ឆ្លងកាត់ការពិនិត្យមើលឡើងវិញ ខេត្ត កនទុម មានផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមចំនួន ២.៧៥២ ខ្នងត្រូវតែជួសជុល សាងសង់ថ្មី ដោយថវិកាសរុបចំនួន ១៤១,៥៤ ពាន់លានដុង។ ដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើភូមិសាស្រ្ត ក្រៅពីប្រភពឧបត្ថម្ភពីមជ្ឈិម សហគ្រាស ខេត្ត កនទុម បានបំផុសចលនាប្រឡងប្រណាំង "រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់នៃភាពក្រីក្រលើភូមិសាស្រ្តខេត្ត កនទុម ដល់ដាច់ឆ្នាំ ២០២៥"។

ផ្តើមពីប្រភពទុនបានឧបត្ថម្ភនិងកៀរគរនោះ មូលដ្ឋាននានានៅខេត្ត កនទុម បានដាក់ដំណើរការសាងសង់ថ្មីនិងជួសជុលបានផ្ទះចំនួន ៣៧៣ ខ្នង។ ក្នុងនោះស្រុក សាថី ជាមូលដ្ឋានដំណើរការសាងសង់បានច្រើនបំផុតដោយមានផ្ទះចំនួន ១៨៥ ខ្នងជូនក្រុមគ្រួសារក្រីក្រ ជិតបន្ទាត់នៃភាពក្រីក្រ អ្នកមានគុណបំណាច់ជាដើម។


ការខិតខំរបស់គ្រប់លំដាប់ថ្នាក់ ផ្នែកបានជួយជាច្រើនក្រុមគ្រួសារលំបាកលំបិនអំពីលំនៅឋានបានទទួលផ្ទះថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗ នេះ។ បង្ហាញក្តីរីករាយត្រេកអរនៅក្នុងផ្ទះថ្មី បងស្រី អ៊ីដែន (អាយុ ២៥ ឆ្នាំ) នៅភូមិ ដាក់រេ ២ ឃុំ ដាក់ណា ស្រុក ទូមើរ៉ុង បានឲ្យដឹងថា៖ "គ្រួសារខ្ញុំស្ថិតក្នុងក្របខ័ណ្ឌក្រុមគ្រួសារក្រីក្រតែងតែស្រមៃចង់បានផ្ទះរឹងមាំដើម្បីស្នាក់នៅ។


បានស្រុក ឃុំយកចិត្តទុកដាក់ឧបត្ថម្ភ គ្រួសារខ្ញុំបានមានផ្ទះថ្មីធំទូលាយស្អាតបាតមុនឱកាសបុណ្យចូលឆ្នាំថ្មីហើយ។ អរគុណគ្រប់លំដាប់ថ្នាក់ ផ្នែកបានយកចិត្តទុកដាក់ឧបត្ថម្ភ។ មានកន្លែងនៅថ្មី ឥឡូវនេះ គ្រួសារខ្ញុំផ្ដោតធ្វើការរកស៊ីលំនឹងជីវភាពវិញ"៕

អត្ថបទនិងរូបថត៖ វ៉ាន់ភឿង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់