រក្សារបៀបរបបបុណ្យចូលឆ្នាំជនជាតិ មឿង នៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ភូមិ ហាវលី ឃុំ សាឡោង ខេត្ត ខេត្ត ក្វាងង៉ាយ មានប្រជាជនចំនួន ១៤៥​ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៦០២ នាក់ ក្នុងនោះមាន ៩០% ជាជនជាតិ មឿង ពីខេត្ត ហ្វាប៊ិញ​ (ចាស់) បច្ចុប្បន្នជាខេត្ត ភូ ថ ធ្វើចំណាកស្រុកចូលមកធ្វើការរកស៊ី រស់នៅតាំងពីឆ្នាំ ១៩៩១។

01-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
ទោះជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ជនជាតិ មឿង នៅ សាឡោង នៅតែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីក្នុងបាយស្ពកសែនដូនតា បុព្វបុរសក្នុងថ្ងៃបុណ្យចូលឆ្នាំ។
02-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
បុណ្យចូលឆ្នាំថ្មីគឺជាឱកាសដើម្បីប្រជាជនភូមិ ហាវលី ប្រមូលផ្តុំគ្នាមកអគារវប្បធម៌សួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំនិងចូលរួមសកម្មភាពលេង កម្សាន្តសប្បាយ។
03-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
បុណ្យចូលឆ្នាំថ្មីគឺជាឱកាសដើម្បីប្រជាជនភូមិ ហាវលី ប្រមូលផ្តុំគ្នាមកអគារវប្បធម៌សួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំនិងចូលរួមសកម្មភាពលេង កម្សាន្តសប្បាយ។
04-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
ស្ពកបាយ​មូលមីរជុំគ្នាថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​របស់ជនជាតិ មឿង នៅ​ឃុំ សាឡោង។

ប្អូន ហា ធីង៉ាត ស្នាក់នៅ​ភូមិ ហាវលី ​ឱ្យដឹង​ថា ប្អូនចាប់កំណើតនិងធំដឹងក្ដីឡើងនៅ​លើដែនដី តីង្វៀន ​ពោរពេញទៅដោយកម្តៅថ្ងៃនិងខ្យល់។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ ប្អូន​បានពូៗ មីងៗ ​ក្នុង​ភូមិ​បង្រៀនបណ្តា​លក្ខណៈ​វប្បធម៌​ពិសេសដាច់ដោយឡែក​របស់​ជនជាតិ មឿង មកឱ្យ។ មកដល់ឥឡូវនេះ ប្អូនអាចចូលរួមរាំស្វែជាមួយសិប្បករ វិចិត្រការិនីក្នុងភូមិបានហើយ ឆ្លងតាមរយៈនោះ រួមចំណែកចូលក្នុងការអភិរក្សនិងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ មឿង នៅខេត្ត ក្វាងង៉ាយ។

05-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
ដើមនេវត្រូវបានជនជាតិ មឿង ដំឡើងនៅមុខខ្លោងទ្វារផ្ទះនីមួយៗ ដើម្បីទទួលស្វាគមន៍បុណ្យចូលឆ្នាំ។
06-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
បុណ្យចូលឆ្នាំថ្មីគឺជាឱកាសដើម្បីប្រជាជនភូមិ ហាវលី ប្រមូលផ្តុំគ្នាមកអគារវប្បធម៌សួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំនិងចូលរួមសកម្មភាពលេង កម្សាន្តសប្បាយ។
07-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
ទោះជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ជនជាតិ មឿង នៅ សាឡោង នៅតែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីក្នុងបាយស្ពកសែនដូនតា បុព្វបុរសក្នុងថ្ងៃបុណ្យចូលឆ្នាំ។

យោងតាមលោក សៀង ថាញ់ភូ ប្រធានគណៈកម្មាធិការប្រជាជនឃុំ សាឡោន ឃុំមានជនជាតិចំនួន ១៥ ក្នុងនោះមានជនជាតិភាគតិចចំនួន ៤ នៅផ្ទាល់កន្លែង។ ក្នុងអំឡុងពេលកន្លងទៅ គណៈកម្មាធិការប្រជាជនឃុំបានផ្តោតសំខាន់លើការថែរក្សា អភិរក្សនិងលើកស្ទួយតម្លៃដ៏វិសេសវិសាលទាំងឡាយរបស់បណ្តាជនជាតិ ក្នុងនោះមានជនជាតិ មឿង នៅភូមិ ហាវលី ផងដែរ។ ប្រជាជននៅក្នុងភូមិបានថែរក្សារាល់ទំនៀមទម្លាប់យ៉ាងសកម្មក្នុងអំឡុងថ្ងៃពិធីបុណ្យទាន បុណ្យចូលឆ្នាំ បង្កើតបានជាឃុំព្រំដែន សាឡោង សម្បូរបែមចម្រុះពណ៌វប្បធម៌បណ្តាជនជាតិ ចូលរួមចំណែកនាំឃុំសម្រេចបានស្តង់ដារជនបទថ្មី ឆ្ពោះទៅរកជនបទថ្មីកម្រិតលើកកម្ពស់។

