តិការណ៍កីឡា -  វប្បធម៌ដ៏វិសេសវិសាល ទ្រង់ទ្រាយថ្នាក់ខេត្ត បុណ្យប្រណាំងគោ បៃនូយ  អានយ៉ាង បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនៅឆ្នាំ ២០១៦។

hoi-dua-bo-1.jpg
ដោយមានស្នៀតយុទ្ធសាស្រ្តសមស្រប ភាពប៉ិនប្រសប់របស់ "ទម័កគោ" - អ្នកបំបោលគោ និងកម្លាំងកាយពោរពេញដោយថាមពល នឹមគោលេខ ០៩ របស់លោក ចៅខន ឃុំ បាជុក ដណ្តើមបានជ័យជម្នះវគ្គផ្តាច់ព្រ័ត្រ។

ចូលរួមក្នុងបុណ្យប្រណាំងគោ បៃនូយ គោទាំងនឹមៗ  ប្រកួតប្រជែងតាមរូបមន្តជម្រុះផ្ទាល់ឈ្នះចាញ់តែម្តង ដោយមានពីរជុំ៖ បរនិងលែង។ ប្រសិនបើនៅជុំបរជួយឱ្យគោស៊ាំនឹងទីលានប្រណាំង ជុំលែងគឺជាពេលកម្លាំង និងល្បឿនបានបញ្ចេញជាអតិបរមាដើម្បីបោលទៅកាន់គោលដៅ។

hoi-dua-bo-5.jpg
គណៈកម្មការរៀបចំពិធីប្រគល់ពានរង្វាន់លេខ ១ ឲ្យម្ចាស់នឹមគោពាក់ស្លាកលេខ ០៩ របស់លោក ចៅខន នៅឃុំ បាជុក ដោយមានពានរង្វាន់ជាទឹកប្រាក់តម្លៃចំនួន ៣០ លានដុង។

លទ្ធផលនឹមគោលេខ ០៩ របស់លោក ចៅខន (ឃុំ បាជុក ខេត្ត អានយ៉ាង) ទទួលបានពានរង្វាន់លេខ ១ ពានរង្វាន់លេខ ២ បានទៅលើនឹមគោលេខ ៣៨ របស់លោកស្រី ង្វៀន ធីធុយ​ង៉ុក (សង្កាត់ ទិញបៀន ខេត្ត អានយ៉ាង) ពានរង្វាន់លេខ ៣ បានទៅលើនឹមគោ​លេខ ៥៩ របស់លោក ង្វៀន វ៉ាន់ឡឹម (ឃុំ បាជុក ខេត្ត អានយ៉ាង)។ លោក ង្វៀន ថាញ់ទុង (ឃុំ ទ្រីតូនខេត្ត អានយ៉ាង) ឈ្នះពានរង្វាន់អ្នកបំបោលគោឆ្នើមបំផុត។

hoi-dua-bo-4.jpg
កុំថាឡើយព្រះអាទិត្យក្តៅខ្លាំង ប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់នៅតែអញ្ជើញមកទីលានទស្សនា និងគាំទ្រដល់ បណ្តានឹមគោប្រកួតប្រជែង។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានប្រគល់អំណោយចំនួន ៣០០ ចំណែកចែកជូនដល់ក្រុមគ្រួសារប្រជាជនមានស្ថានភាពលំបាកលំបិននៅ ទ្រីតូន សាយភាយស្មារតីសាមគ្គីភាពនិងការចែករំលែក៕

អត្ថបទ និងរូបថត៖ កុងម៉ាវ
បញ្ចូលទិន្នន័យ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

សប្បាយរីករាយ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ​២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុង​ខែមករា ក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ឧទ្ទេសនាមដល់សាធារណជនអំពីសកម្មភាពអំណរ​និទាឃរដូវ ពិធីកិច្ចបុណ្យទាន ទំនៀមទម្លាប់... របស់បងប្អូនជនជាតិ។

