អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងអឺងកងនៅក្នុងទីធ្លាវត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅពេលបុណ្យចូលឆ្នាំថ្មី ពិធី​បុណ្យអកអំបុកម្តងៗ បានក្លាយជាសំឡេងជិតដិតតាំងពីយូរលង់ណាស់មកហើយនៅក្នុងភូមិ​ស្រុក ខ្មែរ ខេត្ត អានយ៉ាង។ ប៉ុន្តែនៅពីក្រោយចង្វាក់ស្គរដ៏ផុលផុសនោះគឺជាកង្វល់របស់សិប្បករសិប្បការិនី​វ័យ​ចំណាស់ជាច្រើនខណៈពេលស្រទាប់បន្តវេនកំពុងតែតិចទៅៗ លម្ហសម្តែងបង្រួមមកជាបណ្តើរៗ ក្នុងចង្វាក់​ជីវិតរស់នៅនាសម័យទំនើប។

ឃ្លាំងសិល្បៈដ៏ល្អឯក
បងប្អូនជនជាតិ ខ្មែរ ប្រហែល ៨% នៃចំនួនប្រជាជនរបស់ខេត្ត អានយ៉ាង រស់នៅប្រមូលផ្តុំនៅតាមមូលដ្ឋានតំបន់​ព្រំដែនជាច្រើនដូចជា៖ ទ្រីតូន កូតូ អូឡឹម នូយកឹម។ល។ ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សហគមន៍ ខ្មែរ បាន​ថែរក្សាឃ្លាំងសិល្បៈប្រពៃណីដ៏សម្បូរបែប ចាប់ពីរាំវង់ រាំសារ៉ាវ៉ាន់ សិល្បៈច្រៀងអាយ៉ៃ ចម្រៀងចាប៉ី សិល្បៈរាំស្គរ​ឆៃយ៉ាំ វង់ភ្លេងពិណពាទ្យរហូតដល់ការសម្តែងល្ខោនយូកេ យីកេ សិល្បៈរបាំ និងពិធីបុណ្យប្រពៃណីនានាដូចជា ពិធីបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា និងពិធីបុណ្យអកអំបុក។

vna-potal-an-giang-bao-ton-nghe-thuat-truyen-thong-cua-dong-bao-khmer-8869707.jpg
ការសម្ដែងរបាំយក្សរាំ​នៅ​ឃុំ អូឡឹម ខេត្ត ​អានយ៉ាង។

ទម្រង់សិល្បៈទាំងនោះមិនត្រឹមតែមានតម្លៃផ្នែកកម្សាន្តប៉ុននោះទេ ថែមទាំងរក្សាប្រវត្តិសាស្ត្រ ជំនឿ ទំនៀម​ទម្លាប់ និងពុទ្ធិប្រជាប្រិយរបស់បងប្អូនជនជាតិ ខ្មែរ ទៀតផង។ ពិធីបុណ្យប្រពៃណីនីមួយៗ គឺជា "ឆាកសម្តែង​ប្រក្រតី" សម្រាប់តម្លៃវប្បធម៌ ខ្មែរ បានសម្តែងឡើងវិញយ៉ាងរស់រវើក។ ផ្តើមពីនោះ រួមចំណែកបង្កើត​អត្តសញ្ញាណដាច់ដោយឡែករបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង ទាក់ទាញ​ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

នៅក្នុងឃ្លាំងសិល្បៈប្រពៃណី​របស់​បងប្អូនជនជាតិ ខ្មែរ ​ខេត្ត​ អានយ៉ាង សិល្បៈសម្តែង​ស្គរឆៃយ៉ាំ​ត្រូវបាន​ចាត់ទុក​ថា​ជាទម្រង់​តួយ៉ាង។ អ្នកសំដែង​មិនត្រឹមតែ​ទះស្គរ​ប៉ុននោះទេ ថែមទាំងគួប​ផ្សំ​ចលនា​រាំ បង្វិលខ្លួន លោតនិង​ញាក់មុខញាក់មាត់​តាមចង្វាក់ ​បង្កើត​ជាទស្សនីយភាពសម្តែងដិតដោយលក្ខណៈ​សិល្បៈ​។ ឆ្នាំ ២០២៥ សិល្បៈ​សម្តែង​ស្គរ​ឆៃយ៉ាំ​របស់​ជនជាតិ ខ្មែរ ​នៅ​ខេត្ត​ អានយ៉ាង ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ ​បញ្ជាក់​ពី​តម្លៃ​ពិសេស​នៃ​ទម្រង់​សិល្បៈ​នេះ។

