ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌មានតាំងពីបុរាណកាល ពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្ត ត្រូវបានមាមីងបងប្អូនជនជាតិ មឿង នៅខេត្ត ភូ-ថ បន្តថែរក្សារហូតដល់សព្វថ្ងៃ។ 

សម្រាប់បងប្អូនជនជាតិ មឿង នេះគឺជាពិធីបុណ្យចូលឆ្នាំថ្មីដ៏ធំបំផុតក្នុងឆ្នាំ ហើយក៏ជាពេលវេលា​ដ៏ពិសិដ្ឋសម្រាប់កូនចៅនឹករលឹកដល់បុព្វការីជន គុណស្រ័យផែនដី និងបួងសួង​សុំសេចក្តី​សុខ បរិបូរក្នុង​ឆ្នាំថ្មី។

tet-muong-3.jpg
តាមប្រពៃណីជនជាតិ មឿង ពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៧ ខែទី១២ តាមច័ន្ទគតិ វៀតណាម នៃ​ឆ្នាំចាស់រហូតដល់ថ្ងៃទី៧ នៃខែទី១ តាមច័ន្ទគតិឆ្នាំថ្មី។

ខុសពីបងប្អូនជនជាតិដទៃ ជនជាតិ មឿង គោរពបុព្វការីជនរបស់ពួកគេដោយដាក់ចំឈ្មោះតែម្តង។ បុព្វការីជននៃ​ជំនាន់នីមួយៗត្រូវបានរៀបចំស្ពកសែនដោយឡែក មានដូចជាបាយ នំ ចង្កឹះ និងម្ហូបផ្សេងៗទៀត។ យ៉ាងហោច​ណាស់ ក្នុងគ្រួសារនីមួយៗត្រូវគោរពបូជាដល់ទៅបីជំនាន់បុព្វការីជន បង្ហាញពីការគោរពចំពោះប្រភពដើម។

tet-muong-2.jpg
ម្ហូបប្រពៃណីរបស់ជនជាតិ មឿង ត្រូវបានរៀបចំនៅលើថាស ឬកញ្ច្រែងមួយមានទ្រាប់ស្លឹកចេកស្រស់ពី​ខាងក្រោម។
tet-muong-1.jpg
នារីៗជនជាតិ មឿង ជុំគ្នាវេចនំដោយដៃយ៉ាងប៉ិនប្រសប់។
tet-muong-6.jpg
មាមីងបងប្អូនជនជាតិ មឿង លេងអង្គញ់ជាមួយគ្នាក្នុងអំឡុងថ្ងៃចូលឆ្នាំថ្មី។
tet-muong-5.jpg
ល្បែងប្រជាប្រិយទាំងឡាយរបស់ជនជាតិ មឿង នៅខេត្ត ភូ-ថ នៅបានថែរក្សាដដែល នេះក៏ជាឱកាសសម្រាប់សហគមន៍មូលមីរគ្នា រឹតបន្តឹងការទំនាក់ទំនងជាមួយ​អ្នកភូមិផងរបងជាមួយ។

ប្រឈមនឹងការជះឥទ្ធិពលនៃសេដ្ឋកិច្ចទីផ្សារ និងដំណើរការសមាហរណកម្ម ការអភិរក្ស និងលើក​តម្កើង​អត្តសញ្ញាណវប្បធម៌របស់ជនជាតិ មឿង កំពុងក្លាយជាតម្រូវការបន្ទាន់។ សកម្មភាពដូចជាការស្តារ​ឡើង​វិញ​នៃពិធីបុណ្យ បង្ហាត់បង្រៀនធ្វើពិធីកិច្ចសែនព្រេន ការលេងឃ្មោះ ភ្ជាប់ការអភិរក្សវប្បធម៌ជាមួយនឹង​អភិវឌ្ឍ​ន៍ទេសចរណ៍​សហគមន៍កំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លា រួមចំណែកដល់ការការពាររាល់តម្លៃដ៏ថ្លៃថ្លា​សម្រាប់គ្រប់​ជំនាន់​ក្រោយ៕

