ការអភិរក្សមុខរបរប្រពៃណី
ឱ្យតែសរទរដូវមកដល់ម្តងៗ នៅមុខសំយ៉ាបផ្ទះរបស់ជនជាតិ ធូឡាវ នៅឃុំ ស៊ីនជាង ក៏កាន់តែអ៊ូអរ។ លោកយាយៗ អ្នកម្តាយៗ ប្រមូលផ្តុំគ្នាស្រាវផ្កាកប្បាស ស្រាវសរសៃសូត្រ ត្បាញសំពត់ រៀបចំដេរសម្លៀកបំពាក់បុណ្យចូលឆ្នាំ សហគមន៍ជនជាតិ ធូឡាវ នៅ ស៊ីនជាង មានមនុស្សត្រឹមតែជាង ១.០០០ នាក់ប៉ុននោះតែនារីនៅទីនេះសុទ្ធតែចេះត្បាញសំពត់ស្ទើរតែទាំងអស់ហើយតែងតែមានមោទកភាព ឲ្យតម្លៃខ្ពស់មុខរបរហត្ថកម្មប្រពៃណីរបស់ជនជាតិ។
អ្នកស្រី ត្រាង ធីថឿង ភូមិ សានត្រា ចែករំលែកថា "ផលិតផលនៃមុខរបរត្បាញផ្សារភ្ជាប់ជាមួយនឹងដំណាក់កាលដ៏សំខាន់ក្នុងវដ្តជីវិតរបស់មនុស្ស៖ ទារកទើបនឹងកើតមានកន្ទបទារក ព្រនរ មួកឃ្លុំខ្លួន សម្លៀកបំពាក់អាពាហ៍ពិពាហ៍ សម្លៀកបំពាក់បុណ្យសព ។ល។ បានជារបរត្បាញក្លាយជាសំខាន់ខ្លាំងណាស់ដោយសារវាមិនត្រឹមតែបម្រើដល់ការប្រជុំជីវភាពប្រចាំថ្ងៃប៉ុននោះទេ ថែមទាំងទាក់ទងនឹងបញ្ហាខាងមនោវិញ្ញាណ ជំនឿទៀតផង"។
ដើម្បីធ្វើបានសម្លៀកបំពាក់មួយសម្រាប់ នារីជនជាតិ ធូឡាវ ចំណាយពេលវេលានិងកម្លាំងពលំយ៉ាងច្រើន ឆ្លងកាត់ដំណាក់កាលជាច្រើនទើបបង្កើតបានជាសរសៃអម្បោះដើម្បីឡើងកីត្បាញ។ ជនជាតិ ធូឡាវ ដាំផ្កាកប្បាសនៅអំឡុងខែ កុម្ភៈ អំឡុងពេលក្រោយបុណ្យចូលឆ្នាំ។ ដល់ខែ សីហា នៅពេលផ្កាកប្បាសទុំរប៉េះរប៉ោះក៏ប្រមូលផលផ្កា ហាលស្ងួត ខែ កញ្ញា ដល់ ខែ តុលា ក្រោយពីប្រមូលផលរដូវកាល នារីជនជាតិ ធូឡាវ អង្គុយកិនផ្កា ប្រលេះគ្រាប់។ ផ្កាកប្បាសដែលត្រូវបានប្រលេះគ្រាប់រួច ពួកគាត់ប្រើឧបករណ៍មួយដើម្បីបកផ្កាកប្បាស វាយផ្កាឱ្យរសោះ បន្តទៀតគឺដំណាក់កាលរុំចូលអារ៉ុងរមៀលលើតុដើម្បីបង្កើតជាអារ៉ុងផ្កាកប្បាស់វែងៗ។ ផ្តើមពីអារ៉ុងសរសៃកប្បាសទាំងនោះពួកគាត់ធ្វើបន្តដំណាក់កាលភ្ជាប់សរសៃកប្បាសជាមួយគ្នាដើម្បីបង្កើតជាសរសៃវែងៗ ដោយប្រើឧបករណ៍ដៃ។ ឆ្លងកាត់ដំណាក់កាលជាច្រើន សរសៃកប្បាសត្រូវបានបង្វិលឱ្យជាអារ៉ុងទាំងឡាយដើម្បីបញ្ចូលទៅក្នុងត្រល់ត្បាញ។
