ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារ​នីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

ចំមុខសញ្ញា ចំតម្រូវការ
កត់សម្គាល់នៅឃុំ ថាច់ក្វាង កន្លែងដែលមានចំនួនប្រជាជនជាង ៨០% ជាបងប្អូនជនជាតិ មឿង កូនពូជ ប្រភព​ទុនត្រូវបានប្រគល់ជូនចំតម្រូវការកំពុងត្រូវបានប្រជាជនប្រើប្រាស់ដើម្បីបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើត​ប្រភពប្រាក់ចំណូលនិងរក្សាលំនឹងជីវភាពរស់នៅ។

quang-thach-110826-1.jpg
បង ង្វៀន ឌិញជិញ ភូមិ ថាំងលើយ ឃុំ ថាច់ក្វាង (ថាញ់ហ្វា) បានឧបត្ថម្ភក្របីបន្តពូជ ហ្វូងទាកាប៉ា និងបានខ្ចីទុនអនុគ្រោះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រ។ រូបថត៖ វៀតហ្វាង

ដោយមានជំងឺមហារីកក្នុងខ្លួន សុខភាពរបស់បង ង្វៀន ឌិញជិញ នៅភូមិ ថាំងលើយ ឃុំ ថាច់ក្វាង ជា សរសរស្តម្ភនៅក្នុងគ្រួសារ កាន់តែទន់ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។ មិនអាចធ្វើការងារធ្ងន់លំបាកបាន សេដ្ឋកិច្ច​គ្រួសារកាលពីមុនពឹងផ្អែកជាចម្បងទៅលើស្រែចម្ការ និងអំពៅប្រហែលមួយពាន់មែត្រការ៉េ។ ប្រាក់ចំណូល​តិចតួច​ធ្វើឱ្យគ្រួសាររបស់បងនៅតែជាក្រុមគ្រួសារក្រីក្រ។ ឆ្នាំ ២០២៥ ផ្តើមពីគោលនយោបាយឧបត្ថម្ភ​ការងារ​រកស៊ីចិញ្ចឹមជីវិតរបស់​មូលដ្ឋាន គ្រួសាររបស់បង ជិញ បានទទួលទឹកប្រាក់ចំនួន ១៦ លានដុងសម្រាប់ទិញ​ក្របីញីបន្តពូជមួយ​ក្បាល។ សម្រាប់គ្រួសារធ្លាប់តែខ្វះខាតសម្ភារផលិតកម្ម ក្របីក្លាយជាធនធានទ្រព្យសម្បត្តិ​សម្រាប់ចាប់ផ្តើមទិសដៅ​ប្រកបការងាររកស៊ីថ្មីមួយ។

ក្រោយរយៈពេលថែទាំ ក្របីមេបង្កើតបានក្របីកូន។ គ្រួសារលក់ក្របីកូនមួយលើក ហើយយកប្រាក់ចំណូល​ដែលទទួលបានរួមជាមួយនឹងប្រភពទុនកម្ចីអនុគ្រោះចំនួន ១០០ លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីបន្តវិនិយោគ។ បង ជិញ ទិញក្របី ២ ក្បាលបន្ថែមទៀត ជួសជុលទ្រុងក្រោល និងដាំស្មៅសម្រាប់ធ្វើជា​ចំណីនៅផ្ទាល់កន្លែង។ រហូតមកដល់បច្ចុប្បន្ន គ្រួសារមានក្របីញី ២ ក្បាលកំពុងផែម និងក្របីឈ្មោល ១ ក្បាល។ ផ្តើមពីក្របី ១ ក្បាលត្រូវបានឧបត្ថម្ភគ្រាដំបូង ហ្វូងសត្វចិញ្ចឹមត្រូវបានបង្កបង្កើតឡើងពីមួយជំហាន​ទៅមួយជំហាន ក្លាយជាប្រភពទ្រព្យសម្បត្តិសម្រាប់គ្រួសារបន្តបង្វិលជុំអភិវឌ្ឍសេដ្ឋកិច្ច។

quang-thach-110826-2.jpg
ថ្នាក់ដឹកនាំឃុំ ថាច់ក្វាង (ថាញ់ហ្វា) អញ្ជើញទៅមើលគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងភូមិសាស្រ្ត។ រូបថត៖ វៀតហ្វាង