អត្ថបទ និងរូបថត៖ លឺវ ត្រុងដាត
ប្រែសម្រួល៖ សិរីសួស្តី

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

បណ្តាផ្ទះសង់ផុតពីដីជាប់ៗគ្នា ផ្លូវបេតុងធំទូលាយ ភូមិ តាងង៉ា របស់បងប្អូនជនជាតិ កុង ក្នុងឃុំ មឿងម៉ូ (ខេត្ត ឡាយចូវ) ឥឡូវបាន "ផ្លាស់ប្តូរមុខមាត់ថ្មី"។ ជនជាតិ កុង អភិវឌ្ឍសេដ្ឋកិច្ចផង ថែរក្សាតម្លៃវប្បធម៌នៅលើដែនដីនៃសហគមន៍ជនជាតិនៅ ឡាយចូវ ផង។

សាច់ព្យួរលើធ្នើចង្រ្កាន - រសជាតិបុណ្យចូលឆ្នាំរបស់ជនជាតិ ថៃ ជនជាតិ ម៉ុង នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ស្រាវជ្រាវរាវរកបណ្តាមុខអាហារបុណ្យចូលឆ្នាំដ៏វិសេសអស្ចារ្យរបស់បណ្តាជនជាតិភាគតិច

អាហារបុណ្យចូលឆ្នាំ “ចម្លែកពិសេស” មួយមុខៗ របស់បណ្តាជនជាតិភាគតិចមិនត្រឹមតែជាផ្នែកមួយនៃពេលបាយថ្ងៃដើមឆ្នាំតែមួយមុខប៉ុននោះទេ ថែមទាំងជាការគួបផ្សំភាពប្រណីតតម្លៃវប្បធម៌ ជាសរសៃខ្សែភ្ជាប់រវាងអតីតកាល - បច្ចុប្បន្នកាល - អនាគតកាលទៀតផង។

រាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

រាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

រាំយក្ស ឬយក្សរាំមានតាំងពីបុរាណកាលមកហើយ។ របាំយក្សគឺជាក្បាច់រាំមួយបម្លែងចេញពីសិល្បៈរបាំ ដែលជាទម្រង់សិល្បៈ​ល្ខោន​ខោលបុរាណរបស់ ខ្មែរ ដោយមានប្រភពដើមចេញពីរបាំរបាំងមុខល្ខោន​ខោល សម្តែងឡើងវិញនូវឈុតសម្តែងមួយដកស្រង់ពីវីរកថារឿងរាមកេរ្តិ៍។

ទោះជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ជនជាតិ មឿង នៅ សាឡោង នៅតែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីក្នុងបាយស្ពកសែនដូនតា បុព្វបុរសក្នុងថ្ងៃបុណ្យចូលឆ្នាំ។

រក្សារបៀបរបបបុណ្យចូលឆ្នាំជនជាតិ មឿង នៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ភូមិ ហាវលី ឃុំ សាឡោង ខេត្ត ខេត្ត ក្វាងង៉ាយ មានប្រជាជនចំនួន ១៤៥​ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៦០២ នាក់ ក្នុងនោះមាន ៩០% ជាជនជាតិ មឿង ពីខេត្ត ហ្វាប៊ិញ​ (ចាស់) បច្ចុប្បន្នជាខេត្ត ភូ ថ ធ្វើចំណាកស្រុកចូលមកធ្វើការរកស៊ី រស់នៅតាំងពីឆ្នាំ ១៩៩១។

នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូប បុព្វបុរស។

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ និងសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅក្នុងកិច្ចជួបជុំ។ រូបថត៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនាបន្តសាយភាយតម្លៃលក្ខណៈមនុស្សសាស្រ្ត សាមគ្គីភាព គុណស្រ័យ

នាព្រឹកថ្ងៃទី ១៣ កុម្ភៈ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង កឹនធើ រៀបចំជួបជុំសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅលើភូមិសាស្ត្រទីក្រុង។

លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង អញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់ការិយាល័យមេគណៈអេវ៉ែកមេភូមិភាគទី ក្រុង ហូ ជីមិញ។ (រូបថត៖ ធូហ្វាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម)

