កម្លាំងនៃបញ្ញានិងទឹកចិត្តប្រជាជន

នារសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ ទង់ ប្តេជ្ញាតស៊ូប្រយុទ្ធ - ប្តេជ្ញាយកឈ្នះ របស់កងទ័ពប្រជាជន វៀតណាម បក់រវិចលើដំបូលលេណដ្ឋានឧត្តមសេនីយ៍ De Castries។ យុទ្ធនាការប្រវត្តិសាស្ត្រ ដៀនបៀនភូ បានឈ្នះទាំងស្រុង
នារសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ ទង់ ប្តេជ្ញាតស៊ូប្រយុទ្ធ - ប្តេជ្ញាយកឈ្នះ របស់កងទ័ពប្រជាជន វៀតណាម បក់រវិចលើដំបូលលេណដ្ឋានឧត្តមសេនីយ៍ De Castries។ យុទ្ធនាការប្រវត្តិសាស្ត្រ ដៀនបៀនភូ បានឈ្នះទាំងស្រុង

នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ កងទ័ពនិងប្រជាជន វៀតណាម បង្កើតបានជាមហស្ចារ្យ "កក្រើកភពផែនដី នៅពេលវាយបែកសហជំរំយោធា ដៀនបៀនភូ ប៉មមិនអាចប៉ះពាល់បាន ភាពឆ្មើងឆ្មៃនៃទ័ពបេសកកម្មបារាំង នៅ ឥណ្ឌូចិន។ ជ័យជម្នះនេះមិនត្រឹមតែជាជ័យជម្នះនៃកម្លាំងបញ្ញានិងទឹកចិត្តប្រជាជនប៉ុណ្ណោះទេថែមទាំងរួមចំណែកកំណត់កិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម បារាំង របស់កងទ័ពនិងប្រជាជនយើងបញ្ចប់ដោយដណ្តើមបានជ័យជម្នះ។

កំពូលសិល្បៈសង្គ្រាមប្រជាជន

សង្គ្រាមប្រជាជន ប្រជាជនទាំងមូលវាយខ្មាំងគឺជាខ្លឹមសារដ៏វិសេសវិសាលនៃសិល្បៈយោធា គឺជាវិធានច្បាប់ដណ្តើមបានជ័យជម្នះ ក្នុងការធ្វើសង្គ្រាម របស់ប្រជាជាតិ វៀតណាម។ បន្តវេនប្រពៃណី  វិធានច្បាប់នោះ ក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម បារាំង  និយាយរួមនិងក្នុងយុទ្ធនាការ  ដៀនបៀនភូ និយាយដោយឡែក  បក្សយើងលើកគោលការណ៍ធ្វើសង្រ្គាម ប្រជាជន ប្រជាជនទាំងមូលវាយខ្មាំង។

1-ky uc hao hung-anh tu lieu ttxvn.jpg
ដំណាច់ឆ្នាំ ១៩៥៣ នៅ វៀតបាក់ លោកប្រធាន ហូ ជីមិញ និងបណ្តាសមមិត្តថ្នាក់ដឹកនាំបក្សសម្រេចចិត្តបើកយុទ្ធនាការ ដៀនបៀនភូ ដោយប្តេជ្ញាចិត្តកម្ទេច សហជំរំយោធាដ៏ខ្លាំងបំផុតរបស់ បារាំង នៅ ដៀនបៀនភូ

ក្នុងយុទ្ធនាការ ដៀនបៀនភូ បានមានប្រជាពលកររាប់ម៉ឺននាក់ចូលរួមដឹកជញ្ជូនអ្នករបួស ស្ពាយកាផាស្បៀង ភោជនាហារ សព្វាវុធ  ប្រដាប់គ្រឿងបរិក្ខារ ចូលទៅបម្រើសមរភូមិ ពុះភ្នំ ឆាយរំគាយច្រកភ្នំអោយរាបស្មើសម្រាប់កងទ័ពយើងអូសកាំភ្លើងធំចូលទីតាំងប្រយុទ្ធ។ មិនធ្លាប់មាន សម្ទុះបែរជាកញ្ជ្រោលឡើងខ្លាំងក្លាដល់ម៉្លេះ មាគ៌ាសង្គ្រាមប្រជាជននោះ បានប្រមូលផ្តុំនិងបង្កើតបានជាកម្លាំងដើម្បីប្រយុទ្ធនិងជ័យជម្នះ។