ក៏ប៉ុន្តែ ដើម្បីក្លាយជាសិប្បករសម្តែងស្គរឆៃយ៉ាំមិនមែនជារឿងងាយស្រួលឡើយ។ យោងតាមព្រះតេជគុណ ចៅរីន ព្រះពហុស្សូតវត្ត ស្នាយដង្គុំ (ឃុំ អូឡឹម) មានថេរដីកាថា៖ អ្នកសំដែងស្គរឆៃយ៉ាំត្រូវតែឆ្លងកាត់ការ​ហ្វឹកហាត់លត់ដំយ៉ាងម៉ត់ចត់ជាច្រើនឆ្នាំទើបសម្តែងយ៉ាងស្ទាត់ជំនាញបាន។ វ័យដ៏ល្អបំផុតសម្រាប់សម្តែងគឺ​ចាប់ពី ១៦ ទៅ ៤០ ឆ្នាំ ទាមទារសុខភាពល្អ កម្លាំងកាយមាំមួន និងមានក្រឹត្យវិន័យខ្ពស់។

យោងតាមព្រះតេជគុណ ចៅរីន បច្ចុប្បន្ន ការអភិរក្សសិល្បៈរាំស្គរឆៃយ៉ាំជួបការលំបាកមិនតិចឡើយ ខណៈពេល​ចំនួនសិប្បករសិប្បការិនីមានលទ្ធភាពបង្ហាត់បង្រៀនកាន់តែតិចទៅ ខណៈពេលចំនួនយុវជនតាមរៀនក៏មិនទាន់​ច្រើនដែរ។ មិនតិចទេវត្ត ខ្មែរ អញ្ជើញគ្រូបង្ហាត់បង្រៀនមកពីមូលដ្ឋានផ្សេងមកបង្ហាត់បង្រៀន​ណែនាំដោយសារ​តែខ្វះអ្នកជំនាញ។ បច្ចុប្បន្ននេះ សិប្បកម្មធ្វើស្គរឆៃយ៉ាំក៏កំពុងតែប្រឈមមុខនឹងហានិភ័យនៃ​ការបាត់បង់ដែរ ដោយសារចំនួនមនុស្សដែលដឹងពីរបៀបធ្វើស្គរកំពុងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ហើយស្ទើរតែ​គ្មានថ្នាក់រៀនស្នង​បន្តវេនតែម្តង បណ្តាលឱ្យក្រុមស្គរជាច្រើនត្រូវទិញឧបករណ៍ភ្លេងពីកន្លែងផ្សេងក្នុងតម្លៃខ្ពស់​ខ្លាំងណាស់។

លោក ចៅ សុខហ៊ន់ អនុប្រធានការិយាល័យវប្បធម៌ - សង្គមឃុំ អូឡឹម មានប្រសាសន៍ថា៖ កិច្ចការអភិរក្ស​សិល្បៈសម្តែងស្គរឆៃយ៉ាំនៅជួបលំបាកជាច្រើន ដោយសារតែកង្វះអ្នកស្នងបន្តវេនកាន់តែខ្លាំង យុវជនជាច្រើន​មិនទាន់មករៀន ខណៈពេលគុណភាពឧបករណ៍ភ្លេងក៏ធ្លាក់ចុះ និងថវិកាសម្រាប់ចំណាយការហាត់រៀន ការ​សម្តែង និងការថែរក្សានៅមានកម្រិតនៅឡើយ។

ដើម្បីអភិរក្សសិល្បៈសម្តែងស្គរឆៃយ៉ាំ លោក ចៅ សុខហ៊ន់ ឱ្យដឹងថា៖ មូលដ្ឋានកំពុងសហការជាមួយនឹងផ្នែក​វប្បធម៌ និងវត្ត ខ្មែរ ដើម្បីបើកថ្នាក់បង្ហាត់បង្រៀនយុវជន ក្មេងជំទង់ ឧបត្ថម្ភទិញឧបករណ៍ភ្លេង សម្លៀកបំពាក់ អញ្ជើញសិប្បករសិប្បការិនីពូកែៗ ណែនាំដោយផ្ទាល់ ព្រមទាំងបង្កើតក្រុមស្គរបម្រើពិធីបុណ្យ ដើម្បីបង្កើត​កងកម្លាំងជំនាន់ក្រោយ និងរក្សាភាពរស់រាននៃសិល្បៈឆៃយ៉ាំ។

