មិនត្រឹមតែជាអគ្គមគ្គុទេសក៍នយោបាយដ៏ឆ្នើមមួយរូប អ្នកវប្បធម៌ល្បីឈ្មោះពិភពលោកមួយរូបប៉ុននោះទេ លោកប្រធាន ហូ ជីមិញ ក៏ជាអ្នកសារព័ត៌មានដ៏មហិមាមួយរូបទៀតផង។ ផ្តើមពីដុំឥដ្ឋដំបូងបង្អស់ លោក អ៊ំ កសាងសម្រាប់ខឿនសារព័ត៌មានបដិវត្តន៍ វៀតណាម ឥឡូវនេះខឿនសារព័ត៌មានប្រទេសយើងបានអភិវឌ្ឍយ៉ាងខ្លាំងក្លា។
លោកប្រធាន ហូ ជីមិញ អ្នកសារព័ត៌មានធំមួយរូប - ជាអ្នកផ្តើមស្ថាបនា លោកគ្រូដ៏មហិមានៃខឿនសារព័ត៌មានបដិវត្តន៍ វៀតណាម។ កាលនៅមានជន្មាយុ លោក អ៊ំ យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារសរសេរកាសែត និងធ្វើសកម្មភាពសារព័ត៌មាន។
កាលនៅមានជន្មាយុ លោកប្រធាន ហូ ជីមិញ ឧស្សាហ៍ចំណាយពេលអាន ផ្តល់មតិនិងត្រួតពិនិត្យព័ត៌មាន អត្ថបទដោយផ្ទាល់របស់ទីភ្នាក់ងារព័ត៌មាន វៀតណាម
ពាក្យទូន្មានទាំងឡាយរបស់លោក អ៊ំ អំពីតួនាទី ទំនួលខុសត្រូវរបស់អ្នកកាន់ប៉ាកកា អំពីខ្លឹមសារ មុខសញ្ញា គោលបំណង និងវិធីសាស្រ្ត នៃការឃោសនា។ល។ នៅតែជាមេរៀន បទពិសោធដ៏មានតម្លៃសម្រាប់អ្នកធ្វើកាសែតសព្វថ្ងៃនេះ។
លោកប្រធាន ហូ ជីមិញ មិនត្រឹមតែជាអ្នកសារព័ត៌មានប៉ុននោះទេ ថែមទាំងជាអ្នកអានយ៉ាងសកម្មរបស់សារព័ត៌មានក្នុងប្រទេសនិងពិភពលោកទៀតផង។ លោក អ៊ំ ហាត់ឲ្យខ្លួនរបៀបអានកាសែតមួយជាទៀងទាត់ មធ្យ័ត ដោយខ្លួនឯង។ ក្នុងរូបថត៖ លោកប្រធាន ហូ ជីមិញ រួមជាមួយសមមិត្ត លោក ត្រឿង ជិញ លោក លេ ឌឹក ថ លោក វ៉ ង្វៀនយ៉ាប អានកាសែតនៅ ATK (តំបន់សុវត្ថិភាព) ថៃង្វៀន ឆ្នាំ ១៩៤៧
កាលនៅមានជន្មាយុ លោកប្រធាន ហូ ជីមិញ យកចិត្តទុកដាក់យ៉ាង ខ្លាំងដល់ការងារសរសេរកាសែតនិងធ្វើសកម្មភាពសារព័ត៌មាន។ ក្នុងរូបថត៖ លោកប្រធាន ហូ ជីមិញ ជួបប្រាស្រ័យជាមួយអ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នសារព័ត៌មានក្នុងប្រទេស និងក្រៅប្រទេសនៅរដ្ឋធានី ហាណូយ ឆ្នាំ ១៩៦៨
មិនត្រឹមតែជាអ្នកនិពន្ធមួយរូបដ៏ស្រួចស្រាល់ប៉ុននោះទេ លោក អ៊ំ ជាអ្នកសារព័ត៌មានដ៏ឆ្នើមម្នាក់ - អ្នកសារព័ត៌មានដោយមានរបៀបសាមញ្ញនៃកម្រិតខ្ពង់ខ្ពស់មួយដ៏មហិមា។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ១០០ ឆ្នាំទិវាប្រសូតខឿនសារព័ត៌មានបដិវត្តន៍ (ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៥) កាសែត ព័ត៌មាន និង ជនជាតិ គោរពឧទ្ទេសនាមនូវកម្រងរូបភាពអ្នកសារព័ត៌មានដ៏មហិមា អ្នករៀបចំសកម្មភាពសារព័ត៌មានដ៏ឆ្នើមដាច់គេ ហូ ជីមិញ៕
