
វិស័យកែច្នៃកសិកផលតែងតែត្រូវបានខេត្ត ឡឹមដុង យកចិត្តទុកដាក់ លើការវិនិយោគអភិវឌ្ឍទាំងអំពីទ្រង់ទ្រាយនិងអនុវត្តបច្ចេកវិទ្យា។ បច្ចុប្បន្ន ខេត្តទាំងមូលមានសិប្បកម្ម សហគ្រាសជាង ២.០០០ ចូលរួមនៅក្នុងវិស័យកែច្នៃបឋម កែច្នៃនិងរក្សាទុកកសិផល។ ក្នុងនោះ ផ្នែកបន្លែមើមមានសិប្បកម្មសហគ្រាសចំនួន ១.១៦៥ ផ្នែកកាហ្វេមានសហគ្រាស សិប្បកម្មចំនួន ៤៩០។ វិស័យផលិត កែច្នៃតែមានសហគ្រាស សិប្បកម្មចំនួន ២២០ ចំបក់បារាំងមានចំនួន ២៧ អង្គភាពនិងក្រុមគ្រួសារផលិត កែច្នៃ ខ្នាតតូចរាត់រាយជាច្រើន។ ទាំងនេះ ជាផលិតផលកសិផលប្រៀបខ្លាំងដោយមានតំបន់វត្ថុធាតុដើមមានស្រាប់ស្ទើរតែទាំងអស់ ប្រមូលផ្តុំនៅតាមស្រុក៖ ឌឹកត្រុង ឌើនយឿង ឡាកយឿង បាវឡុក ទីក្រុង ដាឡាត។ល។


ក្រៅពីការវិនិយោគលើគ្រឿងម៉ាស៊ីន ខ្សែចង្វាក់ស្វ័យប្រវត្តិបម្រើការកែច្នៃបឋម វេចខ្ចប់ អង្គភាព សហគ្រាសជាច្រើនក៏ផ្តោតលើការ អភិវឌ្ឍបច្ចេកវិទ្យាកែច្នៃ ស៊ីជម្រៅចំពោះផ្នែកកសិផលពិសេសដាច់ដោយឡែកដូចជា៖ សម្ងួតដោយបង្កក សម្ងួតដោយ Heat Pump Drying សម្ងួតត្រជាក់បន្លែ មើម ផ្លែឈើ។ ទន្ទឹមនឹងនោះ អង្គភាពជាច្រើនក៏ អនុវត្តគោលការណ៍គ្រប់គ្រងគុណភាពព្រមៗ គ្នាទៀតផងដូចជា៖ HACCP ISO Halal។ល។ ជាតួយ៉ាងគឺក្រុមហ៊ុនភាគហ៊ុន វៀនសឺន ក្រុមហ៊ុនភាគហ៊ុនកែឆ្នៃ ដាឡាត ទឺញៀន ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតភោជនាហារ ដាឡាត ជប៉ុន។ល។

ដោយសារផ្តោតសំខាន់លើការវិនិយោគចូលក្នុងវិស័យ កែច្នៃ ឆ្នាំ ២០២៤ ល្បឿនកំណើនផ្នែកកសិកម្មទាំងមូល ឡឹមដុង សម្រេចបានជិត ៤,២% រួមវិភាគទានចំនួន ១,៦% ចូលក្នុងកំណើនរួមរបស់ខេត្តទាំងមូល។ កសិកម្មបច្ចេកវិទ្យាខ្ពស់ ឆ្លាតវៃ មានជាង ៤០ រួមវិភាគទានចំនួន ១,២% កម្រិតកំណើនរួមនៃផ្នែកទាំងមូល កសិកម្មសរីរាង្គស្ដារបង្កើតឡើងវិញ កសិកម្ម អេកូឡូស៊ី បន្តពង្រីកប្រសិទ្ធភាពសេដ្ឋកិច្ចផ្ទៃដីដំណាំដាំដុះ មានតម្លៃក្រោម ៥០ លានដុងក្នុងមួយហិកតាធ្លាក់ចុះមកនៅចំនួន ៧,៨% ។ល។

ឆ្នាំ ២០២៥ ផ្នែកកសិកម្មខេត្ត ឡឹមដុង ខិតខំប្រឹងប្រែងល្បឿនកំណើន GRDP សម្រេចបានប្រហែល ៥,៣% ស្របពេលនោះដែរបន្តទាក់ទាញសហគ្រាសមកបណ្តាក់ទុនអភិវឌ្ឍ ឧស្សាហកម្ម កែច្នៃបឋម កែច្នៃកសិផល ឧបត្ថម្ភសហគ្រាស សហករណ៍ពង្រីក ទូលំទូលាយនិងកសាងថ្មីបណ្តាមជ្ឈមណ្ឌល ក្រោយការប្រមូលផល គម្រោងកែច្នៃបឋម រក្សាទុកកសិផល អនុវត្តយ៉ាងស៊ីចង្វាក់នឹងគ្នាទាំងស្រុងបណ្តាដំណោះស្រាយដើម្បីរៀបចំរចនាសម្ព័ន្ធផ្នែកឡើងវិញ ផ្លាស់ប្តូរថ្មីគំរូកំណើន ឆ្ពោះទៅរកនិរន្តរភាពនិងទំនើប៕
អត្ថបទនិងរូបថត៖ ង្វៀន យុង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញ លើយ