កសាង "ក្បួនយុទ្ធសាស្ត្រចិត្តប្រជាជន" នៅចុងប៉ូចនៃប៉ែកខាងត្បូងរបស់មាតុភូមិដ៏រឹងមាំមិនត្រឹមតែសម្រេចល្អភារកិច្ចរក្សារឹងមាំសន្តិសុខសណ្តាប់ធ្នាប់ អធិប្បតេយ្យភាពទឹកដីជាតិ ក្នុងប៉ុន្មានឆ្នាំកន្លងទៅកម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត កាម៉ៅ ថែមទាំងគិតគូរដោយឥតឈប់ឈរជីវភាពរស់នៅប្រជាជនឆ្លងតាមរយៈបណ្តាគំរូប្រជាចលនាប្រកបដោយប្រសិទ្ធភាព ផ្តើមពីនោះកសាង "ក្បួនយុទ្ធសាស្ត្រចិត្តប្រជាជន" ដ៏រឹងមាំ...
តែងតែអ៊ូអរទូកកប៉ាល់ចេញចូលច្រកសមុទ្រ សុងដុក នៅទីរួមស្រុក សុងដុក ស្រុក ត្រឹន វ៉ាន់ធើយ (ខេត្ត កាម៉ៅ) គឺជាច្រកសមុទ្រមួយកកកុញក្រៃលែងក្នុងចំណោមច្រកសមុទ្រតំបន់វាលទំនាបទន្លេ គឺវឡុង។
យោងតាមលោក អនុសេនីយ៍ឯក ដូ វ៉ាន់ឡាញ់ ប្រធានប៉ុស្តិ៍ការពារព្រំដែន សុងដុក៖ "ដើម្បីបំពេញល្អការងារគ្រប់គ្រងការពារសន្តិសុខ សណ្តាប់ធ្នាប់តំបន់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនតែងតែពឹងផ្អែកលើប្រជាជន។
កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ តែងតែកសាងដ៏រឹងមាំក្បួនយុទ្ធសាស្ត្រចិត្តប្រជាជនទីកន្លែងប៉ុស្តិ៍ជួរមុខភូមិភាគនិរតីនៃមាតុភូមិ កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ ឃោសនា ចលនាប្រជានេសាទ គោរពតាមបទបញ្ញត្តិច្បាប់ទាំងឡាយពេលចេញទៅលម្ហសមុទ្រ នេសាទនៅដែនសមុទ្រ
អាស្រ័យហេតុដូច្នេះហើយ ឆមាសទី ១ ឆ្នាំ ២០២៣ ប៉ុស្តិ៍បានរកឃើញ ឃាត់ខ្លួនចំណាត់ការរដ្ឋបាលចំនួន ៣២ ករណី ដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ២ ករណី បំពេញសំណុំឯកសារសេណារីយ៉ូ គ្រប់លំដាប់ថ្នាក់ពិន័យ ៤ ករណី ពាក់ព័ន្ធដល់មុខសញ្ញាចំនួន ១៥ ដឹកជញ្ជូនប្រេងខុសច្បាប់នៅសមុទ្រដោយមានពិន័យជាប្រាក់សរុបជាង ១ ពាន់លានដុង…"។
កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ តែងតែជាកន្លែងពឹងផ្អែកដ៏រឹងមាំដើម្បីប្រជានេសាទចេញទៅលម្ហច្បាមសមុទ្រកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន សុងដុក លើកទឹកចិត្តបណ្តាក្រុមគ្រួសារជនជាតិ ខ្មែរ នៅភូមិ គើយ ៥បេ ឃុំ ខាញ់ ប៊ិញតី ស្រុក ត្រឹន វ៉ាន់ថើយ អភិវឌ្ឍសេដ្ឋកិច្ច
កំណត់ជឿទុកចិត្តរបស់ប្រជាជនជាមូលដ្ឋានគ្រឹះដើម្បី "កសាងកម្លាំងការពារព្រំដែនប្រជាជនទាំងមូលទូលំទូលាយ" គណៈកម្មាធិការបក្ស បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ បានសហការជាមួយនឹង គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានកសាងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន។
កងកម្លាំងពេទ្យយោធា កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ រៀបចំពិនិត្យជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃជូនក្រុមគ្រួសារ ខ្មែរ គ្រួសារគោលនយោបាយមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រឃុំ ខាញ់ហូយ ស្រុក អ៊ូមិញ
ទន្ទឹមនឹងនោះកម្មាភិបាល យុទ្ធជនថែមទាំងដំណើរការការងារជួយឧបត្ថម្ភ គិតគូរជីវភាពរស់នៅប្រជាជនឆ្លងតាមរយៈសកម្មភាពចលនាផ្សេងៗ ដូចជា៖ "និទាឃរដូវជាយដែន - ចូលឆ្នាំថ្មីសមុទ្រកោះ" "ផ្សារណាត់ចូលឆ្នាំថ្មី ០ ដុង" "ជម្រកដ៏កក់ក្តៅជាយដែន" "ទ្រជំហានជូនប្អូនៗ ទៅសាលារៀន" ពិនិត្យសុខភាពផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនក្រុមគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ...
កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ តែងតែជាកន្លែងពឹងផ្អែកដ៏រឹងមាំដើម្បីប្រជានេសាទចេញទៅលម្ហច្បាមសមុទ្រកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន
យោងតាមលោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ង៉ុក មេបញ្ជាការរងជំនាញវិជ្ជាជីវៈ កងទ័ពការពារព្រំដែនខេត្ត កាម៉ៅ៖ "អាស្រ័យដោយបានបំពេញល្អការងារផ្សព្វផ្សាយចលនារហូតមកទល់ពេលនេះការយល់ដឹងការពារប្រភពនៃអត្ថប្រយោជន៍ជលផលរបស់នេសាទករត្រូវបានកែលម្អគួរឲ្យកត់សម្គាល់។
ស្ថានភាពល្មើសអធិបតេយ្យភាពដែនសមុទ្របរទេស សកម្មភាព នេសាទត្រីខុសច្បាប់ មិនរាយការណ៍ហើយមិនបានគ្រប់គ្រងត្រូវបានកាត់បន្ថយជាលំដាប់។ បណ្តាសកម្មភាពរត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្ម ជម្លោះដែននេសាទត្រូវបានទប់ស្កាត់កាន់តែមានប្រសិទ្ធភាព"។
ដោយក្តីស្រលាញ់និងស្មារតីទទួលខុសត្រូវបណ្តា "គ្រូបង្រៀន" ពាក់ស័ក្តិពណ៌បៃតងតែងតែត្រៀមចិត្តគំនិតជួយឧបត្ថម្ភសិស្សសាលាទាំងឡាយនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់កោះសមុទ្រ កាម៉ៅ បន្តក្តីសុបិនសិក្សារៀនសូត្រ
ភាពជាក់សែ្តងបានឲ្យឃើញថា ការជឿទុកចិត្តរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះ ដើម្បីពង្រីកកម្លាំងការពារព្រំដែនប្រជាជនទាំងមូល ផ្តើមពីនោះការពារដ៏រឹងមាំនូវអធិប្បតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ។
លោកអនុសេនីយ៍ឯក ដូ វ៉ាន់ឡាញ់ ប្រធានប៉ុស្តិ៍ការពារព្រំដែន សុងដុក មានប្រសាសន៍ក្នុងក្ដីសោមនស្សរីករាយថា៖ "ដើម្បីបន្តសម្រេចល្អភារកិច្ចកម្មាភិបាល យុទ្ធជនប៉ុស្តិ៍នឹងត្រៀមលក្ខណៈជាមុនក្តាប់ស្ថានការណ៍ ហើយតែងតែត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រជានេសាទ សហការជាមួយនឹងប្រជានេសាទគ្រប់គ្រងយ៉ាងតឹងរ៉ឹងមនុស្សមធ្យោបាយចេញចូលតំបន់ព្រំដែន"៕
អត្ថបទនិងរូបថត៖ ហ្វ៊ិញ ថេអាញ់
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង