យកចិត្តទុកដាក់ឧបត្ថម្ភបេក្ខសិស្សជនជាតិ កើទូ ក្នុងការប្រឡងសញ្ញាបត្រវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២៥

បេក្ខសិស្ស​បំពេញ​បែបបទ​ប្រឡង​នៅទីតាំង​ប្រឡងវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅ ត្រឹនភូ
បេក្ខសិស្ស​បំពេញ​បែបបទ​ប្រឡង​នៅទីតាំង​ប្រឡងវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅ ត្រឹនភូ

នាថ្ងៃទី ២៥ ខែមិថុនា នៅ ដាណាំង បេក្ខសិស្សចូលរួមប្រឡងសញ្ញាបត្រវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២៥ នៅក្រុមប្រឹក្សាប្រឡង ដាណាំង បានមកបំពេញបែបបទចុះឈ្មោះប្រឡង និងស្តាប់ការប្រកាសអំពីបទបញ្ជាប្រឡង។

ចំពោះបេក្ខសិស្សជាជនជាតិភាគតិចកំពុងសិក្សានៅវិទ្យាល័យ ផាមភូធឺ (ស្រុក ហ្វាវាង) ទីក្រុង ដាណាំង ផ្តល់ការគាំឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការយកចិត្តទុកដាក់លើកទឹកចិត្ត ជំរុញបន្ថែមកម្លាំងចិត្តដើម្បីប្អូនៗមានទំនុកចិត្តក្នុងការប្រឡងដ៏សំខាន់នេះ។

potal-thi-sinh-da-nang-lam-thu-tuc-du-thi-tot-nghiep-thpt-2025-8113241.jpg
បេក្ខសិស្ស​ពិនិត្យ​មើលបន្ទប់​ប្រឡង​នៅវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅ ត្រឹនភូ

អញ្ជើញមកពិនិត្យទីតាំងប្រឡងនៅវិទ្យាល័យ ផាមភូធឺ (ស្រុក ហ្វាវាង) លោកស្រី ឡេ ធីប៊ិចធន់ ប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង ដាណាំង បានឲ្យដឹងថា នៅទីតាំងប្រឡងវិទ្យាល័យ ផាមភូធឺ មានសិស្សជនជាតិ កើ ទូ ចំនួន ៦ នាក់។ កំឡុងពេលសិក្សានៅសាលា ប្អូនៗត្រូវបានលោកគ្រូអ្នកគ្រូណែនាំរៀនសាឡើងវិញ ទទួលបានចំណេះដឹងបន្ថែម។ ទីក្រុងក៏ដូចជាសាលាតែងតែយកចិត្តទុកដាក់ សួរសុខទុក្ខ និងលើកទឹកចិត្តសិស្ស។

រហូត​មក​ដល់​ពេល​នេះ ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​បាន​បញ្ចប់​ជា​ស្ថាពរ។ កម្មាភិបាលពិនិត្យការប្រឡង ក៏ដូចជាសិស្សធ្វើការទៅតាមពេលវេលាកំណត់ជាមួយនឹងខ្លឹមសារដែលបានប្រកាស។ កម្លាំង​នគរបាល និង​សហភាព​យុវជន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ការងារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ពេល​ប្រឡង។

potal-thi-sinh-da-nang-lam-thu-tuc-du-thi-tot-nghiep-thpt-2025-8113239.jpg
បេក្ខសិស្ស​បំពេញ​បែបបទ​ប្រឡង​នៅទីតាំង​ប្រឡងវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅ ត្រឹនភូ
potal-thi-sinh-da-nang-lam-thu-tuc-du-thi-tot-nghiep-thpt-2025-8113237.jpg
បេក្ខសិស្ស​បំពេញ​បែបបទ​ប្រឡង​នៅទីតាំង​ប្រឡងវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅ ផាម ភូធឺ (ហ្វាវាង)

យោងតាមនាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលនៃទីក្រុង ដាណាំង ការប្រឡងសញ្ញាបត្រវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅឆ្នាំនេះនៅទីក្រុង ដាណាំង មានបេក្ខសិស្សចំនួន ១៤,១៥៦ នាក់បានចុះឈ្មោះប្រឡងក្រោមកម្មវិធីអប់រំទូទៅឆ្នាំ ២០១៨ និងមានបេក្ខសិស្សចំនួន ៣៩៣ នាក់បានចុះឈ្មោះចូលប្រឡងក្រោមកម្មវិធីអប់រំទូទៅឆ្នាំ ២០០៦ ។