3-ky uc hao hung-anh tu lieu ttxvn.jpg
កងទ័ពយើងអូសកាំភ្លើងធំការពារដែនអាកាសចូលទៅក្នុងសមរភូមិ ដៀនបៀនភូ
2-ky uc hao hung-anh tu lieu chup lai tu Bao anh Viet Nam.jpg
នៅសមរភូមិមុខ ដៀនបៀនភូ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ វ៉ ង្វៀនយ៉ាប សម្រេចចិត្តលើផែនការបើកការវាយសម្រុកលើកទីមួយចូល ដៀនបៀនភូ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៥៣ លោកប្រធាន ហូ ជីមិញ  និងការិយាល័យនយោបាយប្តេជ្ញាចិត្ត៖ ប្រជាជនទាំងមូល បក្សទាំងមូលនិងរដ្ឋាភិបាលទាំងមូលប្រាកដជានាំយកកម្លាំងសរុបជំនួយកម្លាំងអោយយុទ្ធនាការ  ដៀនបៀនភូ ហើយប្រាកដជាធ្វើកិច្ចការគ្រប់យ៉ាងដែលចាំបាច់ដើម្បី ដណ្តើមបានជ័យជម្នះទាំងស្រុងសម្រាប់យុទ្ធនាការនេះ។ តាមរយៈនោះ  នៅទូទាំងប្រទេស បានប្រព្រឹត្តឡើងការកំណែនកម្លាំងពលំទូទៅទ្រង់ទ្រាយធំមួយមិនធ្លាប់មាន កម្មករ កសិករ បញ្ញវន្ត សិស្សសាលា  ពាណិជ្ជករ ហើយទាំងមេដី នាយទុនមួយចំនួនបានចូលរួមកម្លាំងពលកម្ម វិភាគទានធនធានជំនួយកម្លាំងអោយសមរភូមិ។

កៀរគរកម្លាំងប្រជាជាតិទាំងមូល

សមត្ថភាព បញ្ញាវាងវៃនិងលទ្ធិវីរភាពបដិវត្តន៍ វៀតណាម ក្នុងយុទ្ធនាការ  ដៀនបៀនភូ ក៏ត្រូវបានបង្ហាញឱ្យឃើញក្នុងស្មារតីប្តេជ្ញាតស៊ូប្រយុទ្ធប្តេជ្ញាយកឈ្នះរបស់ប្រជាជាតិទាំងមូល ជាចម្បងគឺយុទ្ធជនឈានមុខឯសមរភូមិ ប្រយុទ្ធប្រឆាំងសត្រូវដោយផ្ទាល់។

9-ky uc hao hung-anh tu lieu ttxvn.jpg
នារសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ ទង់ ប្តេជ្ញាតស៊ូប្រយុទ្ធ - ប្តេជ្ញាយកឈ្នះ របស់កងទ័ពប្រជាជន វៀតណាម បក់រវិចលើដំបូលលេណដ្ឋានឧត្តមសេនីយ៍ De Castries។ យុទ្ធនាការប្រវត្តិសាស្ត្រ ដៀនបៀនភូ បានឈ្នះទាំងស្រុង
5-ky uc hao hung-dam chiem cu diem Him Lam-anh tu lieu ttxvn phat.jpg
កងទ័ពយើងសម្រុកទៅវាយដណ្តើមកាន់កាប់ជំរំយោធា ហ៊ីមឡាម បើកយុទ្ធនាការ ដៀនបៀនភូ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៤

យុទ្ធនាការ ដៀនបៀនភូ គឺជាការប្រយុទ្ធប្រឈមុខដាក់គ្នាទូទៅ ការ ប្រយុទ្ធធំបំផុតដោយមានការខិតខំប្រឹងប្រែងខ្ពស់បំផុតអំពីយោធាទាំងយើងនិងសត្រូវ។  បានជា នៅទីនេះបានកើតឡើងការ ប្រយុទ្ធដ៏លំបាកលំបិន  រងទុក្ខវេទនាយ៉ាងក្រៃលែងដោយមានការខាតបង់ ពលីជីវិតដ៏ច្រើន។  តែក្រោមការដឹកនាំរបស់បក្ស នាំមុខគេគឺលោកប្រធាន ហូ ជីមិញ បានដាស់និងពង្រីកប្រភពកម្លាំងស្មារតីគ្មានគូប្រៀបរបស់ប្រជាជាតិ លទ្ធិស្នេហា ជាតិរួមផ្សំជាឆន្ទៈប្តេជ្ញាតស៊ូប្រយុទ្ធ ប្តេជ្ញាយកឈ្នះខ្ពស់បំផុត ធ្វើអោយលទ្ធិវីរភាពបដិវត្តន៍ វៀតណាម  ត្រូវបានពង្រីកយ៉ាងពេញទំហឹង បង្កើតបានជាយុទ្ធជ័យដ៏ត្រចះត្រចង់។

ទោះបីជាលើកដំបូងកងទ័ពយើងប្រឈមមុខនឹងកងទ័ពចម្បងមួយ នៅក្នុងការវាយលេណដ្ឋានរឹងមាំដ៏ធំមួយក៏ប៉ុន្តែអាស្រ័យ ដោយមានកម្លាំងនយោបាយ ស្មារតី ក្រឹត្យវិន័យដ៏ខ្លាំងនិងក្បួនយុទ្ធសាស្ដ្រសមហេតុផលបានពង្រីកបានប្រៀបខ្លាំងរបស់យើង បង្ក្រាបបានកម្លាំងដ៏ខ្លាំងរបស់សត្រូវ។

4-ky uc hao hung-anh tu lieu ttxvn.jpg
កង់ដឹកអីវ៉ាន់ចំនួន ២១.០០០ គ្រឿង ប្រជាពលករចំនួន ២៦១.៥០០ នាក់រួម ជាមួយរថយន្តគ្រប់ប្រភេទ កប៉ាល់ ទូក លា សេះ។ល។ ទាំងយប់ ទាំងថ្ងៃដឹកជញ្ជូនស្បៀងអាហារ អាវុធ គ្រាប់រំសេវទៅកាន់រណសិរ្ស ដៀនបៀនភូ

