បកក្រោយវិញ

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែជួយឧបត្ថម្ភចំពោះមុខប៉ុននោះ​ទេ ថែមទាំង​កំពុងត្រូវបានខេត្ត វិញឡុង ដាក់ឲ្យដំណើរការតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុងរបស់ប្រជាជនតាម​រយៈកម្មវិធីគោលដៅជាតិ ឥណទានគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម។ វិធីសាស្រ្តនេះកំពុងបង្កើតការផ្លាស់ប្តូរយ៉ាង​ច្បាស់ក្រឡែតនៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ រួមចំណែក​បង្កើនប្រាក់ចំណូល បង្កើនលទ្ធភាពបង្កើតការងាររកស៊ី​ចិញ្ចឹមជីវិតដោយខ្លួនឯង និងបង្រួមគម្លាតអភិវឌ្ឍន៍រវាង​តំបន់បងប្អូនជនជាតិភាគតិចជាមួយនឹងភូមិសាស្រ្តផ្សេងទៀត។

គោលនយោបាយឧបត្ថម្ភជាច្រើន
ខេត្ត វិញឡុង មានចំនួនប្រជាជនសរុបជាង ៣,៣៨ លាននាក់ ក្នុងនោះជាង ៣៧៣.៦៤០ នាក់ជាបងប្អូន​ជនជាតិ ស្មើនឹង ១១,០៣% នៃចំនួនប្រជាជន ដោយឡែកបងប្អូនជនជាតិ ខ្មែរ ជាង ៣៥៣.០០០ នាក់ ស្មើនឹង ១០,៤២%។ ដោយមាន​ភូមិសាស្រ្តមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ ខេត្តកំណត់ការ​កាត់បន្ថយ​ភាពក្រីក្រប្រកបដោយចីរភាពមិនត្រឹមតែជា​ភារកិច្ចសុខុមាលភាពសង្គមប៉ុននោះទេ ថែមទាំងជា​វិធានការសំខាន់សម្រាប់ជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូន​ជនជាតិ ធានាថានៅក្នុងដំណើរការអភិវឌ្ឍន៍គ្មាននរណាម្នាក់ត្រូវទុកចោល​នៅខាងក្រោយឡើយ។

vna-potal-vinh-long-tao-sinh-ke-ben-vung-cho-dong-bao-khmer-stand-4.jpg
អ្នកស្រី គីម ធីឈិញ (ខាងឆ្វេង) នៅឃុំ ហាមយ៉ាង ឧទ្ទេសនាមគំរូមកុដប្រពៃណី ខ្មែរ ផលិតដោយគ្រួសារសម្រាប់​បម្រើការសម្តែង ពិធីបុណ្យ និងពិធីកិច្ចរបស់បងប្អូនជនជាតិ ខ្មែរ។

ដើម្បីជួយបងប្អូនជនជាតិមានការងាររកស៊ីចិញ្ចឹមជីវិតបានយូរអង្វែង ខេត្ត វិញឡុង បាន ផ្តោតលើការអនុវត្ត​គោលនយោបាយ​ឧបត្ថម្ភជាច្រើនដល់ការអភិវឌ្ឍផលិតកម្ម បង្កើតការងារធ្វើ បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ប្រាក់​កម្ចីឥណទានអនុគ្រោះ និងផ្ទេរ​វិទ្យាសាស្ត្របច្ចេកទេស។ ផ្តើមពីគោលនយោបាយទាំងនេះ ក្រុមគ្រួសារ ខ្មែរ ជាច្រើនបានក្លៀវក្លា វិនិយោគក្នុងផលិតកម្ម ប្តូរគំរូសេដ្ឋកិច្ចឱ្យសមស្របនឹងស្ថានភាពជាក់ស្តែងរបស់គ្រួសារ។

