ការរត់ប្រណាំងជាមួយពេលវេលាដើម្បីសាលាថ្មីកកើតឡើង
នៅឃុំព្រំដែន ផៀងខ្វាយ ស៊ន់ញ៉ា ឡុងសឹប (ខេត្ត ស៊ើនឡា) បរិយាកាសសាងសង់បណ្តាសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - មធ្យមសិក្សាបឋមភូមិកំពុងដំណើរការយ៉ាងរួសរាន់។ អេស្កាវ៉ាទ័រ ម៉ាស៊ីនចាក់បេតុងចេញចូលបន្តបន្ទាប់ កម្មករចែកជាក្រុមសាងសង់នៅផ្នែកសំណង់ជាច្រើន។
ដោយមានការប្តេជ្ញាចិត្តយ៉ាងធំធេងរបស់ខេត្តនិងអ្នកម៉ៅការ ដំណើរការសាងសង់សំណង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - មធ្យមសិក្សាបឋមភូមិ ផៀងខ្វាយ និងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - មធ្យមសិក្សាបឋមភូមិ ស៊ន់ញ៉ា ក៏សម្រេចបានបរិមាណជាង ៥២%។ នៅការដ្ឋានសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - មធ្យមសិក្សាបឋមភូមិ ឡុងសឹប ដំណើរការសម្រេចបានជាង ៥៧%។ បញ្ជាការការដ្ឋានសាខាសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - មធ្យមសិក្សាបឋមភូមិ ឡុងសឹប ត្រឹន ទ្រុងកៀន ឱ្យដឹងថាអង្គភាពកំពុងប្រមូលផ្តុំបណ្តាប្រភពកម្លាំងជាអតិបរមា បែងចែកកងកម្លាំងកម្មករជាច្រើនវេនធ្វើការរួមគ្នាលើការដ្ឋានទាំងថ្ងៃឈប់សម្រាក ថ្ងៃបុណ្យប្ដេជ្ញាចិត្តសម្រេចដំណើរការរួចរាល់ជាស្ថាពរ នាំគម្រោងសម្រេចគោលដៅក្នុងឱកាសថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦។
ដើម្បីប្អូនៗ សិស្សសាលាឆាប់មានសាលាថ្មីធំទូលាយ ស្អាតបាត ខេត្ត ក្វាងង៉ាយ រួមជាមួយបណ្តាអង្គភាពសំណង់ត្រួតពិនិត្យកំពុង "មមាញឹក" អនុវត្តចំណែកការងារទាំងឡាយរបស់ខ្លួន។ នៅតាមសាខាសាលាឃុំ យុកណុង ឃុំ ម៉ូរ៉ាយ ឃុំ សាឡង់ ។ល។ បណ្តាអង្គភាពសាងសង់រួសរាន់ធ្វើបណ្តាផ្នែកសំណង់។ គណៈកម្មការគ្រប់គ្រងបណ្តាសំណង់ចរាចរ សំណង់ស៊ីវិលនិងឧស្សាហកម្មខេត្តបានស្នើឱ្យអ្នកម៉ៅការទាំងឡាយពីពេលនេះដល់ទីថ្ងៃ ៣១ ខែ កក្កដា ត្រូវតែសម្រេចរួចរាល់ស្ទើរតែទាំងអស់ រៀបចំត្រួតពិនិត្យនិងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។
នៅខេត្ត អានយ៉ាង ដោយមានការខិតខំប្រឹងប្រែងរបស់គណៈកម្មការគ្រប់គ្រងគម្រោង និងអ្នកម៉ៅការ ដំណើរការសាងសង់បណ្តាសាខាសាលាឃុំ វិញយ៉ា ខាញ់អាន និង យ៉ាញ់ថាញ់ (ដំណាក់កាលទី ១) ក៏សម្រេចបានពី ៥៣% ដល់ ៩២%។ ដើម្បីសំណង់ទាំងឡាយ "ឈានដល់ទីដៅ" មុនថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៦ អ្នកម៉ៅការកំពុងរត់ប្រណាំងជាមួយនឹងពេលវេលាពីមួយម៉ោងទៅមួយម៉ោងប្រឹងប្រែងធ្វើបណ្តាផ្នែកសំណង់។
អុជបំភ្លឺអនាគតឱ្យសិស្សសាលាជាច្រើនជំនាន់