៧០ ឆ្នាំក្រោយថ្ងៃប្រវត្តិសាស្ត្រនោះ ជ័យជម្នះ ដៀនបៀនភូ នៅតែបន្សល់ទុកនូវមេរៀនទាំងឡាយដ៏មានតម្លៃ បទពិសោធន៍ផ្សេងៗ មិនអាច កាត់ថ្លៃបាន ក្នុងនោះមានមេរៀនពីពង្រីកកម្លាំងនយោបាយ ស្មារតីរបស់បក្ស ទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល គួបផ្សំកម្លាំងសម្ភារៈជាមួយនឹងកម្លាំងនយោបាយ ស្មារតី លើកទឹកចិត្តពីកម្លាំង ស្មារតីខ្លាំងបំផុត នៅអំឡុងពេលលំបាកលំបិនឬមានលក្ខណៈរបត់នៃដំណើរវិវឌ្ឍន៍ដើម្បីអនុវត្តគោលដៅនាំយកបដិវត្តន៍ទៅរកជ័យជន្នះ៕

អត្ថបទ៖ ហៀនហាញ់
រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP គឺបានបំពេញ បនែ្ថមកុមារា-រីទារកដ្ឋានបង្រៀននិងរៀនពេញមួយថ្ងៃ (អាយុចាប់ពី ៣ ខែដល់ ៣ ឆ្នាំ) ក្នុងក្របខណ្ឌបានអាស្រ័យផលគោលនយោបាយ ឧបត្ថម្ភថែទាំពីប្រភពថវិកា រដ្ឋ។

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP គឺបានបំពេញ បនែ្ថមកុមារា-រីទារកដ្ឋានបង្រៀននិងរៀនពេញមួយថ្ងៃ (អាយុចាប់ពី ៣ ខែដល់ ៣ ឆ្នាំ) ក្នុងក្របខណ្ឌបានអាស្រ័យផលគោលនយោបាយ ឧបត្ថម្ភថែទាំពីប្រភពថវិកា រដ្ឋ។

កម្មករប្រមូលផលបន្លែដើម្បីបម្រើរោងចក្រផលិតបន្លែមើមនៅស្រុក ឌើនយឿង​ (ស្រុក ឡឹមដុង)

ប្រសិទ្ធភាពខ្ពស់ដោយសារវិនិយោគលើបច្ចេកវិទ្យាកែច្នៃកសិផល

កសិកម្មជាមុខព្រួញសេដ្ឋកិច្ចរបស់ខេត្ត ឡឹមដុង ក្នុងនោះមានវិស័យកែច្នៃកសិកផល។នាពេលកន្លងទៅអង្គភាព សហគ្រាសជាច្រើនបានផ្តោតសំខាន់វិនិយោគលើបច្ចេកវិទ្យា បច្ចេកទេសកែច្នៃស៊ីជម្រៅ រួមចំណែកបង្កើតទិសដៅប្រកបដោយចីរភាពសម្រាប់ផ្នែកកសិកម្មមូលដ្ឋាន។

ព្រះតេជគុណ សឺន ថន ព្រះចៅអធិការវត្ត ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង) និមន្តថេរដីកានៅក្នុងពិធីបើកបវេសនកាលថ្នាក់សិក្សាអក្សរ ខ្មែរ ឱកាសវិស្សមកាល។

រដូវវិស្សមកាលដ៏មានអត្ថន័យនៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្ត

វិស្សមកាលមកដល់ម្តងៗ ជំនួសឱ្យការនៅផ្ទះលេងសប្បាយសុខស្រួល ប្អូនតូចៗ នៅតាមតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ រួសរាន់កាន់សៀវភៅទៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្តវិញ។ វត្តអារាម ខ្មែរ នៅខេត្ត សុកត្រាំង មិនត្រឹមតែជាកន្លែងបដិបត្តិសាសនារបស់សហគមន៍ ខ្មែរ ប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ អប់រំនិងរក្សាទុកអត្តសញ្ញាណជនជាតិទៀតផង។ ក្នុងនោះ វត្តមួយចំនួន​ក៏​រៀបចំ​បើកថ្នាក់បង្ហាត់បង្រៀនអក្សរ ​ខ្មែរ​ ដល់​កូនក្មួយ​ក្នុង​សហគមន៍​ទៀតផង។

ក្រសួងនគរបាលប្រគល់ជូនផ្ទះមហាសាមគ្គីជូនប្រជាជននៅស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

មនោសញ្ចេតនាប្រជាជាតិ បដិការគុណបងប្អូនជនជាតិ

ចលនាប្រលងប្រណាំង “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម” បាននិងកំពុងត្រូវបានដាក់ដំណើរការនៅទូទាំងប្រទេសដោយមានដំណោះស្រាយបត់បែន មានប្រសិទ្ធភាពជាច្រើន។​ ចលនាឆ្ពោះទៅរកគោលដៅនឹងសម្រេចរួចរាល់នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥។

លោកប្រធាន ហូ ជីមិញ ជាមួយតំណាងនារីបណ្តាជនជាតិចំនួនមនុស្សតិចនៅមហាសន្និបាតនារីទូទាំងប្រទេសលើកទី ២ ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ១៩៥៦ នៅវិមានប្រធានរដ្ឋ ហាណូយ