គ្រួសារបង ជិញ ថែមទាំងបានឧបត្ថម្ភទាកាប៉ាពូជចំនួន ២០ ក្បាលពីសាខាសមាគមនារីភូមិ ថាំងលើយ ផ្តើម​ពីកម្មវិធី “ប្រមូលសម្ភារៈសំណល់ ហើយលក់យកប្រាក់សម្រាប់ឧបត្ថម្ភទិញសត្វបន្តពូជ ជូនសមាជិកា​ក្រីក្រ“។ ហ្វូងទាកាប៉ាធំលូតលាស់ បន្តពូជ រហូតដល់ឥឡូវនេះបានឡើងដល់រាប់រយក្បាល។ សុខភាព​ខ្សោយ មិនអាចធ្វើការងារធ្ងន់បាន បង ជិញ នៅផ្ទះដើម្បីជួយភរិយាថែទាំហ្វូងក្របី កាត់ស្មៅ និងចិញ្ចឹម​ទាកាប៉ា។ កិច្ចការទាំងនេះសមស្របជាមួយនឹងសុខភាពជួយបងនៅតែអាចរួមជាមួយនឹងភរិយា បន្តផលិតកម្ម គិតគូរសេដ្ឋកិច្ចគ្រួសារ។

បង ជិញ ឲ្យដឹងថា កាលពីមុនការរស់នៅរបស់គ្រួសារលំបាកខ្លាំងណាស់ សាមីខ្លួនផ្ទាល់ក៏តែងតែឈឺជាញឹកញាប់ ទើបការងារធ្វើសេដ្ឋកិច្ចកាន់តែពិបាកខ្លាំង។ អាស្រ័យដោយបានឧបត្ថម្ភកូនពូជ និងខ្ចីប្រភពទុនអនុគ្រោះ គ្រួសារមានលក្ខខណ្ឌអភិវឌ្ឍការចិញ្ចឹមសត្វបន្ថែមទៀត ការរស់នៅស្ថិរភាពពីមួយជំហានទៅ​មួយជំហាន។

ផ្តើមពីក្របីញី ១ ក្បាលបានឧបត្ថម្ភដែរ គ្រួសារបង ត្រឿង វ៉ាន់ធើម ជាក្រុមគ្រួសារក្រីក្រនៅភូមិ ថាំងលើយ កំពុង​បង្កើតការងាររកស៊ីចិញ្ចឹមជីវិតពីមួយជំហានទៅមួយជំហាន។ គ្រួសារមានដីស្រែជាងមួយពាន់ម៉ែត្រការ៉េ ភរិយា​ឈឺញឹកញាប់ កូនប្រុសច្បងក៏មានជំងឺតម្កាត់ដែរ ខណៈពេលប្រាក់ចំណូលចម្បងពឹងផ្អែកលើការងារពលកម្ម​ដោយសេរីរបស់បង ធើម ទើបបានជាមិនសូវទៀងទាត់។ ជីវភាពហេតុដូច្នេះក៏ជួបលំបាកលំបិនជាច្រើនឆ្នាំ។ ឆ្នាំ ២០២៥ គ្រួសារបងបានឧបត្ថម្ភចំនួន ១៦ លានដុងសម្រាប់ទិញក្របីញីបន្ត​ពូជ។ ក្រោយមកក្របីញីនោះបង្កើត​បានក្របី​កូនលើកដំបូង។ ចំនួនទឹកប្រាក់ទទួលបានពីការលក់ក្របីកូនត្រូវបានបងបន្តបង្វិលជុំសម្រាប់អភិវឌ្ឍ​ការចិញ្ចឹម​សត្វ។

