មិនទុកឲ្យយឺតយ៉ាវពេលអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

អំឡុងពេលរៀបចំដំណើរការអនុវត្តគម្រោងនានាស្ថិតក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅខេត្ត ថៃង្វៀន ប្រាកដជាបានជួបប្រទះការលំបាកលំបិននិងបញ្ហាកកស្ទះជាច្រើន។

02-thai-nguyen1-261125.jpg
ការអភិវឌ្ឍដំណាំតែពិសេសជួយប្រជាជននៅក្នុងឃុំ ឡាបាំង មានប្រាក់ចំណូលស្ថិរភាព។

ប្រភពទុនសរុបសម្រាប់អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងឆ្នាំ ២០២៥ របស់ខេត្ត ថៃង្វៀន គឺមានចំនួនជាង ១.៤០០ ពាន់លានដុង ដែលក្នុងនោះប្រភពទុនថវិកាមជ្ឈិមមានចំនួនជាង ១.៣០០ ពាន់លានដុងនិងទុនថវិកាមូលដ្ឋានមានចំនួនជាង ១២៣ ពាន់លានដុង។ ទោះជាយ៉ាងនេះក៏ដោយ ដល់នៅចុងខែ វិច្ឆិកា ឆ្នាំ ២០២៥ ការបើកផ្តល់ប្រាក់ប្រភពទុនសរុបនៃកម្មវិធីទើបតែសម្រេចបានជាង ៦២៧ ពាន់លានដុងប៉ុននោះ ស្មើនឹងប្រហែល ៤៣% ផែនការប្រភពទុន។ ប្រភពទុនសរុបដែលមិនបើកផ្តល់ប្រាក់បាន ស្នើឱ្យសងថវិការដ្ឋវិញគឺចំនួន ១៣១ ពាន់លានដុង ដែលក្នុងនោះទុនវិនិយោគមានចំនួន ២៧ ពាន់លានដុងនិងប្រភពទុនអាជីពរដ្ឋបាលមានចំនួនជាង ១០៣ ពាន់លានដុង។

01-thai-nguyen2-261125.jpg
គំរូចិញ្ចឹមត្រីទឹកត្រជាក់នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំ ថឹនសា (ខេត្ត ថៃង្វៀន)។

យោងតាមលោក ផាន់ ឌឹក គឿង អនុប្រធានមន្ទីរជនជាតិនិងសាសនាខេត្ត ថៃង្វៀន ដំណើរការនៃការរៀបចំអនុវត្តកម្មវិធីនៅមានភាពស្ទាក់ស្ទើរ ជាពិសេសនៅថ្នាក់ឃុំ វឌ្ឍនភាពនៃការអនុវត្តគម្រោង អនុគម្រោង កម្មវត្ថុជាទូទៅនៅមានភាពយឺតយ៉ាវ។ អត្រាបើកផ្តល់ប្រាក់លើគម្រោងមួយចំនួននៅតែទាប គម្រោងមួយចំនួនមិនទាន់បើកផ្តល់ប្រាក់ឬត្រូវប្រគល់ជូនថវិការដ្ឋវិញ។ ការងារត្រួតពិនិត្យឃ្លាំមើលត្រូវបានយកចិត្តទុកដាក់ដឹកនាំប៉ុន្តែមិនទាន់បានទៀងទាត់ទេ ការងារធ្វើសំយោគរបាយការណ៍មិនទាន់ពេញលេញ ទាន់ពេលវេលា។ នៅថ្នាក់ឃុំ ការតាមដានប្រភពទុនមិនទាន់បានស្អិតល្មួតនៅឡើយទេ ជាពិសេសគឺប្រភពទុនដែលសល់ផ្ទេរពីឆ្នាំមុនៗ មករបាយការណ៍យឺត ព័ត៌មានរបាយការណ៍មិនពេញលេញនាំឱ្យមន្ទីរ ផ្នែកថ្នាក់ខេត្តដែលជាម្ចាស់គម្រោងសមាសភាគមិនមានព័ត៌មានដើម្បីរាយការណ៍វាយតម្លៃគម្រោងនៅទូទាំងខេត្ត។ ដូច្នោះ មន្ទីរជនជាតិនិងសាសនាមិនមានតួលេខដើម្បីធ្វើសំយោគ តួលេខបច្ចុប្បន្ននេះយកពីរតនាគាររដ្ឋផ្តល់ឲ្យស្ទើរតែទាំងស្រុង។

នាយករងនៃមន្ទីរជនជាតិនិងសាសនាខេត្តបានបកស្រាយថា មូលហេតុនៃស្ថានភាពនេះដោយសារក្រោយពីពេលអនុវត្តអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ការទទួលប្រភពទុនកម្មវិធី គម្រោងនៅតែមានភាពយឺតយ៉ាវ ការផ្ទេរបន្តតួលេខកម្មវិធី គម្រោងដើម្បីអនុវត្តបន្តមិនទាន់ស្អិតល្មួត។ ពេលវេលាចាប់ពីពេលរួមបញ្ចូលគ្នាដើម្បីបន្តអនុវត្តសុក្រឹតភាពកម្មវិធី គម្រោងក្នុងឆ្នាំនៃកម្មវត្ថុមួយចំនួនមិនគ្រប់ដើម្បីអនុវត្ត។ល។

