ចំពោះជនជាតិ យ៉ាវ អក្សរសរសេរមិនត្រឹមតែជាឧបករណ៍ទំនាក់ទំនងប៉ុននោះទេ ថែមទាំងជាដួងព្រលឹងក្នុងបណ្តាពិធីកិច្ចខាងមនោវិញ្ញាណទៀតផង។ ក្រវល់ក្រវាយធ្វើយ៉ាងណាដើម្បីឱ្យកូនក្មួយយល់ និងអានបានអក្សររបស់ជនជាតិ យ៉ាវ លោក លី ដាយថុង បានបើកបណ្តាថ្នាក់រៀនអក្សរ ណូមយ៉ាវ ក្នុងគោលបំណងចែករំលែកបង្ហាត់បង្រៀនចំណេះដឹង និងពូនជ្រំទឹកចិត្តមោទកភាពជនជាតិបន្ថែមជូនសិក្ខាកាម។
ក្រៅពីនោះ លោក ថុង អស់ពីចិត្តពីថ្លើមចែករំលែកបង្ហាត់បង្រៀនចង្វាក់របាំប្រពៃណី និងរបៀបប្រើប្រាស់ឧបករណ៍ភ្លេងជនជាតិមកឱ្យក្មេងជំនាន់ក្រោយ។ លោករួមជាមួយនឹងសហគមន៍ស្តារពិធីកិច្ចពិធីបុណ្យជាច្រើនឡើងវិញ ក្នុងនោះរួមមានពិធីផ្តល់ស័ក្តិពេញវ័យ បទប្រជាប្រិយប្រពៃណីទាំងឡាយរបស់ជនជាតិ យ៉ាវ។ល។
ជាង ២៦ ឆ្នាំនៅក្នុងកងជួរបក្ស លោក ថុង តែងតែទទួលបានការជឿទុកចិត្តពី សហគមន៍។ ប្រជាប្រិយភាពរបស់លោកមិនត្រឹមតែកើតចេញពីសមត្ថភាពគ្រប់គ្រងការងាររណសិរ្សប៉ុននោះទេ ថែមទាំងផ្តើមចេញពីសកម្មភាពជាក់ស្តែងក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ យ៉ាវ ទៀតផង ជួយឱ្យ "លំហូរ" ប្រពៃណីនៅតែហូរនៅក្នុងជីវភាពវប្បធម៌នាសម័យទំនើបជានិច្ច៕
អត្ថបទនិងរូបថត៖ មិញឌឹក
បញ្ចូលទិន្នន័យ៖ ចន្ថា