ដោយ​ឆ្លៀតប្រើប្រាស់ផល​ប្រយោជន៍​ពី​ចម្ការ​ធំទូលាយ ​ដី​កូនភ្នំ​ បងដាំស្មៅធ្វើជាចំណីសម្រាប់​ក្របី​។ ខណៈពេលបានធនគារគោលនយោបាយសង្គមឱ្យខ្ចីទុន​អនុគ្រោះ​ចំនួន ៥០ លាន​ដុង បងបន្ត​ទិញ​ក្របី​ញី​បន្ថែម​ទៀត។ រហូត​មក​ដល់​ពេល​នេះ គ្រួសារ​របស់​បង​មាន​ក្របី​ញីចំនួន​ ២ ​ក្បាល រួម​ជាមួយ​ហ្វូង​ទាកាប៉ា និង​មាន់។ ប្រាក់​ចំណូល​ពី​ការ​ចិញ្ចឹម​សត្វ​បាន​ជួយ​ឲ្យ​គ្រួសារស្ថិរភាពការរស់នៅពីមួយជំហានទៅមួយជំហាន។ ជាពិសេស ខណៈពេលសេដ្ឋកិច្ច​មានការផ្លាស់ប្តូរ បង ធើម មានលក្ខខណ្ឌសាងសង់​ផ្ទះឡើងវិញ​ឱ្យមាំទាំជួស​ផ្ទះ​ចាស់​ទ្រុឌទ្រោម​ ធ្លុះធ្លាយពីមុន។

បង ធើម ចែករំលែកថា “មានហ្វូងក្របីធំធាត់ល្អ មានផ្ទះមាំមួន ខ្ញុំកាន់តែមានកម្លាំងចិត្តបន្ថែមទៀតក្នុងការងារ​រកស៊ីចិញ្ចឹម​ជីវិត។ គ្រួសារប្រឹងប្រែងរួចផុតពីភាពក្រីក្រនៅក្នុងឆ្នាំ ២០២៦”។

ការប្រែប្រួលក្នុងគ្រួសារទាំងពីរបង្ហាញឱ្យឃើញថា ខណៈពេលប្រភពឧបត្ថម្ភត្រូវបានភ្ជាប់នឹងការងាររកស៊ី​ចិញ្ចឹម​ជិវិតសមស្រប ប្រជាជនមិនត្រឹមតែទទួលបានជំនួយប៉ុននោះទេ ថែមទាំងមានលក្ខខណ្ឌធ្វើឱ្យប្រភពកម្លាំងដំបូង​ក្លាយទៅជាទ្រព្យសម្បត្តិ និងប្រាក់ចំណូលទៀងទាត់ ឈោងឈានឡើងរួចផុតពីភាពក្រីក្របន្តិចម្តងៗ។

ភ្ជាប់ការឧបត្ថម្ភជាមួយនឹងលទ្ធភាពឈោងឈានឡើងដោយខ្លួនឯងរបស់ប្រជាជន
បច្ចុប្បន្ន ឃុំ ថាច់ក្វាង មានក្រុមគ្រួសារក្រីក្រចំនួន ១០១ ដោយមានប្រជាជនចំនួន ៣៥៧ នាក់ និងក្រុមគ្រួសារជិត​បន្ទាត់ភាពក្រីក្រចំនួន ១០៦ ប្រជាជន ៤៦៤ នាក់។ ភាគច្រើនក្រុមគ្រួសារនៅជួបលំបាកអំពីការងាររកស៊ីចិញ្ចឹម​ជីវិត ដើមទុនផលិតកម្ម ឬជួបបញ្ហាសុខភាព ការងារធ្វើ និងលក្ខខណ្ឌសេដ្ឋកិច្ច។

យោងតាមលោក តុង វ៉ាន់វ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ថាច់ក្វាង ឲ្យដឹងថា មូលដ្ឋានកំណត់ការ​ជួយឧបត្ថម្ភក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រត្រូវតែផ្សារភ្ជាប់នឹងការងាររកស៊ីចិញ្ចឹមជីវិត ស្រប​តាមលក្ខខណ្ឌជាក់ស្តែងរបស់គ្រួសារនីមួយៗ។ ក្រៅពីអនុវត្តរបប គោលនយោបាយយ៉ាងពេញលេញ ឃុំ​ផ្តោត​លើការពិនិត្យផ្ទៀងផ្ទាត់តម្រូវការ លទ្ធភាពផលិតកម្មរបស់ក្រុមគ្រួសារនីមួយៗ ដើម្បីជ្រើសយកទម្រង់​រូបភាព​ឧបត្ថម្ភសមស្រប។ ស្របពេលនោះបង្កើតលក្ខខណ្ឌជូនប្រជាជនឱ្យ​ខិតចូលជិតប្រភពទុន​អនុគ្រោះដើម្បី​វិនិយោគក្នុងការចិញ្ចឹមសត្វ ផលិតកម្ម។