ហានិភ័យបាត់បង់ទម្រង់សិល្បៈជាច្រើន
យោងតាមមន្ទីរជនជាតិ និងសាសនាខេត្ត អានយ៉ាង៖ បច្ចុប្បន្ននេះ កងជួរសិប្បករសិប្បការិនី ខ្មែរ អ្នក​ថែរក្សា អនុវត្ត និងបង្ហាត់បង្រៀនសិល្បៈប្រពៃណីនៅខេត្ត អានយ៉ាង កំពុងធ្លាក់ចុះទាំងចំនួន និងលទ្ធភាព​ដំណើរការ។ សិប្បករសិប្បការិនីភាគច្រើនមានវ័យចំណាស់ សុខភាពធ្លាក់ចុះ ល័ក្ខខ័ណ្ឌសេដ្ឋកិច្ចនៅលំបាក ខណៈពេលយុវជនជំនាន់ក្រោយមិនសូវចាប់អារម្មណ៍តាមរៀនមុខរបរនេះ។ ប្រការនេះបង្កើនហានិភ័យនៃការ​បាត់បង់ទម្រង់សិល្បៈប្រពៃណីរបស់ជនជាតិ ខ្មែរ។

vna-potal-an-giang-bao-ton-nghe-thuat-truyen-thong-cua-dong-bao-dan-toc-khmer-8869704.jpg
ការសម្ដែង​ស្គរ​ឆៃយ៉ាំ​នៅ​បរិវេណវត្ត​ ស្នាយ​ដង្គុំ ឃុំ អូឡឹម ខេត្ត ​អានយ៉ាង។

នៅតាមមូលដ្ឋានមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករដូចជា៖ ទ្រីតូន ទិញបៀន យ៉ាងថាញ់ ហនដឹត ឌិញហ្វា ហ្កក្វាវ និង វិញធន់ មូលដ្ឋាននីមួយៗ មានសិប្បករសិប្បការិនីប្រហែល ៥ ទៅ ១០ នាក់តែងតែសម្តែងទម្រង់ទាំងឡាយជាប្រចាំដូចជា៖ ភ្លេងពិណពាទ្យ ស្គរឆៃយ៉ាំ យូកេ របាំ ចម្រៀងចាប៉ី ច្រៀងអាយ៉ៃ ។ល។ សិប្បករសិប្បការិនីស្ទើរតែទាំងអស់មានវ័យចាស់ មានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ និងមានសិប្បករសិប្បការិនីជាច្រើនមានអាយុ ៧០ ប្លាយ។

បច្ចុប្បន្ននេះ នៅតាមវត្ត ខ្មែរ ក្នុងខេត្ត អានយ៉ាង មានសិប្បករសិប្បការិនីជាច្រើននៅតែខិតខំអស់ពីចិត្តពីថ្លើម​បង្ហាត់បង្រៀនយុវជនជំនាន់ក្រោយ ក៏ប៉ុន្តែភាគច្រើនការបង្ហាត់បង្រៀននេះកើតឯកឯង មិនទាន់មាន​កម្មវិធីបណ្តុះបណ្តាលតាមក្បួនខ្នាត កម្មវិធីសិក្សាមិនទាន់ឯកភាព ឬយន្តការឧបត្ថម្ភសមស្រប។ ថ្នាក់បង្ហាត់​បង្រៀនត្រូវបានរៀបចំឡើងដោយផ្នែកវប្បធម៌ ឬមូលដ្ឋានក្នុងរយៈពេលខ្លី មិនទាន់បានបង្កើតគំរូបណ្តុះបណ្តាល​រយៈពេលវែងនៅឡើយទេ។