ដាណាំង បានរៀបចំទីតាំងប្រឡងចំនួន ៣០ កន្លែង តាមកម្មវិធីអប់រំទូទៅឆ្នាំ ២០១៨ ដោយមានបន្ទប់ប្រឡងចំនួន ៥៩៣ បន្ទប់ បន្ទប់រង់ចាំចំនួន ២០ បន្ទប់ កន្លែងប្រឡង ១ កន្លែង តាមកម្មវិធីអប់រំទូទៅឆ្នាំ ២០០៦ មានបន្ទប់ប្រឡងចំនួន ១៦ បន្ទប់ បន្ទប់រង់ចាំ ៨ និងកន្លែងប្រឡងបម្រុង ២ ដែលមានបន្ទប់ប្រឡងចំនួន ៣២។ លើសពីនេះ នាយកដ្ឋានក៏បានរៀបចំឧបករណ៍ជំនួយដល់បេក្ខជនពិការ បេក្ខជនដែលជួបគ្រោះថ្នាក់ និងមានបំណងចង់ប្រឡង.../.

អត្ថបទនិងរូបថត៖ វ៉ វ៉ាន់យុង
ប្រែសម្រួល៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

សារព័ត៌មានរួមដំណើរជាមួយបងប្អូនជនជាតិភាគតិច

សារព័ត៌មានរួមដំណើរជាមួយបងប្អូនជនជាតិភាគតិច

ក្នុងអំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំបានមានការវិវត្តសំខាន់ៗ ជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ជីវភាពសម្ភាររបស់បងប្អូនជនជាតិកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អត្រាក្រុមគ្រួសារក្រីក្រថយចុះយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នាំ។ សមិទ្ធផលទាំងនោះមានការរួមវិភាគទានយ៉ាងធំធេងរបស់បណ្តាស្ថាប័នសារព័ត៌មាន ក្នុងនោះមានកាសែត ព័ត៌មាន និង ជនជាតិ ទីភ្នាក់ងារព័ត៌មាន វៀតណាម ក្នុងការឃោសនា ផ្សព្វផ្សាយចំណេះដឹងដល់បងប្អូនជនជាតិ។

លោកប្រធាន ហូ ជីមិញ លោកគ្រូដ៏មហិមានៃសារព័ត៌មានបដិវត្តន៍ វៀតណាម

លោកប្រធាន ហូ ជីមិញ លោកគ្រូដ៏មហិមានៃសារព័ត៌មានបដិវត្តន៍ វៀតណាម

មិនត្រឹមតែជាអគ្គមគ្គុទេសក៍នយោបាយដ៏ឆ្នើមមួយរូប អ្នកវប្បធម៌ល្បីឈ្មោះពិភពលោកមួយរូបប៉ុននោះទេ លោកប្រធាន ហូ ជីមិញ ក៏ជាអ្នកសារព័ត៌មានដ៏មហិមាមួយរូបទៀតផង។ ផ្តើមពីដុំឥដ្ឋដំបូងបង្អស់ លោក អ៊ំ កសាងសម្រាប់ខឿនសារព័ត៌មានបដិវត្តន៍ វៀតណាម ឥឡូវនេះខឿនសារព័ត៌មានប្រទេសយើងបានអភិវឌ្ឍយ៉ាងខ្លាំងក្លា។

ប្រឹងប្រែងដើម្បីអ្នកក្រីក្រខេត្ត កនទុម តាំងទីលំនៅស្ថិរភាព

ប្រឹងប្រែងដើម្បីអ្នកក្រីក្រខេត្ត កនទុម តាំងទីលំនៅស្ថិរភាព

ដោយប្តេជ្ញាចិត្តសម្រេចរួចរាល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម មុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ខេត្ត កនទុម កំពុងបន្តខិតខំកៀរគររាល់ប្រភពកម្លាំងពីអង្គការ បុគ្គលក្នុងនិងក្រៅខេត្តនិងរួមបញ្ចូលប្រភពទុនពីកម្មវិធី គម្រោងនានាដើម្បីឧបត្ថម្ភប្រជាជនលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនអ្នកក្រីក្រក្នុងភូមិសាស្រ្ត។

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP គឺបានបំពេញ បនែ្ថមកុមារា-រីទារកដ្ឋានបង្រៀននិងរៀនពេញមួយថ្ងៃ (អាយុចាប់ពី ៣ ខែដល់ ៣ ឆ្នាំ) ក្នុងក្របខណ្ឌបានអាស្រ័យផលគោលនយោបាយ ឧបត្ថម្ភថែទាំពីប្រភពថវិកា រដ្ឋ។