តួយ៉ាងគឺគ្រួសាររបស់បង ត្រឹម ង៉ុកត្រាង នៅឃុំ ហាមយ៉ាង ធ្លាប់ជាក្រុមគ្រួសារ ខ្មែរ ក្រីក្រ។ ក្រោយពីទទួលបាន​ការឧបត្ថម្ភដីធ្លី លំនៅឋាន គ្រួសារបងបន្តបានទទួលប្រភពឥណទានអនុគ្រោះចំនួន ៥០ លានដុងសម្រាប់​អភិវឌ្ឍការងាររកស៊ីចិញ្ចឹមជីវិត។ ផ្តើមពីប្រភពទុននេះ បងវិនិយោគទិញសម្លៀកបំពាក់ប្រពៃណី ខ្មែរ ឧបករណ៍សម្តែង និងអភិវឌ្ឍសេវាកម្មសម្រាប់ការ​ជួល​សម្លៀកបំពាក់ ស្អិតស្អាងបម្រើពិធីមង្គលការ ពិធីបុណ្យ និងសកម្មភាពវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ។

vna-potal-vinh-long-tao-sinh-ke-ben-vung-cho-dong-bao-khmer-stand-2.jpg
អ្នកស្រី គីម ធីឈិញ (ខាងឆ្វេង) នៅឃុំ ហាមយ៉ាង ឧទ្ទេសនាមគំរូសម្លៀកបំពាក់ប្រពៃណី ខ្មែរ ដែលផលិតដោយ​ក្រុមគ្រួសារ​សម្រាប់បម្រើការសម្តែង ពិធីបុណ្យ និងពិធីកិច្ចរបស់បងប្អូនជនជាតិ ខ្មែរ។

ដោយបានបណ្តុះបណ្តាលផ្នែកសិល្បៈរបាំ ខ្មែរ បងសម្តែងផ្ទាល់ផង ផ្តល់សេវាកម្មសម្រាប់ក្រុមសិល្បៈ វត្តនិងអង្គភាពរៀបចំ​ព្រឹត្តិការណ៍ទាំងក្នុងស្រុក និងក្រៅស្រុកផង។ ការងាររបស់បងមមាញឹកនៅរដូវបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអក​អំបុក និងពិធីបុណ្យផ្នែកពុទ្ធសាសនា ខ្មែរ ជាដើមរបស់សហគមន៍ប្រជានិវេសន៍ ផ្តល់ប្រាក់ចំណូលស្ថិរភាពផង រួមចំណែក​ថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិផង។

លោក តាំង គ្វឹកទិញ នាយករងការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម ត្រាគូ មានប្រសាសន៍ថា អង្គភាពតែងតែសហការជាមួយ​អាជ្ញាធរមូលដ្ឋាន អង្គការនយោបាយ - សង្គមទទួលការប្រគល់ និងក្រុមសន្សំសំចៃ ខ្ចីទុនដើម្បីផ្តល់ប្រភពទុនអនុគ្រោះចំ​មុខសញ្ញា​ រួមចំណែកជួយប្រជាជនមានលក្ខខណ្ឌអភិវឌ្ឍផលិតកម្ម បង្កើតការងារធ្វើ និងលំនឹងជីវភាព។

vna-potal-vinh-long-tao-sinh-ke-ben-vung-cho-dong-bao-khmer-stand.jpg
ផ្តើមពីប្រភពទុនកម្ចីពីធនាគារ​គោលនយោបាយសង្គម អ្នកស្រី គីម ធីឈិញ (ខាងស្តាំ) នៅឃុំ ហាមយ៉ាង រៀបចំ​ការងារឌិនគ្រាប់អង្កាំ​សម្រាប់ដេរសម្លៀកបំពាក់ប្រពៃណី ខ្មែរ។

គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ ប្រភពទុនសរុបរបស់ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម ត្រាគូ សម្រេចបានជាង ១.០៤២ ពាន់លានដុង ប្រាក់កម្ចីសរុបដែលមិនទាន់សងបណ្តាកម្មវិធីឥណទានសម្រេចជាង ៩៧៤ ពាន់លានដុង ដោយមាន​ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រ និងមុខសញ្ញាគោលនយោបាយផ្សេងនៅមិនទាន់សង។ ប្រភពទុនបានជួយ​ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតភាពក្រីក្ររាប់ពាន់ក្រុមគ្រួសារ និងបងប្អូនជនជាតិ ខ្មែរ វិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល និងរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

