ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជាឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។
នៅតាមភូមិនិគមជនជាតិ ថៃ ជាច្រើននៅបណ្តាឃុំ ចូវប៊ិញ គ្វីចូវ គ្វីហ៊ើប ឃ្វេហ្វុង ង៉ាមី ប៊ិញជន់ អៀនហ្វា តឿងយឿង ញ៉ូនម៉ាយ មៃលី ជាដើម ទង់ជាតិត្រូវបានព្យួរនៅតាមគ្រួសារជាច្រើន និងតាមបណ្តោយផ្លូវជាតិ ៤៨, ១៦, ៤៨C, ៧ ។ល។ ប្រជាជនរៀបចំតុបតែងផ្ទះសម្បែង រៀបចំម្ហូបអាហារ ធ្វើមុខម្ហូបប្រពៃណីដើម្បីទទួលស្វាគមន៍ទិវាបុណ្យដ៏ធំរបស់ប្រទេសជាតិ។
ទង់បក្ស ទង់ជាតិតែងលម្អតាមកំណាត់ខ្សែផ្លូវជាតិ ១៦ - ខ្សែផ្លូវសំខាន់មួយដែលតភ្ជាប់នឹងឃុំ ឃ្វេផុង ទ្រីលេ ញ៉ូនម៉ាយ មៃលី បាក់លី ហ៊ូយទូ... (ខេត្ត ងេអាន)។
ទង់បក្ស ទង់ជាតិតែងលម្អសម្រស់ បរិយាកាសនៃភូមិនិគមនៅឃុំព្រំដែន មសលី ខេត្ត ងេអាន។
ក្នុងគំនិតរបស់ប្រជាជនបណ្តាជនជាតិ ថៃ ឃ្មុ ម៉ុង ដានឡាយ អ៊ើឌូ ។ល។ ការព្យួរទង់ជាតិនៅក្នុងឱកាសទិវាបុណ្យជាតិ ២ កញ្ញា គឺជាសកម្មភាពមួយបង្ហាញពីក្តីស្រឡាញ់ចំពោះប្រទេសជាតិ មាតុភូមិ និងមោទកភាពជាតិ។
សម្រស់ពណ៌ទង់ជាតិតែងលម្អផ្លូវតភ្ជាប់ពីផ្លូវជាតិ ១៦ ចូលមជ្ឈមណ្ឌលគណៈកម្មាធិការប្រជាជនឃុំព្រំដែន ទ្រីលេ ខេត្ត ងេអាន។
ស្ពានជាច្រើនឆ្លងកាត់ជ្រោះតាមផ្លូវនាំទៅកាន់ភូមិនិគមតំបន់ភ្នំ តំបន់ជ្រៅនៃឃុំជាប់ព្រំដែនត្រូវបានលម្អដោយពណ៌ទង់ជាតិក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។
លម្ហភូមិនិគមតំបន់ភ្នំ ផ្លូវអន្តរឃុំ ស្ពាននៅក្នុងឃុំព្រំដែន ញ៉ូនម៉ាយ ខេត្ត ងេអាន បានអុជបំភ្លឺលម្អដោយសម្រស់ពណ៌ទង់ជាតិ។
ផ្តើមពីពិធីកិច្ចក្នុងគ្រួសារនីមួយៗ រហូតដល់សកម្មភាពសហគមន៍ បុណ្យឯករាជ្យបានក្លាយជាផ្នែកមួយនៃជីវភាពវប្បធម៌របស់បងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន។ គ្រួសារនីមួយៗ កាន់តែមានការគោរពឲ្យតម្លៃនៃសន្តិភាព ឯករាជ្យ ថែរក្សា និងលើកស្ទួយសម្រស់វប្បធម៌ប្រពៃណី។ ចំពោះក្មេងៗ ជំនាន់ក្រោយ នេះគឺជាឱកាសសម្រាប់ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ អំពីតម្លៃដែលជីដូនជីតាជំនាន់មុនបានបង្កបង្កើត ពូនផ្តុំឡើង៕
អត្ថបទនិងរូបថត៖ ស៊ន់តៀន
ប្រែសម្រួល៖ ចន្ថា