បកក្រោយវិញ
សារព័ត៌មានរួមដំណើរជាមួយបងប្អូនជនជាតិភាគតិច

សារព័ត៌មានរួមដំណើរជាមួយបងប្អូនជនជាតិភាគតិច

ក្នុងអំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំបានមានការវិវត្តសំខាន់ៗ ជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ជីវភាពសម្ភាររបស់បងប្អូនជនជាតិកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អត្រាក្រុមគ្រួសារក្រីក្រថយចុះយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នាំ។ សមិទ្ធផលទាំងនោះមានការរួមវិភាគទានយ៉ាងធំធេងរបស់បណ្តាស្ថាប័នសារព័ត៌មាន ក្នុងនោះមានកាសែត ព័ត៌មាន និង ជនជាតិ ទីភ្នាក់ងារព័ត៌មាន វៀតណាម ក្នុងការឃោសនា ផ្សព្វផ្សាយចំណេះដឹងដល់បងប្អូនជនជាតិ។

ស្ពានមេត្រីរវាងគំនិតបក្សនឹងទឹកចិត្តប្រជាជន

យោងតាមលោក ឡ វៀតភឿង - អនុប្រធានទទួលបន្ទុកគណៈកម្មាធិការបំណងប្រជាជន និងត្រួតពិនិត្យនៃរដ្ឋសភានីតិកាលទី ១៥ សមាជិករដ្ឋសភាខេត្ត សឺនឡា បងប្អូនជនជាតិ ភាគតិចតែងតែកត់សម្គាល់ និងវាយតម្លៃខ្ពស់តួនាទីរបស់សារព័ត៌មានក្នុងការងារ ឃោសនា លើកទឹកចិត្តបងប្អូនជនជាតិតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលឈោងឈាន ឡើងក្នុងការសិក្សារៀនសូត្រ បង្កើនចំណេះដឹងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។

chuyen-de-1.jpg
អគ្គនាយិកា វូ វៀតត្រាង (ខាងឆ្វេង) នៅស្តង់ដាក់តាំងបង្ហាញផលិតផលបោះពុម្ពទាំងឡាយរបស់ទីភ្នាក់ងារព័ត៌មាន វៀតណាម ក្នុងនោះមាន កាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ នៅសមោសរកាសែតទូទាំងប្រទេសឆ្នាំ ២០២៤

សារព័ត៌មានត្រូវបានចាត់ទុកជាបណ្តាញព័ត៌មានផ្លូវការ ជាប្រភពផ្តល់ចំណេះដឹងវិទ្យាសាស្ត្រ - បច្ចេកទេស ឧទ្ទេសនាមរាល់គំរូផលិតកម្មធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ផ្តើមពីនោះជួយបងប្អូនជនជាតិអនុវត្តចូលទៅក្នុងភាពជាក់ស្តែង ធ្វើឱ្យផ្លាស់ប្តូរទម្លាប់ដាំដុះអន់ថយ បង្កើនទិន្នផលនិងប្រាក់ចំណូល។

donghanh2.jpg
អគ្គនិពន្ធនាយិកានៃកាសែត ព័ត៌មាន (បច្ចុប្បន្នជាកាសែត ព័ត៌មាន និង ជនជាតិ) និញ ហុងង៉ា ប្រគល់ជូនបណ្តាអំណោយតម្រូវការជាក់ស្តែងដល់ដៃកូនសិស្សតំបន់លំបាកលំបិននៅចំណុចសាលាមត្តេយ្យសិក្សា មូសាង ឃុំ យ៉ាវសាន ស្រុក ផុងថូ ខេត្ត ឡាយចូវ ខែ មេសា ឆ្នាំ ២០២៣

រីឯបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងជនជាតិ និង សាសនា លោក អ៊ី វិញទើរ៍ បណ្តាកម្មវិធី ផលិតផលសារព័ត៌មាន ជាពិសេសគឺកាសែត ព័ត៌មាន និង ជនជាតិ ដោយមានផលិតផលកាសែតបោះពុម្ពផ្សាយប្រចាំសប្តាហ៍ កាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ និងទំព័រជំនាញថ្មីចំនួន ៤ នៅលើកាសែតព័ត៌មានអេឡិចត្រូនិច baotintuc.vn របស់ទីភ្នាក់ងារព័ត៌មាន វៀតណាម បានជួយបងប្អូនជនជាតិនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលក្តាប់យកព័ត៌មានអំពីកម្មវិធីគោលដៅជាតិ គោលនយោបាយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច - សង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រសម្រាប់អោយតែតំបន់ជនជាតិភាគតិចប៉ុននោះ។

