ដើម្បីប្រព័ន្ធតម្លៃវប្បធម៌ក្លាយជាកម្លាំងអភិវឌ្ឍទីក្រុង ហូ ជីមិញ - អត្ថបទទី ១៖

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ វៀតណាម ក្នុងដំណាក់កាលថ្មីរួមជាមួយនឹងកម្មវិធី ផែនការអនុវត្តរបស់រដ្ឋាភិបាលបានដាក់ចេញតម្រូវការនាំប្រព័ន្ធតម្លៃវប្បធម៌ជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារនិងបទដ្ឋានមនុស្សម្នា វៀតណាម ចូលទៅក្នុងជីវភាពប្រចាំថ្ងៃ។

01-toadamvh210726-jpg01.jpg
ថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកគ្រប់គ្រងជាមួយនឹងសិល្បករ សិល្បការិនីចែករំលែករឿងរ៉ាវជាច្រើនអំពីការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អប្រពៃនិងកសាងប្រព័ន្ធតម្លៃអ្នកទីក្រុង ហូ ជីមិញ។

ចំពោះទីក្រុង ហូ ជីមិញ – ទីក្រុងធំបំផុតទូទាំងប្រទេស កន្លែងប្រមូលផ្តុំលំហូរវប្បធម៌ជាច្រើននិងកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ បរិវត្តកម្មឌីជីថល ។ល។ ក៏តម្រូវការនោះកាន់តែមានភាពចាំបាច់ជាបន្ទាន់។ ធ្វើដូចម្តេចដើម្បីតម្លៃវប្បធម៌ទាំងឡាយមិនមែនស្ថិតនៅត្រឹមតែគោលការណ៍ប៉ុននោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រភពកម្លាំងកើតពីផ្ទៃក្នុងពិតប្រាកដ មានវត្តមាននៅក្នុងផ្នត់គំនិត របៀបប្រព្រឹត្តនិងលទ្ធភាពច្នៃប្រតិដ្ឋរបស់ប្រជាជនម្នាក់ៗ គឺជាបញ្ហាដាក់ចេញចំពោះទីក្រុងក្នុងដំណាក់អភិវឌ្ឍថ្មី។

អត្ថបទទី ១៖ ពីមូលដ្ឋានគ្រឹះស្មារតីរហូតដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង
នៅក្នុងផ្នត់គំនិតអភិវឌ្ឍបច្ចុប្បន្ននេះ វប្បធម៌មិនត្រឹមតែត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គមប៉ុននោះទេ ថែមទាំងកំពុងក្លាយជាប្រភពកម្លាំងកើតពីផ្ទៃក្នុង បង្កើតអំណាចទន់និងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិ មូលដ្ឋាននីមួយៗ។ ចំពោះទីក្រុង ហូ ជីមិញ កសាងប្រព័ន្ធតម្លៃមនុស្សមិនត្រឹមតែជាភារកិច្ចរបស់ផ្នែកវប្បធម៌ប៉ុននោះទេ ថែមទាំងជាក៏ជាតម្រូវការអភិវឌ្ឍមួយទៀតផង ក្នុងគោលបំណងបង្កើតមូលដ្ឋានគ្រឹះដើម្បីទីក្រុងឱ្យអភិវឌ្ឍកាន់តែលឿនថែមទៀត និរន្តរភាពថែមទៀតនៅក្នុងបរិការណ៍ធ្វើសមាហរណកម្មអន្តរជាតិនិងបរិវត្តកម្មឌីជីថល។

វប្បធម៌ចំពោះ​តម្រូវការ​អភិវឌ្ឍន៍​ថ្មី
ការឈ្វេងយល់អំពីវប្បធម៌កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ក្លាយជាប្រភពកម្លាំងកើតពីផ្ទៃក្នុងជំរុញការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបង្កើនកម្លាំងទាក់ទាញនៅមូលដ្ឋាន ស្របតាមស្មារតីសេចក្តីសម្រេចចិត្តលេខ 80-NQ/TW របស់ការិយាល័យនយោបាយ។ ចំពោះទីក្រុង ហូ ជីមិញ ទន្ទឹមនឹងភាពស្វាហាប់ បើកចំហ ដំណើរការធ្វើសមាហរណកម្មនិងបរិស្ថានឌីជីថលកំពុងដាក់ចេញបញ្ហាប្រឈមដ៏ធំចំពោះការថែរក្សាតម្លៃវប្បធម៌និងកសាងមនុស្សជាតិ។