ក្បែរនោះ ទម្រង់សិល្បៈប្រពៃណី ខ្មែរ ជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ដោយសារតែខ្វះសិប្បករ​សិប្បការិនីស្នងបន្តវេន របៀបប្រើប្រាស់ឧបករណ៍ភ្លេងមិនទាន់ត្រូវបានបង្រៀនពេញលេញនៅឡើយទេ ប្រឈម​នឹង​ហានិភ័យនៃការបាត់បង់។ ក្រុមសិល្បៈយូកេ របាំ និងវង់ភ្លេងពិណពាទ្យមួយចំនួនដំណើរការម្តងម្កាលក្នុង​ឱកាសពិធីបុណ្យតែប៉ុននោះ ជួនកាលត្រូវអញ្ជើញសិប្បករសិប្បការិនីមកពីមូលដ្ឋានផ្សេងទៀតមកជួយទៀត​ផង។

ស្របពេលនោះ កិច្ចការថែរក្សាឯកសារក៏នៅមានកម្រិតផងដែរ។ ឯកសារជាច្រើនស្តីអំពីសិល្បៈប្រពៃណី ខ្មែរ នៅរាត់រាយនៅតាមវត្ត ផ្ទះប្រជាជន ឬសិប្បករសិប្បការិនីរក្សាទុកដោយខ្លួនឯងទើបងាយខូចខាត បាត់បង់។ មិនទាន់មានមូលដ្ឋានទិន្នន័យឌីជីថលឯកភាពបណ្តាលឱ្យការអភិរក្ស ការស្រាវជ្រាវ ការបង្ហាត់បង្រៀន និងការផ្សព្វផ្សាយតម្លៃវប្បធម៌នៅជួបលំបាកជាច្រើន។

​នាំ​យក​បេ​តិ​កភណ្ឌ​ “រស់រាន” ​ជាមួយសហគមន៍
រហូតមកទល់បច្ចុប្បន្ន​នេះ ​សហគមន៍ ​ខ្មែរ ​នៅខេត្ត​ អានយ៉ាង ក៏មាន​បេតិ​ក​ភណ្ឌ​​វប្បធម៌ អរូបីលំដាប់ថ្នាក់ជាតិចំនួន ៥ រួមមាន៖ ពិធី​ប្រណាំង​គោ​ បៃនូយ (​ភ្នំប្រាំពីរ) ១ ពុទ្ធិ ​និង បច្ចេកទេសចារអក្សរលើស្លឹករឹត ​១​ សិល្បៈ​សម្តែង​ល្ខោន​​យីកេ ១​ មុខរបរផលិតស្ករ​ត្នោត ១​ ​និងសិល្បៈ​រាំស្គរ​ឆៃយ៉ាំ​ ១។​ ទាំងនេះ​សុទ្ធតែជាបេតិកភណ្ឌ​តួយ៉ាង ឆ្លុះបញ្ចាំងជម្រៅ​នៃវប្បធម៌​របស់​សហគមន៍​ ខ្មែរ នៅ ​ណាមបូ (ភូមិភាគខាងត្បូង)។

ដើម្បី​អភិរក្ស ស្តារឡើងវិញ ថែរក្សា និងលើកស្ទួយរាល់​តម្លៃ​សិល្បៈ​ប្រពៃ​ណី​របស់​បង​ប្អូនជនជាតិ ខ្មែរ នៅក្នុង​ភូមិសាស្រ្តខេត្ត អានយ៉ាង លោក លេ វ៉ាន់​ផឿក អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បាន​ឱ្យ​ដឹង​ថា៖ គណៈកម្មាធិការប្រជាជនខេត្ត​បានរៀបចំគម្រោង​មេអភិរក្ស និង​លើកស្ទួយតម្លៃសិល្បៈប្រពៃណីជនជាតិ ខ្មែរ សម្រាប់​ដំណាក់​កាល​​ឆ្នាំ ២០២៦ - ២០៣០ ក្នុងគោលដៅការពារថែរក្សា និង​លើក​ស្ទួយ​រាល់​ទម្រង់សិល្បៈ​ប្រពៃណីរ​បស់បងប្អូន​ជន​ជាតិ ខ្មែរ ប្រកបដោយស្ថិរភាព។

