បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

ត្រូវបានបង្កើតឡើងដោយផ្អែកលើការរួមបញ្ចូលគ្នារវាងឃុំពីរគឺ ដាក់រម៉ាំង និងឃុំ ដាក់សម បច្ចុប្បន្ន ឃុំ តាឌុង មានផ្ទៃដី​ធម្មជាតិជាង ៥៣១ គីឡូម៉ែត្រការ៉េ (ក្នុងនោះព្រៃនិងដីរុក្ខកម្មជាង ៧៨%)។ ឃុំទាំងមូលមានប្រជាជនជិត ២៤.០០០ នាក់ ដោយមាន​បងប្អូនជនជាតិភាគតិចចំនួន ៨១% នៃចំនួនប្រជាជន ដោយឡែកបងប្អូនជនជាតិ ម៉ុង មានជាង ១៣.៥០០ នាក់ ជាសហគមន៍​ជនជាតិ ម៉ុង ដែលមានចំនួនច្រើនជាងគេនៅក្នុងខេត្ត ឡឹមដុង។

vna-potal-tao-dot-pha-phat-trien-vung-dong-bao-dan-toc-thieu-so-va-mien-nui-lam-dong-8829012.jpg
ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំ តាឌុង ខេត្ត ឡឹមដុង បានវិនិយោគអភិវឌ្ឍផ្តើមពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅ​ក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។ រូបថត៖ ង្វៀន ហ៊ុយថាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សក្ខីកម្មច្បាស់លាស់នៃការផ្លាស់ប្តូរនៅទីនេះគឺរឿងរ៉ាវអភិវឌ្ឍសេដ្ឋកិច្ចលក្ខណៈក្រុមគ្រួសាររបស់អ្នកស្រី ឡ ធីសួ (ជនជាតិ ម៉ុង)។ ចំណាកស្រុកពី ឡាវកាយ ទៅកាន់ តាឌុង ជាង ២០ ឆ្នាំមុន ផ្តើមពីផលិតកម្មតូចតាច ផ្គត់ផ្គង់ខ្លួនឯង រហូតដល់ពេល​នេះ គ្រួសារ​អ្នកស្រី សួ មានចម្ការកាហ្វេជិត ១ ហិកតារួមផ្សំជាមួយហាងលក់ចាប់ហួយ នាំមកប្រាក់ចំណូលស្ថិរភាពរាប់រយ​លានដុងជារៀង​រាល់ឆ្នាំ។

អ្នកស្រី ឡ ធីសួ ចែករំលែក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យដោយប្រឹងប្រែងក្នុងផលិតកម្មរួមជាមួយនឹងតម្លៃ​កាហ្វេនៅរក្សាបានខ្ពស់ មាមីងបងប្អូនមានលក្ខខណ្ឌវិនិយោគឡើងវិញក្នុងផលិតកម្ម ទិញគ្រឿងម៉ាស៊ីនកសិកម្ម ជួសជុលផ្ទះ​សម្បែងនិងឱ្យកូនៗបានសិក្សាពេញលេញ នរណាៗ ក៏សោមនស្សរីករាយ និងមានទំនុកចិត្តលើមាគ៌ារបស់បក្ស រដ្ឋដែរ។

vna-potal-tao-dot-pha-phat-trien-vung-dong-bao-dan-toc-thieu-so-va-mien-nui-lam-dong-8828956.jpg
ប្រជាជនឃុំតំបន់ភ្នំ តាឌុង ខេត្ត ឡឹមដុង ថែទាំចម្ការកាហ្វេ។ រូបថត៖ ង្វៀន ហ៊ុយថាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោក ត្រឹន ណាមធន់ ប្រធានគណៈកម្មាធិការប្រជាជនឃុំ តាឌុង មានប្រសាសន៍ ដើម្បីបង្កើតកម្លាំងជំរុញការអភិវឌ្ឍក្នុង​ដំណាក់កាលថ្មី ឃុំដាក់គោលដៅដល់ឆ្នាំ ២០៣០ បង្កើនប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ចំនួន ៧៥ លានដុងឡើងទៅ​ក្នុងមួយឆ្នាំ ប្រាក់ចំណូលសរុបជាមធ្យមជាង ១០% មួយឆ្នាំនិងជាសារវន្តលែងមានក្រុមគ្រួសារក្រីក្រពហុវិមាត្រទៀតហើយ។