ត្បាញរួចក៏ជ្រលក់ពណ៌និងកាត់និងដេរជាសំពត់ អាវ កន្សែង។ ផលិតផលក្រោយពីដំណាក់កាលត្បាញ ជ្រលក់ពណ៌គឺជាផ្ទាំងសំពត់ទាំងឡាយជាប់ប្រើប្រាស់បានយូរខ្លាំង សាមញ្ញផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយជីវភាពរបស់ជនជាតិ ធូឡាវ ដូចជា៖ ការរក្សាភាពកក់ក្តៅ ការពាររាងកាយ រួមដំណើរក្នុងព្រឹត្តិការណ៍ដ៏មហោឡារិកទាំងឡាយរបស់ជីវិតមនុស្ស។
សម្លៀកបំពាក់របស់ជនជាតិ ធូឡាវ យកពណ៌ត្រុំខ្មៅជាចម្បង តុបតែងលម្អក្បូរក្បាច់ រចនា ផ្នត់សំពត់នៅជាយដៃអាវពីរខាង នៅខ្សែក្រវាត់ចង្កេះ។ សំពត់របស់នារីជនជាតិ ធូឡាវ គឺជាផ្ទាំងសំពត់ពណ៌ត្រុំខ្មៅទំហំប្រហែលមួយសន្ធឹងដៃ វែងដល់ខាងលើភ្នែកគោអ្នកស្លៀកបន្តិច។ ទ្រនាប់ចងេ្កះសំពត់ទទឹង ១០ សង់ទីម៉ែត្រ ត្រូវបានដេរដោយសំពត់មានសាច់សំពត់ ពណ៌សំពត់ដូចគ្នាហើយគ្មានខ្សែចងទេ។ ដោយឡែកជាយសំពត់ត្រូវបានដេរសំពត់មួយផ្ទាំងពណ៌ផ្សេងគ្នាពីលើទទឹងប្រហែល ១៥ សង់ទីម៉ែត្រ នៅផ្នែកខាងក្នុង។
ជាពិសេស សម្លៀកបំពាក់របស់នារី ធូឡាវ មិនអាចខ្វះសំពត់រុំផ្លួតជើង។ សំពត់រុំផ្លួតជើងគឺជាផ្ទាំងសំពត់រាងត្រីកោណត្រូវបានដេរដោយសំពត់កប្បាស់ពណ៌ត្រុំខ្មៅ។ សំពត់រុំផ្លួតជើងមានក្បាលមួយទទឹងពី ៨ ទៅ ១២ សង់ទីម៉ែត្រ ក្បាលម្ខាងទៀតប្រហែល ១ ទៅ ២ សង់ទីម៉ែត្រ។ ភ្ជាប់ជាមួយម្ខាងក្បាលតូចដោយមួយសរសៃខ្សែទទឹង ១ សង់ទីម៉ែត្រ ប្រវែងប្រហែល ៤៥ ទៅ ៦០ សង់ទីម៉ែត្រ ក៏ធ្វើដោយសំពត់ជ្រលក់ពណ៌ត្រុំខ្មៅផងដែរ។ "សំពត់រុំផ្លួតជើងត្រូវបានប្រើដើម្បីរុំជុំវិញកំភួនជើង រក្សាឱ្យកំភួនជើងឆ្មារ ស្អាត មិនត្រូវរីកធំនៅពេលដើរថ្មើជើង ឡើងភ្នំ មិនត្រូវញញ័រ តឹងដុំសាច់នៅពេលធ្វើដំណើរនិងការពារជើងទាំងគូ ទប់ស្កាត់បន្លាឆូត សត្វល្អិត ពស់ចឹក ។ល។" អ្នកស្រី ត្រាង ធីធឿង ឱ្យដឹងដូច្នេះ។
ទោះបីជាស្មុគស្មាញ ចំណាយពេលច្រើនក៏ដោយ តែនៅភូមិ សានចា ហាក់ដូចជាផ្ទះណាក៏មានចម្ការដាំកប្បាសមួយចំណិតដែរ។ ឆ្នាំណានារី ធូឡាវ ក៏ចំណាយពេលវេលានៅពេលរដូវកាលហើយរួចរាល់ដើម្បីធ្វើនិងណែនាំមាមីងបងប្អូនរក្សារមុខរបរប្រពៃណី បង លីវ ស៊ន់ថឿង ប្រធានភូមិ សានត្រា ឱ្យដឹងដូច្នេះ។