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ អញ្ជើញសួរសុខទុក្ខ ជូនពរនិងប្រគេនពរបុណ្យចូលឆ្នាំដល់បណ្តាគ្រឹះស្ថានសាសនា

លេខាគណៈកម្មាធិការបក្សលោក ត្រឹន លឺវក្វាង បានទទួលស្គាល់ការចូលរួមវិភាគទាននិងសម្តែងបំណងចង់ទទួលបានការចែករំលែក រួមដំណើររបស់សមាគមពុទ្ធសាសនាវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍទីក្រុង ហូ ជីមិញ។

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌ដ៏ពិសេសជាយូរមកហើយ ពោរពេញទៅដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ត្រូវបានសហគមន៍ មឿង នៅ ភូ ថ ថែរក្សា និងផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។ ចំពោះជនជាតិ មឿង នេះគឺជាពិធីបុណ្យធំបំផុត និងសំខាន់បំផុតក្នុងឆ្នាំ ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់កូនចៅគោរពបូជាដល់បុព្វបុរស មេឃនិងដី ហើយប្រាថ្នាឆ្នាំថ្មីដ៏សុខសាន្ត វិបុលភាព។

លោក ង្វៀន ហ៊ឺវធិញ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំនិងប្រជាចលនាខេត្ត អានយ៉ាង ជូនអំណោយដល់តំណាងគណៈកម្មការបណ្តាព្រះវិហារ អ៊ីស្លាម ព្រះវិហារ អ៊ីស្លាម តូចៗ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង ក្នុងឱកាសខែ រ៉ាម៉ាដាន។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

បងប្អូនជនជាតិ ចាម ខេត្ត អានយ៉ាង សប្បាយរីករាយអបអរសាទរខែហូបបួស រ៉ាម៉ាដាន

នៅរសៀលថ្ងៃទី ៨ ខែ កុម្ភៈ នៅព្រះវិហារតូច Jamdul អ៊ីស្លាម (ឃុំ ចូវផុង ខេត្ត អានយ៉ាង) ក្រុមតំណាងសហគមន៍សាសនាអ៊ីស្លាមខេត្ត អានយ៉ាង សហការជាមួយគណៈកម្មការព្រះវិហារ Nekmah រៀបចំពិធីអបអរសាទរខែ ហូបបួស រ៉ាម៉ាដាន ដ៏មហោឡារិក ប្រតិទិន អ៊ីស្លាម ១៤៤៧ - សុរិយាគតិ ២០២៦។ នេះគឺជាពិធីដ៏សំខាន់ ដ៏ពិសិដ្ឋបំផុតរបស់អ្នកកាន់សាសនា អ៊ីស្លាម។

ឪទឹនទាំងឡាយសម្រាប់ដាក់ស្រាអេកក្នុងពិធីកិច្ចសែនផ្ទះថ្មីរបស់ជនជាតិ អេដេ។

ឪទឹន - តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ អេដេ

ក្នុងលម្ហវប្បធម៌ប្រពៃណីរបស់ជនជាតិ អេដេ ខេត្ត ដាក់ឡាក់ ឪទឹនជាវត្ថុមួយក្នុងចំណោមវត្ថុដ៏ពិសិដ្ឋ និមិត្តសញ្ញាឲ្យភាពស្តុកស្តម្ភ និងឫទ្ធិអំណាចរបស់ម្ចាស់ផ្ទះ។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

សប្បាយរីករាយ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ​២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុង​ខែមករា ក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ឧទ្ទេសនាមដល់សាធារណជនអំពីសកម្មភាពអំណរ​និទាឃរដូវ ពិធីកិច្ចបុណ្យទាន ទំនៀមទម្លាប់... របស់បងប្អូនជនជាតិ។

ពិធីអំណរស្រូវថ្មីជាការបង្ហាញពីសីលធម៌ផឹកទឹកនឹកប្រភពរបស់បងប្អូនជនជាតិទាំងឡាយនៅឃុំ កៅសឺន ខេត្ត ភូ-ថ។