នៅពេលខាងមុខ​ ខេត្តនឹងធ្វើការពិនិត្យពិច័យឡើងវិញ ពិនិត្យមើល និងប្រព័ន្ធ​ភាវូបនីយកម្មបណ្តាទម្រង់​សិល្បៈ​លេចធ្លោរបស់បងប្អូនជនជាតិ ខ្មែរ ដោយ​ផ្តល់អាទិភាពដល់ការ​ការពារជាបន្ទាន់នូវទម្រង់សិល្បៈ មាន​ក្បួនខ្នាត​ដែលមានហានិភ័យប្រឈម​នឹងការបាត់បង់ ព្រមទាំង​បមាណីយកម្មកិច្ចការរក្សា​ទុក ការប្រមូលផ្តុំ​ឯកសារ និង​ការ​បង្ហាត់​បង្រៀន​នៅ​ក្នុង​សហគមន៍ជនជាតិ ខ្មែរ។ គម្រោងមេផ្តោតសំខាន់ទៅ​លើការអភិវឌ្ឍកងជួរអ្នកស្នងបន្តវេនតាម​រយៈបង្កើតល័ក្ខខ័ណ្ឌងាយស្រួលឱ្យសិប្បករសិប្បការិនីផ្ទេរមុខរបរដោយផ្សារភ្ជាប់ជាមួយនឹងវត្តអារាម ​ខ្មែរ សាលារៀន និងស្ថាប័ន​វប្បធម៌នានា ព្រមទាំងលើកទឹកចិត្តយុវជនឱ្យចូលរួមសិក្សា អនុវត្ត​ និងសម្តែង​សិល្បៈផងដែរ។

ខេត្ត​​នឹង​ស្តារ​ឡើង​វិញ​នូវលម្ហប្រជុំជីវ​ភាព​​សិល្បៈ​​នៅ​​ក្នុង​​សហ​គម​ន៍​​​​​ បន្ត​​រក្សា​សកម្ម​ភាពសម្តែង​ដែលភ្ជាប់​ជាមួយ​នឹងពិធី​បុណ្យប្រពៃណី ​បង្កើត​ក្លឹប​សិល្បៈ ខ្មែរ មានសកម្មភាពជាប្រចាំ ​ស្របពេលនោះដែរភ្ជាប់​សិល្បៈប្រពៃណី​ជាមួយនឹង​ការអភិវឌ្ឍ​​​ទេស​ចរណ៍​ ការផ្ស​ព្វផ្សាយ និងផលិតផលវប្បធម៌​ដើម្បី​ប​ង្កើតការងាររកស៊ីចិញ្ចឹម​​ជីវិតជូន​សិប្បករ​សិប្បការិនី។

គម្រោងមេក៏បានកំណត់គោលដៅជំរុញការផ្សព្វផ្សាយ ការអប់រំអំពីតម្លៃសិល្បៈ ខ្មែរ ពង្រឹងការផ្លាស់ប្តូរវប្បធម៌​រវាងបណ្តាជនជាតិ និងបង្កើតមោទកភាពអំពីអត្តសញ្ញាណវប្បធម៌ជាតិ។ រហូតដល់ឆ្នាំ ២០៣០ ខេត្ត អានយ៉ាង ខិតខំសម្រេចឱ្យរួចរាល់ឯកសារពិនិត្យរាល់ទម្រង់សិល្បៈ ខ្មែរ ទាំងអស់ បង្កើតខ្សែភាពយន្តឯកសារ និងផែនទីវប្បធម៌ - សិល្បៈ ខ្មែរ រៀបចំថ្នាក់បង្ហាត់បង្រៀនពី ៥ ដល់ ៧ ថ្នាក់រៀនរាល់ឆ្នាំ និងបង្កើតក្លឹបសិល្បៈ ខ្មែរ យ៉ាង​ហោចណាស់ ២ ក្លឹបធ្វើសកម្ម​ភាពជាប្រចាំ។ ខេត្តនឹងរៀបចំពិធីមហោស្រពសិល្បៈប្រពៃណី ខ្មែរ ២ ឆ្នាំម្តង និង បង្កើតឃ្លាំងទិន្នន័យឌីជីថលព្រមទាំងគេហទំព័រជំនាញបច្ចេកទេសអំពីសិល្បៈ ខ្មែរ បម្រើការងារអភិរក្ស ការ​ស្រាវ​​ជ្រាវ និងការផ្សព្វផ្សាយ។