ការថែរក្សាបេតិកភណ្ឌ
ក្នុងអំឡុងថ្ងៃពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី មង្គលការ ។ល។ សម្លៀកបំពាក់របស់ជនជាតិ ធូឡាវ មានលក្ខណៈច្បាស់លាស់ ឆ្លុះបញ្ចាំងការយល់ដឹងអំពីសោភ័ណភាពប្រជាប្រិយ ជំនឿ សីលធម៌ ក្តីសុបិន បំណងប្រាថ្នាដ៏ក្លៀវក្លារបស់មនុស្សម្នា។
យោងតាមលោក ហា វ៉ាន់ថាំង អតីតប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ឡាវកាយ សម្លៀកបំពាក់ប្រើក្នុងពិធីកិច្ចទាំងឡាយរបស់ជនជាតិ ធូឡាវ ជាទូទៅក៏នៅតែជាឈុតសម្លៀកបំពាក់ថ្ងៃធម្មតាតែអាស្រ័យលើពិធីបុណ្យទាននិងមុខសញ្ញាប្រើប្រាសក៏មានខុសប្លែកគ្នា។ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ចៅការស្រីជនជាតិ ធូឡាវ ក្រៅពីការបង្ហាញសម្រស់សម្លៀកបំពាក់ឈុតថ្មីថែមទាំងទទូរកន្សែងពណ៌ផ្កាឈូកស្រស់លើក្បាលជិតឈឹង ទុកឱ្យឃើញតែភ្នែកនិងក្ដោងច្រមុះប៉ុននោះ ព្រមទាំងពាក់ស្បែកជើងធ្វើពីក្រណាត់ កាន់ឆ័ត្របាំង។ ក្នុងពិធីបុណ្យសពវិញ គ្រួសារសពពាក់កន្សែងពណ៌សសុទ្ធធ្វើពីសំពត់កប្បាស់មិនជ្រលក់ពណ៌នៅលើក្បាល កន្សែងកាន់ទុក្ខអាចជួតក្បាលសមសួនឬចងបួងជាផ្នួងនៅខាងក្រោយ ទុកឱ្យចុងកន្សែងនៅសល់ទាំងពីរខាងធ្លាក់ចុះមកបណ្តាខ្នង។
ប្រធានគណៈកម្មាធិការប្រជាជនឃុំ ស៊ីនជាង វៀន ឌិញហៀប ផ្តល់ព័ត៌មានថា ឆ្នាំ ២០២៤ “មុខរបរតម្បាញរបស់ជនជាតិ ធូឡាវ” បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិមិនត្រឹមតែរួមចំណែកសម្រួលដល់ចលនាប្រជាជន ធូឡាវ អភិរក្ស ថែរក្សានិងលើកស្ទួយតម្លៃវប្បធម៌ដ៏វិសេសវិសាលប៉ុននោះទេថែមទាំងដាស់ ចិញ្ចឹមបំប៉នស្មារតីមោទកភាពប្រជាជាតិ ឱ្យតម្លៃខ្ពស់មុខរបរហត្ថកម្មប្រពៃណី បានផ្សារភ្ជាប់ជាតិសាសន៍មនុស្សទាំងមូលប៉ុន្មានជំនាន់មកហើយ។