លោក ត្រឹន ណាមធន់ សង្កត់ធ្ងន់ថា “នៅពេលខាងមុខ មូលដ្ឋានផ្តោតលើការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញតាម​ទិសដៅលើកកម្ពស់ផលិតភាព គុណភាពតាមរយៈការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាខ្ពស់ និងអភិវឌ្ឍផលិតកម្មតាមខ្សែចង្វាក់​តម្លៃ។ ស្របពេលនោះ ឃុំអនុវត្តគម្រោងមេតំបន់បឹង តាឌុង ឱ្យក្លាយជាគោលដៅទេសចរណ៍អេកូឡូស៊ី រមណីយដ្ឋានសម្រាក​លម្ហែកាយទ្រង់ទ្រាយធំ ដោយរួមបញ្ចូលគ្នាយ៉ាងស្អិតល្មួតរវាងការអភិរក្សវប្បធម៌ក្នុងស្រុកជាមួយនឹងការរុករកតម្លៃនៃឧទ្យានភូគព្ភសាស្រ្តសកលលោក UNESCO ដាក់ណុង”។

vna-potal-tao-dot-pha-phat-trien-vung-dong-bao-dan-toc-thieu-so-va-mien-nui-lam-dong-8828977.jpg
ខ្សែផ្លូវគមនាគមន៍ត្រូវបានវិនិយោគនៅក្នុងឃុំព្រំដែន ធន់អាន ខេត្ត ឡឹមដុង រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់​បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។ រូបថត៖ ង្វៀន ហ៊ុយថាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

មិនត្រឹមតែនៅ តាឌុង ទេ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំកំពុងត្រូវបានខេត្ត ឡឹមដុង កំណត់ថាជាភារកិច្ចនយោបាយសំខាន់មួយដើម្បីបង្រួមគម្លាតអភិវឌ្ឍរវាងតំបន់នានា។ បច្ចុប្បន្ន ខេត្ត ឡឹមដុង មាន ១០០ ឃុំចំណុះតំបន់បងប្អូនជនជាតិ​ភាគតិចនិងតំបន់ភ្នំ (រួមមានចំនួន ៣០ ឃុំតំបន់ទី ១ ចំនួន ៤១ ឃុំតំបន់ទី ២ ចំនួន ២៩ ឃុំតំបន់ទី ៣) ដោយមានចំនួន ២.៣១១ ភូមិ ក្នុងនោះមាន ២១៧ ភូមិជួបការលំបាកលំបិនខ្លាំង។

ដើម្បីធ្វើឲ្យជាក់ស្តែងយុទ្ធសាស្ត្រកិច្ចការជនជាតិរហូតដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ខេត្ត ឡឹមដុង ខិតខំដល់ឆ្នាំ ២០៣០ ជាសារវន្តលែងមានឃុំ ភូមិដែលស្ថិតក្នុងស្ថានភាពលំបាកលំបិនទៀត។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាង ៨៥% នៅក្នុងភូមិសាស្ត្រនេះនឹងបំពេញតម្រូវ​ការនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ អត្រាក្រុមគ្រួសារក្រីក្រពហុវិមាត្រក្នុង​ចំណោមបងប្អូនជនជាតិភាគតិចថយចុះជាមធ្យមពី ២ ទៅ ៣% ក្នុងមួយឆ្នាំ ប្រាក់ចំណូលជាមធ្យមនឹងឈានដល់ជាង ៧០% នៃកម្រិតមធ្យមរួមរបស់ខេត្ត។

vna-potal-tao-dot-pha-phat-trien-vung-dong-bao-dan-toc-thieu-so-va-mien-nui-lam-dong-8829368.jpg
បងប្អូនជនជាតិសម្តែងគងឃ្មោះនៅក្នុងព្រឹត្តិការណ៍វប្បធម៌មួយនៅសង្កាត់ ដុងយ៉ាងៀ ខេត្ត ឡឹមដុង។ រូបថត៖ ទីភ្នាក់ងារ​ព័ត៌មានវៀតណាមផ្សាយ