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP គឺបានបំពេញ បនែ្ថមកុមារា-រីទារកដ្ឋានបង្រៀននិងរៀនពេញមួយថ្ងៃ (អាយុចាប់ពី ៣ ខែដល់ ៣ ឆ្នាំ) ក្នុងក្របខណ្ឌបានអាស្រ័យផលគោលនយោបាយ ឧបត្ថម្ភថែទាំពីប្រភពថវិកា រដ្ឋ។

កម្មករប្រមូលផលបន្លែដើម្បីបម្រើរោងចក្រផលិតបន្លែមើមនៅស្រុក ឌើនយឿង​ (ស្រុក ឡឹមដុង)

ប្រសិទ្ធភាពខ្ពស់ដោយសារវិនិយោគលើបច្ចេកវិទ្យាកែច្នៃកសិផល

កសិកម្មជាមុខព្រួញសេដ្ឋកិច្ចរបស់ខេត្ត ឡឹមដុង ក្នុងនោះមានវិស័យកែច្នៃកសិកផល។នាពេលកន្លងទៅអង្គភាព សហគ្រាសជាច្រើនបានផ្តោតសំខាន់វិនិយោគលើបច្ចេកវិទ្យា បច្ចេកទេសកែច្នៃស៊ីជម្រៅ រួមចំណែកបង្កើតទិសដៅប្រកបដោយចីរភាពសម្រាប់ផ្នែកកសិកម្មមូលដ្ឋាន។

ព្រះតេជគុណ សឺន ថន ព្រះចៅអធិការវត្ត ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង) និមន្តថេរដីកានៅក្នុងពិធីបើកបវេសនកាលថ្នាក់សិក្សាអក្សរ ខ្មែរ ឱកាសវិស្សមកាល។

រដូវវិស្សមកាលដ៏មានអត្ថន័យនៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្ត

វិស្សមកាលមកដល់ម្តងៗ ជំនួសឱ្យការនៅផ្ទះលេងសប្បាយសុខស្រួល ប្អូនតូចៗ នៅតាមតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ រួសរាន់កាន់សៀវភៅទៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្តវិញ។ វត្តអារាម ខ្មែរ នៅខេត្ត សុកត្រាំង មិនត្រឹមតែជាកន្លែងបដិបត្តិសាសនារបស់សហគមន៍ ខ្មែរ ប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ អប់រំនិងរក្សាទុកអត្តសញ្ញាណជនជាតិទៀតផង។ ក្នុងនោះ វត្តមួយចំនួន​ក៏​រៀបចំ​បើកថ្នាក់បង្ហាត់បង្រៀនអក្សរ ​ខ្មែរ​ ដល់​កូនក្មួយ​ក្នុង​សហគមន៍​ទៀតផង។

ក្រសួងនគរបាលប្រគល់ជូនផ្ទះមហាសាមគ្គីជូនប្រជាជននៅស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

មនោសញ្ចេតនាប្រជាជាតិ បដិការគុណបងប្អូនជនជាតិ

ចលនាប្រលងប្រណាំង “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម” បាននិងកំពុងត្រូវបានដាក់ដំណើរការនៅទូទាំងប្រទេសដោយមានដំណោះស្រាយបត់បែន មានប្រសិទ្ធភាពជាច្រើន។​ ចលនាឆ្ពោះទៅរកគោលដៅនឹងសម្រេចរួចរាល់នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥។

លោកប្រធាន ហូ ជីមិញ ជាមួយតំណាងនារីបណ្តាជនជាតិចំនួនមនុស្សតិចនៅមហាសន្និបាតនារីទូទាំងប្រទេសលើកទី ២ ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ១៩៥៦ នៅវិមានប្រធានរដ្ឋ ហាណូយ

មនោសញ្ចេតនាពិសេសរបស់ អ៊ំ ហូ ជាមួយបងប្អូនជនជាតិភាគតិច

ពេញមួយឆាកជីវិតធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួន លោកប្រធាន ហូ ជីមិញ តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បងប្អូនបណ្តាជនជាតិភាគតិច។ ចំពោះលោក អ៊ំ បងប្អូនជនជាតិ គិញ ឬ ថូ ជនជាតិ មឿង ឬ ម៉ាន ជនជាតិ យ៉ារ៉ាយ ឬ អេដេ ជនជាតិ សេដាំង ឬ បាណា និងជនជាតិភាគតិចផ្សេងៗ ទៀតសុទ្ធតែជាកូនចៅ វៀតណាម សុទ្ធតែជាបងប្អូនសាច់សាលោហិត។ យើងទាំងអស់គ្នាស្លាប់រស់មានគ្នា សុខទុក្ខជាមួយគ្នា អត់ឃ្លានមានបានជួយគ្នាទៅវិញទៅមក។