ពិធីអំណរស្រូវថ្មីជាការបង្ហាញពីសីលធម៌ផឹកទឹកនឹកប្រភពរបស់បងប្អូនជនជាតិទាំងឡាយនៅឃុំ កៅសឺន ខេត្ត ភូ-ថ។

រក្សាដួងព្រលឹង​វប្បធម៌ ពូនជ្រំសាមគ្គី​ភាពជាធ្លុងមួយក្នុងសហគមន៍

ក្នុងបរិយាកាសដ៏អឺងកងនៃរដូវប្រមូលផល ឃុំ កៅសឺន ខេត្ត ភូ ថ ទើបតែប្រារព្ធទិវាបុណ្យអំណរស្រូវថ្មីយ៉ាង​ឱឡារិក នេះជាពេលវេលាប្រជុំជីវភាពវប្បធម៌ប្រពៃណីមួយពោរពេញដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ តៃ ឃុំ កៅសឺន។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

សាមីការ​ធ្វើពិធី​ប្រពៃណី​សម្រាប់​គូស្វាមីភរិយា​វ័យក្មេង​នៅក្នុង​ពិធី​​ស្តីដណ្ដឹង​របស់​ជនជាតិ ​យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ។

ដ៏វិសេសវិសាលនៃពិធីស្តីដណ្ដឹងរបស់ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ

ពិធីស្តីដណ្ដឹង (ពិធីភ្ជាប់ពាក្យ) តាមបែបប្រពៃណីរបស់ជនជាតិ យ៉ារ៉ាយ ត្រូវបានតាំងបង្ហាញឡើងវិញនៅក្នុងភូមិ អូប សង្កាត់ ផ្លី គូ ខេត្ត យ៉ាឡាយ បង្ហាញឡើងវិញយ៉ាងពេញលេញនូវពិធីប្រពៃណីពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ យ៉ារ៉ាយ តាមរបបមាតាធិបតេយ្យ។

ការរាំរបាំស្គរឆៃយ៉ាំនៅខេត្ត អានយ៉ាង ជាធម្មតាត្រូវបានសម្តែងនៅតាមវត្តអារាម ខ្មែរ។

សិល្បៈរាំរបាំស្គរឆៃយ៉ាំដ៏វិសេសអស្ចារ្យរបស់ជនជាតិ ខ្មែរ

ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

នារីជនជាតិ ​យ៉ាវ​ រវៃ​អំបោះ​ដោយ​ខ្លួនឯង ​ដេរ​សម្លៀក​បំពាក់​ប្រពៃណី​ដោយ​ខ្លួនឯង។ សរសៃអំបោះ​ត្រូវ​បាន​បំបែក​ជា​ដុំៗ​ដោយ​ឡែក​ពី​គ្នា៕

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំគឺជាពិធីកិច្ចសំខាន់មួយក្នុងពិធីមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ។

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ក្នុងបរិយាកាសដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ តុលា) នៅភូមិ ហ៊ឺវឌឹក ឃុំ ភឿកហ៊ឺវ (ខេត្ត ខាញ់ហ្វា) និងបណ្តាកេរដំណែលប្រាង្គប្រាសាទ៖ ប៉ូក្លងហ្ការ៉ាយ ប៉ូរ៉ូមេ និង ប៉ូអ៊ីនឺ នឺហ្គារ៍។

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

នៅកណ្តាលបេះដូងទីក្រុង ដាណាំង សម័យទំនើប សំឡេងគងឃ្មោះគឹកកង ចង្វាក់រាំថ្វាយមេឃនិងខ្យល់ដង្ហើម ភូមិសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ នៅតែបន្លឺឡើងក្នុងជំហានជើងក្រុមយុវមិត្តជំនាន់ហ្ស៊ី (Gen Z)។