chuyen-de-6.jpg
ក្រុមអ្នកយកព័ត៌មាននៃកាសែត ព័ត៌មាន និង ជនជាតិ សម្ភាស ថតយករូបភាពតួអង្គ ង្វៀន ធីឃ្វៀន អាយុ ៤៧ ឆ្នាំទទួលផ្ទះមហាសាមគ្គីតម្លៃ ៨០ លានដុង ផ្តើមពីកម្មវិធី "រួមដំណើរជាមួយតំបន់លំបាក" នៃកាសែត ព័ត៌មាន និង ជនជាតិ បំផុសឡើងនៅ ស្រុក វិញហ៊ឹង ខេត្ត ឡុងអាន
chuyen-de-9.jpg
កាសែត ព័ត៌មាន (ឥឡូវនេះជាកាសែត ព័ត៌មាន និង ជនជាតិ) សហការជាមួយនឹងគណៈកម្មាធិការប្រជាជនឃុំ ស៊ីនចាយ ស្រុក វីស្វៀន កងទ័ពការពារព្រំដែនខេត្ត ហាយ៉ាង និងអ្នកឧបត្ថម្ភរៀបចំពិធីសម្ពោធស្ពានស៊ីវិល និងជូនអំណោយដល់ប្រជាជនភូមិ តាវ៉ាន ឃុំ ស៊ីនចាយ ខេត្ត ហាយ៉ាង

កម្មវិធី "រួមដំណើរជាមួយតំបន់លំបាក" ដោយកាសែត ព័ត៌មាន (បច្ចុប្បន្នជា កាសែត ព័ត៌មាន និង ជនជាតិ ទីភ្នាក់ងារព័ត៌មាន វៀតណាម) ដាក់ដំណើរការពេញអំឡុងពេល ១៣ ឆ្នាំកន្លងហើយបានទៅដល់ជាច្រើនតំបន់ភ្នំភូមិភាគខាងជើង បណ្តាស្រុកជាប់ព្រំដែនភាគខាងត្បូង រួមចំណែកចែករំលែកការលំបាកជាមួយនឹងបងប្អូនជនជាតិ។

"រួមដំណើរជាមួយតំបន់លំបាក"

មិនត្រឹមតែធ្វើបានល្អការងារព័ត៌មានប៉ុននោះទេ កាសែត ព័ត៌មាន (បច្ចុប្បន្ន ជាកាសែត ព័ត៌មាន និង ជនជាតិ) បានធ្វើការងារសុខុមាលភាពសង្គមយ៉ាងល្អនៅតាមតំបន់ភ្នំលំបាកលំបិនខ្លាំង។

chuyen-de-2.jpg
អតីតអនុរដ្ឋមន្ត្រី អនុប្រធានទទួលបន្ទុកគណៈកម្មាធិការជនជាតិ ហ្វាង ធីហាញ់ (បច្ចុប្បន្នជាក្រសួងជនជាតិ និង សាសនា) ប្រគល់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ "ដើម្បីការអភិវឌ្ឍបណ្តាជនជាតិ" ជូនគ្រូបង្រៀនជនជាតិភាគតិចគំរូតួយ៉ាង

មោទកភាពក្នុងប្រវត្តិសាស្រ្ត ៤២ ឆ្នាំ កសាងនិងអភិវឌ្ឍនៃ កាសែត ព័ត៌មាន មានស្លាកស្នាមមិនតិចឡើយនៃចំណរ "រួមដំណើរជាមួយតំបន់លំបាក"។ អគ្គនិពន្ធនាយិកាកាសែត ព័ត៌មាន និង ជនជាតិ និញ ហុងង៉ា ចែករំលែកថា៖ "នៅលើដែនដីរាងអក្សរ S កន្លែងណាជួបលំបាកលំបិន កន្លែងនោះមានទឹកចិត្តភក្តីភាពរត់រក។ ដោយ "ស្មារតី ព័ត៌មាន" លះបង់ រួមកម្លាំងដើម្បីសង្គមមានការជួយឧបត្ថម្ភពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែករបស់សហគមន៍និងសង្គម រាល់ជំនាន់ "អ្នកព័ត៌មាន" នឹងប្រឹងប្រែងដើម្បីចំណរដំណើរចែករំលែកទាំងឡាយទៅកាន់តំបន់ភូមិភាគលំបាកលំបិនក្នុងប្រទេសទាំងមូល"។