កងទ័ពជើងទឹកប្រជាជន វៀតណាម៖ ៧០ ឆ្នាំដំណើរការរក្សាការពារដែនសមុទ្រ

កងទ័ពជើងទឹកប្រជាជន វៀតណាម៖ ៧០ ឆ្នាំដំណើរការរក្សាការពារដែនសមុទ្រ

កាលពី ៧០ ឆ្នាំមុននេះ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៥ ដល់ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៥) ចំពោះតម្រូវការជាបន្ទាន់នៃភារកិច្ចគ្រប់គ្រង ការពារដែនកោះសមុទ្រក្រោយថ្ងៃបានរំដោះភូមិភាគខាងជើង ក្រោមការដឹកនាំរបស់បក្សនិងលោកអ៊ំ ហូ គោរពតាមសេចក្តីសម្រេចចិត្តរបស់អគ្គគណៈកម្មាធិការយោធាបក្ស ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៥ ក្រសួងការពារជាតិ - អគ្គមេបញ្ជាការចេញអនុក្រឹត្យលេខ 284/NĐ-A បង្កើតនាយកដ្ឋានការពារទប់ទល់ឆ្នេរសមុទ្រ - ដើមកំណើតនៃកងទ័ពជើងទឹកប្រជាជន វៀតណាម សព្វថ្ងៃនេះ។

ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន រួមមានឃុំចំនួន ៨ នៅស្រុក កឹនដឿក និងឃុំចំនួន ២ នៅស្រុក កឹនយួក បង្កើតឧត្តមភាពឡោមព័ទ្ធជុំវិញមូលដ្ឋានទ័ព អាម៉េរិក នៅ រ៉ាច់កៀន ពេលកងទ័ព អាម៉េរិក ចូលមកបង្កើតមូលដ្ឋាននាចុងឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧០។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ លោកស្រី ង្វៀន ធីង៉ុកដៀប ប្រគល់ប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុងដល់សមូហភាព និងបុគ្គល។ រូបថត៖ ថាញ់លៀម

កម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិ ខ្មែរ

ប៉ុន្មានឆ្នាំកន្លងទៅ គំរូ “ចូលឆ្នាំ តេត កងទ័ពប្រជាជន កឹនធើ អបអរសាទរ បុណ្យចូលឆ្នាំថ្មី” ក្លាយជាចំណុចមួយ សំខាន់ រួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ជនជាតិខ្មែរនៅ កឹនធើ ។ នោះគឺជាសេចក្តីថ្លែងការណ៍របស់លោកស្រី ង្វៀង ធីង៉ុកឌៀប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ ក្នុងសន្និសីទបូកសរុបសកម្មភាពកងទ័ពប្រជាជនអបអរសាទរ បុណ្យចូលឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ឧសភា។

ជនជាតិ កឺទូ ពង្រីកប្រពៃណីផ្សារភ្ជាប់សហគមន៍ កសាងជីវភាពថ្មីកាន់តែស៊ីវីល័យ សម្បូររុងរឿងពី​មួយថ្ងៃទៅមួយថ្ងៃ

ជនជាតិ កឺទូ ពង្រីកប្រពៃណីផ្សារភ្ជាប់សហគមន៍

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាមេរិក សង្គ្រោះជាតិ កងទ័ពយើងត្រូវបានបងប្អូនជនជាតិ កឺទូ នៅបណ្តាស្រុកតំបន់ភ្នំខេត្ត ក្វាងណាម ទំនុកបម្រុង បិទបាំង ចែករំលែកអាហារនិងសម្លៀកបំពាក់។ ពួកគាត់សាមគ្គី រួមចិត្តគំនិតគ្នា ចូលរួមវិភាគទានទាំងទ្រព្យសម្បត្តិទាំងកម្លាំងមនុស្ស ដើម្បីវាយឈ្នះសត្រូវបង្រួបបង្រួមប្រទេសជាតិ។ សព្វថ្ងៃនេះ ប្រពៃណីផ្សារភ្ជាប់សហគមន៍របស់បងប្អូនជនជាតិ កឺទូ នៅបានថែរក្សានិងពង្រីកនៅគ្រប់ភូមិនិគម កឺទូ។

