ទិវាមហោស្រពវប្បធម៌ជនជាតិ ម៉ុង ឆ្នាំ ២០២៦ ដំណើរកម្សាន្តទៅកាន់ភូមិនិគម យេជើ និងភូមិនិគមទេសចរណ៍សហគមន៍ ទូលូ - តៀ ឡ នាំមកជូនភ្ញៀវទេសចរឱកាសឆ្លងកាត់ពិសោធធម្មជាតិ ស្វែងយល់សិប្បកម្មប្រពៃណី និងឆ្លងកាត់ពិសោធជីវភាពវប្បធម៌របស់បងប្អូនជនជាតិនៅតំបន់ភ្នំ។
ក្រៅពីសកម្មភាពឆ្លងកាត់ពិសោធន៍ លម្ហដាក់បង្ហាញកសិផល ផលិតផលហត្ថកម្ម សម្លៀកបំពាក់ និងម្ហូបអាហារក្នុងស្រុករួមចំណែកបង្កើតទៅជាកន្លែងផ្លាស់ប្តូររវាងប្រជាជន និងភ្ញៀវទេសចរ។ ភោគផលត្រូវបានដាក់តាំងបង្ហាញយ៉ាងជិតដិត ឆ្លុះបញ្ចាំងពីការរស់នៅក្នុងផលិតកម្មរបស់សហគមន៍។ ផលតិផលហត្ថកម្ម និងម្ហូបអាហារប្រពៃណីក្លាយជាស្ពានមេត្រីពាំនាំវប្បធម៌ក្នុងស្រុកឱ្យកាន់តែខិតជិតភ្ញៀវថែមទៀត។
លោក ឌិញ ក្វាងបៅ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ពូញី ថ្លែងយ៉ាងច្បាស់ថា៖ មូលដ្ឋាននឹងបន្តផ្តោតលើការទាញយកសក្តានុភាព ឧត្តមភាពអំពីទេសភាពធម្មជាតិ និងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ម៉ុង ដោយផ្តោតលើការបង្កើតតំបន់វាលស្រែកាំជណ្ដើរ ពូញី និងភូមិនិគមទេសចរណ៍សហគមន៍ ទូលូ - តៀ ឡ ក្លាយទៅជាគោលដៅដ៏ទាក់ទាញ។
មូលដ្ឋានតម្រង់ទិសដៅអភិវឌ្ឍរាល់សកម្មភាពឆ្លងកាត់ពិសោធវប្បធម៌ សិប្បកម្មប្រពៃណី ម្ហូបអាហារ និងសេវាកម្មស្នាក់នៅ លើកកម្ពស់គុណភាពបម្រើភ្ញៀវទេសចរពីមួយជំហានទៅមួយជំហានក្នុងគោលបំណងបង្កើតមុខរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជន ផ្សារភ្ជាប់ការអភិវឌ្ឍទេសចរណ៍ជាមួយនឹងការថែរក្សាតម្លៃវប្បធម៌ប្រពៃណីនិងទេសភាពភូមិនិគម។
ពីវាលស្រែកាំជណ្តើររដូវស្រូវទុំនៅ យេជើ រហូតដល់លម្ហឆ្លងកាត់ពិសោធនៅ ទូលូ - តៀ ឡ ភាពទាក់ទាញរបស់ ពូញី បានបង្កើតឡើងពីការគួបផ្សំរវាងធម្មជាតិ និងអត្តសញ្ញាណសហគមន៍។ ការទាញយកអត្ថប្រយោជន៍ទាំងនោះ រួមផ្សំជាមួយនឹងការអភិរក្សវប្បធម៌ ថែរក្សាទេសភាពនិងលើកកម្ពស់គុណភាពសេវាកម្មនឹងជាមូលហេតុដើម្បីមូលដ្ឋានកសាងផលិតផលទេសចរណ៍ពិសេសដោយឡែកពីមួយជំហានទៅមួយជំហាន នាំយក ពូញី ឱ្យកាន់តែខិតជិតនឹងភ្ញៀវទេសចរថែមទៀត៕
អត្ថបទនិងរូបថត៖ ស៊ន់ទឺ
ប្រែសម្រួល៖ អៀងថាន់