លោក ង៉ូ ហុងគៀន ប្រធានគណៈកម្មាធិការប្រជាជនស្រុក មឿងម៉ូ ចែករំលែកថា៖ ក្នុងប៉ុន្មានឆ្នាំនេះ ដោយសារការយកចិត្តទុកដាក់ និងការវិនិយោគរបស់រដ្ឋ បងប្អូនជនជាតិកុ ងកាន់តែមានភាពសម្បូរសប្បាយ និងមានផាសុកភាព។ ជាពិសេស ផ្លាស់ប្តូរផ្នត់គំនិត ស្វែងរកទិសដៅថ្មីៗ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងសកម្ម ហើយតែងតែជឿជាក់លើគោលនយោបាយរបស់បក្ស រដ្ឋ។
ស្ថិតជ្រៅក្នុងព្រៃភ្នំនៃឃុំ មឿងម៉ូ ស្រុក តាងង៉ា ឥឡូវនេះពោរពេញដោយជីវិតថ្មី។ ជនជាតិភាគតិច កុង សម្របខ្លួនបន្តិចម្តងៗទៅនឹងជីវិតសម័យទំនើប។ ទិដ្ឋភាពថ្មីមួយកំពុងលេចចេញជារូបរាងនៃជំនឿជឿជាក់ សេចក្តីប្រាថ្នា និងសហគមន៍មួយខិតខំជារៀងរាល់ថ្ងៃឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព៕
អត្ថបទ៖ ង្វៀន អ្វន់
ប្រែសម្រួល៖ សឺន ហេង