ប៉ុសិ៍្តការពារព្រំដែន លុងគូ (ខេត្ត ហាយ៉ាង ប្រទេស វៀតណាម) និងការពារព្រំដែនតំបន់ស្រុក ភូនិញ (ប្រទេស ចិន) យាមល្បាតទ្វេភាគីនៅខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន

ការយាមល្បាតទ្វេភាគីខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ (១៩៧៥ - ២០២៥) វៀតណាម សម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនហើយក្នុងបុព្វហេតុការពារអធិបតេយ្យភាពទឹកដី ថែរក្សារឹងមាំសន្តិសុខព្រំដែនជាតិ។ ក្នុងនោះ សកម្មភាពយាមល្បាតទ្វេភាគីខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន ជាពិសេសនៅប៉ុស្តិ៍ការពារព្រំដែន លុងគូ - បញ្ជាការដ្ឋានកងទ័ព ការពារព្រំដែនខេត្ត ហាយ៉ាង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាពតំបន់ ព្រំដែនភាគខាងជើង។

សាលារៀនថាក់រៀន​ត្រូវ​បាន​វិនិយោគ​យ៉ាង​ធំទូលាយស្អាតបាតបង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​សិស្សសាលាតំបន់បងប្អូនជនជាតិ ខ្មែរ​ ​ខេត្ត វិញឡុង សិក្សារៀនសូត្រ។ រូបថត៖ ឡេ ធុយហាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

រួមចិត្តគំនិតគ្នាដើម្បីជីវភាពកក់ក្តៅសម្បូរសប្បាយ

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ បងប្អូនជនជាតិ ខ្មែរ នៃខេត្ត វិញឡុង បានឆ្លៀតប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបណ្តាគោលនយោបាយឧបត្ថម្ភរបស់បក្សនិងរដ្ឋ ខិតខំប្រឹងប្រែងឈោងឈានឡើងឥតឈប់ឈរ។ មិន​ត្រឹម​តែ​អភិវឌ្ឍ​គ្រួសារប៉ុណ្ណោះ​ទេ បងប្អូនជនជាតិ ​ខ្មែរ ​ក៏​រួមវិភាគទាន​បន្ថែម​ទៀត ​នាំ​មក​នូវ​ការផ្លាស់ប្តូរថ្មីក្នុងភូមិស្រុក។

ឧបនាយករដ្ខមន្រ្តីនៃរដ្ឋាភិបាល លោក ង្វៀន ហ្វាប៊ិញ អញ្ជើញជំនួបគណៈប្រតិភូទាំងឡាយក្នុងប្រទេសនិងអន្តរជាតិចូលរួមបិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥

បិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥

ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅវិជ្ជាស្ថានព្រះពុទ្ធសាសនាវៀតណាមនៅស្រុក ប៊ិញចាញ់ ទីក្រុង ហូ ជីមិញ សមាគមពុទ្ធសាសនាវៀតណាមរៀបចំបិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥។

ទស្សនីយភាពមួយនៃកម្មវិធី

ការផ្លាស់ប្តូរវប្បធម៌ពុទ្ធសាសនាអន្តរជាតិតាមរយៈតន្ត្រីនិងសិល្បៈនៅបុណ្យមហាវិសាខបូជា ២០២៥

នាយប់នៃថ្ងៃទី ៧ ខែ ឧសភា កម្មវិធីផ្លាស់ប្តូរតន្ត្រីសិល្បៈពុទ្ធសាសនាអន្តរជាតិរៀបចំបង្គាប់ការដោយគណៈកម្មាធិការវប្បធម៌មជ្ឈិមសមាគមពុទ្ធសាសនា វៀតណាម បានប្រព្រឹត្តឡើងនៅទីក្រុង ហូ ជីមិញ។ នេះជាកម្មវិធីស្ថិតក្នុងខ្សែសកម្មភាពគោលដៅសំខាន់នៃមហាបុណ្យវិសាខបូជា ២០២៥។