រក្សាដួងព្រលឹង​វប្បធម៌ ពូនជ្រំសាមគ្គី​ភាពជាធ្លុងមួយក្នុងសហគមន៍

ក្នុងបរិយាកាសដ៏អឺងកងនៃរដូវប្រមូលផល ឃុំ កៅសឺន ខេត្ត ភូ ថ ទើបតែប្រារព្ធទិវាបុណ្យអំណរស្រូវថ្មីយ៉ាង​ឱឡារិក នេះជាពេលវេលាប្រជុំជីវភាពវប្បធម៌ប្រពៃណីមួយពោរពេញដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ តៃ ឃុំ កៅសឺន។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

សាមីការ​ធ្វើពិធី​ប្រពៃណី​សម្រាប់​គូស្វាមីភរិយា​វ័យក្មេង​នៅក្នុង​ពិធី​​ស្តីដណ្ដឹង​របស់​ជនជាតិ ​យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ។

ដ៏វិសេសវិសាលនៃពិធីស្តីដណ្ដឹងរបស់ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ

ពិធីស្តីដណ្ដឹង (ពិធីភ្ជាប់ពាក្យ) តាមបែបប្រពៃណីរបស់ជនជាតិ យ៉ារ៉ាយ ត្រូវបានតាំងបង្ហាញឡើងវិញនៅក្នុងភូមិ អូប សង្កាត់ ផ្លី គូ ខេត្ត យ៉ាឡាយ បង្ហាញឡើងវិញយ៉ាងពេញលេញនូវពិធីប្រពៃណីពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ យ៉ារ៉ាយ តាមរបបមាតាធិបតេយ្យ។

ការរាំរបាំស្គរឆៃយ៉ាំនៅខេត្ត អានយ៉ាង ជាធម្មតាត្រូវបានសម្តែងនៅតាមវត្តអារាម ខ្មែរ។

សិល្បៈរាំរបាំស្គរឆៃយ៉ាំដ៏វិសេសអស្ចារ្យរបស់ជនជាតិ ខ្មែរ

ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

នារីជនជាតិ ​យ៉ាវ​ រវៃ​អំបោះ​ដោយ​ខ្លួនឯង ​ដេរ​សម្លៀក​បំពាក់​ប្រពៃណី​ដោយ​ខ្លួនឯង។ សរសៃអំបោះ​ត្រូវ​បាន​បំបែក​ជា​ដុំៗ​ដោយ​ឡែក​ពី​គ្នា៕

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំគឺជាពិធីកិច្ចសំខាន់មួយក្នុងពិធីមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ។

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ក្នុងបរិយាកាសដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ តុលា) នៅភូមិ ហ៊ឺវឌឹក ឃុំ ភឿកហ៊ឺវ (ខេត្ត ខាញ់ហ្វា) និងបណ្តាកេរដំណែលប្រាង្គប្រាសាទ៖ ប៉ូក្លងហ្ការ៉ាយ ប៉ូរ៉ូមេ និង ប៉ូអ៊ីនឺ នឺហ្គារ៍។

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

នៅកណ្តាលបេះដូងទីក្រុង ដាណាំង សម័យទំនើប សំឡេងគងឃ្មោះគឹកកង ចង្វាក់រាំថ្វាយមេឃនិងខ្យល់ដង្ហើម ភូមិសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ នៅតែបន្លឺឡើងក្នុងជំហានជើងក្រុមយុវមិត្តជំនាន់ហ្ស៊ី (Gen Z)។

ការប្រគំរនាតថ្មនៅមូលដ្ឋានបញ្ជាការដ្ឋានយោធារំដោះភូមិភាគខាងត្បូងប្រទេស វៀតណាម (ឡុកនិញ ប៊ិញភឿក ចាស់)។

រនាតថ្ម - "សរសៃខ្សែ" តភ្ជាប់ប្រពៃណី

ក្នុងដំណើរការពលកម្មច្នៃប្រតិដ្ឋរបស់ប្រជាជននៅ តីង្វៀន រនាតថ្មបានកកើតឡើង និងក្លាយជា "សរសៃខ្សែ" តភ្ជាប់សហគមន៍បណ្តាជនជាតិលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

