វត្ថុធាតុដើមចម្បងនៃមុខអាហារល្បីឈ្មោះនេះ រួមមានផ្លែត្នោតទុំ ម្សៅ អង្ករ ទឹកខ្ទិះដូង ស្ករ ។ល។ ដើម្បីធ្វើបាននំត្រឹមត្រូវតាមក្បួនខ្នាត អ្នកចម្អិនជ្រើសទិញអង្ករក្នុងស្រុករបស់ជនជាតិ ខ្មែរ ដែលដាំនៅតំបន់ភ្នំ ថឹតសឺន យកត្រាំទឹករួចកិនហ្មត់ល្អទៅជាម្សៅ ក្រោយពីនោះផ្អាប់ក្នុងរយៈពេល ៦ ម៉ោងជាមួយនឹងស្ករ ទឹកពីសាច់ផ្លែត្នោត។
ពេលដុតនំ អ្នកចម្អិនប្រើកូនខ្ទះតូច មើលភ្លើង និងចាក់បរិមាណម្សៅល្មមៗ។ ដើម្បីនំឆ្អិនឡើងពណ៌ព្រហូតស្មើទាំងសងខាង អ្នកចម្អិនមិនប្រែត្រឡប់នំទេ តែបែរជាយកគម្របខ្ទះឆ្អើរឲ្យក្តៅនៅលើចង្ក្រាន រួចយកមកគ្របពីលើខ្ទះនំ។ ពេលឆ្អិន នំមានពណ៌ព្រហូត រីកប៉ោងឡើង ភាយក្លិនក្រអូបឈ្ងុយស្រទន់ និងរសជាតិផ្អែមម្លាន់ៗ។
មិនត្រឹមតែជាមុខអាហារប្រពៃណីរបស់ជនជាតិ ចាម ប៉ុននោះទេ នំអាកោ ហាកោ ក៏ជាផលិតផលទេសចរណ៍ ម្ហូបអាហារពិសេសប្រចាំតំបន់ដ៏ទាក់ទាញភ្ញៀវទេសចរជាច្រើននៅពេលអញ្ជើញមកកាន់ដែនដីខេត្ត អានយ៉ាង៕
អត្ថបទនិងរូបថត៖ ថាញ់សាង
បញ្ចូលទិន្នន័យ៖ អៀងថាន់