ប្រជាជនភាគច្រើនរង់ចាំធ្វើសក្ការៈបូជាក្នុងចិត្តប្រុងប្រៀបអនុមោទនា

ប្រជាជនតម្រង់​ជួរ​ធ្វើសក្ការៈ​បូជាព្រះធាតុព្រះហទយៈ​ព្រះ​ពោធិសត្វ ធិច ក្វាងឌឹក

នាព្រឹកនៃថ្ងៃទី ៧ ឧសភា នៅវត្ត វៀតណាមក្វឹកទឺ ប្រជាជននិងពុទ្ធបរិស័ទរាប់ពាន់នាក់បានអត់ធ្មត់តម្រង់ជួរគ្នាដ៏វែងដើម្បីបានចូលធ្វើសក្ការៈ​បូជាព្រះធាតុព្រះហទយៈព្រះ​ពោធិសត្វ ធិច ក្វាងឌឹក ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ក្នុងក្របខ័ណ្ឌមហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥។

វត្ត ជ្រោយទឹម បច្ចុប្បន្នជាមជ្ឈមណ្ឌលបដិបត្តិសាសនា ប្រជុំជីវភាពវប្បធម៌សហគមន៍របស់ជនជាតិ ខ្មែរ នៅ សង្កាត់ ១០ ទីក្រុង សុកត្រាំង

រឿងវត្តអារាម ខ្មែរ ចិញ្ចឹមនិងលាក់បាំងកម្មាភិបាលបដិវត្តន៍

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាមេរិក សង្គ្រោះប្រទេសជាតិ វត្តអារាមជាច្រើនរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូង (ណាមបូ) បានក្លាយជាមូលដ្ឋានបដិវត្តន៍ កន្លែងចិញ្ចឹមនិងលាក់បាំង ការពារកម្មាភិបាលបដិវត្តន៍និងឈានមុខក្នុងចលនាតស៊ូនយោបាយ ធ្វើប្រតិបត្តិការឃោសនា ជាពិសេសគឺតួនាទីរបស់ព្រះសង្ឃពោរពេញដោយទឹកព្រះទ័យស្នេហាជាតិគ្រប់ព្រះអង្គ។ល។

លោកប្រធានរដ្ឋ លឿង កឿង និងព្រះឧបជ្ឈាយ៍ព្រះតេជគុណ ធិច ទ្រីក្វាង អគ្គមហាសង្ឃរាជាធិបតីនៃសមាគមពុទ្ធសាសនាវៀតណាម អញ្ជើញនិងនិមន្តចូលរួមបើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

បើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅវិជ្ជាស្ថានព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ (ឃុំ ឡេ មិញសន់ ស្រុក ប៊ិញចាញ់) ប្រព្រឹត្តឡើងបើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ “សាមគ្គីភាព និងមេត្តាធម៌ដើម្បីសេចក្តីថ្លៃថ្នូរមនុស្ស៖ បញ្ញាញាណព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

បវរកញ្ញា តៀវ វី ដើរនាំមុខ ​ចូលរួម​ដង្ហែជាមួយផងដែរក្នុង​ពិធីដង្ហែព្រះពោធិសត្វទ្រង់ប្រសូត

មនុស្ស​រាប់​ពាន់​នាក់​ចូល​រួមពិធី​ដង្ហែ​ព្រះសាលៀងអបអរសាទរ​បុណ្យវិសាខបូជា

នាយប់នៃថ្ងៃទី ៥ ឧសភា ព្រះសង្ឃ ព្រះភិក្ខុ ភិក្ខុនី ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានចូលរួមពិធីដង្ហែរព្រះសាលៀងព្រះពោធិសត្វទ្រង់ប្រសូតពីវត្ត អឹនក្វាង មកកាន់វត្ត វៀតណាមក្វឹកទឺ (ខណ្ឌ ១០ ទីក្រុង ហូ ជីមិញ) ដើម្បីប្រារព្ធពិធីស្រង់ព្រះ។

មុខមាត់ទីក្រុង ហូ ជីមិញ ក្រោយរយៈពេល ៥០ ឆ្នាំផ្លាស់ប្តូរជាមួយប្រទេសជាតិ

ទីក្រុង ហូ ជីមិញ -ទីក្រុងទំនើបនិងសម្បូរទៅដោយអត្តសញ្ញាណជនជាតិ

ក្រោយរយៈពេល ៥០ ឆ្នាំប្រទេសជាតិបង្រួបបង្រួម (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥) បងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ បានមានការបោះជំហានទៅមុខដ៏សំខាន់ក្នុងដំណើរការសម្របខ្លួននិងអភិវឌ្ឍសេដ្ឋកិច្ច។ ដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជីវភាពបងប្អូនជនជាតិបច្ចុប្បន្ននេះត្រូវបានកែលម្អច្បាស់ក្រឡែត រួមចំណែកកសាងទីក្រុងទំនើប ស៊ីវិល័យមួយនិងសម្បូរដោយអត្តសញ្ញាណជនជាតិ។ល។