ចំណុចថ្មីរបស់គម្រោងមេនេះគឺអភិរក្ស​ផ្សារភ្ជាប់ជាមួយនឹងការ​ទាញ​យក​តម្លៃវប្បធម៌បម្រើការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ ​​ក្នុង​នោះ ខេត្ត អានយ៉ាង នឹងបង្កើត​ផលិតផល​ទេស​ចរណ៍​​ឆ្លងកាត់ពិសោធន៍ភ្ជាប់ជាមួយនឹងវប្បធម៌ ខ្មែរ ដូចជា ការ​ទស្សនា​វត្ត ​ខ្មែរ​ មើលសិល្បៈល្ខោនយូកេ ​ស្តាប់​ភ្លេង​ពិណពាទ្យ ហាត់​រៀនរាំក្បាច់រាំវង់​ ឆ្លងកាត់ពិសោធក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យអកអំបុក និងការស្វែង​យល់​ពីជីវ​ភាព​រស់​នៅផ្នែកវប្បធម៌ ខ្មែរ នៅតាម​ភូមិស្រុក។ លំហ
វប្បធម៌សហគមន៍ជនជាតិ ខ្មែរ នឹងត្រូវបានតភ្ជាប់​ជា​ខ្សែ​​ទេសចរណ៍មានលក្ខណៈ​ពិសេសដាច់ដោយឡែក ​បង្កើតការងាររកស៊ីចិញ្ចឹម​ជីវិតជូនសិប្បករសិប្បការិនីផង ​រួម​ចំណែក​លើកស្ទួយ​តម្លៃបេតិកភណ្ឌផង៕

អត្ថបទនិងរូបថត៖ ថាញ់សាង
ប្រែសម្រួល៖ ចន្ថា

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

ក្នុងឱកាសពិធីបុណ្យសែនដូនតា មាមីងបងប្អូនជនជាតិ ខ្មែរ ជាច្រើនកំពុងរស់នៅនិងធ្វើការនៅទីក្រុង ហូ ជីមិញ បានប្រមូលផ្តុំគ្នាមកវត្ត ពោធិវង្ស សង្កាត់ បៃហៀន ដើម្បីថ្វាយគ្រឿងសក្ការៈព្រះពុទ្ធ ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃនិងសូត្រធម៌សុំសេចក្តីជាសុខ សុភមង្គលដល់គ្រួសារញាតិសន្តាន។

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

តាំងពីការជួយជ្រោមជ្រែងសាសនិកប្រើឌីជីថលរហូតដល់ឌីជីថលភាវូបនីយកម្មបរិស្ថាន វត្ថុតឹកតាងនិងនិទានរឿងរ៉ាវវប្បធម៌ បណ្តាសហគមន៍ជនជាតិ សាសនានៅទីក្រុង ហូ ជីមិញ កំពុងស្វែងរករបៀបប្រើបច្ចេកវិទ្យាដើម្បីថែរក្សាបេតិកភណ្ឌ នាំយកតម្លៃ​ប្រពៃណីឱ្យខិតជិតនឹងមហាជន។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

រសៀលថ្ងៃទី ២ ខែ តុលា នាឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ ក្រុមការងារនៃទីក្រុង កឹនធើ ដឹកនាំដោយលោក ដុង វ៉ាន់ថាញ់ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង កឹនធើ អញ្ជើញទៅសួរសុខទុក្ខ​លោកគ្រូអ្នកគ្រូ សិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ថាញ់ភូ និងវត្ត ព្រែកអណ្តើក នៅឃុំ ញូយ៉ា។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្តលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីអំពីការអភិវឌ្ឍវប្បធម៌ វៀតណាម ខេត្ត ឡាងសឺន កំណត់ថា ការកសាងនិងអភិវឌ្ឍខឿនវប្បធម៌គ្រប់ជ្រុងជ្រោយ ពោរពេញដោយអត្តសញ្ញាណ មនុស្សធម៌ វិទ្យាសាស្ត្រ ទំនើប ក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ប្រភពធនធានកើតពីផ្ទៃក្នុងដ៏សំខាន់ កម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងលឿននិងស្ថិរភាព។