03-thai-nguyen-261125.jpg
គំរូចិញ្ចឹមមាន់សុវត្ថិភាពជីវសាស្ត្រនៅឃុំ ដុងហ៊ី ខេត្ត ថៃង្វៀន។

ដើម្បីធានាបាននូវការបញ្ចប់គោលដៅបើកផ្តល់ប្រាក់ទុនកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ មន្ទីរជនជាតិនិងសាសនាខេត្ត ថៃង្វៀន ស្នើសុំគណៈកម្មាធិការប្រជាជនខេត្ត ពិចារណា ដឹកនាំអង្គភាព មូលដ្ឋាននានាឱ្យកាន់តែមានភាពសកម្ម ម៉ឺងម៉ាត់ក្នុងការងារដឹកនាំ បង្គាប់ការនិងការរៀបចំអនុវត្តថែមទៀត ផ្តោតយ៉ាងអស់ទំហឹងដើម្បីពន្លឿនបើកផ្តល់ប្រាក់ប្រពភទុនដែលបានប្រគល់ឲ្យ ជាពិសេសប្រភពទុនអាជីពរដ្ឋបាលនិងគម្រោង អនុគម្រោងដែលមានវឌ្ឍនភាពយឺត ជាពិសេសគឺកម្មវត្ថុស្ថិតក្នុងគម្រោង៖ ៣, ៥, ៦, ៧, ៨, ៩ និង ១០ បំពេញសំណុំឯកសារបើកផ្តល់ប្រាក់ឱ្យបានទាន់ពេលវេលាតាមរយៈរតនាគាររដ្ឋ។ ថ្នាក់ដឹកនាំស្ថាប័ន អង្គភាព មូលដ្ឋានទទួលខុសត្រូវដោយផ្ទាល់អំពីលទ្ធផលនៃការបើកផ្តុល់ប្រាក់ ចាត់តាំងប្រគល់ភារកិច្ចទៅឱ្យការិយាល័យឯកទេស អង្គភាពអនុវត្តជាក់លាក់ តម្រូវឱ្យមានផែនការនិងគ្រោងថវិកាលម្អិត ដាច់ខាតមិនទុកឲ្យកើតស្ថានភាពយឺតយ៉ាវដោយសារហេតុផលអត្តនោម័ត្ត ខ្វះការសម្របសម្រួលឬខ្វះការជំរុញក្នុងអំឡុងពេលអនុវត្តភារកិច្ច ដោះស្រាយការទទួលខុសត្រូវឱ្យបានឆាប់រហ័សចំពោះស្ថាប័ន អង្គភាព និងបុគ្គលដែលអសកម្ម ឬខ្វះទទួលខុសត្រូវក្នុងការរៀបចំការអនុវត្ត៕

អត្ថបទនិងរូបថត៖ ហ្វាង ថាវង្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្ន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ចាកចេញពីស្រុកកំណើត ភូ ថ ចូលមកឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) កសាងជីវភាព អតីតយុទ្ធជន ហាន វិញហា (កើតឆ្នាំ ១៩៦៤) មិនត្រឹមតែឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងតែងតែអស់ពីចិត្តពីថ្លើមដើម្បីសហគមន៍ទៀតផង។

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ក្រោយរយៈពេលជាងមួយខែអនុវត្តការស្វែងរកនៅតំបន់ទាំងពីរក្នុងឧទ្យាន លេ ធីរៀង កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមជាមួយនឹងមតកវត្ថុជាច្រើន។ ដោយឡែកថ្ងៃទី ៥ ខែ សីហា នៅមណ្ឌល B កងកម្លាំងបំពេញការងារបានប្រទះឃើញចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះ មានចំនួន ៧ គ្រោងរួមជាមួយមតកវត្ថុជាប់តាម។

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

អស់រយៈពេលជិត ១៥ ឆ្នាំកន្លងទៅ ឱ្យតែដល់ឱកាសវិស្សមកាលមកដល់ ថ្នាក់រៀនភាសា ខ្មែរ ដោយឥតគិតថ្លៃនៅវត្ត ពោធិវង្ស សង្កាត់ បៃហៀន (ទីក្រុង ហូ ជីមិញ) ក៏បន្លឺឡើងនូវសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ជាច្រើនទៀត។

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព" បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេស គិតគូរជីវភាពសម្ភារៈ និងស្មារតីរបស់អ្នកមានគុណបំណាច់ជាមួយបដិវត្តន៍។