យោងតាមលោកស្រី ផាម ផឿងថាវ អតីតអនុលេខាគណៈកម្មាធិការបក្សទីក្រុង អតីតប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ហូ ជីមិញ វប្បធម៌គឺជាប្រភពកម្លាំងកើតពីផ្ទៃក្នុង “ជាខែលស្មារតី”។ ចង់អភិវឌ្ឍប្រកបដោយចីរភាព ទីក្រុងត្រូវតែលើកស្ទួយប្រភពកម្លាំងមនុស្សផ្អែកលើលក្ខណៈសម្បត្តិបើកចំហ គុណស្រ័យ ត្រួសត្រាយផ្លូវ ស្របពេលនោះដែរចិញ្ចឹមបំប៉នតម្លៃទាំងនេះនៅក្នុងបរិស្ថានរស់នៅពីគ្រួសាររហូតដល់សហគ្រាស។

ពីទស្សនៈស្រាវជ្រាវ សាស្ត្រាចារ្យរង ផាន់ អាញ់ទូ ព្រឹទ្ធបុរសវប្បធម៌វិទ្យា សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុង ហូ ជីមិញ ថ្លែងថាការអភិវឌ្ឍសេដ្ឋកិច្ចនិងកសាងវប្បធម៌គឺជាផ្នែកពីរនៃយុទ្ធសាស្ត្រតែមួយ។ ទីក្រុងត្រូវការធ្វើឱ្យសុក្រឹតយន្តការ វិនិយោគលើស្ថាប័ននិងប្រើបច្ចេកវិទ្យាដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌ សេដ្ឋកិច្ចច្នៃប្រតិដ្ឋ។

ការកសាងមនុស្ស - វិនិយោគឱ្យអនាគតនៃទីក្រុង
សាស្ត្រាចារ្យរង បណ្ឌិត ត្រឹន លួនគីម ប្រធានគណៈកម្មការទ្រឹស្តី រិះគន់អក្សរសិល្ប៍ សិល្បៈសហពន្ធបណ្តាសមាគមអក្សរសិល្ប៍ សិល្បៈទីក្រុង ហូ ជីមិញ សង្កត់ធ្ងន់ថា ការកសាងប្រព័ន្ធតម្លៃមនុស្សជាតិត្រូវការគួបផ្សំប្រពៃណីនិងសម័យទំនើប។ តម្លៃគុណស្រ័យ កតញ្ញូទាំងឡាយត្រូវតែស្នងបន្តដោយលក្ខណៈសម្បត្តិនវានុវត្តន៍ ហ៊ានគិតហ៊ានធ្វើដើម្បីប្រព័ន្ធតម្លៃក្លាយជាកម្លាំងចលករអភិវឌ្ឍពិតប្រាកដ។

02-tranbachdang150726-jpg02.jpg
ក្រុមសិល្បៈក្លឹបប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ទីក្រុងជាមួយនឹងបណ្តាបទចម្រៀងក្នុង "ចលនាច្រៀងជូនបងប្អូនជនរួមជាតិខ្ញុំស្តាប់" ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ១០០ ឆ្នាំនៃថ្ងៃកំណើត "អ្នកប្រាជ្ញ ណាមបូ" ត្រឹន បាច់ដាំង។

តាមទស្សនៈបណ្តុះបណ្តាល សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់អ៊ី លេខាគណៈកម្មាធិការបក្ស នាយកវិទ្យាស្ថានកម្មាភិបាលទីក្រុង ហូ ជីមិញ បញ្ជាក់ថាការកសាងមនុស្សត្រូវតែចាប់ផ្តើមពីអាកប្បកិរិយាប្រព្រឹត្តទៅប្រចាំថ្ងៃ។ ក្នុងយុគសម័យឌីជីថល ទីក្រុងត្រូវការផ្តោតសំខាន់លើការកសាងវប្បធម៌ឌីជីថល លើកកម្ពស់សមត្ថភាពក្នុងការសម្រិតសម្រាំងព័ត៌មានដើម្បីតម្លៃទាំងឡាយប្រែក្លាយទៅជាអាកប្បកិរិយាជាវិជ្ជមាន។