ប្រជាជនរង់ចាំយ៉ាងអ៊ូអរនូវដង្ហែក្បួនរបស់កងកម្លាំង​ធ្វើការផ្លាស់ប្ដូរបន្ទាប់ពីពិធីកិច្ច

ប្រជាជនរង់ចាំយ៉ាងអ៊ូអរនូវដង្ហែក្បួនរបស់កងកម្លាំង​ធ្វើការផ្លាស់ប្ដូរបន្ទាប់ពីពិធីកិច្ច

បន្ទាប់​ពី​ពិធី​ដង្ហែ​ក្បួន ប្រជាជន ​ហូជីមិញ ​បាន​រង់ចាំយ៉ាងអ៊ូអរទទួលកង​កម្លាំង​ដង្ហែ​ឆ្លង​កាត់​ដើម្បី​ធ្វើការផ្លាស់ប្ដូរ។

សម្លឹងមើលប្លុកក្បួនដង្ហែទាំងឡាយពីខាងលើ

សម្លឹងមើលប្លុកក្បួនដង្ហែទាំងឡាយពីខាងលើ

ក្នុងខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង មើលពីខាងលើ ដង្ហែរក្បួនកងទ័ពទាំងឡាយហាក់ដូចជាមានពណ៌ដ៏រស់រវើក វេញត្របាញ់រវាងបោះជំហានដើរព្រមៗគ្នា ទង់ជាតិចម្រុះពណ៌ ក្នុងការស្វាគមន៍យ៉ាងរីករាយរបស់ប្រជាជននៅសងខាងផ្លូវ៕

ផ្លូវហោះហើរលាតសន្ធឹងពីអាកាសយានដ្ឋាន បៀនហ្វា (ខេត្ត ដុងណាយ) ឆ្លងកាត់ផ្លូវហាយវេ ហាណូយ ស្ពាន សាយហ្គន ហើយបញ្ចប់នៅតំបន់កណ្តាលនៃទីក្រុងហូជីមិញ ជាកន្លែងពិធីរំលឹកខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួម​ប្រទេសជាតិ

គយគន់គាប់ភ្នែកនូវរូបភាពយន្តហោះចម្បាំងហោះហែកខ្យល់ គ្របដណ្តប់លើផ្ទៃមេឃនៃទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី ៣០ ខែមេសា

នាព្រឹកថ្ងៃទី ៣០ ខែមេសា យន្តហោះចម្បាំងប្រតិបត្តិការវាយាប្រហាតបតកងកម្លាំងជើងអាកាសរបស់សត្រូវ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានហោះចេញពីអាកាសយានដ្ឋាន បៀនហ្វា មកកាន់កណ្តាលទីក្រុងហូជីមិញ ដើម្បីចូលរួមដង្ហែរក្បួនអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ៕

អគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថា រំលឹកខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

អគ្គលេខាបក្ស តូ ឡឹម៖ ជាមួយនឹងភាពអង់អាច ភាពវៃឆ្លាត និងកម្លាំង វៀតណាម បន្តបង្កើតអព្ភូតហេតុក្នុងយុគសម័យថ្មី

នាព្រឹកថ្ងៃទី ៣០ ខែមេសា នៅទីក្រុង ហូជីមិញ គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងទីក្រុង ហូជីមិញ បានប្រារព្ធពិធីអបអរសាទរខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២)៕

កម្មភិបាល យុទ្ធជន នៃកងពលតូចលេខ៩៦ ជាង ២៣០ នាក់ មិនស្ទាក់ស្ទើរក្នុងការខិតខំប្រឹងប្រែង និងអនុវត្តដោយឧស្សាហ៍ព្យាយាម ដើម្បីមានការសម្តែងការបាញ់កាំភ្លើងដ៏គួរឱ្យចាប់អារម្មណ៍

តម្រៀបកាំភ្លើងធំបើកការបាញ់ប្រារព្ធខួបលើកទី ៥០ រំដោះភាគខាងត្បូង

នៅវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី ៣០ ខែមេសា ពិធីបើកឆាកពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ មានការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ បន្លឺឡើងពាសពេញមេឃ នៅសួនបេន បាច់ដាំង ខណ្ឌទី១៕

