ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ សឺន ហេង
នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ សឺន ហេង
នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។
នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។
នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។
ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។
ចាកចេញពីស្រុកកំណើត ភូ ថ ចូលមកឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) កសាងជីវភាព អតីតយុទ្ធជន ហាន វិញហា (កើតឆ្នាំ ១៩៦៤) មិនត្រឹមតែឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងតែងតែអស់ពីចិត្តពីថ្លើមដើម្បីសហគមន៍ទៀតផង។
ក្រោយរយៈពេលជាងមួយខែអនុវត្តការស្វែងរកនៅតំបន់ទាំងពីរក្នុងឧទ្យាន លេ ធីរៀង កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមជាមួយនឹងមតកវត្ថុជាច្រើន។ ដោយឡែកថ្ងៃទី ៥ ខែ សីហា នៅមណ្ឌល B កងកម្លាំងបំពេញការងារបានប្រទះឃើញចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះ មានចំនួន ៧ គ្រោងរួមជាមួយមតកវត្ថុជាប់តាម។
អស់រយៈពេលជិត ១៥ ឆ្នាំកន្លងទៅ ឱ្យតែដល់ឱកាសវិស្សមកាលមកដល់ ថ្នាក់រៀនភាសា ខ្មែរ ដោយឥតគិតថ្លៃនៅវត្ត ពោធិវង្ស សង្កាត់ បៃហៀន (ទីក្រុង ហូ ជីមិញ) ក៏បន្លឺឡើងនូវសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ជាច្រើនទៀត។
ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព" បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេស គិតគូរជីវភាពសម្ភារៈ និងស្មារតីរបស់អ្នកមានគុណបំណាច់ជាមួយបដិវត្តន៍។
បន្តរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋសភាពិភាក្សាជាក្រុមស្តីពី៖ សេចក្តីព្រាងច្បាប់ស្តីពីបង្ការ ទប់ស្កាត់ ការរីកសាយភាយអាវុធមហាប្រល័យ សេចក្តីព្រាងច្បាប់ស្តីពីធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ០៩ ស្តីពីយោធា ការពារជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការផ្សព្វផ្សាយ និងការអប់រំច្បាប់ (ធ្វើវិសោធនកម្ម)៕
នៅរសៀលថ្ងៃទី ១ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបន្តប្រទះឃើញនិងប្រមូលផ្តុំចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌលB សួនច្បារ លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។ ក្នុងចំណោមនោះ មានចំនួន ៧ គ្រោងអដ្ឋិធាតុនៅមានមត៌កវត្ថុភ្ជាប់តាមទៀត។ គិតពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅមណ្ឌលនេះគឺសរុបចំនួន ១៦៨ គ្រោង។
នាយកដ្ឋានពន្ធដារទើបតែបានដាក់ឱ្យដំណើរការកំណែ ៣.៤.២ នៃកម្មវិធី eTax Mobile ជាមួយនឹងមុខងារថ្មីៗ លេចធ្លោជាច្រើន កែលម្អយ៉ាងទូលំទូលាយនៃចំណុចប្រទាក់ទំព័រដើម ធ្វើឱ្យងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការតាមដានព័ត៌មានសំខាន់ៗភ្លាមៗបន្ទាប់ពីចូល។
នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា នៅទីក្រុងហាណូយ លេខាធិការដ្ឋាន APEC ២០២៧ ក្រសួងការបរទេសវៀតណាម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព ក្រសួងហិរញ្ញវត្ថុវៀតណាម រៀបចំ "សិក្ខាសាលា APEC ស្តីពីការលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ក្នុងបរិបទនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត"។
ក្រសួងកសិកម្ម និងបរិស្ថានទើបតែដាក់ចេញផែនការការអភិវឌ្ឍប្រព័ន្ធ logistics គោលបំណងកែលម្អគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ (សេចក្តីសម្រេចចិត្ត ២១៥២/QD-BNNMT)។
នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕
ស្ថិតនៅកណ្តាលព្រៃជ្រៅ តាសួ ខេត្ត សឺនឡា ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មពេលយប់នៅភូមិ ឡាងសាង បើកចេញនូវក្តីសង្ឃឹមផ្លាស់ប្តូរជីវិតជូននារីជនជាតិ ម៉ុង រៀនសរសេរជាលើកដំបូង។
ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១ បានបើកសម័យប្រជុំលើកដំបូងដោយមានការចូលរួមពីប្រតិភូផ្លូវការជិត ៥០០ រូប តំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាង ៥,៦ លាននាក់ទូទាំងប្រទេស។
ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦) នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន បានអញ្ជើញដាក់កម្រងផ្កានិងអុជធូបនៅស្តូបអតីតអគ្គលេខាបក្ស ត្រឹនភូ អគារគោលថ្មកត់ត្រាឈ្មោះយុទ្ធជនពលីខណ្ឌ ១០ អគារតម្កល់អដ្ឋិធាតុយុទ្ធជនពលីទាំងឡាយ គោលថ្មគោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន លេ ធីរៀង និងវីរយុទ្ធជន ត្រឹន វ៉ាន់កៀវ តំបន់ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ)។
ព្រឹកថ្ងៃទី ២៥ ខែ កក្កដា នៅឧទ្យានវប្បធម៌ លេ ធីរៀង ទីក្រុង ហូ ជីមិញ លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុលេខានៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងជូនអំណោយ លើកទឹកចិត្តកងកម្លាំងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ។
ថ្ងៃទី ២៥ ខែ កក្កដា សាកលវិទ្យាល័យ ត្រាវិញ (ខេត្ត វិញឡុង) បានរៀបចំពិធីបញ្ចប់ការសិក្សា និងប្រគល់សញ្ញាបត្រទៅបណ្ឌិតថ្មីចំនួន ៦ នាក់ អនុបណ្ឌិតថ្មីចំនួន ៤០៣ នាក់ និងវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ឧបដ្ឋាកឯកទេសចំនួន ៨២ នាក់ រួមចំណែកបន្ថែមធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់តំបន់វាលទំនាបទន្លេ គឺវឡុង និងទូទាំងប្រទេស។
នៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ប្រទះឃើញរណ្តៅបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមមួយបន្ថែមទៀតដោយមានចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង) ចម្ងាយពីតំបន់បានប្រមូលផ្តុំជាង ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីពីមុននោះប្រហែល ៥០ ម៉ែត្រ។
បន្ទាប់ពីរយៈពេលប្រាំថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦) ប្រជុំការងារដ៏មមាញឹក ហ្មត់ចត់ ប្រជាធិបតេយ្យ ស្មោះត្រង់ ហើយទទួលខុសត្រូវ សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានបិទបញ្ចប់នៅរសៀលថ្ងៃទី ២៤ ខែកក្កដា នៅរដ្ឋធានី ហាណូយ៕
ឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងនគរបាល កាសែតញ៉ឹនយ៉ឹន ទូរទស្សន៍វៀតណាម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំសន្និបាតជាតិឆ្នាំ ២០២៦ដើម្បីសម្តែងការដឹងគុណចំពោះអ្នកបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ និងបានចាប់ផ្តើមចលនាមួយដើម្បីពង្រឹងការយកចិត្តទុកដាក់ចំពោះអ្នកដែលបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ ដែលនាំទៅដល់ខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងទុក្ករបុគ្គលសង្គ្រាម (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។