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយដាក់ចេញតម្រូវការកសាងប្រព័ន្ធតម្លៃជាតិ វប្បធម៌ និង​បមាណីយកម្មប្រជាជន វៀតណាម។ នៅទីក្រុង ហូ ជីមិញ កសាងប្រជាជនថែរក្សាអត្តសញ្ញាណផង សម្របសម័យកាលផងគឺជា​លក្ខខណ្ឌដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ប្រសិនបើកសាងប្រព័ន្ធតម្លៃមនុស្សគឺជាមូលដ្ឋានគ្រឹះបង្កើតបានជាប្រភពកម្លាំងកើតពីផ្ទៃក្នុងនៃទីក្រុង ក៏សំណួរបណ្តទៀតគឺធ្វើដូចម្តេចដើម្បីតម្លៃទាំងនោះមិនមែនមានតែនៅក្នុងឯកសារជាលាយលក្ខណ៍អក្សរឬពាក្យស្លោកប៉ុននោះទេតែក្លាយជាផ្នែកមួយនៃជីភាពប្រចាំថ្ងៃ។ ជាក់ស្តែងនៅទីក្រុង ហូ ជីមិញ ឱ្យឃើញថា ចង់ឱ្យវប្បធម៌ជ្រាបចូលទៅក្នុងសហគមន៍យ៉ាងជ្រៅ ចាំបាច់ត្រូវបង្កើតបរិយាកាសទាំងឡាយដើម្បីប្រជាជនអាចទទួលផល ឆ្លងកាត់បទពិសោធ ផ្លាស់ប្តូរនិងច្នៃប្រតិដ្ឋ។ នេះក៏ជាទិសដៅដ៏សំខាន់ដើម្បីប្រែក្លាយធនធានវប្បធម៌ទៅជាប្រភពកម្លាំងអភិវឌ្ឍតាមស្មារតីសេចក្តីសម្រេចលេខ 80-NQ/TW។

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ វៀតណាម ក្នុងដំណាក់កាលថ្មីរួមជាមួយនឹងកម្មវិធី ផែនការអនុវត្តរបស់រដ្ឋាភិបាលបានដាក់ចេញតម្រូវការនាំប្រព័ន្ធតម្លៃវប្បធម៌ជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារនិងបទដ្ឋានមនុស្សម្នា វៀតណាម ចូលទៅក្នុងជីវភាពប្រចាំថ្ងៃ។

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ឡាយចូវ បានប្រារព្ធពិធីលើកទង់ជាតិអំណរបុណ្យឯករាជ្យជាតិឆ្នាំ ២០២៦ ដោយមាន​ការអញ្ជើញចូលរួមរបស់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាជនបណ្តាជនជាតិខេត្ត ឡាយចូវ រួមជាមួយនឹង​ភ្ញៀវទេសចរ។ បន្ទាប់ពីពិធីលើកទង់ជាតិគឺសកម្មភាពរាំគោះអង្រែ ដង្ហែតាមដងផ្លូវដិតដោយសម្រស់ពណ៌វប្បធម៌បណ្តាជនជាតិ​នៅតំបន់ភ្នំ ឡាយចូវ។

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជា​ឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជន​បណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា លម្ហភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) ចម្រុះពណ៌ស្រស់ឆើតឆាយប្រពៃណីដោយមានខ្សែព្រឹត្តិការណ៍ "អំណរបុណ្យឯករាជ្យជាតិ"។

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំនិងរក្សាទុកសំណង់ជំនឿជាច្រើនមានស្លាកស្នាមប្រវត្តិសាស្ត្ររបស់សហគមន៍បណ្តាជនជាតិ។ ក្នុងនោះ វត្ត ចន្ទរង្សី និងវត្ត ពោធិវង្ស គឺជាវត្តពីរដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ សាសនារបស់សហគមន៍ ខ្មែរ នៅទីក្រុង ហូ ជីមិញ និងតាមមូលដ្ឋានជិតខាង។

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារលក់សត្វពាហនៈ ត្រាលិញ (ឃុំ ត្រាលិញ ខេត្ត កាវបាំង) គឺជាសម័យប្រជុំផ្សារប្រព្រឹត្តឡើងនៅថ្ងៃទី ៤ ទី ៩ ទី ១៤ ទី ១៩ ទី ២៤ និងទី ២៩ ច័ន្ទគតិជារៀងរាល់ខែ។ នៅទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងបណ្តាសកម្មភាពចរចា លក់ដូរក្របី គោ សេះដ៏ល្បីឈ្មោះប៉ុននោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃផ្សារណាត់តំបន់ភ្នំទៀតផង៕