ការប្រគំរនាតថ្មនៅមូលដ្ឋានបញ្ជាការដ្ឋានយោធារំដោះភូមិភាគខាងត្បូងប្រទេស វៀតណាម (ឡុកនិញ ប៊ិញភឿក ចាស់)។

រនាតថ្ម - "សរសៃខ្សែ" តភ្ជាប់ប្រពៃណី

ក្នុងដំណើរការពលកម្មច្នៃប្រតិដ្ឋរបស់ប្រជាជននៅ តីង្វៀន រនាតថ្មបានកកើតឡើង និងក្លាយជា "សរសៃខ្សែ" តភ្ជាប់សហគមន៍បណ្តាជនជាតិលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

នារីជនជាតិ ថៃ ស្រាវសរសៃសូត្រដើម្បីត្បាញកន្សែង ពៀវ។

ការថែរក្សានិងលើកស្ទួយរបរត្បាញសំពត់សង្កិមប្រពៃណី

សិប្បករជនជាតិ ថៃ ជាច្រើននាក់នៅខេត្ត ដៀនបៀន ឃ្មាតខ្មីទាំងយប់ទាំងថ្ងៃនៅក្បែរកីតម្បាញ បង្កើតបានជាផ្ទាំងសំពត់ដ៏ទាក់ភ្នែក និងបង្រៀនឱ្យក្មេងៗ ជំនាន់ក្រោយរបៀបត្បាញតាំងពីក្បូរក្បាច់ រចនានីមួយៗ ជាដើម។

ចាប់តាំងពីឆ្នាំ ២០១០ មកម៉្លេះ អ្នកស្រី យុង បានប្រមូលផ្តុំ និងឃ្មាតខ្មីត្បាញ ប៉ាក់សម្លៀកបំពាក់ប្រពៃណី​របស់​នារីជនជាតិ អ៊ើឌូ។

នារីជនជាតិ ថាយ ជាប់ចិត្តនឹងសម្លៀកបំពាក់ប្រពៃណីជនជាតិ អ៊ើឌូ

អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ អ្នកស្រី វី ធីយុង (អាយុជិត ៨០ ឆ្នាំ) ជាជនជាតិ ថាយ រស់នៅភូមិ វាំងម៉ូន ឃុំ ង៉ាមី ខេត្ត ងេអាន ដែលជាកន្លែងជនជាតិ អ៊ើឌូ រស់នៅ។ អ្នកស្រីតែងតែអំពល់ចិត្តអំពីការ​ថែរក្សា និងបន្តវេនថែសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ អ៊ើឌូ ជានិច្ច។

ម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម

ម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម

តម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម នៅឃុំ តឹនចូវ (ខេត្ត អានយ៉ាង)។ រូបថត៖ អានហៀវ

បណ្តាគំរូឆ្នើមក្នុងសហគមន៍ជនជាតិ ចាម នៅទីក្រុង ហូ ជីមិញ

បណ្តាគំរូឆ្នើមក្នុងសហគមន៍ជនជាតិ ចាម នៅទីក្រុង ហូ ជីមិញ

ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូល ជាស្ពានមេត្រីជួយបងប្អូនជនជាតិភាគតិចគោរពត្រឹមត្រូវ​គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិ។

ចង្វាក់រាំ តាក់ស៊ិញ របស់ជនជាតិ សានជី ស៊ើនដុង នៅខេត្ត​ បាក់និញ

ចម្រុះពណ៌ជនជាតិភាគតិចខេត្ត បាក់និញ

ខេត្ត បាក់និញ មានបងប្អូនជនជាតិភាគតិចរស់នៅជាង ៣៩ ម៉ឺននាក់ (ស្មើនឹងចំនួន ១១,០២% នៃចំនួនប្រជាជនទូទាំងខេត្ត) ដោយមានសមាសភាគជនជាតិជាច្រើន ក្នុងនោះមានសមាសភាគជនជាតិភាគតិចសំខាន់ៗចំនួន ៧ រួមមាន៖ នុង តី សានយៀវ ចិន កាឡាន សានជី យ៉ាវ (ស្មើនឹងអត្រាចំនួន ៩៧,៧៨% នៃចំនួនជនជាតិភាគតិចទាំងអស់)។ ក្រុមជនជាតិនីមួយៗ មានសម្លៀកបំពាក់ ទំនៀមទម្លាប់រៀងៗ ខ្លួន បង្កើតឱ្យមានភាពខុសប្លែកនិងវប្បធម៌សម្បូរបែបសម្រាប់ដែនដីនេះ៕

