តាំងពីព្រលឹមស្រាងៗ ក្បួនអ្នកផ្ទះខាងប្រុសបានមូលមីរគ្នាយ៉ាងកកកុញគ្រប់គ្រាន់ដើម្បីទៅផ្ទះខាងស្រីសុំចៅការស្រី។ ចៅការប្រុសនាំមុខក្បួនដោយពាក់អាវពណ៌ត្រុំខ្ទាស់ផ្កាក្រហម។ តាមពីក្រោយគឺក្បួនអ្នករែកបណ្ណាការត្រូវបានតុបតែងលម្អដោយក្រដាសពណ៌ផ្កាឈូកនិង ខ្សែបូក្រហម។
មកដល់ខ្លោងទ្វារផ្ទះខាងស្រី ក្បួនអ្នកផ្ទះខាងប្រុសមិនទាន់ចូលភ្លាមទេ។ ផ្ទាំងសំពត់ព្រែ ពណ៌ផ្កាឈូករាំងទទឹងផ្លូវដើរដូចជាការសាកល្បងមួយសម្រាប់អ្នកមកសុំចៅការស្រី។ ចង់ បើកទ្វាររបងតំណាងខាងអ្នកផ្ទះខាងប្រុសត្រូវបន្លឺឡើងពាក្យពេចន៍ច្រៀង ក្វានឡាង សុំអនុញ្ញាតចូលធ្វើពិធីកិច្ចទទួលចៅការស្រី។ អ្នកផ្ទះខាងស្រីក៏ប្រើពាក្យពេចន៍ច្រៀងដើម្បី សាកល្បងប្រាជ្ញាឆ្លើយឆ្លងផងដែរ។
ក្រោយពីសាកល្បងលើកដំបូង ចៅការប្រុសធ្វើពិធីកិច្ចលាងដៃមុនឈានឡើងលើផ្ទះឈើ ទល់រតធ្វើពិធីសុំចៅការស្រី។ បន្ទាប់ពីនោះ សមាជិកនាំយកគ្រឿងបណ្ណាការជាបន្តបន្ទាប់ឡើងដើម្បីតំណាងគ្រួសារទាំងពីរពិនិត្យរាប់ប្រគល់ជូនទទួលតាមទំនៀមទម្លាប់។
ក្នុងលំហផ្ទះឈើទល់រត ចៅការស្រីជាមួយនឹងសម្លៀកបំពាក់ប្រពៃណី រួមជាមួយនឹងចៅការប្រុសធ្វើពិធីកិច្ចនៅមុខហឹងបុព្វបុរសជូនដំណឹងការចងស្ពានមេត្រីភាពគូស្វាមីភរិយា។ បញ្ចប់ពិធីកិច្ច ចៅការប្រុសនិងចៅការស្រីចាប់ផ្តើមធ្វើដំណើរមកផ្ទះខាងប្រុស។
ឆ្លងតាមរយៈពិធីកិច្ចសាមញ្ញៗ តែយ៉ាងឱឡារិក ដិតដាមដោយអត្តសញ្ញាណនៅក្នុងមង្គលការរបស់បងប្អូនជនជាតិ តៃ ទំនៀមទម្លាប់ពីដើមមិនត្រឹមតែត្រូវបានរំឭកឡើងវិញប៉ុននោះទេ ថែមទាំងបន្តរស់រាននៅក្នុងជីវភាពនាសព្វថ្ងៃនេះ។ នោះក៏ជាវិធីដែលប្រជាជន តឹនត្រាវ ថែរក្សាប្រភពដើម ផ្ទេរបន្តអត្តសញ្ញាណនិងឧទ្ទេសនាមសម្រស់ស្រុកកំណើតទៅកាន់ភ្ញៀវទេសចរជិតឆ្ងាយ៕
អត្ថបទនិងរូបថត៖ មិញតឹម
បញ្ចូលទិន្នន័យ៖ អៀងថាន់