quang-thach-110826-3.jpg
គំរូចិញ្ចឹមទាផ្តើមពីប្រភពទុនអនុគ្រោះ។ រូបថត៖ វៀតហ្វាង

លោក វ៉ាង មានប្រសាសន៍ថា “ប្រការសំខាន់គឺការជួយឧបត្ថម្ភត្រូវតែចំមុខសញ្ញា ចំតម្រូវការ និងជួយប្រជាជនមាន​លក្ខខណ្ឌប្រកបការងាររកស៊ីដោយខ្លួនឯង បង្កើតប្រាក់ចំណូល។ នៅពេលបានឧបត្ថម្ភកូនពូជ ប្រាក់កម្ចី ប្រជាជនត្រូវចេះថែទាំ អភិវឌ្ឍហ្វូងសត្វចិញ្ចឹម ប្រើប្រាស់ដើមទុនចំគោលដៅ និងបន្តបង្វិលជុំដើម្បីបង្កើតការងារ​រកស៊ីចិញ្ចឹមជីវិតបានយូរអង្វែង”។

ឆ្នាំ ២០២៦ ឃុំ ថាច់ក្វាង ប្រឹងប្រែងកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រ ១,៤៣%។ ដើម្បីសម្រេចគោលដៅនេះ ឃុំបន្តអនុវត្តគោលនយោបាយឧបត្ថម្ភក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រ ប្រជាជនក្នុងតំបន់​បង​ប្អូនជនជាតិដែលស្ថិតក្នុងតំបន់លំបាកខ្លាំងធានាថាចំមុខសញ្ញា ព្រមទាំងអនុវត្តគម្រោងតូចៗ កាត់​បន្ថយ​ភាព​ក្រីក្រប្រកបដោយស្ថិរភាព ឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិត អភិវឌ្ឍផលិតកម្មកសិកម្ម ធ្វើពិពិធកម្មការងារ​រកស៊ី​ចិញ្ចឹមជីវិត កែលម្អអាហារូបត្ថម្ភ និងកាត់បន្ថយការខ្វះព័ត៌មាន។

រួមជាមួយនឹងប្រភពកម្លាំងពីកម្មវិធី គោលនយោបាយ មូលដ្ឋានផ្តោតលើការពង្រីកតួនាទីរបស់អង្គការមហាជន និងសហគមន៍។ នៅភូមិ ថាំងលើយ សាខាសមាគមនារីភូមិមានសមាជិកាចំនួន ១៤៤ នាក់ ភាគច្រើនជាបងប្អូន​ជនជាតិ មឿង។ ផ្តើមពីតថភាពជាក់ស្តែងនៃជីវភាពរបស់សមាជិកា សាខាសមាគមអនុវត្តគំរូប្រមូលសំណល់អេតចាយ លក់ដើម្បីទិញកូនពូជសម្រាប់ឧបត្ថម្ភនារីក្រីក្រ។

យោងតាមបងស្រី ក្វាច់ ធីឡាន ប្រធានសាខាសមាគមនារីភូមិ ថាំងលើយ វិធីសាស្រ្តនេះបានជួយគ្រួសារ​ដែល​មានជីវភាពលំបាកឱ្យមានសម្ភារផលិតកម្មបន្ថែមទៀត។ នៅពេលហ្វូងសត្វចិញ្ចឹមធំធាត់ ប្រជាជន​អាចបន្ត​ពង្រីកហ្វូងសត្វចិញ្ចឹម លក់កូនពូជ ឬបង្កើតប្រភពចំណូលដើម្បីកែលម្អការរស់នៅ។

ពីគំនិតផ្តួចផ្តើមនៅមូលដ្ឋាន ប្រភពកម្លាំងកាត់បន្ថយភាពក្រីក្រត្រូវបានតភ្ជាប់តាមទិសដៅជាច្រើន៖ រដ្ឋឧបត្ថម្ភ​គោលនយោបាយ ធនាគារផ្តល់ប្រាក់កម្ចីអនុគ្រោះ អង្គការមហាជន និងសហគមន៍រួមដៃគ្នា ចំណែកប្រជាជនវិញ​រៀបចំផលិតកម្ម ប្រើប្រាស់ និងពង្រីកប្រភពកម្លាំងបានឧបត្ថម្ភដោយផ្ទាល់។