មនោសញ្ចេតនាពិសេសរបស់ អ៊ំ ហូ ជាមួយបងប្អូនជនជាតិភាគតិច

ពេញមួយឆាកជីវិតធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួន លោកប្រធាន ហូ ជីមិញ តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បងប្អូនបណ្តាជនជាតិភាគតិច។ ចំពោះលោក អ៊ំ បងប្អូនជនជាតិ គិញ ឬ ថូ ជនជាតិ មឿង ឬ ម៉ាន ជនជាតិ យ៉ារ៉ាយ ឬ អេដេ ជនជាតិ សេដាំង ឬ បាណា និងជនជាតិភាគតិចផ្សេងៗ ទៀតសុទ្ធតែជាកូនចៅ វៀតណាម សុទ្ធតែជាបងប្អូនសាច់សាលោហិត។ យើងទាំងអស់គ្នាស្លាប់រស់មានគ្នា សុខទុក្ខជាមួយគ្នា អត់ឃ្លានមានបានជួយគ្នាទៅវិញទៅមក។

កងទ័ពជើងទឹកប្រជាជន វៀតណាម៖ ៧០ ឆ្នាំដំណើរការរក្សាការពារដែនសមុទ្រ

កងទ័ពជើងទឹកប្រជាជន វៀតណាម៖ ៧០ ឆ្នាំដំណើរការរក្សាការពារដែនសមុទ្រ

កាលពី ៧០ ឆ្នាំមុននេះ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៥ ដល់ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៥) ចំពោះតម្រូវការជាបន្ទាន់នៃភារកិច្ចគ្រប់គ្រង ការពារដែនកោះសមុទ្រក្រោយថ្ងៃបានរំដោះភូមិភាគខាងជើង ក្រោមការដឹកនាំរបស់បក្សនិងលោកអ៊ំ ហូ គោរពតាមសេចក្តីសម្រេចចិត្តរបស់អគ្គគណៈកម្មាធិការយោធាបក្ស ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៥ ក្រសួងការពារជាតិ - អគ្គមេបញ្ជាការចេញអនុក្រឹត្យលេខ 284/NĐ-A បង្កើតនាយកដ្ឋានការពារទប់ទល់ឆ្នេរសមុទ្រ - ដើមកំណើតនៃកងទ័ពជើងទឹកប្រជាជន វៀតណាម សព្វថ្ងៃនេះ។

ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន រួមមានឃុំចំនួន ៨ នៅស្រុក កឹនដឿក និងឃុំចំនួន ២ នៅស្រុក កឹនយួក បង្កើតឧត្តមភាពឡោមព័ទ្ធជុំវិញមូលដ្ឋានទ័ព អាម៉េរិក នៅ រ៉ាច់កៀន ពេលកងទ័ព អាម៉េរិក ចូលមកបង្កើតមូលដ្ឋាននាចុងឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧០។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ លោកស្រី ង្វៀន ធីង៉ុកដៀប ប្រគល់ប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុងដល់សមូហភាព និងបុគ្គល។ រូបថត៖ ថាញ់លៀម

កម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិ ខ្មែរ

ប៉ុន្មានឆ្នាំកន្លងទៅ គំរូ “ចូលឆ្នាំ តេត កងទ័ពប្រជាជន កឹនធើ អបអរសាទរ បុណ្យចូលឆ្នាំថ្មី” ក្លាយជាចំណុចមួយ សំខាន់ រួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ជនជាតិខ្មែរនៅ កឹនធើ ។ នោះគឺជាសេចក្តីថ្លែងការណ៍របស់លោកស្រី ង្វៀង ធីង៉ុកឌៀប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ ក្នុងសន្និសីទបូកសរុបសកម្មភាពកងទ័ពប្រជាជនអបអរសាទរ បុណ្យចូលឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ឧសភា។

ជនជាតិ កឺទូ ពង្រីកប្រពៃណីផ្សារភ្ជាប់សហគមន៍ កសាងជីវភាពថ្មីកាន់តែស៊ីវីល័យ សម្បូររុងរឿងពី​មួយថ្ងៃទៅមួយថ្ងៃ

ជនជាតិ កឺទូ ពង្រីកប្រពៃណីផ្សារភ្ជាប់សហគមន៍

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាមេរិក សង្គ្រោះជាតិ កងទ័ពយើងត្រូវបានបងប្អូនជនជាតិ កឺទូ នៅបណ្តាស្រុកតំបន់ភ្នំខេត្ត ក្វាងណាម ទំនុកបម្រុង បិទបាំង ចែករំលែកអាហារនិងសម្លៀកបំពាក់។ ពួកគាត់សាមគ្គី រួមចិត្តគំនិតគ្នា ចូលរួមវិភាគទានទាំងទ្រព្យសម្បត្តិទាំងកម្លាំងមនុស្ស ដើម្បីវាយឈ្នះសត្រូវបង្រួបបង្រួមប្រទេសជាតិ។ សព្វថ្ងៃនេះ ប្រពៃណីផ្សារភ្ជាប់សហគមន៍របស់បងប្អូនជនជាតិ កឺទូ នៅបានថែរក្សានិងពង្រីកនៅគ្រប់ភូមិនិគម កឺទូ។