សិស្សសាលាទស្សនា ស្វែងយល់មកុដ របាំងមុខរបស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការប្រកាស​ពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ​របរ​ធ្វើ​មកុដ របាំងមុខ​របស់បងប្អូនជនជាតិ ​ខ្មែរ

នៅពីថ្ងៃទី ១ ខែ វិច្ឆិកា នៅក្នុងពីធីរំលឹកអនុស្សាវរីយ៍ទិវាបេតិកភណ្ឌវប្បធម៌ វៀតណាម (ថ្ងៃទី ២៣ ខែ វិច្ឆិកា) ផ្សារភ្ជាប់ជាមួយនឹងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍អបអរសាទរពិធីបុណ្យ អកអំបុក ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅសង្កាត់ ង្វៀតហ្វា ខេត្ត វិញឡុង មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានប្រកាសពីការសម្រេចចិត្តរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការដាក់បញ្ចូលហត្ថកម្មវិចិត្រសិល្បៈ "ធ្វើមកុដ របាំងមុខរបស់បងប្អូនជនជាតិ ខ្មែរ" ទៅក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

សកម្មភាពដ៏ល្អពិសេសជាច្រើននៅទិវាមហោស្រពវប្បធម៌ - បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ហាញី

សកម្មភាពដ៏ល្អពិសេសជាច្រើននៅទិវាមហោស្រពវប្បធម៌ - បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ហាញី

នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលឃុំព្រំដែន ធូលុម (ខេត្ត ឡាយចូវ) ប្រព្រត្តិឡើងជាច្រើនសកម្មភាពវប្បធម៌ សិល្បៈដ៏ល្អពិសេសនៅទិវាមហោស្រពវប្បធម៌ - បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ហាញី ឆ្នាំ ២០២៦ ដូចជា៖ ការបង្ហាញពីរបៀបធ្វើនំយ៉ៃប្រពៃណី ឈុតឆាកដកស្រង់ចេញពីពិធីកិច្ចសែនបុព្វបុរស - ជូនពរជីដូនជីតា ឪពុកម្តាយបុណ្យចូលឆ្នាំថ្មីក្នុងថ្ងៃដំបូងឆ្នាំថ្មី របរហត្ថកម្មប្រពៃណី ច្នៃបង្កើតរូបសម្លៀកបំពាក់ សមោសរភោ​ជនាហារ បង្ហាញបច្ចេកទេសច្នៃបង្កើតឧបករណ៍ភ្លេងប្រពៃណីជាដើម៕

ប្រជាជនប្រកួតប្រជែងវិញ្ញាសារុញដំបង។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាំយកវប្បធម៌ដ៏ល្អពិសេសរបស់បងប្អូនជនជាតិ ខ្មែរ ទៅកាន់ភ្ញៀវទេសចរ

នៅថ្ងៃទី ៥ ខែ វិច្ឆិកា បងប្អូនជនជាតិ ខ្មែរ ប្រជាជននិងអ្នកទេសចររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាមកតំបន់រមណីយដា្ឋន អាវបាអម (ស្រះគូ) នៅសង្កាត់ ង្វៀតហ្វា ខេត្ត វិញឡុង ដើម្បីសម្របខ្លួនចូលក្នុងបរិយាកាសឱឡារិកនៃពិធីបុណ្យអកអំបុក។ សំឡេងភ្លេងពិណពាទ្យលាយជាមួយសំឡេងឧគ្ឃោសនសព្ទ សំឡេងហ៊ោកញ្ជ្រៀវគាំទ្រនៅតាមមណ្ឌលប្រកួតប្រជែងកីឡា ល្បែងប្រជាប្រិយបង្កើតបានជាបរិយាកាសវប្បធម៌ដ៏ពុះកញ្ជ្រោល ពិធីបុណ្យពោរពេញទៅដោយលក្ខណៈចម្រុះពណ៌។