លើកកម្ពស់លទ្ធភាព
លទ្ធផលពីគំរូការងាររកស៊ីចិញ្ចឹមជីវិតគឺជាសក្ខីកម្មអំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជនជាតិ សាសនានៅក្នុង​ភូមិសាស្រ្តខេត្ត។ ដំណាក់កាល ២០២៦ - ២០៣០ វិញឡុង បន្តកំណត់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការ​អភិវឌ្ឍតំបន់ជនជាតិជាភារកិច្ចសំខាន់ ភ្ជាប់នឹងគោលដៅកសាងជនបទថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

vna-potal-vinh-long-tao-sinh-ke-ben-vung-cho-dong-bao-khmer-stand-1.jpg
បង ហឿ មិញស្វៀន (ខាងស្តាំ) នៅឃុំ ហាមយ៉ាង មើលថែហ្វូងគោដែលបានវិនិយោគពីប្រភពទុនឥណទាន​គោលនយោបាយ។

ចំពោះកម្មវិធីគោលដៅជាតិស្តីអំពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ខេត្តផ្តោតលើវិធានការជួយឧបត្ថម្ភការងាររកស៊ី​ចិញ្ចឹមជីវិត អភិវឌ្ឍផលិតកម្មតាមខ្សែចង្វាក់តម្លៃ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ពង្រីកឥណទាន​គោលនយោបាយ និងកែលម្អលក្ខខណ្ឌរស់នៅជូនប្រជាជន។ បច្ចុប្បន្នខេត្តទាំងមូលមានក្រុមគ្រួសារក្រីក្រចំនួន ៨.៧៣៧ ក្រុមគ្រួសារ ស្មើនឹង ០,៨៨% និងក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រចំនួន ១៩.២៤៦ ក្រុមគ្រួសារ ស្មើនឹង ១,៩៤% ក្នុងនោះ​ភាគច្រើនប្រមូលផ្តុំនៅតំបន់ជនបទ។ ឆ្នាំ ២០២៦ ខេត្តប្រឹងប្រែងបន្តកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រ ០,០៧% បន្ថែមទៀត។

ទន្ទឹមនឹងការជួយឧបត្ថម្ភអភិវឌ្ឍផលិតកម្ម វិញឡុង ដាក់ដំណើរការសាងសង់ផ្ទះចំនួន ៣០០ ខ្នងសម្រាប់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រ និងក្រុមគ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងឃុំទាំង ៣៩ ផ្តើមពីប្រភពចលនាសហគ្រាស​ផ្តល់​ឧបត្ថម្ភឲ្យ។ រហូតមកដល់ពេលនេះ បានសង់បង្ហើយផ្ទះចំនួន ៣១ ខ្នង មាន ៦៩ ខ្នងកំពុងសាងសង់ និងមាន ២០០ ខ្នងទៀតកំពុងបំពេញបែបបទសម្រាប់ដំណើរការ។ មូលដ្ឋានទាំងឡាយក៏កំពុងបង្កើតគម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្មតាមខ្សែ​ចង្វាក់តម្លៃសំដៅបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល និងទប់ស្កាត់ភាពក្រឡើងវិញ។

vna-potal-vinh-long-tao-sinh-ke-ben-vung-cho-dong-bao-khmer-stand-3.jpg
បង ហឿ មិញស្វៀន (ខាងស្តាំ) នៅឃុំ ហាមយ៉ាង ម្ចាស់ការស្តុកទុកប្រភពចំណីសម្រាប់បម្រើគំរូចិញ្ចឹមគោបន្ធាត់។

ចំពោះកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំ ខេត្តបានបញ្ចប់ការពិនិត្យផ្ទៀងផ្ទាត់ កំណត់​ឃុំ សង្កាត់ ភូមិ អនុសង្កាត់ចំណុះតំបន់បងប្អូនជនជាតិ និងភូមិសាស្រ្តស្ថិតក្នុងស្ថានភាពលំបាកខ្លាំងដំណាក់កាល ២០២៦ - ២០៣០ ធ្វើជាមូលដ្ឋានសម្រាប់ដំណើរការ​គោលនយោបាយ។ ស្របពេលនោះ ខេត្តជំរុញពន្លឿនវឌ្ឍនភាពចំណាយថវិកា​ប្រភពទុនពី​មជ្ឈិម បញ្ជូនប្រភពទុនមិនទាន់មានតម្រូវការប្រើប្រាស់ទៅឱ្យអង្គភាពដែលមានសមត្ថភាពដំណើរការសំដៅបង្កើន​ប្រសិទ្ធភាព​វិនិយោគ និងបង្កើនប្រសិទ្ធភាពប្រភពធនធាន។