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

បន្តរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋសភាពិភាក្សាជាក្រុមស្តីពី៖ សេចក្តីព្រាងច្បាប់ស្តីពីបង្ការ ទប់ស្កាត់ ការរីកសាយភាយអាវុធមហាប្រល័យ សេចក្តីព្រាងច្បាប់ស្តីពីធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ០៩ ស្តីពីយោធា ការពារជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការផ្សព្វផ្សាយ និងការអប់រំច្បាប់ (ធ្វើវិសោធនកម្ម)៕

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបន្តប្រទះឃើញនិងប្រមូលផ្តុំចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌលB សួនច្បារ លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។ ក្នុងចំណោមនោះ មានចំនួន ៧ គ្រោងអដ្ឋិធាតុនៅមានមត៌កវត្ថុភ្ជាប់តាមទៀត។ គិតពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅមណ្ឌលនេះគឺសរុបចំនួន ១៦៨ គ្រោង។

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

នាយកដ្ឋានពន្ធដារទើបតែបានដាក់ឱ្យដំណើរការកំណែ ៣.៤.២ នៃកម្មវិធី eTax Mobile ជាមួយនឹងមុខងារថ្មីៗ លេចធ្លោជាច្រើន កែលម្អយ៉ាងទូលំទូលាយនៃចំណុចប្រទាក់ទំព័រដើម ធ្វើឱ្យងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការតាមដានព័ត៌មានសំខាន់ៗភ្លាមៗបន្ទាប់ពីចូល។

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា នៅទីក្រុងហាណូយ លេខាធិការដ្ឋាន APEC ២០២៧ ក្រសួងការបរទេសវៀតណាម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព ក្រសួងហិរញ្ញវត្ថុវៀតណាម រៀបចំ "សិក្ខាសាលា APEC ស្តីពីការលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ក្នុងបរិបទនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត"។

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ក្រសួងកសិកម្ម និងបរិស្ថានទើបតែដាក់ចេញផែនការការអភិវឌ្ឍប្រព័ន្ធ logistics គោលបំណងកែលម្អគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ (សេចក្តីសម្រេចចិត្ត ២១៥២/QD-BNNMT)។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ស្ថិតនៅកណ្តាលព្រៃជ្រៅ តាសួ ខេត្ត សឺនឡា ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មពេលយប់នៅភូមិ ឡាងសាង បើកចេញនូវក្តីសង្ឃឹមផ្លាស់ប្តូរជីវិតជូននារីជនជាតិ ម៉ុង រៀនសរសេរជាលើកដំបូង។

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១ បានបើកសម័យប្រជុំលើកដំបូងដោយមានការចូលរួមពីប្រតិភូផ្លូវការជិត ៥០០ រូប តំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាង ៥,៦ លាននាក់ទូទាំងប្រទេស។

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ​២៧ ខែ កក្កដា ឆ្នាំ ២០២៦) នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន បានអញ្ជើញដាក់កម្រងផ្កានិង​អុជធូបនៅស្តូបអតីតអគ្គលេខាបក្ស ត្រឹនភូ អគារគោលថ្មកត់ត្រាឈ្មោះយុទ្ធជនពលីខណ្ឌ ១០ អគារតម្កល់អដ្ឋិធាតុយុទ្ធជនពលីទាំងឡាយ គោលថ្ម​គោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន លេ ធីរៀង និងវីរយុទ្ធជន ត្រឹន វ៉ាន់កៀវ តំបន់ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ)។

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ២៥ ខែ កក្កដា នៅឧទ្យានវប្បធម៌ លេ ធីរៀង ទីក្រុង ហូ ជីមិញ លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់​យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុលេខានៃគណៈកម្មាធិការយោធា​មជ្ឈិម​បក្ស រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងជូន​អំណោយ លើកទឹកចិត្តកងកម្លាំងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ។

អភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ក្នុងតំបន់បងប្អូនជនជាតិ

អភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ក្នុងតំបន់បងប្អូនជនជាតិ

ថ្ងៃទី ២៥ ខែ កក្កដា សាកលវិទ្យាល័យ ត្រាវិញ (ខេត្ត វិញឡុង) បានរៀបចំពិធីបញ្ចប់ការសិក្សា និងប្រគល់សញ្ញាបត្រទៅ​បណ្ឌិត​ថ្មីចំនួន ៦ នាក់ អនុបណ្ឌិតថ្មីចំនួន ៤០៣ នាក់ និងវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ឧបដ្ឋាកឯកទេសចំនួន ៨២ នាក់ រួមចំណែក​បន្ថែមធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់តំបន់វាលទំនាបទន្លេ គឺវឡុង និងទូទាំងប្រទេស។

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

នៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ប្រទះឃើញរណ្តៅបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមមួយបន្ថែមទៀតដោយមានចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង) ចម្ងាយពីតំបន់បានប្រមូលផ្តុំជាង ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីពីមុននោះប្រហែល ៥០ ម៉ែត្រ។