ពិធីកិច្ចអកអំបុក​ក្នុង​ពិធីថ្វាយព្រះខែ។ រូបថត៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

នៅយប់នៃថ្ងៃទី ៤ ខែ វិច្ឆិកា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង កឹនធើ សហការជាមួយអង្គភាពពាក់ព័ន្ធរៀបចំពិធីថ្វាយព្រះខែនៅវត្ត ឃ្លាំង (សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ)។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុង ប្រគល់ជូនទង់អនុស្សាវរីយ៍ដល់បណ្តាក្រុមចូលរួមការប្រណាំងទូក។ រូបថត៖ ថាញ់ហ្វា​ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការប្រណាំងទូក ងរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង ដ៏គគ្រឹកគគ្រេង

នារសៀលថ្ងៃទី ៣ ខែ វិច្ឆិកា នៅទន្លេ ឡុងប៊ិញ (សង្កាត់ ឡុងឌឹក និង ហ្វាធន់) ការប្រណាំងទូក ងខេត្ត វិញឡុង ដណ្តើមពានរង្វាន់ ៦២០ ចូវធើយ ឆ្នាំ ២០២៥ ត្រូវបានចាប់ផ្តើម។ នេះជាសកម្មភាពគោលដៅសំខាន់អបអរសាទរពិធីបុណ្យអកអំបុកឆ្នាំ ២០២៥ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏ធំរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។

ពិធីបុណ្យបានទាក់ទាញប្រជាជន និងភ្ញៀវទេសចរអញ្ជើញមកទស្សនាសម្រស់ចែងចាំងនៃពន្លឺភ្លើងប្រទីបច្រច្រើនកុះករ

ពិធីបណ្តែតប្រទីប និង ទូក កាហូវ ឆ្នាំ ២០២៥ របស់ជនជាតិ ខ្មែរ បញ្ចេញពន្លឺចម្រុះពណ៌ចែងចាំងឆ្លុះលើផ្ទៃទឹក

ល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ឆ្នាំ ២០២៥ លើដងទន្លេ Maspero (សង្កាត់ ភូលើយ និងសង្កាត់ សុកត្រាំង ទីក្រុង កឹនធើ) បានប្រារព្ធឡើងពិធីបណ្តែតប្រទីប និងទូក កាហូវ។ សកម្មភាពនេះមានការចូលរួមពីតំណាងវត្តអារាម ឃុំ និងសង្កាត់នានាលើមូលដ្ឋាន ដោយមានប្រទីបចំនួន ២០ និងទូក កាហូវ ចំនួន ៤ បានបញ្ចេញពន្លឺព្រមៗគ្នា បង្កើតបានជាបរិយាកាសចម្រុះពណ៌ចែងចាំងឆ្លុះលើផ្ទៃទឹក ដ៏ស្រស់ស្អាត ទាក់ទាញប្រជាជន និងភ្ញៀវទេសចរអញ្ជើញមកទស្សនាយ៉ាងកុះករ៕

