មិនមានគ្រឿងម៉ាស៊ីន មិនមានបេតុងអារម៉េ សំណង់ពោរពេញដោយស្មារតីសហគមន៍ ត្រូវបានសង់ឡើងវិញដោយដៃទាំងគូ សតិចងចាំនិងក្តីស្រឡាញ់វប្បធម៌របស់ប្រជាជនក្នុងភូមិដោយផ្ទាល់តែម្តង។

ត្រូវបានសង់ឡើងពីឆ្នាំ ២០១៧ ផ្ទះរ៉ុង កនស៊ើឡ័ល បច្ចុប្បន្ននេះជា សំណង់ធំជាងគេបំផុតនៅ តីង្វៀន ដោយមានប្រវែងចំនួន ២៣ ម៉ែត្រ ទទឹងជាង ១២ ម៉ែត្រ កម្ពស់ ២០ ម៉ែត្រ ផ្ទៃក្រឡាប្រើប្រាស់សរុបជាង ៣២០ ម៉ែត្រការ៉េ។
ទាំងអស់សុទ្ធតែត្រូវបានជនជាតិ បាណា ធ្វើដោយវត្ថុធាតុដើមប្រពៃណីដូចជា៖ ឫស្សី ស្បូវ ពកព្រៃ ផ្តៅ ឈើព្រៃហើយជាពិសេសគឺមិនត្រូវការដល់គំនូរប្លង់រចនា។ ក្រោយរយៈពេលជាង ៧ ឆ្នាំ ដំបូលប្រក់ស្បូវចាស់បានហើរពណ៌ ពុក ផុយដោយសារពេលវេលា។ អ្នកភូមិទាំងមូលបានប្រជុំគ្នាមកពិភាក្សាការជួសជុល។
ការជួសជុលផ្ទះ រ៉ុង មិនត្រឹមតែជារឿងប្រក់ដំបូលផ្ទះមួយឡើងវិញប៉ុននោះទេ ថែមទាំងជាសកម្មភាពថែរក្សាដួងព្រលឹងមួយផ្នែករបស់ជនជាតិទៀតផង។

ពីព្រោះចំពោះជនជាតិ បាណា ផ្ទះ រ៉ុង គឺជាកន្លែងផ្សារភ្ជាប់សហគមន៍កន្លែងរៀបចំពិធីបុណ្យ ប្រជុំភូមិ បង្ហាត់បង្រៀន វប្បធម៌ហើយក៏ជាកន្លែងតំណភ្ជាប់់គ្រប់ជំនាន់ជាមួយគ្នាទៀតផង៕
អត្ថបទនិងរូបថត៖ ហុងដៀប
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