ព្រមជាមួយនឹងរាល់ស្ថាប័នសារព័ត៌មានគឺជាអ្នកយកព័ត៌មានទាំងឡាយបានប្រឡូកជាមួយនឹងបងប្អូនជនជាតិ។ បងប្អូនប្រុសស្រីអ្នកយកព័ត៌មានមិនតិចឡើយក៏រៀនបំណិនគ្រាមភាសាដើម្បីពេលជួបមាមីងបងប្អូនអាចសំណេះសំណាលសម្ភាសកាន់តែមានប្រសិទ្ធភាពថែមទៀត។

chuyen-de-3.jpg
អនុប្រធានទទួលបន្ទុកគណៈកម្មាធិការបំណងប្រជាជននិងត្រួតពិនិត្យនៃរដ្ឋសភាលោក ឡ វៀតភឿង និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជនស្រុក ធន់ចូវ ខេត្ត សឺនឡា ជូនអំណោយដល់សមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូ ជីមិញ ពលករនៅលើភូមិសាស្រ្ត

អ្នកសារព័ត៌មាន ដាំង កុងម៉ៅ អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន វៀតណាម នៅខេត្ត អានយ៉ាង ជាអ្នកផលិតបណ្តាញព័ត៌មានជាច្រើនអំពីតំបន់បងប្អូនជនជាតិភាគតិចនៅប៉ែកខាងលិចនៃភូមិភាគខាងត្បូង។ យោងតាមបង ទំនួលខុសត្រូវរបស់អ្នកយកព័ត៌មានភូមិសាស្ត្រមិនត្រឹមតែយកព័ត៌មានមួយមុខប៉ុននោះទេ ថែមទាំងជាការរៀបរាប់ប្រាប់រឿងរ៉ាវពី "ទូត" បាននិងកំពុងថែរក្សាដោយស្ងប់ស្ងាត់លើកស្ទួយអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិភាគតិចនៅតំបន់ក្បាលប្រភពដីសណ្តវាលទំនាបទន្លេ គឺវឡុង ទៀតផង។

chuyen-de-4.jpg
ផលិតផលបោះពុម្ពផ្សាយ កាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ មកដល់យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ឡាកគ្វើយ ស្រុក ទ្រីតូន ខេត្ត អានយ៉ាង

លោកស្រី ហ្វាង ធីហាញ់ អតីតអនុរដ្ឋមន្ត្រី អនុប្រធានទទួលបន្ទុកគណៈកម្មាធិការជនជាតិ (បច្ចុប្បន្នជាក្រសួងជនជាតិ និង សាសនា) មានប្រសាសន៍ថា៖ កម្មវិធី អត្ថបទជាច្រើនសរសេរនៅលើសារព័ត៌មាន ជាពិសេសឆ្លងតាមរយៈផលិតផលបោះពុម្ពផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន វៀតណាម ដូចជាផ្សាយ ១២ ភាសាជាពីរភាសានៃកាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ (បច្ចុប្បន្នជាផលិតផលបោះពុម្ពផ្សាយនៃកាសែត ព័ត៌មាន និង ជនជាតិ) ត្រូវបានបងប្អូនជនជាតិទទួលយកប្រៀបដូចជាមធ្យោបាយសំខាន់ដើម្បីរក្សា និងអភិវឌ្ឍមាតុភាសារាល់តម្លៃវប្បធម៌ល្អប្រពៃ។

កាសែតរូបភាព ជនជាតិ និង តំន់ភ្នំ នៃទីភ្នាក់ងារព័ត៌មាន វៀតណាម បោះពុម្ពផ្សាយជាពីរភាសា ភាសា វៀតណាម និងភាសា ខ្មែរ បាណា ច្រាយ អេដេ ចាម ម៉ុង ក្ហ ម៉្នុង តៃ សេដាំង កឺទូ ចិន។