ប៉ុសិ៍្តការពារព្រំដែន លុងគូ (ខេត្ត ហាយ៉ាង ប្រទេស វៀតណាម) និងការពារព្រំដែនតំបន់ស្រុក ភូនិញ (ប្រទេស ចិន) យាមល្បាតទ្វេភាគីនៅខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន

ការយាមល្បាតទ្វេភាគីខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ (១៩៧៥ - ២០២៥) វៀតណាម សម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនហើយក្នុងបុព្វហេតុការពារអធិបតេយ្យភាពទឹកដី ថែរក្សារឹងមាំសន្តិសុខព្រំដែនជាតិ។ ក្នុងនោះ សកម្មភាពយាមល្បាតទ្វេភាគីខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន ជាពិសេសនៅប៉ុស្តិ៍ការពារព្រំដែន លុងគូ - បញ្ជាការដ្ឋានកងទ័ព ការពារព្រំដែនខេត្ត ហាយ៉ាង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាពតំបន់ ព្រំដែនភាគខាងជើង។

សាលារៀនថាក់រៀន​ត្រូវ​បាន​វិនិយោគ​យ៉ាង​ធំទូលាយស្អាតបាតបង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​សិស្សសាលាតំបន់បងប្អូនជនជាតិ ខ្មែរ​ ​ខេត្ត វិញឡុង សិក្សារៀនសូត្រ។ រូបថត៖ ឡេ ធុយហាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

រួមចិត្តគំនិតគ្នាដើម្បីជីវភាពកក់ក្តៅសម្បូរសប្បាយ

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ បងប្អូនជនជាតិ ខ្មែរ នៃខេត្ត វិញឡុង បានឆ្លៀតប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបណ្តាគោលនយោបាយឧបត្ថម្ភរបស់បក្សនិងរដ្ឋ ខិតខំប្រឹងប្រែងឈោងឈានឡើងឥតឈប់ឈរ។ មិន​ត្រឹម​តែ​អភិវឌ្ឍ​គ្រួសារប៉ុណ្ណោះ​ទេ បងប្អូនជនជាតិ ​ខ្មែរ ​ក៏​រួមវិភាគទាន​បន្ថែម​ទៀត ​នាំ​មក​នូវ​ការផ្លាស់ប្តូរថ្មីក្នុងភូមិស្រុក។

ឧបនាយករដ្ខមន្រ្តីនៃរដ្ឋាភិបាល លោក ង្វៀន ហ្វាប៊ិញ អញ្ជើញជំនួបគណៈប្រតិភូទាំងឡាយក្នុងប្រទេសនិងអន្តរជាតិចូលរួមបិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥

បិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥

ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅវិជ្ជាស្ថានព្រះពុទ្ធសាសនាវៀតណាមនៅស្រុក ប៊ិញចាញ់ ទីក្រុង ហូ ជីមិញ សមាគមពុទ្ធសាសនាវៀតណាមរៀបចំបិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥។

ទស្សនីយភាពមួយនៃកម្មវិធី

ការផ្លាស់ប្តូរវប្បធម៌ពុទ្ធសាសនាអន្តរជាតិតាមរយៈតន្ត្រីនិងសិល្បៈនៅបុណ្យមហាវិសាខបូជា ២០២៥

នាយប់នៃថ្ងៃទី ៧ ខែ ឧសភា កម្មវិធីផ្លាស់ប្តូរតន្ត្រីសិល្បៈពុទ្ធសាសនាអន្តរជាតិរៀបចំបង្គាប់ការដោយគណៈកម្មាធិការវប្បធម៌មជ្ឈិមសមាគមពុទ្ធសាសនា វៀតណាម បានប្រព្រឹត្តឡើងនៅទីក្រុង ហូ ជីមិញ។ នេះជាកម្មវិធីស្ថិតក្នុងខ្សែសកម្មភាពគោលដៅសំខាន់នៃមហាបុណ្យវិសាខបូជា ២០២៥។

ប្រជាជនភាគច្រើនរង់ចាំធ្វើសក្ការៈបូជាក្នុងចិត្តប្រុងប្រៀបអនុមោទនា

ប្រជាជនតម្រង់​ជួរ​ធ្វើសក្ការៈ​បូជាព្រះធាតុព្រះហទយៈ​ព្រះ​ពោធិសត្វ ធិច ក្វាងឌឹក

នាព្រឹកនៃថ្ងៃទី ៧ ឧសភា នៅវត្ត វៀតណាមក្វឹកទឺ ប្រជាជននិងពុទ្ធបរិស័ទរាប់ពាន់នាក់បានអត់ធ្មត់តម្រង់ជួរគ្នាដ៏វែងដើម្បីបានចូលធ្វើសក្ការៈ​បូជាព្រះធាតុព្រះហទយៈព្រះ​ពោធិសត្វ ធិច ក្វាងឌឹក ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ក្នុងក្របខ័ណ្ឌមហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥។

វត្ត ជ្រោយទឹម បច្ចុប្បន្នជាមជ្ឈមណ្ឌលបដិបត្តិសាសនា ប្រជុំជីវភាពវប្បធម៌សហគមន៍របស់ជនជាតិ ខ្មែរ នៅ សង្កាត់ ១០ ទីក្រុង សុកត្រាំង