ក្នុងសម័យសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគម បារាំង នៅ វៀតបាក់ លោកប្រធាន ហូ ជីមិញ បានចំណាយពេលអានសៀវភៅ កាសែត
នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩២៥ កាសែត ថាញ់នៀន (យុវជន) បានបោះពុម្ពផ្សាយលើកដំបូង។ លោកប្រធាន ហូ ជីមិញ ជាអគ្គនិពន្ធនាយកផង ជាអ្នកយកព័ត៌មានផង បានសរសេរព័ត៌មាន អត្ថបទជាច្រើនសម្រាប់កាសែត។ កាសែតយុវជនបានបោះពុម្ពផ្សាយចំនួន ៨៨ លេខបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយលទ្ធិ ម៉ាក្ស - លេនីន ចូលទៅក្នុងបដិវត្តន៍ វៀតណាម ប្រុងប្រៀបសតិអារម្មណ៍ ការរៀបចំដើម្បីឈានដល់បង្កើតបក្សកុម្មុយនីស្ត វៀតណាម ឆ្នាំ ១៩៣០។ ក្នុងរូបថត៖ កាសែតយុវជនក្នុងអំឡុងថ្ងៃដំបូងទើបតែបោះពុម្ពផ្សាយ
លោកប្រធាន ហូ ជីមិញ អញ្ជើញអានកាសែតនៅខាងមុខផ្ទះសម្រាកលម្ហែរបស់លោក អ៊ំ នៅពេលអញ្ជើញទស្សនកិច្ចប្រទេស ចិន ឆ្នាំ ១៩៥៣
សារព័ត៌មានគឺជាបណ្តាញព័ត៌មានសំខាន់យ៉ាងក្រៃលែងរបស់លោកប្រធាន ហូ ជីមិញ ក្នុងនោះ លោក អ៊ំ តែងតែផ្តល់នូវមនោសញ្ចេតនា ការយកចិត្តទុកដាក់ពិសេសសម្រាប់ វៀតណាម ទីភ្នាក់ងារព័ត៌មាន (ឥឡូវជាទីភ្នាក់ងារព័ត៌មាន វៀតណាម)។ ទោះបីជារវល់នឹងការងាររាប់រយរាប់ពាន់កិច្ចការក៏ដោយ រៀងរាល់ថ្ងៃ អ៊ំ នៅតែឆ្លៀតពេលស្តាប់វិទ្យុ អានព្រឹត្តិបត្រព័ត៌មាន កែសម្រួលប្រយោគ ពាក្យនីមួយៗ ដោយផ្ទាល់ដៃ ត្រួតពិនិត្យព័ត៌មានអត្ថបទ ផ្តែផ្តាំអំពីវិជ្ជាជីវៈជាមួយអ្នកយកព័ត៌មាន វៀតណាម ទីភ្នាក់ងារព័ត៌មាន។ ក្នុងរូបថត៖ ចំណាររបស់ អ៊ំ ហូ កែសម្រួលព័ត៌មានរបស់ វៀតណាម ទីភ្នាក់ងារព័ត៌មាន
លោកប្រធាន ហូ ជីមិញ អានកាសែត ញ៉ឹនយ៉ឹន (ប្រជាជន) នៅមូលដ្ឋានតស៊ូក្នុងសង្គ្រាម វៀតបាក់ ឆ្នាំ ១៩៥១
អត្ថបទ៖ កាសែត ព័ត៌មាន និង ជនជាតិ
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ ចន្ថា
(កាសែត ព័ត៌មាន និង ជនជាតិ)