ពិធីបុណ្យកឋិនទានឆ្នាំ ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ពិធីបុណ្យកឋិនទានឆ្នាំ ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ជារៀងរាល់ឆ្នាំ តាមប្រពៃណីព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ បន្ទាប់ពីរដូវចូលវស្សាម្តងៗ វត្តអារាម ខ្មែរ នៅតាមខេត្ត ក្រុងនៃភាគខាងត្បូងប្រទេស វៀតណាម ក៏ប្រារព្ធពិធីបុណ្យកឋិនទាន។ នេះជាឱកាសសម្រាប់ពុទ្ធបរិស័ទប្រគេនត្រៃចីវរដល់ព្រះសង្ឃគង់ចាំព្រះវស្សាត្រីមាស។ ជាពិសេស ពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងរយៈពេលមួយខែប៉ុណ្ណោះគិតចាប់ពីចេញវស្សា វត្តនីមួយៗ រៀបចំទទួលកឋិនតែម្តងតាមវិន័យបញ្ញត្តិ។

រុករកស្វែងយល់សម្រស់ភូមិគំនូរគូរលើជញ្ជាំង ហនធៀនដ៏ស្រស់ស្អាតប្របមាត់បឹង ណៃ

រុករកស្វែងយល់សម្រស់ភូមិគំនូរគូរលើជញ្ជាំង ហនធៀនដ៏ស្រស់ស្អាតប្របមាត់បឹង ណៃ

តំបន់ដីប៉ែកខាងត្បូងខេត្ត ខាញ់ហ្វា មិនត្រឹមតែអូសទាញជើងភ្ញៀវទេសចរដោយសាររស្មីព្រះអាទិត្យពណ៌មាសឆ្នេរសមុទ្រពណ៌ខៀវ និងពំនូកខ្សាច់ទាំងឡាយលាតសន្ធឹងវែងអន្លាយដូចជាមិនមានទីបំផុតប៉ុននោះទេ ថែមទាំងលាក់ទុកនូវគោលដៅជាច្រើនមានសម្រស់ដ៏អន្ទងចិត្ត និងខុសប្លែកពីគ្នានៃមូលដ្ឋាននីមួយៗ។

នំបញ្ចុកសាច់គោ ហ្វេ -បេតិកភណ្ឌវប្បធម៌អរូបីជាតិ

នំបញ្ចុកសាច់គោ ហ្វេ -បេតិកភណ្ឌវប្បធម៌អរូបីជាតិ

ស្រុកទេស ហ្វេ មិនត្រឹមតែមានមតកចេតិយ វត្តអារាមព្រមទាំងដងទន្លេ ហឿង ដ៏សែនមនោរម្យប៉ុននោះទេ ថែមទាំងមានខឿនវប្បធម៌ម្ហូបអាហារដ៏សែនសម្បូរបែបទៀតផង។ លេចធ្លោក្នុងចំណោមនោះគឺនំ ប៊ុន បហ្វេ (នំបញ្ចុកសាច់គោ ហ្វេ) - មុខអាហារឆ្លុះបញ្ចាំងវប្បធម៌ម្ហូបអាហារយ៉ាងជ្រាលជ្រៅរបស់ប្រជាជនដែនដីអតីតរាជធានី។

ក្បូរក្បាច់រចនានៅលើសំពត់សង្កិម ស៊ីថ្វយ មិនត្រឹមតែជាក្បូរក្បាច់តុបតែងលម្អប៉ុននោះទេ ថែមទាំងជានិមិត្តរូបបង្ហាញពីការផ្សារភ្ជាប់ជាមួយធម្មជាតិ មេឃដី ព្រៃភ្នំ... ទៀតផង

លក្ខណៈដាច់ដោយឡែកនៃមុខរបរត្បាញសំពត់សង្កិម ស៊ីថ្វយ

រួមជាមួយនឹងទម្រង់សិល្បៈ "ស្គរគូ គងបី ឃ្មោះប្រាំ" - បេតិកភណ្ឌវប្បធម៌អរូបីជាតិមុខរបរត្បាញសំពត់សង្កិម ស៊ីថ្វយ កំពុងក្លាយជាផលិតផលទេសចរណ៍សហគមន៍ដ៏វិសេសវិសាលរបស់ខេត្ត ដាក់ឡាក់។