ការកសាងបរិស្ថានដើម្បីចិញ្ចឹមបីបាច់ប្រព័ន្ធតម្លៃ
បញ្ហាប្រឈមធំបំផុតនាពេលបច្ចុប្បន្នគឺការធ្វើឲ្យតម្លៃវប្បធម៌ទៅជាទម្លាប់ប្រព្រឹត្តរបស់ប្រជាជន។ ការផ្តោតសំខាន់បានប្តូរទៅជាការកសាងបរិស្ថានវប្បធម៌គ្រប់ជ្រុងជ្រោយក្នុងគ្រួសារ សាលារៀន សហគមន៍ និងលំហអ៊ីនធឺណិត ដើម្បីចិញ្ចឹមបីបាច់តម្លៃប្រកបដោយចីរភាព។
យោងតាមសាស្ត្រាចារ្យរង បណ្ឌិត ត្រឿង ធីហៀន អតីតនាយិកាវិទ្យាស្ថានកម្មាភិបាលទីក្រុង ហូ ជីមិញ មានប្រសាសន៍ថា ចាំបាច់ត្រូវកសាងប្រព័ន្ធអប់រំតម្លៃ ដោយរួមបញ្ចូលរវាងគ្រួសារ សាលារៀន និងសង្គម។ ខណៈពេលនោះ បណ្ឌិត ប៊ូយ ត្រឹនគ្វិញង៉ុក ចាងហ្វាងរងនៃមហាវិទ្យាល័យគរុកោសល្យទីក្រុង ហូជីមិញ សង្កត់ធ្ងន់ថា យុវជនត្រូវជាកត្តាគន្លឹះច្នៃប្រតិដ្ឋ សាយភាយបមាណីយកម្ម។
លោកស្រី ង្វៀន ធីផឿងថាវ សមាជិកាប្រតិបត្តិការសាខាបក្សសាខាបក្សទី ២៧ នៃគណៈកម្មាធិការបក្សសង្កាត់ វ៉ុងតាវ យល់ឃើញថា ចាំបាច់ត្រូវបន្តវេនគុណសម្បត្តិប្រពៃណីរួមផ្សំពូនជ្រុំតម្លៃថ្មីដូចជាភាពសកម្ម វិន័យ ការទទួលខុសត្រូវ សមាហរណកម្ម។ មតិទាំងអស់សុទ្ធតែអះអាងថាការអនុវត្តតាមរបៀបរបបរស់នៅអារ្យធម៌ចាប់ផ្តើមពីទង្វើតូចតាចគឺជាមូលដ្ឋានគ្រឹះហើយខ្លឹម។
សមត្ថភាពផ្នែកវប្បធម៌ - លទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងសម័យឌីជីថល
លំហអ៊ីនធឺណិតទាមទារឱ្យមនុស្សម្នាក់ៗ ត្រូវតែមានវប្បធម៌ឌីជីថល និងសមត្ថភាពរឹងមាំ។ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់អ៊ី លេខាគណៈកម្មាធិការបក្ស នាយកវិទ្យាស្ថានកម្មាភិបាលទីក្រុង ហូ ជីមិញ សង្កត់ធ្ងន់ការលើកកម្ពស់លទ្ធភាពជ្រើសព័ត៌មាន រីឯបណ្ឌិត ង្វៀន លេហឿង វិទ្យាស្ថានបច្ចេកទេសយោធា យល់ឃើញថាសេដ្ឋកិច្ចទីផ្សារចំណាំត្រូវចៀសនិន្នាការប្រយោជន៍ជាក់ស្តែង និងព័ត៌មានមិនពិតនៅលើបណ្តាញសង្គម។
បណ្ឌិត ង្វៀន ធីធុយវី គ្រូឧទ្ទេសផ្នែកវប្បធម៌នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុង ហូ ជីមិញ យល់ឃើញថា យុវវ័យត្រូវប្រើប្រាស់ភាសា វៀតណាម ឱ្យបានត្រឹមត្រូវ គោរពអ្នកសន្ទនាជាមួយនៅក្នុងសង្គមឌីជីថល។ លោក ផាម ង្វៀនត្រឿងហ៊ុយ ស្នើឱ្យបង្កើតបរិស្ថានដើម្បីឱ្យយុវវ័យជំទង់ យុវជនពង្រីកការច្នៃប្រតិដ្ឋប៉ុន្តែមិនបាត់ប្រភពដើម។
បណ្ឌិត ម៉ា ថាញ់កាវ អតីតនាយិកាសារមន្ទីរវិចិត្រសិល្បៈទីក្រុង ហូ ជីមិញ និងសិល្បករ ឌាន់ ហ្វាយទ្រុង ប្រធានសមាគមអ្នកថតរូបទីក្រុង ហូ ជីមិញ សង្កត់ធ្ងន់ថា ការគោរពពិពិធកម្មវប្បធម៌ និងការគោរពច្បាប់គឺជាមូលដ្ឋានគ្រឹះនៃសមហរណកម្ម។ ការសម្រុះសម្រួលរវាងប្រពៃណី និងទំនើបនឹងជួយឱ្យវប្បធម៌ក្លាយជាប្រភពធនធានខាងក្នុងយ៉ាងពិតប្រាកដរបស់ទីក្រុង៕
អត្ថបទនិងរូបថត៖ ហឿងត្រឹន
ប្រែសម្រួល៖ ចន្ថា