យោងតាមមន្ទីរកិច្ចការជនជាតិ​ និងសាសនាខេត្ត វិញឡុង ដំណាក់កាល ២០២១ - ២០២៥ ខេត្ត វិញឡុង បានវិនិយោគ​សាងសង់ថ្មីសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ចំនួន ២៧៩ ដោយមានថវិកាសរុបជាង ៤៣៤ ពាន់លាន​ដុង ឧបត្ថម្ភការ​សាងសង់ផ្ទះជូន ១.២៧០ ក្រុមគ្រួសារ ដីលំនៅឋាន ៤៤ ក្រុមគ្រួសារ ប្តូរមុខរបរជូន ៥៤៥ ក្រុមគ្រួសារ និងរាប់រយ​ក្រុមគ្រួសារទទួលបានការឧបត្ថម្ភទឹកប្រើប្រាស់។ លើសពីនោះ ធនាគារគោលនយោបាយសង្គមបានចំណាយថវិកាជាង ៦០ ពាន់លានដុងជូនមុខសញ្ញាជាង ១.៣០០ លើកនាក់ចំណុះតំបន់បងប្អូនជនជាតិទទួលបានប្រភពទុនអនុគ្រោះសម្រាប់ការ​អភិវឌ្ឍផលិតកម្ម កែលម្អការរស់នៅ។

មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ច វិញឡុង នៅផ្តោតការលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស និងថែរក្សា​អត្តសញ្ញាណវប្បធម៌ជនជាតិផងដែរ។ បច្ចុប្បន្ន ខេត្តនេះមានសាលារៀនចំនួន ១៣២ រៀបចំបង្រៀនភាសា ខ្មែរ ជូនសិស្សជាង ៤១.៥០០ នាក់។ វត្តពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ជាច្រើនបើកថ្នាក់រៀនភាសា ខ្មែរ ក្នុងរដូវវិស្សមកាល រួមចំណែកអភិរក្សភាសានិយាយ អក្សរសរសេរ និងវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ។ ពិធីបុណ្យ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ត្រូវបានខេត្ត​ថែរក្សា និងរៀបចំយ៉ាងឱឡារិកជារៀងរាល់ឆ្នាំ។

គោលនយោបាយចំពោះអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិក៏ត្រូវបានអនុវត្តយ៉ាងពេញលេញ ពង្រីកតួនាទីរបស់​សមណសក្តិ អ្នកមុខអ្នកការ បុគ្គលគំរូក្នុងការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ចលនា​ប្រជាជនឱ្យរួបរួមសាមគ្គីគ្នា អភិវឌ្ឍសេដ្ឋកិច្ច និងកសាងការរស់នៅវប្បធម៌នៅទីប្រជុំជន។

អាស្រ័យដោយអនុវត្តវិធានការជាច្រើនយ៉ាងស៊ីចង្វាក់គ្នា អត្រាក្រុមគ្រួសារក្រីក្រក្នុងតំបន់បងប្អូនជនជាតិរបស់ខេត្តបានថយចុះ​គួរឱ្យ​កត់សម្គាល់។ ដល់ចុងឆ្នាំ ២០២៥ ខេត្តទាំងមូលនៅតែ ១.១១៩ ក្រុមគ្រួសារដែលជាបងប្អូនជនជាតិ ស្មើនឹង ១,១៦% និង​ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រចំនួន ២.៨២២ ក្រុមគ្រួសារ ស្មើនឹង ២,៧៥%។