រឿងវត្តអារាម ខ្មែរ ចិញ្ចឹមនិងលាក់បាំងកម្មាភិបាលបដិវត្តន៍

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាមេរិក សង្គ្រោះប្រទេសជាតិ វត្តអារាមជាច្រើនរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូង (ណាមបូ) បានក្លាយជាមូលដ្ឋានបដិវត្តន៍ កន្លែងចិញ្ចឹមនិងលាក់បាំង ការពារកម្មាភិបាលបដិវត្តន៍និងឈានមុខក្នុងចលនាតស៊ូនយោបាយ ធ្វើប្រតិបត្តិការឃោសនា ជាពិសេសគឺតួនាទីរបស់ព្រះសង្ឃពោរពេញដោយទឹកព្រះទ័យស្នេហាជាតិគ្រប់ព្រះអង្គ។ល។

លោកប្រធានរដ្ឋ លឿង កឿង និងព្រះឧបជ្ឈាយ៍ព្រះតេជគុណ ធិច ទ្រីក្វាង អគ្គមហាសង្ឃរាជាធិបតីនៃសមាគមពុទ្ធសាសនាវៀតណាម អញ្ជើញនិងនិមន្តចូលរួមបើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

បើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅវិជ្ជាស្ថានព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ (ឃុំ ឡេ មិញសន់ ស្រុក ប៊ិញចាញ់) ប្រព្រឹត្តឡើងបើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ “សាមគ្គីភាព និងមេត្តាធម៌ដើម្បីសេចក្តីថ្លៃថ្នូរមនុស្ស៖ បញ្ញាញាណព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

បវរកញ្ញា តៀវ វី ដើរនាំមុខ ​ចូលរួម​ដង្ហែជាមួយផងដែរក្នុង​ពិធីដង្ហែព្រះពោធិសត្វទ្រង់ប្រសូត

មនុស្ស​រាប់​ពាន់​នាក់​ចូល​រួមពិធី​ដង្ហែ​ព្រះសាលៀងអបអរសាទរ​បុណ្យវិសាខបូជា

នាយប់នៃថ្ងៃទី ៥ ឧសភា ព្រះសង្ឃ ព្រះភិក្ខុ ភិក្ខុនី ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានចូលរួមពិធីដង្ហែរព្រះសាលៀងព្រះពោធិសត្វទ្រង់ប្រសូតពីវត្ត អឹនក្វាង មកកាន់វត្ត វៀតណាមក្វឹកទឺ (ខណ្ឌ ១០ ទីក្រុង ហូ ជីមិញ) ដើម្បីប្រារព្ធពិធីស្រង់ព្រះ។

មុខមាត់ទីក្រុង ហូ ជីមិញ ក្រោយរយៈពេល ៥០ ឆ្នាំផ្លាស់ប្តូរជាមួយប្រទេសជាតិ

ទីក្រុង ហូ ជីមិញ -ទីក្រុងទំនើបនិងសម្បូរទៅដោយអត្តសញ្ញាណជនជាតិ

ក្រោយរយៈពេល ៥០ ឆ្នាំប្រទេសជាតិបង្រួបបង្រួម (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥) បងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ បានមានការបោះជំហានទៅមុខដ៏សំខាន់ក្នុងដំណើរការសម្របខ្លួននិងអភិវឌ្ឍសេដ្ឋកិច្ច។ ដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជីវភាពបងប្អូនជនជាតិបច្ចុប្បន្ននេះត្រូវបានកែលម្អច្បាស់ក្រឡែត រួមចំណែកកសាងទីក្រុងទំនើប ស៊ីវិល័យមួយនិងសម្បូរដោយអត្តសញ្ញាណជនជាតិ។ល។

ប្រជាជនរង់ចាំយ៉ាងអ៊ូអរនូវដង្ហែក្បួនរបស់កងកម្លាំង​ធ្វើការផ្លាស់ប្ដូរបន្ទាប់ពីពិធីកិច្ច

ប្រជាជនរង់ចាំយ៉ាងអ៊ូអរនូវដង្ហែក្បួនរបស់កងកម្លាំង​ធ្វើការផ្លាស់ប្ដូរបន្ទាប់ពីពិធីកិច្ច

បន្ទាប់​ពី​ពិធី​ដង្ហែ​ក្បួន ប្រជាជន ​ហូជីមិញ ​បាន​រង់ចាំយ៉ាងអ៊ូអរទទួលកង​កម្លាំង​ដង្ហែ​ឆ្លង​កាត់​ដើម្បី​ធ្វើការផ្លាស់ប្ដូរ។

សម្លឹងមើលប្លុកក្បួនដង្ហែទាំងឡាយពីខាងលើ

សម្លឹងមើលប្លុកក្បួនដង្ហែទាំងឡាយពីខាងលើ

ក្នុងខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង មើលពីខាងលើ ដង្ហែរក្បួនកងទ័ពទាំងឡាយហាក់ដូចជាមានពណ៌ដ៏រស់រវើក វេញត្របាញ់រវាងបោះជំហានដើរព្រមៗគ្នា ទង់ជាតិចម្រុះពណ៌ ក្នុងការស្វាគមន៍យ៉ាងរីករាយរបស់ប្រជាជននៅសងខាងផ្លូវ៕

