ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ មមី អដ្ឋស័ក ២០២៦ នៅរសៀលថ្ងៃទី ១០ ខែ កុម្ភៈ (ថ្ងៃទី ២៣ ខែទី ១២ តាមច័ន្ទគតិ) គណៈប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង - ក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជាជន - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហូ ជីមិញ ដឹកនាំដោយសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងលោក ត្រឹន លឺវក្វាង បានអញ្ជើញសួរសុខទុក្ខ ជូនពរនិងប្រគេនពរបុណ្យចូលឆ្នាំថ្មីដល់បណ្តាគ្រឹះស្ថានសាសនានៅលើភូមិសាស្ត្រទីក្រុង។
អញ្ជើញសួរសុខទុក្ខការិយាល័យមេគណៈអេវ៉ែកមេភូមិភាគទី ក្រុង ហូ ជីមិញ លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង ផ្តល់ព័ត៌មានបណ្តាលទ្ធផលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ទីក្រុងឆ្នាំ ២០២៥ ស្របពេលនោះដែរចែករំលែកអំពីការតម្រង់ទិសដៅអភិវឌ្ឍក្នុងរយៈពេលខាងមុខ។ សមមិត្តបញ្ជាក់ថា បណ្តាលទ្ធផលសម្រេចបានមានការចូលរួម រួមដំណើររបស់បូជាចារ្យ បព្វជិត សហគមន៍គ្រិស្តសាសនិកនៅលើភូមិសាស្ត្រទីក្រុង។
អញ្ជើញសួរសុខទុក្ខនិងប្រគេនពរបុណ្យចូលឆ្នាំចំពោះព្រះមហាថេរៈឧបជ្ឈាយ៍ ធិច ទ្រីក្វាង ព្រះសុធម្មាធិបតីក្រុមប្រឹក្សាធិបតីសមាគមពុទ្ធសាសនាវៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាងសួរសុខទុក្ខព្រះសុខភាពនិងប្រគេនពរអំណរឆ្នាំថ្មីសុខសាន្តចំពោះព្រះមហាថេរៈឧបជ្ឈាយ៍ ធិច ទ្រីក្វាង និងសមណជនជី ពុទ្ធបរិស័ទ។
យោងតាមលេខាគណៈកម្មាធិការបក្សលោក ត្រឹន លឺវក្វាង បណ្តាសមិទ្ធផលលេចធ្លោអំពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ទីក្រុង ហូ ជីមិញ រយៈពេលកន្លងទៅមានការចូលរួមយ៉ាងសកម្មរបស់សមណជនជី ពុទ្ធបរិស័ទនៅភូមិសាស្ត្រទីក្រុង ស្របពេលនោះដែរសម្តែងបំណងចង់ទទួលបានការចែករំលែក រួមដំណើររបស់សមាគមពុទ្ធសាសនាវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍទីក្រុង ហូ ជីមិញ៕
អត្ថបទ៖ ធូហ្វាយ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