ថាញ់ហ្វា ក៏បន្តអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល ២០២៦ - ២០៣០ ដោយពិនិត្យមើលលក្ខណៈវិនិច្ឆ័យនីមួយៗ និងសន្ទស្សន៍សមាសភាព កំណត់ខ្លឹមសារនៅខ្វះ ប្រភពកម្លាំងអនុវត្ត ស្ថាប័នធ្វើជា​អធិបតី និងកាលកំណត់ការបញ្ចប់ឡើងវិញ ព្រមទាំងគួបផ្សំប្រកបដោយប្រសិទ្ធភាពជាមួយនឹងកម្មវិធី គម្រោងអភិវឌ្ឍន៍​សេដ្ឋកិច្ច - សង្គមនៅក្នុងភូមិសាស្រ្ត។

គម្រោងតូចៗ កាត់បន្ថយភាពក្រីក្រប្រកបដោយស្ថិរភាព ឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិត អភិវឌ្ឍផលិតកម្មក្នុង​វិស័យកសិកម្ម ធ្វើពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិត កែលម្អអាហារូបត្ថម្ភ និងកាត់បន្ថយការខ្វះព័ត៌មានបន្តបាន​អនុវត្ត។ ស្របពេលនោះ បមាណីយកម្មមូលដ្ឋានទិន្នន័យក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រ ក្រុមគ្រួសារទើបរួចផុតពីភាពក្រីក្រត្រូវបានផ្តោតជាសំខាន់ធានាគោលនយោបាយឧបត្ថម្ភចំមុខសញ្ញា ​គោលនយោបាយត្រឹមត្រូវ។

ខេត្តក៏បានបង្កើនការកៀរគរប្រភពកម្លាំងសង្គមូបនីយកម្ម ការចូលរួមរបស់​សហគមន៍ប្រជានិវេសន៍ សហគ្រាស សហករណ៍ក្នុងការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍផលិតកម្ម ការពារបរិស្ថាន កែលម្អ​ទីប្រជុំជន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

នៅ ថាច់ក្វាង ប្រសិទ្ធភាពនៃគោលនយោបាយទាំងនោះដំបូងបង្អស់គឺបានឃើញពីការប្រែប្រួលនៅក្នុងគ្រួសារ​នីមួយៗ។ ក្របី ១ ក្បាលដែលឧបត្ថម្ភបានបង្កើតក្របីកូនបន្ថែមទៀត ហើយប្រាក់លក់ក្របីកូនត្រូវបានយកទៅ​ទិញក្របីបន្ថែមទៀត។ ប្រាក់កម្ចីអនុគ្រោះមួយផ្នែកក្លាយជាទ្រុងក្រោល កូនពូជ។ ទាកាប៉ាបានឧបត្ថម្ភបន្តការបន្តពូជ បង្កើតប្រាក់ចំណូលបន្ថែម។

សម្រាប់ក្រុមគ្រួសារធ្លាប់ជួបលំបាកក្នុងការរស់នៅមួយថ្ងៃៗ នោះគឺជាជំហានមានទ្រង់ទ្រាយមិនធំក៏ដោយប៉ុន្តែ​មានអត្ថន័យជាក់ស្តែង។ នៅពេលប្រជាជនមានសម្ភារផលិតកម្ម ដឹងរបៀបប្រើប្រាស់ដើមទុន និងមានលក្ខខណ្ឌ​បង្វិលជុំប្រភពកម្លាំង ជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រមិនមែនស្ថិតនៅត្រឹមតែការជួយគ្រួសារមួយឱ្យឆ្លងកាត់ការលំបាក​ភ្លាមៗ នៅចំពោះមុខនោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ពួកគាត់ម្ចាស់ការក្នុងការងាររកស៊ីចិញ្ចឹមជីវិត​ពីមួយជំហានទៅមួយជំហាន បង្កើនប្រាក់ចំណូល និងឆ្ពោះទៅរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕

ផលិត៖ វៀតហ្វាង - ហ្វាម៉ាយ
ប្រែសម្រួល៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តតម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តតម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

អំឡុងថ្ងៃជិតដល់ឆ្នាំសិក្សា ២០២៦ - ២០២៧ កុមារជនជាតិភាគតិចរាប់ពាន់នាក់នៅខេត្ត ឡឹមដុង បានចូល ថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមក្នុងឱកាសវិស្សមកាល។