យោងតាមលោកស្រី ថាច់ ធីធូហា នាយិកាមន្ទីរកិច្ចការជនជាតិ និងសាសនាខេត្ត វិញឡុង អញ្ជើញមានប្រសាសន៍ នាពេលខាងមុខខេត្តនឹងបន្តដាក់​ដំណើរការកម្មវិធី គោលនយោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់តំបន់បងប្អូនជនជាតិ ក្នុងនោះផ្តល់អាទិភាពឧបត្ថម្ភអភិវឌ្ឍ​ផលិតកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ លើកកម្ពស់គុណភាពធនធានមនុស្ស លើកស្ទួយតម្លៃវប្បធម៌ប្រពៃណី និង​លើកទឹកចិត្តប្រជាជនឱ្យចូលរួមក្នុងគំរូសេដ្ឋកិច្ចដែលសមស្របនឹងលក្ខខណ្ឌរបស់មូលដ្ឋាន​នីមួយៗ។

គោលដៅរបស់ខេត្តមិនត្រឹមតែកាត់បន្ថយចំនួនក្រុមគ្រួសារក្រីក្រប៉ុននោះទេ តែសំខាន់ជាងនេះទៅទៀតគឺបង្កើតលក្ខខណ្ឌ​សម្រាប់ប្រជាជន​ឱ្យមានការងារធ្វើ មានប្រាក់ចំណូលទៀងទាត់ និងម្ចាស់ការឈោងឈានឡើង។ នៅពេលប្រជាជន​ទទួលបាន​ដើមទុន វិទ្យាសាស្ត្របច្ចេកទេស វិជ្ជាជីវៈ និងទីផ្សារលក់ផលិតផល ប្រសិទ្ធភាពនៃការកាត់បន្ថយ​ភាពក្រីក្រនឹងកាន់តែចីរភាព៕

ផលិត៖ ថាញ់ហ្វា
ប្រែសម្រួល៖ ចន្ថា

ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។

ចូលថ្នាក់រៀន ប្អូនៗ សិស្សសាលាជនជាតិ រ៉ាឡាយ ត្រូវបានអ្នកគ្រូណែនាំសម្គាល់ដឹងច្បាស់តួអក្សរ ប្រកបអក្សរទៅជាប្រយោគ។

បង្រៀនភាសា វៀតណាម ជូនសិស្សសាលាជនជាតិមុនពេលចូលរៀនថ្នាក់ទី ១

កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ទីក្រុង ហូជីមិញ កំពុងបើកទូលាយបរិយាកាសអភិវឌ្ឍន៍ដោយមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងគំរូសេដ្ឋកិច្ចថ្មីៗ។ នេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់ទីក្រុងក្នុងការតភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុទូទាំងសកលលោក បច្ចេកវិទ្យាស្នូលនិងនវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងដំណាក់កាល ២០៣០ - ២០៤៥។

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ទីក្រុង ហូ ជីមិញ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា យកមណ្ឌលបច្ចេកវិទ្យាខ្ពស់និងមជ្ឈមណ្ឌលស្រាវជ្រាវធ្វើជាស្នូល។ ស្របពេលនោះដែរ វិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ឈីបពាក់កណ្តាលចម្លង យន្តហោះគ្មានមនុស្សបើកនិងការផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋកំពុងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុង។

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ក្រោយរយៈពេលជិត ៣០ ឆ្នាំ "ជាប់ស្ទះ" ក្នុងគម្រោងការ រាប់ពាន់ក្រុមគ្រួសារនៅជ្រោយ ថាញ់ដា សង្កាត់ ប៊ិញគ្វើយ កំពុងរំពឹងថានឹងបានតាំងទីលំនៅស្ថិរភាពក្នុងពេលឆាប់ៗ ខណៈពេលទីក្រុង ហូ ជីមិញ កំពុងពន្លឿនដំណើរការរៀបចំនិងអភិវឌ្ឍន៍តំបន់នេះឡើងវិញ។