08-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
យុវនារីជនជាតិ មឿង នៅតែថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិនៅកណ្តាលដែនដី តីង្វៀន។
09-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
បុណ្យចូលឆ្នាំថ្មីគឺជាឱកាសដើម្បីប្រជាជនភូមិ ហាវលី ប្រមូលផ្តុំគ្នាមកអគារវប្បធម៌សួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំនិងចូលរួមសកម្មភាពលេង កម្សាន្តសប្បាយ។
10-potal-giu-nep-tet-muong-giua-dai-ngan-tay-nguyen-stand.jpg
បុណ្យចូលឆ្នាំថ្មីគឺជាឱកាសដើម្បីប្រជាជនភូមិ ហាវលី ប្រមូលផ្តុំគ្នាមកអគារវប្បធម៌សួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំនិងចូលរួមសកម្មភាពលេង កម្សាន្តសប្បាយ។

“ក្នុងអំឡុងពេលខាងមុខ ការអនុវត្តកម្មវិធីគោលដៅជាតិ ឃុំ សាឡោង ក៏បានកំណត់ភូមិ ហាវលី ដោយមានបងប្អូនជនជាតិ មឿង ភាគច្រើនរស់នៅទីនោះ នឹងតំណភ្ជាប់ជាមួយភូមិក្បែរៗ នោះ បង្កើតជាគោលដៅទេសចរណ៍សហគមន៍ផ្សារភ្ជាប់នឹងការលើកស្ទួយតម្លៃវប្បធម៌របស់បងប្អូនជនជាតិនៅផ្ទាល់កន្លែង ក្នុងគោលបំណងទាញយកផលប្រព័ន្ធអេកូវប្បធម៌នៅលើភូមិសាស្ត្រឃុំប្រកបដោយប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះ ​ជួយ​ប្រជាជន​មិន​ត្រឹម​តែ​ថែរក្សា​ប៉ុននោះ​ទេ ​ថែម​ទាំង​លើក​កម្ពស់​ជីវភាព ​ប្រាក់​ចំណូលពី​ការថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួនទៀតផង” លោក សៀង ថាញ់ភូ បញ្ជាក់ដូច្នេះ៕

អត្ថបទនិងរូបថត៖ យឺទាន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍

នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

នៅពេលសម្រស់ផ្កាព្រៃរីកស្គុះស្គាយនៅចង្កេះភ្នំ សំឡេងគងឃ្មោះរបស់ជនជាតិ ហ្រេ (ខេត្ត ក្វាង ង៉ាយ) បន្លឺឡើងពាសពេញព្រៃដ៏ធំល្វឹងល្វើយ។ នៅកណ្តាលស្បៃសន្សើមដាស់មានអ័ព្ទដើមនិទាឃរដូវនៃឆ្នាំមមី អដ្ឋស័ក ២០២៦ សំឡេងដ៏អស្ចារ្យនេះមិនត្រឹមតែជាបទភ្លេងអបអរសាទរសម្រាប់ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងជាដង្ហើមនៃការអធិស្ឋានដ៏ពិសិដ្ឋសម្រាប់ការប្រមូលផលដ៏បរិបូរណ៍ និងភូមិដ៏សុខសាន្តផងដែរ។

អស្វសាទិនស្រែចម្ការនៅលើទីលានប្រណាំងក្នុងពិធីប្រណាំងសេះប្រពៃណីស្រុក បាក់ហា (ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ ស្រុក បាក់ហា ខេត្ត ឡាវកាយ) លើកទី ១៨។ រូបថត៖ ហុងនិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សេះដឹកអីវ៉ាន់និងរឿងរ៉ាវថែរក្សាអត្តសញ្ញាណវប្បធម៌តំបន់ភ្នំ

