ទំនៀមទម្លាប់លើកទំនប់ត្រូវបានបងប្អូនជនជាតិ ក ប្រារព្ធធ្វើនៅថ្ងៃ ទី ៧ ខែទីមួយតាមច័ន្ទគតិ វៀតណាម ជារៀងរាល់ឆ្នាំ។ ក្នុងទស្សនទាន របស់បងប្អូនជនជាតិ ក ភូមិ មូន ឃុំ ថាញ់បុង និយាយដោយឡែក និង បណ្តាឃុំតំបន់ភ្នំភាគខាងលិចនៃខេត្ត ក្វាងង៉ាយ និយាយរួម ព្រៃភ្នំ ទន្លេ ជ្រោះសុទ្ធតែមានអាទិទេពថែរក្សា ឃុំគ្រង។ ប្រសិនបើក្នុងថ្ងៃនេះ នរណា ទៅចម្ការ ធ្វើការងារទាំងឡាយ "ប៉ះពាល់" ដល់ព្រៃភ្នំនឹង ធ្វើឱ្យអាក់អន់ ចិត្តអាទិទេព និងត្រូវ ស្តីបន្ទោស។
ដូច្នេះហើយ ជំនួសឱ្យទៅចម្ការ ប្រជាជនក្នុង ភូមិក៏នាំគ្នាទៅជ្រោះវិញ ប្រារព្ធពិធីកិច្ចលើកទំនប់។ បងប្អូនជនជាតិ ក ជឿថា សកម្មភាពចុះទឹក
ដើមឆ្នាំដូចជាការ "លាងសម្អាត" ឧបទ្រពចង្រៃគ្រប់ប្រការនៃឆ្នាំចាស់ បណ្តេញវាសនាអាក្រក់ ទទួលយកប្រការល្អប្រពៃក្នុងឆ្នាំថ្មីម៉្យាង។ ក្រៅពី អត្ថន័យព្រលឹងវិញ្ញាណដ៏ជ្រាលជ្រៅ ឆ្លងតាមរយៈ ទំនៀមទម្លាប់លើកទំនប់ ប្រជាជននៅទាំងផ្តាំផ្ញើបំណងប្រាថ្នាបួងសួង សុំអាកាសធាតុអំណោយផល រុក្ខជាតិស្រស់ល្អ រដូវកាលទទួលផលទ្វេរដង គ្រួសារត្រជាក់ត្រជុំបរិបូរ សុភមង្គល។
ទំនៀមទម្លាប់លើកទំនប់ព្រមទាំងនាំមកនូវតម្លៃជាក់ស្តែង ក្នុងជីវភាព រស់នៅ។ បន្ទាប់ពីត្រឡប់ថ្មចាប់ត្រី សមិទ្ធផលត្រូវបាន បែងចែកជូនបណ្តា គ្រួសារ ចូលរួមស្មើៗ គ្នា ឬក៏ប្រើដើម្បីចម្អិនម្ហូបឆ្ងាញ់ៗ ពីត្រីជ្រោះពោរពេញទៅ ដោយរសជាតិពិសេសប្រចាំតំបន់ ដង្ហើមនៃព្រៃព្រឹក្សាធំល្វឹង ល្វើយ។ ពេល អាហារដើមឆ្នាំដោយហេតុនេះកាន់តែភាពកក់ក្តៅបន្ថែម ពេញពោរជាង។
នេះជាលើកដំបូងឃុំ ថាញ់បុង បង្ហាញឡើងវិញនូវពិធីលើកទំនប់ ដោយមាន ទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ប្រមូលផ្តុំភូមិចូល រួមចំនួន ៦ នៅលើមូលដ្ឋានឃុំ។ យោងតាមលោកស្រី ហូ ធីវ៉ឹន លេខាគណៈកម្មាធិការបក្សឃុំ ថាញ់បុង បានឲ្យដឹងថាក្នុងចំណោមការ ផ្លាស់ប្តូរនៃជីវិត ទំនៀមទម្លាប់ នៅតែត្រូវបានរក្សាទុកដូចជានិមិត្តរូបនៃជំនឿជឿជាក់ ពូនជ្រុំភូមិផងរបង ជាមួយ បន្តខ្សែប្រវត្តិសាស្ត្ររវាងអតីតកាល - បច្ចុប្បន្នកាល - អនាគត៕
អត្ថបទ និងរូបថត៖ ឡេ ភឿកង៉ុក
ប្រែសម្រួល៖ សឺន ហេង