យោងតាមព្រះតេជគុណ យ៉ាញ់ឡី ពណ៌ទឹកមាសនិងក្រហមជាធម្មតាត្រូវបានប្រើជាទូទៅនៅក្នុងស្ថាបត្យកម្មវត្ត ខ្មែរ។ វត្ត ខ្មែរ មួយជាទូទៅរួមមាន៖ ព្រះវិហារ - កន្លែងព្រះសង្ឃប្រារព្ធពិធីសំខាន់ៗ ឧបដ្ឋានសាលា - កន្លែងពុទ្ធបរិស័ទបដិបត្តិធម៌អាថ៌ ស្តាប់ទេសនា ប្រារព្ធពិធីកិច្ចប្រគេនទេយ្យទាន និងមណ្ឌលកុដិអាគន្តុកសង្ឃ - កន្លែងព្រះសង្ឃគង់នៅឬទទួលស្វាគមន៍ពុទ្ធបរិស័ទមកស្នាក់អាស្រ័យ។
យោងតាមព្រឹទ្ធាចារ្យចាស់ទុំទាំងឡាយក្នុងសហគមន៍ ខ្មែរ វត្តអារាមមិនមែនគ្រាន់តែជាទីកន្លែងបួសរៀននិងគោរពសក្ការៈតែមួយមុខប៉ុននោះទេ វត្តអារាមក៏ជាមជ្ឈមណ្ឌលវប្បធម៌ អប់រំរបស់សហគមន៍ទៀតផង។ ឆ្លងតាមរយៈសកម្មភាពពិធីបុណ្យទាន បដិបត្តិសាសនានិងផ្លាស់ប្តូរវប្បធម៌ វត្តអារាមបានក្លាយជាកន្លែងជួបជុំ តំណភ្ជាប់រវាងជនជាតិ ខ្មែរ គ្រប់ជំនាន់ ព្រមទាំងបើកទូលាយការផ្លាស់ប្តូរជាមួយសហគមន៍បណ្តាជនជាតិដទៃទៀតនៅលើភូមិសាស្ត្រទីក្រុង៕
អត្ថបទនិងរូបថត៖ អានហៀវ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