ចំពោះបងប្អូនជនជាតិតំបន់ភ្នំ ឡាវកាយ សេះមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទៅមក មធ្យោបាយដឹកជញ្ជូនទំនិញ ទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុននោះទេ ថែមទាំងជាកល្យាណមិត្តទុកលើខ្នងនូវមនោសញ្ចេតនា អត្តសញ្ញាណវប្បធម៌របស់ជាតិសាសន៍ទាំងមូលទៀតផង។

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ (ថ្ងៃទី ៨ ខែ ១ តាមច័ន្ទគតិវៀតណាម) ពិធីបុណ្យ ឌុកប៊ូត 'ហែកកន្ទេល' (ឬហៅថាពិធីបុណ្យប្លន់កន្ទេល) ប្រព្រឹត្តឡើងនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ ឌិញកា ភូមិ ភូលៀន ឃុំ តាម យឿង បាក់។

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

វត្ត សាក់ ទឺ ខាយ ដ្វន់ មិនត្រឹមតែជាអារាមធំជាងគេក្នុងខេត្ត ដាក់ឡាក់ ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌ និងស្មារតីតែមួយគត់នៃតំបន់ខ្ពង់រាបកណ្តាលដ៏ធំល្វឹងល្វើយផងដែរ។

តាមទស្សនទានប្រពៃណី ជនជាតិ មឿង ចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៧ ខែទី១២ តាមច័ន្ទគតិនៃ​ឆ្នាំចាស់ រហូតដល់ថ្ងៃទី៧ នៃខែទី១ តាមច័ន្ទគតិឆ្នាំថ្មី។

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌មានតាំងពីបុរាណកាល ពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្ត ត្រូវបានមាមីងបងប្អូនជនជាតិ មឿង នៅខេត្ត ភូ-ថ បន្តថែរក្សារហូតដល់សព្វថ្ងៃ។ 

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

បណ្តាផ្ទះសង់ផុតពីដីជាប់ៗគ្នា ផ្លូវបេតុងធំទូលាយ ភូមិ តាងង៉ា របស់បងប្អូនជនជាតិ កុង ក្នុងឃុំ មឿងម៉ូ (ខេត្ត ឡាយចូវ) ឥឡូវបាន "ផ្លាស់ប្តូរមុខមាត់ថ្មី"។ ជនជាតិ កុង អភិវឌ្ឍសេដ្ឋកិច្ចផង ថែរក្សាតម្លៃវប្បធម៌នៅលើដែនដីនៃសហគមន៍ជនជាតិនៅ ឡាយចូវ ផង។

សាច់ព្យួរលើធ្នើចង្រ្កាន - រសជាតិបុណ្យចូលឆ្នាំរបស់ជនជាតិ ថៃ ជនជាតិ ម៉ុង នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ស្រាវជ្រាវរាវរកបណ្តាមុខអាហារបុណ្យចូលឆ្នាំដ៏វិសេសអស្ចារ្យរបស់បណ្តាជនជាតិភាគតិច

អាហារបុណ្យចូលឆ្នាំ “ចម្លែកពិសេស” មួយមុខៗ របស់បណ្តាជនជាតិភាគតិចមិនត្រឹមតែជាផ្នែកមួយនៃពេលបាយថ្ងៃដើមឆ្នាំតែមួយមុខប៉ុននោះទេ ថែមទាំងជាការគួបផ្សំភាពប្រណីតតម្លៃវប្បធម៌ ជាសរសៃខ្សែភ្ជាប់រវាងអតីតកាល - បច្ចុប្បន្នកាល - អនាគតកាលទៀតផង។

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស ឬរាំយក្សមានតាំងពីបុរាណកាលមកហើយ។ របាំយក្សគឺជាក្បាច់រាំមួយបម្លែងចេញពីសិល្បៈរបាំ ជាទម្រង់សិល្បៈ​ល្ខោន​ខោលបុរាណរបស់ ខ្មែរ ដោយមានប្រភពដើមចេញពីរបាំរបាំងមុខល្ខោន​ខោល សម្តែងឡើងវិញនូវឈុតសម្តែងមួយដកស្រង់ពីវីរកថារឿងរាមកេរ្តិ៍។

លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង អញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់ការិយាល័យមេគណៈអេវ៉ែកមេភូមិភាគទី ក្រុង ហូ ជីមិញ។ (រូបថត៖ ធូហ្វាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម)