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ក្រោយពីជំហានពិនិត្យពិច័យឡើងវិញនិងធ្វើឲ្យសុក្រឹតយន្តការ ទីក្រុង ហូ ជីមិញ ប្តូរទៅដោះស្រាយតាំងពីអាសយដ្ឋានអគារ ដីសាធារណៈជាក់លាក់នីមួយៗ។ មូលដ្ឋានទិន្នន័យឯកភាពគ្នា ផែនការច្បាមជាប់តម្រូវការ អង្គភាពដឹកនាំទទួលខុសត្រូវនិងយន្តការឃ្លាំមើលក្រោយពីផ្លាស់ប្តូរនឹងសម្រេចថាទ្រព្យសម្បត្តិដែលសេសសល់​ពិតជាមានក្លាយទៅជាសាលារៀន ស្ថានីយសុខាភិបាល ឧទ្យាន គ្រឹះស្ថានវប្បធម៌ ឬប្រភពកម្លាំងអភិវឌ្ឍឬទេ។

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

មូលនិធិអគារ ដីដែលសេសសល់បើកចេញឱកាសបំពេញបន្ថែមសាលារៀន ស្ថានីយសុខាភិបាល សំណង់វប្បធម៌និងប្រភពចំណូលថវិការដ្ឋឱ្យទីក្រុង ហូ ជីមិញ។ ក៏ប៉ុន្តែ ដំណើរការផ្តូរមុខងារមិនអាចបញ្ឈប់នៅត្រង់ការសម្រេចចិត្តរដ្ឋបាលតែមួយមុខទេ។ ឯកសារផ្លូវច្បាប់មិនពេញលេញ មូលដ្ឋានសម្ភារៈរងការទ្រុឌទ្រោម តម្រូវការចាត់ចែងមិនស្មើគ្នារួមជាមួយនឹងបញ្ហាដើមទុន គម្រោងការនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងនៅតែជាកំណួចទាំងឡាយដែលត្រូវដោះស្រាយទៀតផង។

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ទីក្រុង ហូ ជីមិញ បានអនុវត្តគោលនយោបាយ របៀបធ្វើល្អៗ កម្មវិធីឧបត្ថម្ភបត់បែនជាច្រើន រួមចំណែកដល់ការលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិភាគតិច។ ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦) អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានបទសម្ភាសលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ដើម្បីបំភ្លឺឱ្យឃើញការវិវឌ្ឍនៈទៅមុខជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជាពិសេសនៅក្នុងដំណាក់កាលប្រទេសជាតិកំពង់ផ្លាស់ប្តូរថ្មី អភិវឌ្ឍនិងធ្វើសមាហរណកម្ម។

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

ការដាក់ពង្រាយកងជួរស្ម័គ្រចិត្ត "រដូវក្តៅឌីជីថល" ទាំងឡាយនៅតាមឃុំ សង្កាត់ តំបន់ពិសេសចំនួន ១៦៨ របស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែជួយប្រជាជនចូលប្រើបណ្តាសេវាសាធារណៈតាមប្រព័ន្ធអនឡាញងាយស្រួលប៉ុននោះទេ ថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការកសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋានតែម្តងទៀងផង។

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យា​ក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីទីក្រុង ហូ ជីមិញ រាប់ពាន់នាក់កំពុងក្លាយជា “ស្ពានមេត្រីឌីជីថល” សុទ្ធសាធ រួមដំណើរជាមួយប្រជាជនក្នុងការចូលប្រើសេវាសាធារណៈតាមអនឡាញ រួមចំណែកក្នុងការកសាងអាជ្ញាធរឌីជីថលនិងសង្គមឌីជីថលតាំងពីនៅមូលដ្ឋានតែម្តង។

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ (ស៊ើនឡា) តែងតែហូបបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន ប្រជុំជីវភាពជាមួយប្រជាជន ផ្តើមពីនោះធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

អនុវត្តសារទូរលេខ 42/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មូលដ្ឋានជាច្រើនដំណើរការ "យុទ្ធនាការពេញបន្ទុក ១០០ ថ្ងៃនិងយប់" យ៉ាងឆាប់រហ័ស ធានាសាលារៀនកសាងសម្រេចជាស្ថាពរ ១០០% មុនថ្ងៃទី ៣០ ខែ សីហា។

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ខេត្ត ដុងថាប អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW យ៉ាងស៊ីជម្រៅក្នុងគោលបំណងជំរុញការកសាងអាជ្ញាធរទំនើបលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន។