ផ្លូវហោះហើរលាតសន្ធឹងពីអាកាសយានដ្ឋាន បៀនហ្វា (ខេត្ត ដុងណាយ) ឆ្លងកាត់ផ្លូវហាយវេ ហាណូយ ស្ពាន សាយហ្គន ហើយបញ្ចប់នៅតំបន់កណ្តាលនៃទីក្រុងហូជីមិញ ជាកន្លែងពិធីរំលឹកខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួម​ប្រទេសជាតិ

គយគន់គាប់ភ្នែកនូវរូបភាពយន្តហោះចម្បាំងហោះហែកខ្យល់ គ្របដណ្តប់លើផ្ទៃមេឃនៃទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី ៣០ ខែមេសា

នាព្រឹកថ្ងៃទី ៣០ ខែមេសា យន្តហោះចម្បាំងប្រតិបត្តិការវាយាប្រហាតបតកងកម្លាំងជើងអាកាសរបស់សត្រូវ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានហោះចេញពីអាកាសយានដ្ឋាន បៀនហ្វា មកកាន់កណ្តាលទីក្រុងហូជីមិញ ដើម្បីចូលរួមដង្ហែរក្បួនអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ៕

អគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថា រំលឹកខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

អគ្គលេខាបក្ស តូ ឡឹម៖ ជាមួយនឹងភាពអង់អាច ភាពវៃឆ្លាត និងកម្លាំង វៀតណាម បន្តបង្កើតអព្ភូតហេតុក្នុងយុគសម័យថ្មី

នាព្រឹកថ្ងៃទី ៣០ ខែមេសា នៅទីក្រុង ហូជីមិញ គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងទីក្រុង ហូជីមិញ បានប្រារព្ធពិធីអបអរសាទរខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២)៕

កម្មភិបាល យុទ្ធជន នៃកងពលតូចលេខ៩៦ ជាង ២៣០ នាក់ មិនស្ទាក់ស្ទើរក្នុងការខិតខំប្រឹងប្រែង និងអនុវត្តដោយឧស្សាហ៍ព្យាយាម ដើម្បីមានការសម្តែងការបាញ់កាំភ្លើងដ៏គួរឱ្យចាប់អារម្មណ៍

តម្រៀបកាំភ្លើងធំបើកការបាញ់ប្រារព្ធខួបលើកទី ៥០ រំដោះភាគខាងត្បូង

នៅវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី ៣០ ខែមេសា ពិធីបើកឆាកពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ មានការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ បន្លឺឡើងពាសពេញមេឃ នៅសួនបេន បាច់ដាំង ខណ្ឌទី១៕

យុទ្ធពេទ្យ​នារីដើរ​តាម​វិថី ឡេយន់ មក​កន្លែង​ប្រជុំ

រូបភាពកងក្បួនដង្ហែរ ដង្ហែក្បួន 'ចាក់មក' ដល់ចំណុចប្រមូលផ្តុំ ត្រៀមប្រារព្ធពិធីថ្ងៃទី ៣០ ខែមេសា

នាព្រឹកថ្ងៃទី ៣០ ខែមេសា ក្រុមដង្ហែក្បួនមានវត្តមាននៅមណ្ឌលសន្និបាតនៅចុងវិធី ឡេយន់ (ខណ្ឌ ១ ទីក្រុងហូជីមិញ) ដើម្បីរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ៕

នៅ​ម៉ោង​ប្រហែល​២​និង​៣០​នាទី​រសៀល បុគ្គលិក​អគ្គិសនី​បាន​ត្រួតពិនិត្យ​សន្តិសុខ​មុន​នឹង​ចូល​ទៅ​ក្នុង​បរិវេណ​ពិធី

ប្រជាជនរំភើបរីករាយពេញមួយយប់រង់ចាំទស្សនាដង្ហែរក្បួនអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ

នៅព្រឹកព្រលឹមថ្ងៃទី ៣០ ខែមេសា នៅតាមដងវិថីនៅកណ្តាលទីក្រុង ហូជីមិញ មានមនុស្សម្នាឈរចាំមើលយុទ្ធជន ទាហាន នគរបាល ត្រៀមចូលរួមដង្ហែរក្បួនដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៣០ មេសា ២០២៥)។

អតីតយុទ្ធជនអង្គុយនៅកាច់ជ្រុងវិថី ឡេយន់ - ផាមង៉ុកថាច់ ដើម្បីរង់ចាំមើលដង្ហែក្បួននៅព្រឹកស្អែក (៣០ មេសា)

'សមុទ្រមនុស្ស' នៅតែបន្តហូរមកកាន់កណ្តាលទីក្រុងហូជីមិញ រងចាំទស្សនាដង្ហែរក្បួននៅព្រឹកថ្ងៃទី ៣០ ខែមេសា

នាអធ្រាត្រថ្ងៃទី ២៩ ខែមេសា មនុស្សម្នាមកពីទូទាំងប្រទេសនៅតែសម្រុកទៅកណ្តាលទីក្រុងហូជីមិញ ដើម្បីទស្សនាដង្ហែរក្បួនអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥)។ បរិយាកាស​រំភើប​រីក​រាយ​ពាសពេញ​ផ្លូវ ជាពិសេស​តំបន់​ជុំវិញ​វិថី ឡេយន់ និង ​មាន​ក្បួន​ដង្ហែ ​កងកម្លាំង​ហែ​ក្បួន​ឆ្លងកាត់៕

