រាំយក្ស ឬយក្សរាំមានតាំងពីបុរាណកាលមកហើយ។ របាំយក្សគឺជាក្បាច់រាំមួយបម្លែងចេញពីសិល្បៈរបាំ ដែលជាទម្រង់សិល្បៈល្ខោនខោលបុរាណរបស់ ខ្មែរ ដោយមានប្រភពដើមចេញពីរបាំរបាំងមុខល្ខោនខោល សម្តែងឡើងវិញនូវឈុតសម្តែងមួយដកស្រង់ពីវីរកថារឿងរាមកេរ្តិ៍។
រាមកេរ្តិ៍ជារឿងដ៏ល្បីក្នុងអក្សរសិល្ប៍ ខ្មែរ ដែលកវី ខ្មែរ ផ្អែកតាមលំនាំរឿងរាមាយណៈរបស់ ឥណ្ឌា។ ក្នុងរឿងនេះមានតួអង្គល្បីៗដូចជា យក្សក្រុងរាពណ៍ ហនុមាន ព្រះរាម នាងសីតាជាដើម។
រាំយក្សផ្តោតលើកាយវិការ គឺចលនាដៃនិងជើងដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈ អត្តចរិតរបស់តួអង្គយក្ស។
រាំយក្ស ឬយក្សរាំតែងតែមានវត្តមាននៅក្នុងពិធីបុណ្យនានាដូចជា៖ បុណ្យដង្ហែផ្កា បុណ្យកឋិន បុណ្យអកអំបុក។ល។ ហើយរាំយក្សជាក្បាច់រាំរស់រវើកដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីជាតិសាសន៍ដទៃ និងភ្ញៀវអន្តរជាតិ។
តាមទស្សនៈរបស់ ខ្មែរ តួអង្គហនុមានតំណាងឲ្យសភាវៈល្អ ជួយការពារ ជួយកិច្ចការពេលមានអាសន្ន។
តួអង្គគ្រុឌក្នុងសិល្បៈ ខ្មែរ។
ការសម្តែងកាយវិការរបស់តួអង្គគ្រុឌ។
ការសម្តែងរាំយក្សតម្រូវឲ្យមានភ្លេងប្រគំតាមមានដូចជាស្រឡៃ ស្គរ គងឬឃ្មោះ ចង្វាក់ញាប់ៗ ហើយរាល់តួអង្គត្រូវផ្ទៀងស្តាប់ភ្លេងថាតើភ្លេងណាដល់វេនតួអង្គមួយណារាំ។
តួអង្គយក្សជាតួអង្គពិបាករាំនៅក្នុងរបាំបុរាណ ខ្មែរ ព្រោះទាមទារការហាត់រៀន ដុងសិល្បៈ ការអនុវត្តច្រើន និងដឹងអំពីតិចនិចគ្រប់គន្លឹះក្នុងការរាំសម្តែងតួអង្គយក្សទើបក្បាច់រាំមើលទៅល្វតល្វន់ ទាក់ទាញ។
ក្រុមរាំយក្សស្វា ឆៃយ៉ាំ ហែអមដំណើរអង្គកឋិននៅវត្តបឹងពោធិខ្នាចទទឹង នៅឃុំង៉ូវឡាក ខេត្តវិញឡុង។
លំនាំសេចក្តីនៃរបាំយក្សគឺការប្រយុទ្ធរវាងតួអង្គយក្សតំណាងសភាវៈអាក្រក់ និងហនុមានតំណាងសភាវៈល្អ ហើយចុងក្រោយសុចរិតតែងតែយកឈ្នះទុច្ចរិតជានិច្ច។
ការថែរក្សាវប្បធម៌ សិល្បៈ ទំនៀមទម្លាប់... ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ ក្នុងរូបថត៖ សមាជិកក្រុមយក្សរាំនៅឃុំអូឡឹម ខេត្តអានយ៉ាង។
តួអង្គយក្សឆ្លុះបញ្ចាំងពីមនុស្សនៅក្នុងសង្គមសព្វថ្ងៃនេះដែលប្រើអំណាចគាបសង្កត់ ធ្វើបាបមនុស្សស្លូតត្រង់ ប្រើល្បិចកល ឆបោក គំរាមគំហែងជីវិតអ្នកដទៃ។ តែយ៉ាងណាក៏ដោយចុងក្រោយបង្អស់គឺអំពើល្អតែងតែឈ្នះអំពើអាក្រក់ជានិច្ច៕
ផលិត៖ ខាញ់ហ្វា
ប្រែសម្រួល៖ អៀងថាន់
(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)