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

ក្នុងគោលបំណងធ្វើឲ្យសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយទៅជាភាពជាក់សែ្ដង មូលដ្ឋានជាច្រើន​នៅទូទាំងប្រទេស ក្នុងនោះមានបណ្តាខេត្តតំបន់ភ្នំបាន និងកំពុងអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ធ្វើតេស្តជម្រើសមិនបាច់បង់ថៃ្លជូនប្រជាជននៅក្នុងមូលដ្ឋាន។

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW បណ្តាយុទ្ធជនការពារព្រំដែនខេត្ត ឡាយជៅ បានព្យាយាមនាំយក "ពន្លឺឌីជីថល" មកកាន់បងប្អូនជនជាតិឆ្លងតាមរយៈគំរូពោរពេញដោយចិត្តធម៌៖ "លោកគ្រូស័ក្តិពណ៌បៃតង ជំរុញល្បឿនបរិវត្តកម្មឌីជីថល។

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ដំណាក់កាល ២០២៦ - ២០៣០។ ការរួមបញ្ចូលកម្មវិធីទាំងបីមុនៗ នេះក្នុងគោលបំណងបង្រួបបង្រួមប្រភពធនធាន កាត់បន្ថយការជាន់ដែននិងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគ។

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

បន្ទាប់ពីជាងមួយឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW វាលស្រែស្រូវប្រពៃណីទាំងឡាយនៅខេត្ត កាម៉ៅ ឆ្លងតាមរយៈប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានក្លាយជា "វាលស្រែឆ្លាតវៃ" ពាំនាំមកនូវទិន្នផលខ្ពស់ ប្រាក់ចំណូលស្ថិរភាពជូនកសិករ។

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រ ទីក្រុង កឹនធើ បានកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រក្នុងទីក្រុងទាំងមូលចុះនៅជិត ០,៦% ក្នុងនោះការងារកាត់​បន្ថយភាពក្រីក្រនៅក្នុងតំបន់បងប្អូនជនជាតិសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

នៅថ្ងៃទី ២៤ ខែ កក្កដា គណៈប្រតិភូត្រួតពិនិត្យឯកទេសបទនៃគណៈកម្មាធិការបំណងប្រជាជននិង​ត្រួតពិនិត្យរបស់រដ្ឋសភាដឹកនាំដោយអនុប្រធានទទួលបន្ទុក ត្រឹន ធីញីហា អញ្ជើញ​ប្រជុំការងារជាមួយ​គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ស្តីអំពីការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត​ទាក់ទងវិស័យ​សុខាភិបាល។

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ កក្កដា កងទ័ពការពារព្រំដែនខេត្ត ឡាវកាយ សហការជាមួយមន្ទីរយុត្តិធម៌ មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត ឡាវកាយ រៀបចំកម្មវិធីឃោសនាច្បាប់និងព័ត៌មានកិច្ចការបរទេសនៅក្នុងឃុំព្រំដែន មឿងខឿង ទាក់ទាញបងប្អូនបណ្តាជនជាតិភាគតិចយ៉ាងច្រើនកុះករចូលរួម។ កម្មវិធីឃោសនារួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងច្បាប់ បំណិនឌីជីថលនិងស្មារតីយល់ដឹងការការពារអធិបតេយ្យភាពព្រំដែនជូនបងប្អូនបណ្តាជនជាតិ។

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ ទើបតែដាក់ចេញផែនការលេខ 85-KH/TU ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW ក្នុងគោលបំណងបង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

ប្រឈមមុខ​នឹង​តម្រូវការ​អភិវឌ្ឍន៍តំបន់បងប្អូន​ជន​ជាតិ​ក្នុង​តំ​ណាក់​កាល​ថ្មី ខេត្ត​ កា​ម៉ៅ ​កំ​ពុង​តែអនុវត្តវិធានការ​ជាច្រើនក្នុងគោលបំណងកសាងកងជួរកម្មាភិបាល​ បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិល​ជន​ជាតិ​​​មាន​កម្រិត​វិជ្ជា​ លទ្ធភាព លើកកម្ពស់អត្រាកម្មាភិបាល​កាន់​តំណែង​ថ្នាក់ដឹក​នាំ​​ គ្រប់​គ្រង​ពីមួយជំហានទៅមួយជំហាន។