នៅភូមិនិគមជាច្រើនតំបន់ព្រំដែននៃខេត្ត ស៊ើនឡា ជាច្រើនឆ្នាំកន្លងទៅ ដំណើរទៅកាន់សាលារៀនរបស់សិស្សសាលាទាំងឡាយ យ៉ាប់យ៉ឺនយ៉ាងច្រើន ជាពិសេសក្នុងរដូវភ្លៀងទឹកជំនន់។ ឥឡូវនេះ ក្តីសុបិនបានសិក្សារៀនសូត្រនៅក្រោមដំបូលសាលាដ៏ធំទូលាយ ស្រស់ស្អាតមួយលេចឡើងបន្តិចម្តងៗ ដូចបំណង។ អ្នកស្រី វ៉ាង ធីត្រា នៅភូមិ សាឡាយ ឃុំ ស៊ន់ញ៉ា ចែករំលែកថា៖ "គ្រួសារ សប្បាយចិត្តណាស់នៅពេលមូលដ្ឋានជិតមានសាលាអន្តេវាសិកថ្មី។ មានសាលាអន្តេវាសិកយើងខ្ញុំនឹងស្ងប់ចិត្តក្នុងការសិក្សារៀនសូត្ររបស់កូនៗ ដើម្បីផ្តោតលើការងារផលិតកម្ម"។
ការដ្ឋានសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - មធ្យមសិក្សាបឋមភូមិ កៀនម៉ុក (ខេត្ត ឡាងស៊ើន) បើកការដ្ឋានពីខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយមានទ្រង់ទ្រាយជិត ៣០ បន្ទប់ ឆ្លើយតបតម្រូវការសិក្សារៀនសូត្រឱ្យសិស្សសាលាចំនួន ១. ០០០ នាក់ទាំងពីរកម្រិតភូមិសិក្សា។ នេះគឺជាគំរូសាលារៀនទំនើបផ្នែកសំណង់ទាំងឡាយត្រូវបានរៀបចំប្លង់ដ៏ស៊ីចង្វាក់នឹងគ្នារួមមានមណ្ឌលសិក្សា អន្តេវាសិកដ្ឋាន ប្រជុំជីវភាពនិងកាយសម្បទា។ យោងតាមលោក ហ្វាង វ៉ាន់ហូយ ប្រធានគណៈកម្មាធិការឃុំ កៀនម៉ុក ការដាក់សំណង់ឱ្យប្រើបា្រស់ភ្លាមក្នុងឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧ នឹងជួយសិស្សសាលាជាច្រើនបានសិក្សារៀនសូត្រ ប្រជុំជីវភាពនៅក្នុងបរិយាកាសរួមជាមួយគ្នាតែមួយ កាត់ បន្ថយការធ្វើដំណើរទៅមកឆ្ងាយជាអតិបរមា ជាពិសេសចំពោះប្អូនៗ នៅភូមិនិគមតំបន់ជ្រៅ តំបន់ឆ្ងាយ។
ថ្មីៗ នេះ ខេត្ត អានយ៉ាង បានបើកការដ្ឋាន (ដំណាក់កាលទី ២) កសាងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - មធ្យមសិក្សាបឋមភូមិ បាជុក (ឃុំ បាជុក) និង វិញឌីវ (ឃុំ វិញឌីវ)។ នៅពេលកសាងហើយរួចរាល់នៅខែ សីហា ឆ្នាំ ២០២៧ សាលាទាំងឡាយនឹងបន្តជួយប្អូនៗ មានល័ក្ខខ័ណ្ឌសិក្សារៀនសូត្រកាន់តែល្អថែមទៀត បានអភិក្រមបណ្តាសកម្មភាពអប់រំកាន់តែគ្រប់ជ្រុងជ្រោយ ពេញលេញថែមទៀត។
នៅគ្រប់តំបន់ជាយដែនមាតុភូមិទាំងអស់ សាលារៀនទំនើបៗ ធំទូលាយ បណ្តុំអគារមុខងារទាំងឡាយកំពុងលេចចេញជារូបរាងបន្តិចម្តងៗ។ សាខាសាលានីមួយៗ កំពុងត្រូវបានសាងសង់នាពេលនេះមិនត្រឹមតែកសាងទំនុកចិត្តបន្ថែមរបស់បងប្អូនបណ្តាជនជាតិចូលក្នុងការដឹកនាំរបស់បក្សនិងរដ្ឋប៉ុននោះទេ ថែមទាំងអុជបំភ្លឺអនាគតសម្រាប់សិស្សសាលាជាច្រើនជំនាន់តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំនៅលំបាកលំបិនជាច្រើន៕
អត្ថបទ៖ ជីកឿង (ធ្វើសំយោគ)
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួល៖ យ័ញលើយ