ថ្មីៗ នេះ នៅពិធីបុណ្យ "រដូវស្រូវទុំ ស៊ីនជាង - សម្លេងលាន់រំពងចង្វាក់គែន" ទាក់ទាញប្រជាជននិងភ្ញៀវទេសចរជាង ៥០.០០០ នាក់ចូលរួម ភ្ញៀវទេសចរពីចម្ងាយជាច្រើនបង្ហាញពីក្តីរីករាយយ៉ាងខ្លាំងនៅពេលបានឆ្លងកាត់ពិសោធបណ្តាដំណាក់កាលរបរត្បាញរបស់បងប្អូនជនជាតិ ធូឡាវ។ អ្នកស្រី កៀវ មិញលាន់ ភ្ញៀវទេសចរមកពីទីក្រុង ហាយផុង ចូលចិត្តយ៉ាងខ្លាំងនៅពេលឃើញដើមកប្បាសដោយផ្ទាល់ភ្នែក ឆ្លងកាត់ពិសោធប្រមូលផលផ្កាកប្បាស ប្រលេះគ្រាប់ ស្រាវសរសៃកប្បាសជាដើម្បី។ ផ្តើមពីនោះ យើងខ្ញុំកាន់តែយល់បន្ថែមទៀត ឱ្យតម្លៃកម្លាំងពលកម្មយ៉ាងខ្ពស់ហើយស្រឡាញ់លក្ខណៈវប្បធម៌ដ៏ល្អឯក សម្បូរទៅដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិតំបន់ភ្នំនៅទីនេះ”។
យោងតាមគម្រោងការ "អភិរក្សនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ អ្នក ឡាវកាយ ឆ្លើយតបតម្រូវការធ្វើសមាហរណកម្មនិងអភិវឌ្ឍដំណាក់កាល ២០២៦ - ២០៣០" ឡាវកាយ កំណត់ការដាស់មោទកភាពជនជាតិ ទំនុកចិត្ត ក្តីរីករាយត្រេកអរក្នុងប្រជាជនបណ្តាជនជាតិ បង្កើតមូលដ្ឋានគ្រឹះរឹងមាំកសាងខឿនវប្បធម៌ជឿនលឿនពោរពេញទៅដោយអត្តសញ្ញាណជនជាតិធ្វើជាមូលដ្ឋានគ្រឹះស្មារតី ជាកម្លាំងចលករ ជាកត្តាជំរុញបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។
ដើម្បីអភិរក្សតម្លៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងសហគមន៍ ដំណាក់កាលខាងមុខ មូលដ្ឋាននឹងរៀបចំចែករំលែកបង្ហាត់បង្រៀនបំណិនដេរ ប៉ាក់សម្លៀកបំពាក់ប្រពៃណីរបស់អ្នក ធូឡាវ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ បង្កើតបរិយាកាសសម្រាប់សិប្បករសិប្បការិនី បុគ្គលអនុវត្តបេតិកភណ្ឌវប្បធម៌ក្នុងសហគមន៍ឆ្លងតាមរយៈការអភិរក្សពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីទំនៀមទម្លាប់ប្រពៃណី សិល្បៈប្រជាប្រិយ ល្បែងប្រជាប្រិយ។ ខេត្ត ឡាវកាយ នឹងឧបត្ថម្ភសហគមន៍ភូមិសាស្ត្រចូលរួមសកម្មភាពអប់រំសហគមន៍អំពីតម្លៃវប្បធម៌ជនជាតិ បណ្តុះបណ្តាលអ្នកបង្រៀន សិប្បករសិប្បការិនីប្រជាប្រិយ លើកទឹកចិត្តប្រជាជនរស់នៅនិងប្រជុំជីវភាពតាមប្រពៃណី ឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតឆ្លងតាមរយៈទេសចរណ៍សហគមន៍ ផលិតផលជាដើម៕
អត្ថបទនិងរូបថត៖ ហឿងធូ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