“គងឃ្មោះនីមួយៗមានព្រលឹងដោយឡែកៗ។ ដើម្បីគ្រប់គ្រងបានត្រូវតែយល់គឺត្រូវតែចាត់ទុកដូចជាមិត្តភ័ក្តិនៃខ្លួន ដូច្នេះនៅពេលលេងគង ព្រលឹងយើង ព្រលឹងគងឃ្មោះនឹងលាយបញ្ចូលគ្នា បង្កើតជាសំឡេងដ៏ពីរោះបន្លឺឡើងពេញភ្នំ និងព្រៃឈើ”។ សិប្បករដ៏មានកិត្តិយស ផាម វ៉ាន់ សាយ នៅឃុំ បាដុង ចែករំលែក។
បង ផាម វ៉ាន់ ឡាម ប្រធានភូមិ ឡាងទាង បន្តប្រសាសន៍ដោយមោទកភាពថា៖ សម្រាប់ជនជាតិ ហ្រេ ឆ្នាំថ្មីគ្មានសំឡេងគងមិនមែនជាឱកាសដ៏រីករាយនោះទេ ហើយគ្រាប់ស្រូវនៅក្នុងវាលស្រែក៏មិនចង់ដុះពន្លកដែរ។ សំឡេងគងគឺជារបៀបកូនចៅជំរាបសួរបុព្វបុរស និងជីដូនជីតាអំពីឆ្នាំកន្លងមក។
ជាពិសេស សំឡេងគងឃ្មោះសព្វថ្ងៃនេះមិនមែន "ផ្តាច់មុខ" របស់ចាស់ទុំទៀតហើយ។ នៅឯពិធីបុណ្យនិទាឃរដូវ បុរស ស្ត្រីវ័យក្មេងបានចាប់ផ្តើមប្រគំវង់ភ្លេងយ៉ាងប៉ិនប្រសប់។ ថ្នាក់បង្រៀនបន្តនៅក្នុងភូមិ បានជួយឱ្យចរន្តវប្បធម៌ហូរជាបន្តបន្ទាប់។
ជ្រុងមួយនៃទស្សនៈគ្រប់គ្រង លោកស្រី ផាម ធីទ្រុង នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ក្វាងង៉ាយ កោតសរសើរចំពោះវិធីសាស្រ្តសកម្មរបស់អាជ្ញាធរមូលដ្ឋាន។ លោកស្រីបានសង្កត់ធ្ងន់ថា ការអភិរក្សសិល្បៈសម្តែងគងឃ្មោះប្រពៃណីមិនគួរត្រូវបានបញ្ចប់ត្រឹមតែការសម្តែងសម្រាប់ចលនានោះទេ។
មន្ទីរលើកទឹកចិត្តជាពិសេសដល់តំបន់ទាំងឡាយឱ្យភ្ជាប់បេតិកភណ្ឌជាមួយប្រភពកម្លាំងរដ្ឋ និងសង្គម ប្រែក្លាយវប្បធម៌ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈទេសចរណ៍សហគមន៍។ នៅពេល សំឡេងគងឃ្មោះមិនត្រឹមតែបន្លឺឡើងនៅក្នុងពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងក្លាយជា "ជំនាញពិសេស" ទាក់ទាញភ្ញៀវទេសចរ ប្រជាជននឹងមានទំនុកចិត្ត និងមោទកភាពកាន់តែខ្លាំងក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន។ នេះគឺជាវិធីអភិរក្សដ៏រស់រវើក និងប្រកបដោយចីរភាពបំផុតនៃខេត្ត ក្វាងង៉ាយ។
លាតំបន់ខ្ពង់រាប ក្វាងង៉ាយ នៅពេលរសជាតិស្រានិទាឃរដូវ សំឡេងគងនៅតែរារាំងជំហានដើរទៅមុខ។ ក្នុងនិន្នាការនៃសមាហរណកម្មអស្ចារ្យនោះ គឺជាការបញ្ជាក់ដ៏មានឥទ្ធិពលនៃអត្តសញ្ញាណជា "កូដហ្សែន" វប្បធម៌ដ៏ពិសេសមួយនៃជនជាតិ ហ្រេ នៅតែឱ្យតម្លៃ អភិរក្សជាកំណប់ទ្រព្យនៃព្រៃឈើដ៏ធំទូលាយ។ គងនៅរស់រវើក ដូចជាការប្រាថ្នាចង់បានជីវិតដ៏រុងរឿងរបស់ប្រជាជននៅទីនេះនឹងមិនសោះសូន្យឡើយ៕
អត្ថបទ និងរូបថត៖ ឌិញ ហឿង
ប្រែសម្រួល៖ សឺន ហេង