ដោយមានទស្សនៈដូចគ្នានេះដែរ បណ្ឌិត ង្វៀន លេហឿង វិទ្យាស្ថានបច្ចេកទេសយោធា លើកឡើងថាសេដ្ឋកិច្ចទីផ្សារនិងបណ្តាញសង្គមទាមទារឱ្យបុគ្គលម្នាក់ៗ ត្រូវតែមានសមត្ថភាពវប្បធម៌ដើម្បីទប់ទល់ចំពោះនិន្នាការគិតតែពីផលប្រយោជន៍ចំពោះមុខ។ ទីក្រុងត្រូវការធ្វើឱ្យការអប់រំ បរិស្ថានរស់នៅនិងផ្លាស់ប្តូរថ្មីវិធីសាស្រ្តធ្វើសកម្មភាពវប្បធម៌មានភាពស៊ីសង្វាក់គ្នាក្នុងគោលបំណងបង្កើតបរិយាកាសឆ្លងកាត់ពិសោធ សាយភាយរាល់តម្លៃ៕

អត្ថបទទី ២៖ ការបើកបរិយាកាសដើម្បីវប្បធម៌រស់ក្នុងជីវភាពប្រចាំថៃ។

អត្ថបទនិងរូបថត៖ ហឿងត្រឹន - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

កាសែត ព័ត៌មាននិងជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ឡាយចូវ បានប្រារព្ធពិធីលើកទង់ជាតិអំណរបុណ្យឯករាជ្យជាតិឆ្នាំ ២០២៦ ដោយមាន​ការអញ្ជើញចូលរួមរបស់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាជនបណ្តាជនជាតិខេត្ត ឡាយចូវ រួមជាមួយនឹង​ភ្ញៀវទេសចរ។ បន្ទាប់ពីពិធីលើកទង់ជាតិគឺសកម្មភាពរាំគោះអង្រែ ដង្ហែតាមដងផ្លូវដិតដោយសម្រស់ពណ៌វប្បធម៌បណ្តាជនជាតិ​នៅតំបន់ភ្នំ ឡាយចូវ។

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជា​ឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជន​បណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា លម្ហភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) ចម្រុះពណ៌ស្រស់ឆើតឆាយប្រពៃណីដោយមានខ្សែព្រឹត្តិការណ៍ "អំណរបុណ្យឯករាជ្យជាតិ"។

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំនិងរក្សាទុកសំណង់ជំនឿជាច្រើនមានស្លាកស្នាមប្រវត្តិសាស្ត្ររបស់សហគមន៍បណ្តាជនជាតិ។ ក្នុងនោះ វត្ត ចន្ទរង្សី និងវត្ត ពោធិវង្ស គឺជាវត្តពីរដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ សាសនារបស់សហគមន៍ ខ្មែរ នៅទីក្រុង ហូ ជីមិញ និងតាមមូលដ្ឋានជិតខាង។

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារលក់សត្វពាហនៈ ត្រាលិញ (ឃុំ ត្រាលិញ ខេត្ត កាវបាំង) គឺជាសម័យប្រជុំផ្សារប្រព្រឹត្តឡើងនៅថ្ងៃទី ៤ ទី ៩ ទី ១៤ ទី ១៩ ទី ២៤ និងទី ២៩ ច័ន្ទគតិជារៀងរាល់ខែ។ នៅទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងបណ្តាសកម្មភាពចរចា លក់ដូរក្របី គោ សេះដ៏ល្បីឈ្មោះប៉ុននោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃផ្សារណាត់តំបន់ភ្នំទៀតផង៕