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ អញ្ជើញសួរសុខទុក្ខ ជូនពរនិងប្រគេនពរបុណ្យចូលឆ្នាំដល់បណ្តាគ្រឹះស្ថានសាសនា

លេខាគណៈកម្មាធិការបក្សលោក ត្រឹន លឺវក្វាង បានទទួលស្គាល់ការចូលរួមវិភាគទាននិងសម្តែងបំណងចង់ទទួលបានការចែករំលែក រួមដំណើររបស់សមាគមពុទ្ធសាសនាវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍទីក្រុង ហូ ជីមិញ។

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌ដ៏ពិសេសជាយូរមកហើយ ពោរពេញទៅដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ត្រូវបានសហគមន៍ មឿង នៅ ភូ ថ ថែរក្សា និងផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។ ចំពោះជនជាតិ មឿង នេះគឺជាពិធីបុណ្យធំបំផុត និងសំខាន់បំផុតក្នុងឆ្នាំ ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់កូនចៅគោរពបូជាដល់បុព្វបុរស មេឃនិងដី ហើយប្រាថ្នាឆ្នាំថ្មីដ៏សុខសាន្ត វិបុលភាព។

លោក ង្វៀន ហ៊ឺវធិញ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំនិងប្រជាចលនាខេត្ត អានយ៉ាង ជូនអំណោយដល់តំណាងគណៈកម្មការបណ្តាព្រះវិហារ អ៊ីស្លាម ព្រះវិហារ អ៊ីស្លាម តូចៗ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង ក្នុងឱកាសខែ រ៉ាម៉ាដាន។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

បងប្អូនជនជាតិ ចាម ខេត្ត អានយ៉ាង សប្បាយរីករាយអបអរសាទរខែហូបបួស រ៉ាម៉ាដាន

នៅរសៀលថ្ងៃទី ៨ ខែ កុម្ភៈ នៅព្រះវិហារតូច Jamdul អ៊ីស្លាម (ឃុំ ចូវផុង ខេត្ត អានយ៉ាង) ក្រុមតំណាងសហគមន៍សាសនាអ៊ីស្លាមខេត្ត អានយ៉ាង សហការជាមួយគណៈកម្មការព្រះវិហារ Nekmah រៀបចំពិធីអបអរសាទរខែ ហូបបួស រ៉ាម៉ាដាន ដ៏មហោឡារិក ប្រតិទិន អ៊ីស្លាម ១៤៤៧ - សុរិយាគតិ ២០២៦។ នេះគឺជាពិធីដ៏សំខាន់ ដ៏ពិសិដ្ឋបំផុតរបស់អ្នកកាន់សាសនា អ៊ីស្លាម។

ឪទឹនទាំងឡាយសម្រាប់ដាក់ស្រាអេកក្នុងពិធីកិច្ចសែនផ្ទះថ្មីរបស់ជនជាតិ អេដេ។

ឪទឹន - តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ អេដេ

ក្នុងលម្ហវប្បធម៌ប្រពៃណីរបស់ជនជាតិ អេដេ ខេត្ត ដាក់ឡាក់ ឪទឹនជាវត្ថុមួយក្នុងចំណោមវត្ថុដ៏ពិសិដ្ឋ និមិត្តសញ្ញាឲ្យភាពស្តុកស្តម្ភ និងឫទ្ធិអំណាចរបស់ម្ចាស់ផ្ទះ។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

សប្បាយរីករាយ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ​២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុង​ខែមករា ក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ឧទ្ទេសនាមដល់សាធារណជនអំពីសកម្មភាពអំណរ​និទាឃរដូវ ពិធីកិច្ចបុណ្យទាន ទំនៀមទម្លាប់... របស់បងប្អូនជនជាតិ។

ពិធីអំណរស្រូវថ្មីជាការបង្ហាញពីសីលធម៌ផឹកទឹកនឹកប្រភពរបស់បងប្អូនជនជាតិទាំងឡាយនៅឃុំ កៅសឺន ខេត្ត ភូ-ថ។

រក្សាដួងព្រលឹង​វប្បធម៌ ពូនជ្រំសាមគ្គី​ភាពជាធ្លុងមួយក្នុងសហគមន៍

ក្នុងបរិយាកាសដ៏អឺងកងនៃរដូវប្រមូលផល ឃុំ កៅសឺន ខេត្ត ភូ ថ ទើបតែប្រារព្ធទិវាបុណ្យអំណរស្រូវថ្មីយ៉ាង​ឱឡារិក នេះជាពេលវេលាប្រជុំជីវភាពវប្បធម៌ប្រពៃណីមួយពោរពេញដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ តៃ ឃុំ កៅសឺន។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