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ថ្ងៃទី ២៩ ខែ កក្កដា នៅសង្កាត់ សាប៉ា ខេត្ត ឡាវកាយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមសហការជាមួយសម្ព័ន្ធយុវជនខេត្ត ឡាវកាយ រៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផ្តើមអាជីពពីអត្តសញ្ញាណមូលដ្ឋាន៖ ឱកាសអភិវឌ្ឍផលិតផល OCOP ក្នុងយុគសម័យឌីជីថល”។

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

គំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់សមាជិកសមាគមអតីតយុទ្ធជនត្រូវបានរក្សាជាប្រចាំ ពង្រីកទូលំទូលាយ បង្កើតការងារធ្វើជូនពលករជាច្រើនក្នុងស្រុក ។ល។ នេះគឺជាការវាយតម្លៃត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង "អតីតយុទ្ធជនជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ" លើកទី ៦ ដំណាក់កាល ២០២១ - ២០២៦ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនខេត្ត ឡាងស៊ើន នៅរសៀលថ្ងៃទី ២៩ ខែ កក្កដា។

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាក់់ឡាក់ រួមជាមួយសហគមន៍បានឧបត្ថម្ភសាងសង់ជម្រកមហាសាមគ្គីដ៏សែនកក់ក្តៅ ធំទូលាយស្អាតបាតរាប់រយខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំនឹងជីវភាពនិងមានចលករឈោងឈានឡើងបន្ថែម។

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ឆ្លងតាមរយៈការងារជាក់ស្តែង មានប្រយោជន៍ទាំងឡាយ លោក ង្វៀន ហ្វាយទ្រុង លេខាសាខាបក្ខភាគប្រធានអនុសងា្កត់ ៣ ឃុំ ឌឹកហ្វា ខេត្ត តីនិញ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងអង្គការបក្សនៅមូលដ្ឋានបន្ថែម សាយភាយរូបភាពអ្នកកម្មាភិបាល មានការទទួលខុសត្រូវ។

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

កម្មវិធី Kiosk ឆ្លាតវៃរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI នៅឃុំ មៅអា ខេត្ត ឡាវកាយ ជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស លើកម្ពស់គុណភាពសេវាកម្ម ហើយជម្រុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

កើតនៅក្នុងភូមិតំបន់ភ្នំនៅជួបប្រទះនឹងការលំបាកជាច្រើននៅខេត្ត ត្វៀនក្វាង នាងយុវតី យ៉ាង ធីប៉ា មិនដែលស្រមៃ​ថានាងនឹងចូលរៀននៅ​មហាវិទ្យាល័យទេ កាន់តែមិនដែលគិតថានឹងទទួលបានសញ្ញាបត្រដល់ទៅពីរ។ ក៏ប៉ុន្តែ​ផ្តើមពីរឿងរ៉ាវឆ្លងកាត់ការលំបាករបស់ឪពុកម្តាយ នាងយុវតីជនជាតិ ម៉ុង រូបនេះបានឆ្លងកាត់វីថិពុទ្ធិពីមួយជំហានទៅមួយ​ជំហាន និងបានជ្រើសត្រឡប់មកបម្រើស្រុកកំណើតរបស់នាងវិញ។

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

នៅថ្ងៃទី ១៤ ខែ កក្កដា នៅទីស្នាក់ការនគរបាលខេត្ត ក្វាងទ្រី គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ក្វាងទ្រី សហការជាមួយនគរបាលខេត្តរៀបចំពិធីបើកប្រតិបត្តិការ "យុទ្ធនាការរដូវវិស្សមកាលឌីជីថលជាមួយនឹង VNeID ណែនាំប្រជាពលរដ្ឋឌីជីថល រួមដំណើរជាមួយប្រជាជនអនុវត្តគម្រោងការ ០៦"។

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើង​យ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់​សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែក​ជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើ​បច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាព​ធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងជំរុញបរិវត្តកម្ម​ឌីជីថលនៅមូលដ្ឋាន។

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

ជាមូលដ្ឋានមានជាង ៦០% ចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ខេត្ត ឡាវកាយ ចាត់ទុកកម្មាភិបាលជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ចលនាប្រជាជននិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។