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

សហគមន៍​ជនជាតិ ​ធូឡាវ​ នៅ​ ​វៀតណាម ​រស់នៅ​តែ​ក្នុង​ខេត្ត​ ឡាវកាយ ប៉ុននោះ ស្ថិតក្នុង​តំបន់​ខ្សែទឹកខាងលើទន្លេ ចាយ តាម​ឃុំ ​មឿងខឿង ផាឡុង ​ស៊ីនជាង ជាដើម្បី។ ទោះបីជា​ចំនួនប្រជាជនយ៉ាង​តិច​ក៏ដោយតែបងប្អូនជនជាតិ ​ធូឡាវ​ នៅតែផ្តោតជាសំខាន់ទៅលើ​ការថែរក្សានិងលើកស្ទួយ​បណ្តាមុខរបរហត្ថកម្ម​ប្រពៃណី​ដូចជា​ត្បាញសំពត់ ដេរ​សម្លៀកបំពាក់​ប្រពៃណី​ដើម្បីប្រើប្រាស់ក្នុងការប្រជុំជីវភាព​ ផលិតកម្មជារៀងរាល់ថ្ងៃនិង​សកម្មភាពជំនឿ មនោវិញ្ញាណ បង្កើតបានជាសម្រស់ដ៏វិសេសវិសាលដោយឡែក ចូលរួមចំណែកក្នុងការអភិរក្ស លើកស្ទួយអត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

ការរក្សាព្រលឹងសំឡេងខ្លុយកណ្ដាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយ

សំឡេងខ្លុយរបស់បងប្អូនជនជាតិ ព្រៅ វ៉ឹនកៀវ (ភូមិឃុំ ត្រឿងស៊ើន ខេត្ត ក្វាងទ្រី) បន្លឺឡើងខ្ទរលាន់ឮកណ្តាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយដូចជាស្ពានមេត្រីភ្ជាប់មនុស្សជាមួយប្រភពដើម ព្រៃភ្នំនិងជីវភាពមនោវិញ្ញាណ។ ក្នុងលំហូរនៃជីវភាពសម័យទំនើប សិប្បករទាំងឡាយរួមជាមួយនឹងដំណោះស្រាយអភិរក្សនៃមូលដ្ឋានកំពុងរួមចំណែកថែរក្សាបេតិកភណ្ឌដ៏មានតម្លៃ ស្របពេលនោះដែរបើកចេញឱកាសអភិវឌ្ឍទេសចរសហគមន៍ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌៕

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

អភិរក្សសិល្បៈប្រពៃណី ខ្មែរ ធ្វើឱ្យវប្បធម៌ទៅជាកម្លាំងចលករអភិវឌ្ឍន៍

សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងអឺងកងនៅក្នុងទីធ្លាវត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅពេលបុណ្យចូលឆ្នាំថ្មី ពិធី​បុណ្យអកអំបុកម្តងៗ បានក្លាយជាសំឡេងជិតដិតតាំងពីយូរលង់ណាស់មកហើយនៅក្នុងភូមិ​ស្រុក ខ្មែរ ខេត្ត អានយ៉ាង។ ប៉ុន្តែនៅពីក្រោយចង្វាក់ស្គរដ៏ផុលផុសនោះគឺជាកង្វល់របស់សិប្បករសិប្បការិនី​វ័យ​ចំណាស់ជាច្រើនខណៈពេលស្រទាប់បន្តវេនកំពុងតែតិចទៅៗ លម្ហសម្តែងបង្រួមមកជាបណ្តើរៗ ក្នុងចង្វាក់​ជីវិតរស់នៅនាសម័យទំនើប។

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាដ៏វិសេសវិសាល​ក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែ​ផ្កាគឺជាពិធីកិច្ចសាសនាដ៏វិសេសវិសាលក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ ជាធម្មតាពិធីបុណ្យប្រារព្ធឡើងនៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា (ថ្ងៃ ១ រោច ខែ អាសាធ ដល់ថ្ងៃ ១៥ កើត ខែ អស្សុជ) ឬក៏ពិធីបុណ្យកឋិនទានប្រគេនសំពត់កឋិន (ពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក) ពិធីបុណ្យទាំងនេះប្រាថ្នាចង់បានសេចក្តីសុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផលនិងភូមិស្រុកសុខដុមរមនា៕

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា នៅតំបន់ទេសចរណ៍ជើងភ្នំ ឡាងប៊ីអាង សង្កាត់ ឡាងប៊ីអាង - ដាឡាត ខេត្ត ឡឹមដុង រៀបចំសមោសរវប្បធម៌គងឃ្មោះនិងម្ហូបអាហាររួមផ្សំនឹងល្បែងប្រជាប្រិយឆ្នាំ ២០២៦។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

