ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជនបណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។
កម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" ។ រូបថត៖ ក្វាងក្វៀត - ទីភ្នាក់ងារព័ត៌មានវៀតណាម
លក្ខណៈវប្បធម៌ជនជាតិ ថៃ ក្នុងកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អបអរសាទររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ រូបថត៖ ក្វាងក្វៀត - ទីភ្នាក់ងារព័ត៌មានវៀតណាម
កម្មវិធីសិល្បៈមួយក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អបអរសាទររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវា "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ រូបថត៖ ក្វាងក្វៀត - ទីភ្នាក់ងារព័ត៌មានវៀតណាម
ជាតំបន់ទេសចរណ៍ជាតិមួយដែលត្រូវបានទទួលស្គាល់ ម៉ុកចូវ គឺជាដែនដីបានធម្មជាតិប្រទានឲ្យដោយមានកូនភ្នំចម្ការតែបៃតងធំល្វឹងល្វើយ រដូវផ្ការីកស្រស់បំព្រង អាកាសធាតុបរិសុទ្ធ និងអត្តសញ្ញាណវប្បធម៌ល្អឯករបស់សហគមន៍បណ្តាជនជាតិជាបងប្អូន។
ស្ពកម្ហូបអាហាររបស់សង្កាត់ ថាវង្វៀន ចូលរួមប្រលងនៅក្នុងសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ខេត្ត ស៊ើនឡា ឆ្នាំ ២០២៦។

បងប្អូនជនជាតិ ម៉ុង លេងបោះប៉ាវនៅប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ខេត្ត ស៊ើនឡា ឆ្នាំ ២០២៦។

សកម្មភាពបង្ហាញប្បធម៌សហគមន៍តាមដងវីថិនៅសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ខេត្ត ស៊ើនឡា ឆ្នាំ ២០២៦។
កម្មវិធីគួរឲ្យចាប់អារម្មណ៍មួយទៀតនៃសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ប្រព្រឹត្តឡើងក្នុងថ្ងៃនេះគឺសកម្មភាពសម្តែងវប្បធម៌សហគមន៍តាមដងវិថីនៅកំណាត់ផ្លូវមួយចំនួនលើខ្សែផ្លូវជាតិ ៦ ទីលានគណៈកម្មាធិការប្រជាជនសង្កាត់ ម៉ុកសឺន សួនច្បារតូចនៃក្រុមប្រជាការពារក្រុង ៣ និង ៧ សង្កាត់ ម៉ុកស៊ើន និងទីលាន ៨/៥ សង្កាត់ ម៉ុកចូវ។ សកម្មភាពត្រូវបានសិប្បករសិប្បការិនី តួសម្តែងមហាជនដង្ហែ សម្តែងសិល្បៈរបាំ ស្វែ ថៃ រាំគែន រាំថាកេញ រាំ ជួង របស់បងប្អូនបណ្តាជនជាតិ ម៉ុង យ៉ាវ ថៃ។ ដោយមានវប្បធម៌ចម្រុះពណ៌បណ្តាជនជាតិ សកម្មភាពបានបង្កើតបរិយាកាសយ៉ាងផុលផុស អ៊ូអរ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកចូលរួមផ្លាស់ប្តូរ ឆ្លងកាត់ពិសោធន៍ជាដើម៕
ព័ត៌មាននិងរូបថត៖ ង្វៀនកឿង
ប្រែសម្រួល៖ ចន្ថា
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