chuyendein-17.jpg
ផលិតផលបោះពុម្ពទាំងឡាយរបស់ទីភ្នាក់ងារព័ត៌មាន វៀតណាម ក្នុងនោះមាន កាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ ត្រូវបានដាក់តាំងបង្ហាញនៅសមោសរកាសែតទូទាំងប្រទេសឆ្នាំ ២០២៤
chuyen-de-7.jpg
អ្នកយកព័ត៌មាន ទន់អាញ់ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) ក្នុងពេលបំពេញបេសកកម្មមួយជាមួយបងប្អូនជនជាតិ ម៉ុង នៅខេត្ត ដៀនបៀន
chuyen-de-8.jpg
ខុសពីដីគោក ព្រឹកឡើងគឺមានកាសែតនៅនឹងដៃ ចំពោះកម្មាភិបាល យុទ្ធជនទាំងឡាយនៅលើកោះចំណុះស្រុក ត្រឿងសា ខេត្ត ខាញ់ហ្វា វិញដើម្បីបានអានសារព័ត៌មានបោះពុម្ពត្រូវរង់ចាំពីរបីខែក្រោយចាប់តាំងពីថ្ងៃចេញផ្សាយ។ សារព័ត៌មានបោះពុម្ព​ផ្សាយទាំងឡាយត្រូវបានយុទ្ធជនរក្សាទុកដោយប្រយ័ត្ន អានតាំងពីព័ត៌មាន អត្ថបទនីមួយៗ ប្រៀបដូចចំណីអារម្មណ៍មិនអាចខ្វះបាន។ ប្រធានបទពិសេស ខ្ទង់ទំព័រលើកាសែតបានលើកបទពិសោធល្អៗ ដ៏លេចធ្លោរបស់សមូហភាព បុគ្គលក្នុងការហ្វឹកហាត់ ត្រៀមប្រយុទ្ធជាស្រេច កសាងរបៀបរៀបរយផ្តើមពីនោះគាំទ្រ លើកទឹកចិត្តគ្រប់គ្នាឱ្យរៀនសូត្រ ធ្វើតាមជាមួយគ្នា
chuyendein-05.jpg
អ្នកស្រី ដាំង ធីញីន អាយុ ៧០ ឆ្នាំ (ខាងឆ្វេង) សោមនស្សរីករាយពេលធ្វើដំណើរលើស្ពានថ្មី ស៊ីនចាយ និងទទួលអំណោយពីកម្មវិធី "រួមដំណើរជាមួយតំបន់លំបាក" របស់កាសែត ព័ត៌មាន (ឥឡូវជា កាសែត ព័ត៌មាន និង ជនជាតិ)
chuyen-de-10b.jpg
ក្របទំព័រនិងបទយកការណ៍មួយចំនួននៅលើផលិតផលបោះពុម្ពកាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ
chuyen-de-10dd.jpg
ក្របទំព័រនិងបទយកការណ៍មួយចំនួននៅលើផលិតផលបោះពុម្ពកាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ
chuyen-de-10e.jpg
ក្របទំព័រនិងបទយកការណ៍មួយចំនួននៅលើផលិតផលបោះពុម្ពកាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ
bia-thang-12.jpg
ក្របទំព័រនិងបទយកការណ៍មួយចំនួននៅលើផលិតផលបោះពុម្ពកាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ
bia-thang-1.jpg
ក្របទំព័រនិងបទយកការណ៍មួយចំនួននៅលើផលិតផលបោះពុម្ពកាសែតរូបភាព ជនជាតិ និង តំបន់ភ្នំ

បងប្អូនជនជាតិភាគតិចគោរពនិងចាត់ទុកសារព័ត៌មានជាកត្តាសំខាន់មួយរួមដំណើរជាមួយនឹងការអភិវឌ្ឍរបស់សហគមន៍។ ការរួមវិភាគទានទាំងឡាយរបស់សារព័ត៌មានក្នុងការលើកកម្ពស់ប្រជាបញ្ញា ជំរុញសេដ្ឋកិច្ច ថែរក្សាវប្បធម៌និងស្ថិរភាពសង្គមនៅតំបន់បងប្អូនជនជាតិភាគតិចគឺមិនអាចបដិសេធបាន។ ការស្តាប់មតិយោបល់និងកែសម្រួលឥតឈប់ឈរពីគ្រប់ស្ថាប័នសារព័ត៌មាននឹងលើកកម្ពស់តួនាទីរបស់សារព័ត៌មានថែមទៀត និងជាទីបង្អែក ស្មារតីសម្រាប់បងប្អូនជនជាតិភាគតិចនៅតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល៕

អត្ថបទ៖ វៀតតូន រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់

កាសែត ព័ត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។