សាមីការ​ធ្វើពិធី​ប្រពៃណី​សម្រាប់​គូស្វាមីភរិយា​វ័យក្មេង​នៅក្នុង​ពិធី​​ស្តីដណ្ដឹង​របស់​ជនជាតិ ​យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ។

ដ៏វិសេសវិសាលនៃពិធីស្តីដណ្ដឹងរបស់ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ

ពិធីស្តីដណ្ដឹង (ពិធីភ្ជាប់ពាក្យ) តាមបែបប្រពៃណីរបស់ជនជាតិ យ៉ារ៉ាយ ត្រូវបានតាំងបង្ហាញឡើងវិញនៅក្នុងភូមិ អូប សង្កាត់ ផ្លី គូ ខេត្ត យ៉ាឡាយ បង្ហាញឡើងវិញយ៉ាងពេញលេញនូវពិធីប្រពៃណីពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ យ៉ារ៉ាយ តាមរបបមាតាធិបតេយ្យ។

ការរាំរបាំស្គរឆៃយ៉ាំនៅខេត្ត អានយ៉ាង ជាធម្មតាត្រូវបានសម្តែងនៅតាមវត្តអារាម ខ្មែរ។

សិល្បៈរាំរបាំស្គរឆៃយ៉ាំដ៏វិសេសអស្ចារ្យរបស់ជនជាតិ ខ្មែរ

ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

នារីជនជាតិ ​យ៉ាវ​ រវៃ​អំបោះ​ដោយ​ខ្លួនឯង ​ដេរ​សម្លៀក​បំពាក់​ប្រពៃណី​ដោយ​ខ្លួនឯង។ សរសៃអំបោះ​ត្រូវ​បាន​បំបែក​ជា​ដុំៗ​ដោយ​ឡែក​ពី​គ្នា៕

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំគឺជាពិធីកិច្ចសំខាន់មួយក្នុងពិធីមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ។

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ក្នុងបរិយាកាសដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ តុលា) នៅភូមិ ហ៊ឺវឌឹក ឃុំ ភឿកហ៊ឺវ (ខេត្ត ខាញ់ហ្វា) និងបណ្តាកេរដំណែលប្រាង្គប្រាសាទ៖ ប៉ូក្លងហ្ការ៉ាយ ប៉ូរ៉ូមេ និង ប៉ូអ៊ីនឺ នឺហ្គារ៍។

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

នៅកណ្តាលបេះដូងទីក្រុង ដាណាំង សម័យទំនើប សំឡេងគងឃ្មោះគឹកកង ចង្វាក់រាំថ្វាយមេឃនិងខ្យល់ដង្ហើម ភូមិសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ នៅតែបន្លឺឡើងក្នុងជំហានជើងក្រុមយុវមិត្តជំនាន់ហ្ស៊ី (Gen Z)។

ការប្រគំរនាតថ្មនៅមូលដ្ឋានបញ្ជាការដ្ឋានយោធារំដោះភូមិភាគខាងត្បូងប្រទេស វៀតណាម (ឡុកនិញ ប៊ិញភឿក ចាស់)។

រនាតថ្ម - "សរសៃខ្សែ" តភ្ជាប់ប្រពៃណី

ក្នុងដំណើរការពលកម្មច្នៃប្រតិដ្ឋរបស់ប្រជាជននៅ តីង្វៀន រនាតថ្មបានកកើតឡើង និងក្លាយជា "សរសៃខ្សែ" តភ្ជាប់សហគមន៍បណ្តាជនជាតិលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

នារីជនជាតិ ថៃ ស្រាវសរសៃសូត្រដើម្បីត្បាញកន្សែង ពៀវ។

ការថែរក្សានិងលើកស្ទួយរបរត្បាញសំពត់សង្កិមប្រពៃណី

សិប្បករជនជាតិ ថៃ ជាច្រើននាក់នៅខេត្ត ដៀនបៀន ឃ្មាតខ្មីទាំងយប់ទាំងថ្ងៃនៅក្បែរកីតម្បាញ បង្កើតបានជាផ្ទាំងសំពត់ដ៏ទាក់ភ្នែក និងបង្រៀនឱ្យក្មេងៗ ជំនាន់ក្រោយរបៀបត្បាញតាំងពីក្បូរក្បាច់ រចនានីមួយៗ ជាដើម។