វីរពលកម្ម ឡេ ស៊ន់បា អតីតប្រធានកងពលធំ ៤៧០ (បញ្ជាការដ្ឋាន ទ្រឿងសឺន) ចែករំលែកអំពីថ្ងៃ​ខែ "ភ្លក់ប្រមាត់គេងបន្លា" យុទ្ធជ័យនិងបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង អដ្ឋស័ក ឆ្នាំ ១៩៧៦

នឹកអំពីបុណ្យចូលឆ្នាំថ្មីដំបូងបង្អស់ក្រោយមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥

អំឡុងថ្ងៃនៃខែ មេសា នេះ ការចងចាំអំពីបុណ្យចូលឆ្នាំថ្មីដំបូងបង្អស់ក្រោយមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥ ក៏លេចឡើងមកក្នុងចិត្តគំនិតរបស់សាក្សីប្រវត្តិសាស្ត្រ កម្មាភិបាលបដិវត្តន៍ចាស់ព្រឹទ្ធាចារ្យទាំងឡាយ។ កន្លះសតវត្សបានកន្លងផុតទៅហើយ ប៉ុន្តែចំណាប់អារម្មណ៍ទាំងឡាយនៅថ្ងៃនោះហាក់ដូចជានៅតែដូចដើមនៅឡើយពេលរំលឹកអំពីសម័យកាលភ្នក់ភ្លើងសង្គ្រាមមួយអំពីយុទ្ធជ័យទាំងឡាយជាមួយនឹងសេចក្តីត្រេកអរជ័យជម្នះ។ល។

ឧបករណ៍ទាក់ទងពត៌មានរបស់កងកម្លាំងពិសេស សាយហ្គន ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរកងកម្លាំងពិសេស សាយហ្គន - យ៉ាឌិញ នៅលេខ ១៤៥ ត្រឹន ក្វាងខាយ ខណ្ឌ ១ (ទីក្រុង ហូ ជីមិញ)

តាមដានជើងកងកម្លាំងពិសេស សាយហ្គន

ក្នុងអំឡុងខែឆ្នាំដ៏លំបាកលំបិន រងទុក្ខវេទនាដ៏សាហាវបំផុតនៃបដិវត្តន៍ភូមិភាគខាងត្បូង កងកម្លាំងពិសេស សាយហ្គន តែងតែត្រូវបានរំឭកដល់ដោយមានយុទ្ធជ័យខ្ទរខ្ទារជាច្រើន។ ទោះបីជា ៥០ ឆ្នាំបានកន្លងផុតទៅក៏ដោយក៏ស្លាកស្នាមអំពីសម័យកាលមួយដ៏អង់អាចបច្ចុប្បន្ននៅតែរក្សាទុកនៅទីតាំងជាច្រើននៅទីក្រុង ហូ ជីមិញ។

ជ្រុងមួយនៃទីក្រុង អៀនបាយ សព្វថ្ងៃនេះ

ខេត្ត អៀនបាយ ៥០ ឆ្នាំក្រោយថ្ងៃប្រទេសជាតិបង្រួបបង្រួម

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាម៉េរិក សង្គ្រោះជាតិ ខេត្ត អៀនបាយ បានចូលរួមវិភាគទានទាំងទ្រព្យសម្បត្តិ ទាំងកម្លាំងមនុស្សជាច្រើនជាមួយប្រទេសទាំងមូលរំដោះភូមិភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ។ ៥០ ឆ្នាំកន្លងទៅ សំឡេងរន្ទឺក្លាហានដ៏មោះមុតនៃសម័យកាលតស៊ូប្រយុទ្ធមួយនៅតែគាំទ្របក្ខភាគ អាជ្ញាធរនិងប្រជាជនខេត្ត អៀនបាយ ខិតខំប្រឹងប្រែងឈោងឈានឡើងកសាងស្រុកកំណើតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូររុងរឿងនិងអភិវឌ្ឍឥតឈប់ឈរ។

នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ មកពីគ្រប់ទិសទី រថក្រោះ រថពាសដែករាប់រយគ្រឿងរួមជាមួយនឹងកងទ័ពថ្មើរជើងព្រមៗ គ្នាឆ្ពោះត្រង់ទៅកាន់វិមានប្រធានាធិបតីនៃរដ្ឋការអាយ៉ង សាយហ្គន រំដោះ សាយហ្គន

ខណៈពេលខ្លីៗ ចារក្នុងទំព័រប្រវត្តិសាស្ត្រប្រជាជាតិ

ការវាយសម្រុកជាទូទៅនិងនិងការក្រោកឈរឡើងនានិទាឃរដូវ ឆ្នាំ ១៩៧៥ បើកឆាកដោយជ័យជម្នះប្រកបដោយលក្ខណៈវាយទម្លុះយុទ្ធសាស្ត្រនៃយុទ្ធនាការ តីង្វៀន ហើយបន្ទាប់ពីនោះគឺជាជោគជ័យដ៏ឆាប់រហ័ស លាន់រំពងនៃយុទ្ធនាការវាយសម្រុក ហ្វេ - ដាណាំង។