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

សហគមន៍​ជនជាតិ ​ធូឡាវ​ នៅ​ ​វៀតណាម ​រស់នៅ​តែ​ក្នុង​ខេត្ត​ ឡាវកាយ ប៉ុននោះ ស្ថិតក្នុង​តំបន់​ខ្សែទឹកខាងលើទន្លេ ចាយ តាម​ឃុំ ​មឿងខឿង ផាឡុង ​ស៊ីនជាង ជាដើម្បី។ ទោះបីជា​ចំនួនប្រជាជនយ៉ាង​តិច​ក៏ដោយតែបងប្អូនជនជាតិ ​ធូឡាវ​ នៅតែផ្តោតជាសំខាន់ទៅលើ​ការថែរក្សានិងលើកស្ទួយ​បណ្តាមុខរបរហត្ថកម្ម​ប្រពៃណី​ដូចជា​ត្បាញសំពត់ ដេរ​សម្លៀកបំពាក់​ប្រពៃណី​ដើម្បីប្រើប្រាស់ក្នុងការប្រជុំជីវភាព​ ផលិតកម្មជារៀងរាល់ថ្ងៃនិង​សកម្មភាពជំនឿ មនោវិញ្ញាណ បង្កើតបានជាសម្រស់ដ៏វិសេសវិសាលដោយឡែក ចូលរួមចំណែកក្នុងការអភិរក្ស លើកស្ទួយអត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

សំឡេងខ្លុយរបស់បងប្អូនជនជាតិ ព្រៅ វ៉ឹនកៀវ (ភូមិឃុំ ត្រឿងស៊ើន ខេត្ត ក្វាងទ្រី) បន្លឺឡើងខ្ទរលាន់ឮកណ្តាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយដូចជាស្ពានមេត្រីភ្ជាប់មនុស្សជាមួយប្រភពដើម ព្រៃភ្នំនិងជីវភាពមនោវិញ្ញាណ។ ក្នុងលំហូរនៃជីវភាពសម័យទំនើប សិប្បករទាំងឡាយរួមជាមួយនឹងដំណោះស្រាយអភិរក្សនៃមូលដ្ឋានកំពុងរួមចំណែកថែរក្សាបេតិកភណ្ឌដ៏មានតម្លៃ ស្របពេលនោះដែរបើកចេញឱកាសអភិវឌ្ឍទេសចរសហគមន៍ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌៕

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា នៅតំបន់ទេសចរណ៍ជើងភ្នំ ឡាងប៊ីអាង សង្កាត់ ឡាងប៊ីអាង - ដាឡាត ខេត្ត ឡឹមដុង រៀបចំសមោសរវប្បធម៌គងឃ្មោះនិងម្ហូបអាហាររួមផ្សំនឹងល្បែងប្រជាប្រិយឆ្នាំ ២០២៦។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

កាលពី ៥២ ឆ្នាំមុននេះ នៅខេត្ត រ៉ាច់យ៉ា (ឥឡូវជាខេត្ត អានយ៉ាង) ព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គគឺ យ័ញហម យ័ញតឹប យ័ញហយ ឡឹមហ៊ុង រួមជាមួយនឹងប្រជាជនមូលដ្ឋានរៀបចំបាតុកម្មតស៊ូទាមទារអាជ្ញាធរ អាម៉េរិក - អាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហ៊ាននិងបាញ់បំផ្លាញវត្តអារាម។ ស្មារតីតស៊ូបដិវត្តន៍និងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គក្លាយជាអណ្តាតភ្លើងបញ្ឆេះស្មារតីស្នេហាជាតិ សាមគ្គីក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក ប្រជាជននិយាយរួម។

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាមិនត្រឹមតែជាសកម្មភាពជំនឿដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងបានក្លាយជាលំហប្រជុំជីវភាពវប្បធម៌រួមរបស់ទីក្រុង ហូ ជីមិញ ទៀតផង៕

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

សម្រាប់សហគមន៍ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម វត្តមិនត្រឹមតែជាកន្លែងប្រជុំជីវភាពសាសនាប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃពិធីបុណ្យប្រពៃណីសំខាន់ៗដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅ វប្បធម៌របស់សហគមន៍នៅក្នុងភូមិស្រុកទៀតផង។