រួមជាមួយនឹងការងារស្វែងរក កំណាយរុករកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ) មួយថ្ងៃៗ មានប្រជាជនរាប់រយលើកនាក់មកអុជធូប ដាក់កម្រងផ្កា សម្តែងពីទឹកចិត្តរំលឹកគុណចំពោះវីរយុទ្ធជនពលី។ ក្នុងក្បួនមនុស្សស្ងាត់ៗ ទាំងនេះមានទាំងអតីតយុទ្ធជន សាច់ញាតិយុទ្ធជនពលីកាន់លិខិតប្រកាសមរណៈភាពតាមនិងក្តីសង្ឃឹមក្នុងការស្វែងរកសាច់ញាតិក្រោយរយៈពេលជិត ៦០ ឆ្នាំ។
នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នៅចំកណ្តាលទឹកជំនន់មឿងថាន យុទ្ធជន កម្មាភិបាលជាង ៣៥០ នាក់នៃបញ្ជាការយោធាខេត្តឡាយចូវ នៅតែខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជួយប្រជាជន ដោយធ្វើការរួមគ្នាដើម្បីជំនះគ្រោះមហន្តរាយធម្មជាតិ។ ដោយមានទិសស្លោកថា "ដរាបណាមានប្រជាជន គឺមានអ្វីៗគ្រប់យ៉ាង" គ្រប់ទីកន្លែងដែលប្រជាជនប្រឈមមុខនឹងការលំបាក ទាហាននៃកងទ័ពអ៊ំហូ តែងតែនៅទីនោះ បម្រើប្រជាជនដោយស្មោះអស់ពីចិត្ត៕
ដោយមានអាជីវកម្មជាច្រើន ការទទួលខុសត្រូវរបស់អ្នកផលិតបន្ថែម (EPR) មិនត្រឹមតែជាតម្រូវការសម្រាប់ការអនុលោមតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករសម្រាប់ការច្នៃប្រឌិតក្នុងគំរូផលិតកម្ម ការរចនាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាទំនើប ការកសាងម៉ាកយីហោបៃតង និងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។
នៅរសៀលថ្ងៃទី ២០ ខែកក្កដា មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ បានបើកការប្រកួតយុវជនទីក្រុងហូជីមិញឆ្នាំ ២០២៦ ស្តីពីនវានុវត្តន៍ និងការគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក/ដ្រូន។ ការប្រកួតនេះមានគោលបំណងបង្កើតវេទិកាស្រាវជ្រាវ និងបច្ចេកវិទ្យាជាក់ស្តែងសម្រាប់និស្សិត ដោយរួមចំណែកដល់ការរកឃើញ និងថែទាំធនធានមនុស្សវ័យក្មេងក្នុងវិស័យយន្តហោះគ្មានមនុស្សបើក (UAV/ដ្រូន) បំពេញតាមតម្រូវការនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតទាប។
នៅថ្ងៃទី ១៨ ខែ កក្កដា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានរកឃើញចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅតំបន់ឧទ្យាន ឡេ ធីរៀន (សង្កាត់ ហ្វាហ៊ឹង) ចំនួនសរុបអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅទីនេះកើនឡើងដល់ចំនួន ១០០ គ្រោងអដ្ឋិធាតុនិងគ្រោងអដ្ឋិធាតុរួមចំនួន ២។
រសៀលថ្ងៃទី ១៧ ខែ កក្កដា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ដឹកនាំក្រុមការងារមជ្ឈិមអញ្ជើញដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនិងអញ្ជើញសួរសុខទុក្ខ ត្រួតពិនិត្យការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។
នៅល្ងាចថ្ងៃទី១៧ ខែកក្កដា នៅទីលាន ២/៤ ពិធីបុណ្យសមុទ្រ ខាញហ្វា ក្រោមប្រធានបទ "ពណ៌នៃមហាសមុទ្រ - ឈានដល់កម្រិតអន្តរជាតិ" បានបើកជាផ្លូវការ។ ពិធីនេះមានវត្តមានលោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ លេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានរដ្ឋវៀតណាម សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម តំណាងការទូតមកពីប្រទេសផ្សេងៗប្រចាំនៅវៀតណាម និងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិច្រើនកុះករ។
នៅរសៀលថ្ងៃទី១៧ ខែកក្កដា លោក ហូ ក្វឹកយុង ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកា "ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត" រៀបចំឡើងដោយវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍបៃតង និងធ្វើបរិវត្តកម្មឌីជីថលវៀតណាម (IGD) សហការជាមួយសាកលវិទ្យាល័យ និងសាលាជាច្រើន។