យុទ្ធពេទ្យ​នារីដើរ​តាម​វិថី ឡេយន់ មក​កន្លែង​ប្រជុំ

រូបភាពកងក្បួនដង្ហែរ ដង្ហែក្បួន 'ចាក់មក' ដល់ចំណុចប្រមូលផ្តុំ ត្រៀមប្រារព្ធពិធីថ្ងៃទី ៣០ ខែមេសា

នាព្រឹកថ្ងៃទី ៣០ ខែមេសា ក្រុមដង្ហែក្បួនមានវត្តមាននៅមណ្ឌលសន្និបាតនៅចុងវិធី ឡេយន់ (ខណ្ឌ ១ ទីក្រុងហូជីមិញ) ដើម្បីរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ៕

នៅ​ម៉ោង​ប្រហែល​២​និង​៣០​នាទី​រសៀល បុគ្គលិក​អគ្គិសនី​បាន​ត្រួតពិនិត្យ​សន្តិសុខ​មុន​នឹង​ចូល​ទៅ​ក្នុង​បរិវេណ​ពិធី

ប្រជាជនរំភើបរីករាយពេញមួយយប់រង់ចាំទស្សនាដង្ហែរក្បួនអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ

នៅព្រឹកព្រលឹមថ្ងៃទី ៣០ ខែមេសា នៅតាមដងវិថីនៅកណ្តាលទីក្រុង ហូជីមិញ មានមនុស្សម្នាឈរចាំមើលយុទ្ធជន ទាហាន នគរបាល ត្រៀមចូលរួមដង្ហែរក្បួនដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៣០ មេសា ២០២៥)។

អតីតយុទ្ធជនអង្គុយនៅកាច់ជ្រុងវិថី ឡេយន់ - ផាមង៉ុកថាច់ ដើម្បីរង់ចាំមើលដង្ហែក្បួននៅព្រឹកស្អែក (៣០ មេសា)

'សមុទ្រមនុស្ស' នៅតែបន្តហូរមកកាន់កណ្តាលទីក្រុងហូជីមិញ រងចាំទស្សនាដង្ហែរក្បួននៅព្រឹកថ្ងៃទី ៣០ ខែមេសា

នាអធ្រាត្រថ្ងៃទី ២៩ ខែមេសា មនុស្សម្នាមកពីទូទាំងប្រទេសនៅតែសម្រុកទៅកណ្តាលទីក្រុងហូជីមិញ ដើម្បីទស្សនាដង្ហែរក្បួនអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥)។ បរិយាកាស​រំភើប​រីក​រាយ​ពាសពេញ​ផ្លូវ ជាពិសេស​តំបន់​ជុំវិញ​វិថី ឡេយន់ និង ​មាន​ក្បួន​ដង្ហែ ​កងកម្លាំង​ហែ​ក្បួន​ឆ្លងកាត់៕

វីរពលកម្ម ឡេ ស៊ន់បា អតីតប្រធានកងពលធំ ៤៧០ (បញ្ជាការដ្ឋាន ទ្រឿងសឺន) ចែករំលែកអំពីថ្ងៃ​ខែ "ភ្លក់ប្រមាត់គេងបន្លា" យុទ្ធជ័យនិងបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង អដ្ឋស័ក ឆ្នាំ ១៩៧៦

នឹកអំពីបុណ្យចូលឆ្នាំថ្មីដំបូងបង្អស់ក្រោយមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥

អំឡុងថ្ងៃនៃខែ មេសា នេះ ការចងចាំអំពីបុណ្យចូលឆ្នាំថ្មីដំបូងបង្អស់ក្រោយមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥ ក៏លេចឡើងមកក្នុងចិត្តគំនិតរបស់សាក្សីប្រវត្តិសាស្ត្រ កម្មាភិបាលបដិវត្តន៍ចាស់ព្រឹទ្ធាចារ្យទាំងឡាយ។ កន្លះសតវត្សបានកន្លងផុតទៅហើយ ប៉ុន្តែចំណាប់អារម្មណ៍ទាំងឡាយនៅថ្ងៃនោះហាក់ដូចជានៅតែដូចដើមនៅឡើយពេលរំលឹកអំពីសម័យកាលភ្នក់ភ្លើងសង្គ្រាមមួយអំពីយុទ្ធជ័យទាំងឡាយជាមួយនឹងសេចក្តីត្រេកអរជ័យជម្នះ។ល។