នារីជនជាតិ ថៃ ស្រាវសរសៃសូត្រដើម្បីត្បាញកន្សែង ពៀវ។

ការថែរក្សានិងលើកស្ទួយរបរត្បាញសំពត់សង្កិមប្រពៃណី

សិប្បករជនជាតិ ថៃ ជាច្រើននាក់នៅខេត្ត ដៀនបៀន ឃ្មាតខ្មីទាំងយប់ទាំងថ្ងៃនៅក្បែរកីតម្បាញ បង្កើតបានជាផ្ទាំងសំពត់ដ៏ទាក់ភ្នែក និងបង្រៀនឱ្យក្មេងៗ ជំនាន់ក្រោយរបៀបត្បាញតាំងពីក្បូរក្បាច់ រចនានីមួយៗ ជាដើម។

ចាប់តាំងពីឆ្នាំ ២០១០ មកម៉្លេះ អ្នកស្រី យុង បានប្រមូលផ្តុំ និងឃ្មាតខ្មីត្បាញ ប៉ាក់សម្លៀកបំពាក់ប្រពៃណី​របស់​នារីជនជាតិ អ៊ើឌូ។

នារីជនជាតិ ថាយ ជាប់ចិត្តនឹងសម្លៀកបំពាក់ប្រពៃណីជនជាតិ អ៊ើឌូ

អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ អ្នកស្រី វី ធីយុង (អាយុជិត ៨០ ឆ្នាំ) ជាជនជាតិ ថាយ រស់នៅភូមិ វាំងម៉ូន ឃុំ ង៉ាមី ខេត្ត ងេអាន ដែលជាកន្លែងជនជាតិ អ៊ើឌូ រស់នៅ។ អ្នកស្រីតែងតែអំពល់ចិត្តអំពីការ​ថែរក្សា និងបន្តវេនថែសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ អ៊ើឌូ ជានិច្ច។

ម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម

ម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម

តម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម នៅឃុំ តឹនចូវ (ខេត្ត អានយ៉ាង)។ រូបថត៖ អានហៀវ

បណ្តាគំរូឆ្នើមក្នុងសហគមន៍ជនជាតិ ចាម នៅទីក្រុង ហូ ជីមិញ

បណ្តាគំរូឆ្នើមក្នុងសហគមន៍ជនជាតិ ចាម នៅទីក្រុង ហូ ជីមិញ

ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូល ជាស្ពានមេត្រីជួយបងប្អូនជនជាតិភាគតិចគោរពត្រឹមត្រូវ​គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិ។

ចង្វាក់រាំ តាក់ស៊ិញ របស់ជនជាតិ សានជី ស៊ើនដុង នៅខេត្ត​ បាក់និញ

ចម្រុះពណ៌ជនជាតិភាគតិចខេត្ត បាក់និញ

ខេត្ត បាក់និញ មានបងប្អូនជនជាតិភាគតិចរស់នៅជាង ៣៩ ម៉ឺននាក់ (ស្មើនឹងចំនួន ១១,០២% នៃចំនួនប្រជាជនទូទាំងខេត្ត) ដោយមានសមាសភាគជនជាតិជាច្រើន ក្នុងនោះមានសមាសភាគជនជាតិភាគតិចសំខាន់ៗចំនួន ៧ រួមមាន៖ នុង តី សានយៀវ ចិន កាឡាន សានជី យ៉ាវ (ស្មើនឹងអត្រាចំនួន ៩៧,៧៨% នៃចំនួនជនជាតិភាគតិចទាំងអស់)។ ក្រុមជនជាតិនីមួយៗ មានសម្លៀកបំពាក់ ទំនៀមទម្លាប់រៀងៗ ខ្លួន បង្កើតឱ្យមានភាពខុសប្លែកនិងវប្បធម៌សម្បូរបែបសម្រាប់ដែនដីនេះ៕