កាលពី ៥២ ឆ្នាំមុននេះ នៅខេត្ត រ៉ាច់យ៉ា (ឥឡូវជាខេត្ត អានយ៉ាង) ព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គគឺ យ័ញហម យ័ញតឹប យ័ញហយ ឡឹមហ៊ុង រួមជាមួយនឹងប្រជាជនមូលដ្ឋានរៀបចំបាតុកម្មតស៊ូទាមទារអាជ្ញាធរ អាម៉េរិក - អាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហ៊ាននិងបាញ់បំផ្លាញវត្តអារាម។ ស្មារតីតស៊ូបដិវត្តន៍និងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គក្លាយជាអណ្តាតភ្លើងបញ្ឆេះស្មារតីស្នេហាជាតិ សាមគ្គីក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក ប្រជាជននិយាយរួម។

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាមិនត្រឹមតែជាសកម្មភាពជំនឿដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងបានក្លាយជាលំហប្រជុំជីវភាពវប្បធម៌រួមរបស់ទីក្រុង ហូ ជីមិញ ទៀតផង៕

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

សម្រាប់សហគមន៍ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម វត្តមិនត្រឹមតែជាកន្លែងប្រជុំជីវភាពសាសនាប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃពិធីបុណ្យប្រពៃណីសំខាន់ៗដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅ វប្បធម៌របស់សហគមន៍នៅក្នុងភូមិស្រុកទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

នៅព្រឹកថ្ងៃទី ២៦ ខែ មេសា (ថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) នៅមណ្ឌលរំឭកព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង ឧទ្យានប្រវត្តិសាស្ត្រ - វប្បធម៌ប្រជាជាតិ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក។

លោក ចូវផាត បង្រៀនអក្សរ ខ្មែរ ដល់កុមារនៅ វត្តថ្មីសិរីមានជ័យ (យ៉ារ៉ាយថ្មី) សង្កាត់ យ៉ារ៉ាយ ខេត្ត កាម៉ៅ។

បំផុសគំនិតថែរក្សាភាសា ខែ្មរ អភិរក្សវប្បធម៌ប្រពៃណី

នៅក្នុងវ័យអាយុ ៧៥ ឆ្នាំ សុខភាពមានការចុះខ្សោយខ្លះ ប៉ុន្តែស្មារតីបដិវត្តន៍ក្នុងខ្លួនលោក ចូវផាត នៅភូមិ កៃយ៉ាងអា ឃុំ ឡុងដៀន ខេត្ត កាម៉ៅ នៅតែស្វាហាប់យ៉ាងខ្លាំង។ មិនត្រឹមតែនាំមុខគេក្នុងការអនុវត្តចលនាធ្វើសកម្មភាពប្រលងប្រណាំងនៅមូដ្ឋានប៉ុននោះទេ លោកថែមទាំងជាអ្នកជំរុញ បង្ហាត់បង្រៀនវប្បធម៌ ទំនៀមទម្លាប់ជូនបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋានទៀតផង។ ចំពោះលោកទាំងនោះមិនមែនគ្រាន់តែការជក់ចិត្តដិតអារម្មណ៍ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវចំពោះបច្ឆាជនជំនាន់ក្រោយទៀតផង។

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

ខែ រ៉ាម៉ាដាន មានអត្ថន័យពិសេសសំខាន់ខ្លាំង មិនត្រឹមតែជាមួយសាសនិកសាសនិកាឥស្លាមប៉ុណ្ណោះទេថែមទាំងជាមួយជីវិតវប្បធម៌ ស្មារតីរួមរបស់សហគមន៍ ចាម ឥស្លាមនៅខេត្ត អានយ៉ាង ទាំងមូល។

គងឃ្មោះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពស្មារតីនិងមនោវិញ្ញាណរបស់បណ្តាជនជាតិ អេដេ ម៉្នុង យ៉ារ៉ាយ ជាដើមនៅ តីង្វៀន។

រក្សាភ្នក់ភ្លើងបេតិកភណ្ឌវប្បធម៌គងឃ្មោះ តីង្វៀន

អំឡុងឆ្នាំកន្លងទៅ ខេត្ត ដាក់ឡាក់ តែងតែផ្តោតសំខាន់លើការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌របស់បងប្អូនជនជាតិភាគតិច ជាពិសេសគឺបេតិកភណ្ឌគងឃ្មោះ។

ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​