
ផ្លែព្រូន តាមហ្វា (ផ្លែព្រូនបាយ) ជាធម្មតាត្រូវបានប្រមូលផលក្នុងចន្លោះពេលចាប់ពីខែ មីនា ដល់ដើមខែ ឧសភា។ ក្នុងអំឡុងឆ្នាំថ្មីៗ នេះ ប្រជាជនជាច្រើនក្រុមគ្រួសារបានបុរេសកម្មក្នុងការស្រោចស្រពទឹក អនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យាចូលក្នុងផលិតកម្មបានជាទិន្នផល គុណភាព ភិនភាគផ្លែកាន់តែត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្តាក្រុមគ្រួសារក៏បានផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល ស្វែងរកទីផ្សារយ៉ាងសកម្ម ឆ្លងតាមរយៈនោះបង្កើតប្រាក់ចំណូលស្ថិរភាពនិងការងារធ្វើជូនពលករជាច្រើនក្នុងមូលដ្ឋាន។
ដោយឡែកទីក្រុង សឺនឡា មានផ្ទៃដីដាំដំណាំព្រូនជិត ២.២៥០ ហិកតា បរិមាណផលប្រហែល ២០.០០០ តោន ក្នុងនោះមានដំណាំព្រូនបាយជាង ១.០០០ ហិកតាសម្រេចបានទិន្នផលពី ៨ ដល់ ១០ តោនក្នុងមួយហិកតា។ លោក កា វ៉ាន់ហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ចៀងដែន (ទីក្រុង សឺនឡា) បានឲ្យដឹងថា ឆ្នាំនេះ ធាតុអាកាសអំណោយផល បានជាបរិមាណផលគុណភាពផ្លែព្រូនខ្ពស់ជាងឆ្នាំទៅ។ ការប្រមូលទិញ ដោយតម្លៃពី ៥.០០០ ដល់ ២០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រុមគ្រួសារជាច្រើនដាំព្រូនទទួលបានប្រាក់ចំណេញពី ១០០ ដល់ ១៥០ លានដុង។

ដើម្បីពាណិជ្ជសញ្ញាផ្លែព្រូន សឺនឡា ឈោងឈានទៅឆ្ងាយ ខេត្ត សឺនឡា កំពុងផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល បើកទូលាយទីផ្សារ ស្របពេលនោះដែរលើកទឹកចិត្តប្រជាជនវិនិយោគ ថែទាំដំណាំព្រូនតាមស្តង់ដារ គុណភាព សុវត្ថិភាព៕
អត្ថបទនិងរូបថត៖ ក្វាងក្វៀត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