យោងតាមលោក ង្វៀន ង៉ុកភុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹមដុង ដើម្បីសម្រេចបាននូវគោលដៅខាងលើ ខេត្ត​កំពុងផ្តោតលើការធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយពិសេសដោយឡែកអំពីកិច្ចការជនជាតិ ជំរុញការបណ្តុះបណ្តាល បំប៉ននិងកសាងកងជួរកម្មាភិបាលជាបងប្អូនជនជាតិភាគតិចបំពេញតម្រូវការក្នុងស្ថានការណ៍ថ្មី។ ខេត្តបង្កើនការកៀរគរប្រភព​ធនធានសង្គមូបនីយកម្ម ជំរុញការតភ្ជាប់ជាមួយសហគ្រាសដើម្បីពង្រីកទូលំទូលាយឱកាសវិនិយោគ បង្កើតការងារធ្វើនៅផ្ទាល់​កន្លែងជូនពលករ។

ដោយមានប្រព័ន្ធដំណោះស្រាយស៊ីចង្វាក់គ្នា និងការប្តេជ្ញាចិត្តនយោបាយខ្ពស់ខេត្ត ឡឹមដុង រំពឹងថា តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនឹងក្លាយជាកម្លាំងចលករកំណើនដ៏សំខាន់មួយ រួមចំណែកនាំឱ្យខេត្តអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនារយៈពេលខាងមុខ៕

អត្ថបទនិងរូបថត៖ ង្វៀន ហ៊ុយថាញ់
ប្រែសម្រួល៖ អៀងថាន់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

បុប្ផាទាំងឡាយក្រអូបសាយក្លិននៅឯព្រៃព្រឹក្សាធំល្វឹងល្វើយ

បុប្ផាទាំងឡាយក្រអូបសាយក្លិននៅឯព្រៃព្រឹក្សាធំល្វឹងល្វើយ

ក៏ដូចជាបុប្ផាព្រៃពោរពេញដោយកម្លាំងរស់រាននានា នារីជនជាតិភាគតិចជាអ្នកថែរក្សារភ្លើងជម្រកគ្រួសារដ៏កក់ក្តៅផង ជាអ្នកនាំមកនូវភាពរស់រានថ្មីផងនិងផ្លាស់ប្តូរជាវិជ្ជមាននានាសម្រាប់ភូមិនិគមស្រុកកំណើតផង។

បង្កើតបរិស្ថានសិក្សារៀនសូត្រមានគុណភាពនៅតំបន់ព្រំដែន

បង្កើតបរិស្ថានសិក្សារៀនសូត្រមានគុណភាពនៅតំបន់ព្រំដែន

ខេត្ត តីនិញ ស្នើឱ្យបង្វែរទិសដៅវិនិយោគបណ្តាសាលាអន្តេវាសិកក្នុងគោលបំណងកសាងបរិស្ថានអប់រំទំនើប មានសុវត្ថិភាពនិងអភិវឌ្ឍប្រកបដោយបរិយាប័ន្នឱ្យសិស្សសាលា។

ផ្លាស់ប្តូរចាប់ពីមូលដ្ឋានរហូតដល់ប្រព័ន្ធបម្រើប្រជាជន

ផ្លាស់ប្តូរចាប់ពីមូលដ្ឋានរហូតដល់ប្រព័ន្ធបម្រើប្រជាជន

មិនមែនស្ថិតនៅត្រឹមតែការជួយប្រជាជនធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញនៅថ្នាក់ឃុំ សង្កាត់ប៉ុននោះទេ ទីក្រុង ហូ ជីមិញ កំពុងបើកទូលាយបរិវត្តកម្មឌីជីថលទៅលើវិស័យចាំបាច់នានាដូចជា ចរាចរណ៍សាធារណៈ អត្រានុកូលដ្ឋាន សុខាភិបាល និងការទទួលព័ត៌មានបន្ទាន់ទៀតផង។

លើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ សាសនានៅក្នុងទីក្រុង ហូ ជីមិញ

លើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ សាសនានៅក្នុងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជំរុញការអភិរក្ស លើកស្ទួយតម្លៃវប្បធម៌ដ៏វិសេសវិសាលយ៉ាងខ្លាំងក្លារបស់បណ្តាជនជាតិ ជំនឿ សាសនាដំណាក់កាល ២០២៦ - ២០៣០ ផ្សារភ្ជាប់ការថែរក្សាអត្តសញ្ញាណជាមួយការអភិវឌ្ឍទេសចរណ៍ គិតគូរជីវភាពប្រជាជននិងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ផ្តោតលើការបើកផ្តល់ប្រាក់វិនិយោគសាធារណៈ ដោះស្រាយឧបសគ្គគម្រោង ជំរុញផលិតកម្មនិងជំរុញតម្រូវការចាយវាយដើម្បីសម្រេចបានកំណើនពីរខ្ទង់លេខ។ ទីក្រុងកំពុងចាត់ចែងការទទួលខុសត្រូវដល់អង្គភាពនីមួយៗ ស្របពេលនោះដែរបង្កើនការចងសម្ព័ន្ធពាណិជ្ជកម្ម ទេសចរណ៍ក្នុងគោលបំណងជំរុញអំណាចទិញក្នុងឱកាសចុងឆ្នាំនេះ។

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ លើកគោលដៅដល់ឆ្នាំ ២០៣០ បញ្ចប់ការសាងសង់ប្រហែល ២៥៥ គីឡូម៉ែត្រហើយដល់ឆ្នាំ ២០៣៥ សាងសង់ផ្លូវអយស្ម័យយានទីក្រុងសម្រេចបានជាង ៥០០ គីឡូម៉ែត្រ។ នេះគឺជាការលំបាកដ៏ធំមួយចំពោះទីក្រុង។

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

ចូលប្រើបច្ចេកវិទ្យានិងលើកកម្ពស់លទ្ធភាពឌីជីថលជួយនារីជនជាតិភាគតិចលុបចោលគ្រឿងរារាំង ជឿជាក់លើខ្លួនឯង ធ្វើម្ចាស់ការងាររកស៊ីចិញ្ចឹមជីវិត បើកឱកាសរួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាពក្នុងយុគសម័យឌីជីថល។

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ចាប់ពីខែ មេសា ឆ្នាំ ២០២៦ ឃុំ សាមមឺន (ខេត្ត ដៀនបៀន) បានបើកថ្នាក់លុបបំបាត់អនក្ខរកម្មនៅសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សានិងអនុវិទ្យាល័យ ណាអ៊ឺ ដោយមានសិក្ខាកាមចំនួន ២១ នាក់ វគ្គសិក្សារហូតដល់ខែ ធ្នូ ឆ្នាំ ២០២៦។

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ សំដៅដល់ការទាក់ទាញគម្រោងការនានាដែលនាំមកបច្ចេកវិទ្យា លទ្ធភាពផលិតកម្មនិងតម្លៃបន្ថែមដល់អាជីវកម្មក្នុងស្រុក។ ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចសរទរដូវ ២០២៦ វិនិយោគិនស្នើឱ្យទីក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អនីតិវិធីនិងភ្ជាប់ប្រភពកម្លាំង។

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ព្រឹកថ្ងៃទី ២៧ ខែ តុលា នៅទីក្រុង ហូ ជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៦ បន្តមាន ១៦ កិច្ចប្រជុំឯកទេសបទ ផ្តោតលើការស្វែងរកកម្លាំងចលករកំណើនថ្មី។ ខ្លឹមសារពិភាក្សាផ្សារភ្ជាប់នឹងការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឆ្ពោះទៅរកវិធានការសហការយ៉ាងជាក់ស្តែងសម្រាប់សហគ្រាស។

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

នៅព្រឹកថ្ងៃទី ១៤ ខែតុលា នាទីស្ងៀមស្ងាត់ដ៏ពិសិដ្ឋមួយបានគ្របដណ្ដប់ឧទ្យានវប្បធម៌ លេ ធីរៀង (ទីក្រុង ហូ ជីមិញ) នៅពេលចំនួន ៧៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបានដង្ហែមកក្នុងពិធីគោរពរំឭក​វិញ្ញាណក្ខន្ធដ៏ស្មិងស្មាធិ៍ ជោកទឹកភ្នែក។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។